ព័ត៌មានជាតិ

ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់ នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

Nisaiy KP August 2, 2025 02/08/2025

(ព្រំដែន)៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានបបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបន្ទាប់មកបន្តទៅចុះពិនិត្យមើលទីតាំងជនភៀសសឹកវត្តពោធិ៍៥០០០ ព្រមទាំងភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ដូណាល់ ត្រាំ កែគ្រោះប្រែជាលាភដល់កម្ពុជា «ពន្ធចុះ សង្គ្រាមស្ងប់ រាស្រ្តរីករាយ»

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ សង្គ្រាម៥ថ្ងៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទោះបានក្លាយជាមេរៀន និងជាបទពិសោធន៍សម្រាប់អនាគតរបស់កម្ពុជាពិតមែនក៏ដោយ ប៉ុន្តែក៏បានបើកផ្លូវឱ្យកម្ពុជាមានសំណាងថ្មីមួយដែរ។ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងកែបម្លែងគ្រោះឧបសគ្គ ជាលាភធំ ដោយធ្វើឱ្យអត្រាពន្ធធ្លាក់ចុះ សំឡេងអាវុធស្ងប់ស្ងាត់ និងប្រជាជនកម្ពុជា បានរស់នៅក្នុងសេចក្តីរីករាយសាឡើងវិញ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ នៅពេលដែលពិភពលោកទាំងមូល កំពុងមើលឃើញភាពតានតឹងនានា ដែលបាននិងកើតឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជា ក៏បានស្ថិតក្នុងផ្លូវដើរមួយប្រកបដោយគ្រោះថ្នាក់ផងដែរ ក្នុងនោះរួមមានទាំងជម្លោះហិង្សានៅតាមបណ្តោយព្រំដែនផង និងអត្រាពន្ធសេដ្ឋកិច្ចដ៏ខ្ពស់ពីសហរដ្ឋអាមេរិកថែមទៀត។ ប៉ុន្តែព្រឹត្តិការណ៍ថ្មី នៅដើមខែសីហា ឆ្នាំ២០២៥ ស្រាប់តែបានបើកសំឡេងសង្ឃឹមថ្មីដល់ប្រទេសកម្ពុជា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជាចុះដល់ត្រឹម១៩% ព្រមទាំងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ចប់ការបាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ ថែមទៀត។ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជាចុះដល់ត្រឹម១៩% ព្រមទាំងអន្តរាគមន៍ផ្ទាល់ ដើម្បីបញ្ចប់ការបាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ, ព្រឹត្តិការណ៍នេះបានបង្កើតសេចក្តីសង្ឃឹម និងសេចក្តីរីករាយដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាពល រដ្ឋខ្មែរ។ សេចក្តីសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្លាស់ប្តូរបរិយាកាសនយោបាយ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានស្ថេរភាពសាឡើងវិញ។ វាមិនត្រឹមតែជាការជួយបញ្ចប់អំពើឈ្លានពាននៅតំបន់ព្រំដែនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែទំនិញកម្ពុជានៅទីផ្សារអាមេរិកក៏ទទួលបានពន្ធបញ្ចុះយ៉ាងច្រើន បើប្រៀបធៀបពី៣៦% មកត្រឹម១៩%។ នេះក្លាយជាលទ្ធផលល្អឥតខ្ចោះសម្រាប់ប្រទេសតូចមួយដែលទើបតែចាប់ផ្តើមស្ដារឡើងវិញ […]

សមាគមធនាគារនៅកម្ពុជា ​ប្រាប់ពីនិតិវិធីក្នុងការស្នើសុំការអនុគ្រោះ និងលុបចោលបំណុល​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដល់គ្រួសារយោធិនពលី និងរងរបួស និងជនភៀសសឹក

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ លោក សុខ ចាន់ ប្រធាននាយកដ្ឋានទំនាកទំនងសាធារណៈសមាគមធនាគារនៅកម្ពុជា បានថ្លែងប្រាប់អំពីនិតិវិធីក្នុងការស្នើសុំការអនុគ្រោះ និងលុបចោលបំណុល​ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដល់គ្រួសារយោធិនពលី និងរងរបួស និងជនភៀសសឹក។ ការលើកឡើងរបស់លោក សុខ ចាន់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «វត្តមាន​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ លើ​ការ​បន្ធូ​រ​បន្ទុកហិរញ្ញវត្ថុ​ របស់​ក្រុម​អ្នក​ងាយ​រង​គ្រោះ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ»។ លោក សុខ ចាន់ បានថ្លែងឲ្យដឹងថា ជាការពិតដើម្បីជាសម្រួលដល់ជនភៀសសឹក និងយោធិន យើងបានបែកចែកការអនុគ្រោះនោះជាពីរផ្នែក រួមមានដល់ ជនភៀសសឹក និងយោធិន។ ក្នុងនោះសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងរាល់កម្រៃ ឬការផាកពិន័យលើសេវាឥណទាន រយៈពេល៦ខែ ចាប់ពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ ឬពន្យារនូវការទូទាត់សងប្រាក់ដើម រយៈពេល ៦ខែដូចគ្នាចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។ លោកបានបន្ដថា តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា យើងក៏មានការលុបចោលបំណុល ចំពោះយោធិនពលីរហូតដល់ ៨០លានរៀល […]

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុកម្ពុជា ប្រាប់ឱ្យជនភៀសសឹក និងយោធិន កុំព្រួយបារម្ភ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះជាច្រើន ដើម្បីសម្រាលទុក្ខលំបាក

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុនៅកម្ពុជា បានប្រាប់ពលរដ្ឋដែលជាជនភៀសសឹក និងយោធិនទាំងអស់ថា សូមមេត្តាកុំព្រួយបារម្ភ ព្រោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងលើកលែងការប្រាក់ពន្យារការសងប្រាក់ដើម និងមិនអនុញ្ញាតឱ្យមានការផាកពិន័យ រយៈពេល៣ខែ។ លោកបានបញ្ជាក់ថា ទាំងនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយធ្វើយ៉ាងណាជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ និងយោធិនទាំងអស់ ក្នុងគ្រាស្ថានភាពដ៏លំបាកមួយនេះ។ លោក កាំង តុងងី បានថ្លែងឲ្យដឹងថា ជាងមួយសប្ដាហ៍មកនេះ យើងមានបញ្ហាច្រើននៅតាមព្រំដែន រហូតដល់ឈានដល់ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដោយបានបង្កការលំបាក និងការប៉ះពាល់ដល់អាយុជីវិតកងទ័ព និងប្រជាជន។ ក្នុងនោះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានភៀសសឹក ដោយការភៀសសឹកនេះហើយ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបររបរកស៊ី ដោយមើលឃើញពីចំណុចទាំងនេះ បានជាថ្នាក់ដឹកនាំមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសមាគមធនាគារ ពិភាក្សាដើម្បីសម្រាលបន្ទុកជូនដល់ប្រជាពលរដ្ឋ និងយោធិន។ លោកបានបន្ដថា បន្ទាប់ពីមានការពិភាក្សាគ្នារួចរាល់ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវគោលកាណ៍ជាច្រើន ក្នុងនោះក្នុងរយៈពេលពីនេះរហូតដល់៣ខែក្រោយ គឺមិនមានការផាកពិន័យ, លើកលែងការប្រាក់, ការពន្យារការសង់ប្រាក់ដើម, ចំពោះប្រជាពលរដ្ឋភៀសសឹក និងការលុយចោលបំណុលប្រមាណ ២ម៉ឺនដុល្លារដល់យោធិនពលីទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាទទួលបានការបញ្ចុះពន្ធបដិកាច្រើនជាងគេ នៅលើពិភពលោក​ពី ៤៩%​ មកត្រឹម ១៩% ដោយចុះបាន ៣០ពិន្ទុ ឬប្រមាណ ៦១.២% 

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេស ដែលចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក កម្ពុជាគឺជាប្រទេសដែលទទួលបានការបញ្ចុះពន្ធច្រើនគេ នៅលើពិភពលោក ​គឺចុះពី៤៩% មក១៩% ដោយចុះបាន៣០ពិន្ទុ ឬប្រមាណ៦១.២%។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា​ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជា មកនៅត្រឹម១៩%​ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ​ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សំខាន់ណាស់ដោយសារ មានការពិភាក្សាគ្នារវាងឯកឧត្តមប្រធានាធិបតី និងសម្តេចនាយករដ្ឋមន្រ្តីបានធ្វើឱ្យយើង ទទួលបាននូវអត្រាពន្ធ១៩%នេះ។ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ អត្រាពន្ធនេះ កម្ពុជាទទួលបាន៤៩% នៅថ្ងៃទី៧ ខែកក្កដា ពន្ធនេះបានចុះមក៣៦% ថ្ងៃនេះ យើងទទួលបាន១៩%។ ចឹងបើយើងមើលទំហំអត្រានាំការចុះនេះ គឺចុះ៣០ពិន្ទុ គឺពី៤៩% មក១៩% យើងចុះបាន៣០ពិន្ទុ ក៏ប៉ុន្តែបើប្រៀបធៀបជាភាគរយនៃការចុះ គឺចុះ៦១.២% ចុះច្រើនជាងគេនៅទូទាំងពិភពលោក»។ ​លោកបន្ថែមថា ការទទួលបានលទ្ធផលល្អនេះនៃការចរចានេះ គឺដោយការខិតខំប្រឹងប្រែងរបស់ មហាបវរធិបតី ហ៊ុន […]

អ្នកផលិតមាតិកាល្បី ហេង វិសាល និងស្រីនា ប្រកាសឧបត្ថម្ភរាល់ខែ ១០០ដុល្លារពេញមួយជីវិត ដល់វីរកងទ័ពខ្មែរទាំង ២នាក់ ដែលត្រូវបានថៃប្រគល់ឱ្យកម្ពុជាវិញ

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ អ្នកផលិតមាតិកាដ៏ល្បីឈ្មោះ គឺលោក ហេង វិសាល និងភរិយា ស្រីនា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានប្រកាសឧបត្ថម្ភរៀងរាល់ខែចំនួន ១០០ដុល្លារ ដល់វីរកងទ័ពកម្ពុជា ២នាក់ ដែលត្រូវបានថៃប្រគល់ជូនកម្ពុជាវិញនៅថ្ងៃនះ ពេញមួយជីវិតរបស់វីរកងទ័ពទាំង២។ លោកបានថ្លែងសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះ «ពេលដែលបានឃើញព័ត៌មាននេះហើយ ខ្ញុំ និងក្រុមគ្រួសារពិតជាមិនអាចទទួលយកបានទេ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ម្នាក់ពិការ ម្នាក់មានបញ្ហាស្មាតី។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណាទៅ? ខ្ញុំនិងគ្រួសារសម្រេចចិត្តថា នឹងប្រើលុយផ្ទាល់ខ្លួន ឧបត្ថមពួកគាត់ម្នាក់ ១០០ដុល្លារ (100$) ជារៀងរាល់ខែ រយៈពេលពេញមួយជីវិត»។ សូមជម្រាបថា កងទ័ពឈ្លានពានថៃ បានប្រគល់ទាហានខ្មែរ ២នាក់ នៅច្រកអូរស្មាច់ នៅម៉ោង១១ព្រឹក រួមមាន៖ * ១៖ លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ បាត់បង់ស្មារតី* ២៖ លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ រងរបួសធ្ងន់៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ផ្តាំកូនខ្មែរឲ្យចងចាំទង្វើថៃ នៅឆ្នាំ២០២៥ និងប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងផ្តែផ្តាំកូនខ្មែរឲ្យចងចាំទង្វើរបស់ថៃ នៅឆ្នាំ២០២៥ និងត្រូវប្រែក្លាយកំហឹងនេះទៅជាការខិតខំរៀនសូត្រ ក្របយកចំណេះដឹង និងស្វែងយល់ឱ្យបានច្បាស់អំពីប្រវត្តិសាស្ត្រប្រទេសជាតិ និង វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូផង់របស់ដូនតាខ្មែរយើង ហើយក៏ត្រូវរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្ស ស្ថិតស្ថេរ ជាអមតៈ។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា» នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ។ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ លោកស្រី នេត្រ ភូម៉ារី បានលើកយកព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រ ដែលបានកើតឡើងអស់ រយៈកាលជាង៥០០ឆ្នាំមកហើយ ក្រោយការបែកបាក់អង្គរ ដោយប្រទេសជិតខាងយើងមួយនេះ តែងតែចិញ្ចឹមចិត្ត និងបានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ […]

អ្នកនាំពាក្យក្រសួងការពារជាតិ ទាមទារឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថៃ កុំចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យស្ថានការណ៍មានភាពតានតឹង

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតិ បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំចែកចាយរូបភាព និងវីដេអូ ដែលគ្មានប្រភពច្បាស់លាស់។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះ «ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាប់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែកចាយព័ត៌មាន រូបភាព និងវិដេអូ ដែលគ្មានប្រភពច្បាស់លាស់ ។ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាមទារឱ្យសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមថៃ កុំចែកចាយព័ត៌មានមិនពិត ដែលនាំឱ្យស្ថានការណ៍មានភាពតានតឹង ខណៈដែលភាគីទាំងពីរកំពុងដោះស្រាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា ស្នើម៉ាឡេស៉ីជួយអន្ដរាគមន៍ដើម្បីជំរុញថៃ ប្រគល់ទាហានកម្ពុជា២០នាក់ ត្រឡប់មកវិញឲ្យកាន់តែឆាប់ និងសុវត្ថិភាព 

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៉ី ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន ដើម្បីជួយអន្ដរាគមន៍ធ្វើយ៉ាងណាឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជាចំនួន២០រូប ដែលគេចាប់ខ្លួនទៅមកប្រទេសកម្ពុជាវិញកាន់តែឆាប់ និងប្រកបដោយសុវត្ថិភាព។ នេះបើតាមការលើកឡើងរបស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈការសង្ខេបព័ត៌មានអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដធ្វើចរចាហើយក៏កំពុងជំរុញឲ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងឲ្យយើងវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ។ កម្ពុជាក៏បានស្នើឲ្យម៉ាឡេស៉ី ដែលជាប្រធានអាស៊ានឲ្យជួយអន្ដរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់ពួកគេឲ្យយើងវិញ»។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងទៀតថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ មិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សូមរំលឹកថា កងកម្លាំងយោធារបស់កម្ពុជា ចំនួន២០នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងចរចាដើម្បីឲ្យឆាប់បញ្ជូនត្រឡប់មកវិញ ខណៈភាគីថៃបញ្ជាក់ថា កម្លាំងកម្ពុជាទាំងអសនោះមានសុវត្ថិភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ម៉ោង១១ព្រឹកនេះ! ទាហានខ្មែរ២នាក់ ត្រូវបានភាគីថៃប្រគល់មកឲ្យកម្ពុជាវិញហើយ, នៅសល់កំពុងបន្ដនីតិវិធី

Liny Chan August 1, 2025 01/08/2025

(ឧត្តរមានជ័យ)៖ គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែកនៅសេសសល់កំពុងបន្ដនីតិវិធី។ នេះបើតាមសេចក្ដីរាយការណ៍ផ្ទាល់ពីច្រកទ្វារដែនអន្ដរជាតិអូរស្មាច់ ដែលយកអ្នកព័ត៌មានជាន់ខ្ពស់របស់ Fresh News កំពុងឈរជើងនៅទីនោះ។ ទាហានកម្ពុជា២រូបមានឈ្មោះ៖ អនុសេនីយ៍ត្រ អាង អឿង អាយុ៣៧ឆ្នាំ និងឈ្មោះ ពលបាលឯក ម៉ម វុទ្ធី អាយុ៥៣ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News