ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន សន្យាថានឹងធ្វើឱ្យកម្ពុជាជាប្រទេសដែលប្រើប្រាស់យន្តហោះរបស់ចិន ឱ្យមានប្រសិទ្ធខ្ពស់ និងមានកំណើនជាងគេ

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន សន្យាថានឹងធ្វើឱ្យកម្ពុជាជាប្រទេស ដែលប្រើប្រាស់យន្តហោះរបស់ចិន ឱ្យមានប្រសិទ្ធខ្ពស់ និងមានកំណើនជាងគេ។ ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «តុល្យភាពរវាងមហាអំណាច​អាមេរិក និងចិន លើការប្រើប្រាស់យន្តហោះ ក្នុងវិស័យអាកាសចរណ៍កម្ពុជា»។ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ថ្មីៗនេះដោយសារតែមានការប្រកួតប្រជែងច្រើន ដូច្នេះក្រុមហ៊ុននីមួយៗបានខិតខំពង្រឹង និងពង្រីកការផ្ដល់សេវា។ ក្នុងនោះក្រុមហ៊ុនផលិតយន្ដហោះរបស់ចិន ក្នុងការគាំទ្រ និងជំរុញធ្វើយ៉ាងណាឲ្យការប្រើប្រាស់យន្ដហោះបានរលូន និងទាន់ពេលវេលា ដែលសន្យាថានឹងធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសមួយក្នុងអាស៊ាន ប្រើប្រាស់យន្ដហោះរបស់ចិន មានប្រសិទ្ធិខ្ពស់ជាងគេ និងមានកំណើនល្អជាងគេបំផុត។ លោកបានបន្ដថា ក្រុមហ៊ុនផលិតយន្តហោះចិននេះ បានសហការជាមួយប្រទេសដទៃ ប៉ុន្តែមិនមានការសន្យាដូចធ្វើការជាមួយប្រទេសកម្ពុជាឡើយ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា គឺជាការធ្វើពាណិជ្ជកម្ម និងពាណិជ្ជកម្ម ការធ្វើការរដ្ឋ និងរដ្ឋ ដែលធ្វើឲ្យការសន្យា គឺមានកម្រិតខ្ពស់ជាងគេ៕ សូមស្ដាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖ https://www.facebook.com/plugins/video.php?height=414&href=https%3A%2F%2Fwww.facebook.com%2Freel%2F611266142032858%2F&show_text=false&width=730&t=0

រំលឹកដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ស្អែកនេះក្រសួងការងារ នឹងបើកពិព័រណ៍ផ្តល់ឱកាសការងារនៅខេត្តបន្ទាយមានជ័យ

Liny Chan November 21, 2025 21/11/2025

(បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកចំនួន២ របស់ខេត្តបន្ទាយមានជ័យ គឺស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។ ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។ សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ចំនួន ៣ខេត្តគឺ ក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ […]

អ្នកនាំពាក្យអាកាសចរណ៍ស៉ីវិល បំភ្លឺជុំវិញកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ដែលបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឱ្យក្លាយជាទីក្រុងអេប៉ុង

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺ ជុំវិញកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម ក្នុងការបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឱ្យក្លាយជាទីក្រុងអេប៉ុង។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានឈ្មោះថា “អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)” ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ រីឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) សព្វថ្ងៃជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រង និងថែរទាំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។ ចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះ នៅពេលអនាគត រាជរដ្ឋាភិបាលនឹងពិនិត្យសិក្សាយ៉ាងប្រុងប្រយ័ត្ន ដោយផ្អែកលើទស្សនទានអភិវឌ្ឍជាតិ យុទ្ធសាស្ត្ររយៈពេលវែង និងផលប្រយោជន៍សាធារណៈជាចម្បង បច្ចុប្បន្ននេះរាជរដ្ឋាភិបាលមិនទាន់បានអនុម័ត ឬសម្រេចជាផ្លូវការណាមួយ ស្តីពីការអភិវឌ្ឍន៍ ឬបម្លែងទីតាំងនេះនៅឡើយទេ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការបញ្ជាក់បំភ្លឺអំពីការផ្សព្វផ្សាយ និងការវិភាគវែកញែក តាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធទៅនឹងកម្មវិធីវិចិត្រសាលស្ថាបត្យកម្ម “ការបម្លែងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ឱ្យក្លាយជាទីក្រុងអេប៉ុង”។ ការបម្លែងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្លាយជាទីក្រុងអេប៉ុង គឺគ្រាន់ តែជាគំនិតផ្តួចផ្តើមសិក្សាឯករាជ្យមួយ ដែលបានរចនាឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តគំនិតឆ្នៃប្រឌិត និងការពិចារណាទស្សនវិជ្ជាអភិវឌ្ឍទីក្រុង ពីសំណាក់និស្សិតស្ថាបត្យកម្ម […]

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់សាធារជនឱ្យចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅដើមខែធ្នូខាងមុខនេះឱ្យបានច្រើនកុះករ ស្វែងយល់ពីសក្តានុពលផលិតផលខ្មែរ 

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ រៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលប្រព្រឹត្តិទៅពីថ្ងៃទី ៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរ។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្មបានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ លោកអំពាវនាវដល់សាធារណជន ចូលរួមពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រោះនៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផល របស់ដៃគូអន្តរជាតិរបស់យើងផងដែរ។ ក្រសួងពាណិជ្ជកម្ម នឹងផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះ ជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាព […]

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ កម្ពុជានឹងសិក្សាពីលក្ខខណ្ឌ និងទីផ្សារដែលអាចនឹងបញ្ជាទិញយន្តហោះពីចិនផង ពីអាមេរិកផង

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងសិក្សាពីលក្ខខណ្ឌ និងទីផ្សារ ដែលអាចនឹងបញ្ជាទិញយន្តហោះពីចិនផង ពីអាមេរិកផង ដើម្បីស្របទៅតាមភូមិសាស្ដ្រនយោបាយ សេដ្ឋកិច្ច និងការទូត។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះក្នុងវិស័យអាកាសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS៕ ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ស៊ីន ចាន់សិរីវុត្ថា៖ https://www.facebook.com/plugins/video.php?height=414&href=https%3A%2F%2Fwww.facebook.com%2Freel%2F2373769760143487%2F&show_text=false&width=730&t=0

អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅវៀតណាម កើនដល់៤១នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករថានឹងបន្តទៀត

Liny Chan November 21, 2025 21/11/2025

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម ក្នុងរបាយការណ៍ថ្មីចុងក្រោយ បាននិយាយថា ចំនួនមនុស្សស្លាប់ អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដី នៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់៤១នាក់ ហើយបណ្តាលឱ្យក្រុងនិងភូមិជាច្រើនរងការជន់លិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ ០០០ហិកតា។ គួរបញ្ជាក់ថា នាថ្ងៃសុក្រនេះ ទីភ្នាក់ងារជាតិឧតុនិយមវៀតណាម បានព្រមានថា តំបន់ភាគកណ្តាល នឹងនៅទទួលរងការជន់លិច និងគ្រោះរអិលបាក់ដីថែមទៀត ខណៈការធ្លាក់ភ្លៀងខ្លាំង ត្រូវបានព្យាករថា នឹងនៅតែបន្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ស្ថានភាពនៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ, រូបភាព និងវីដេអូអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលយកផ្សព្វផ្សាយថ្មីៗនេះ គឺជារូបភាពចាស់

Liny Chan November 21, 2025 21/11/2025

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។ ចំពោះករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនព័ត៌មានដល់សាធារណជន ជ្រាបថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការ ការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) […]

កម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ក្រោយធានានូវការការពារពិសេសពីម្ចាស់ផ្ទះថៃ

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកកម្ពុជាចំនួន ២១ប្រភេទ ដែលមានកីឡាករ-កីឡាការិនីចំនួន ២២២នាក់ នឹងត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៣-២០ ខែធ្នូខាងមុខ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ កីឡាទាំង ២១ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ស្របតាមស្មារតីកីឡា និងចលនាអូឡាំពិកអន្ដរជាតិនេះ រួមមានកីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបមានចំនួន ៣៣៣នាក់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជានឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ ជាមួយធានា និងគាំពារយ៉ាងពិសេសពីម្ចាស់ផ្ទះថៃ ហើយប្រតិភូកីឡាកម្ពុជាទាំងអស់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ រតនវត្ថុសិល្បៈខ្មែរ ដែលត្រូវមាតុភូមិនិវត្តវិញ បន្ទាប់ពីការចរចាជាមួយជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី

Liny Chan November 21, 2025 21/11/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ ដែលត្រូវមាតុភូមិនិវត្តវិញ ក្រោយការចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដេីម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តវិញ! អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដេីម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ»។ រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

UPDATE: រថយន្តក្រុងដឹកអ្នកដំណើរឯកជន បើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅស្រុកសន្ទុក ខេត្តកំពង់ធំ, អ្នកបាត់បង់ជីវិតកើនឡើងដល់ ១៦នាក់ របួស ២៤នាក់ អ្នកជិះលើរថយន្តសរុប ៤០នាក់

Liny Chan November 21, 2025 21/11/2025

(កំពង់ធំ)៖ ករណីរថយន្តក្រុងដឹកអ្នកដំណើរឯកជន ដែលបានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹក នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ, អ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងរបួស ២៤នាក់ សរុបអ្នកជិះលើរថយន្តមាន ៤០នាក់។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សូមបញ្ជាក់ដែរថា រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្សពេញ បានក្រឡាប់ធ្លាក់ចូលទឹកនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្អែកតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកស្ថិតក្នុងស្ថានភាពងងុយដេក។ ដោយឡែក សាកសពក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងក្រុមគ្រួសារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News