ព័ត៌មានជាតិ

កម្ពុជាសម្ពោធជើងហោះហើរត្រង់ទី១ ពីប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប-អង្គរ

Liny Chan November 13, 2025 13/11/2025

(សៀមរាប)៖ ជើងហោះហើរត្រង់ទី១ របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo (6E) ដែលតភ្ជាប់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ទីក្រុងសៀមរាប អង្គរ ត្រូវបានសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ពិធីសម្ពោធជើងហោះហើរត្រង់របស់អាកាសចរណ៍ Indigo នេះធ្វើឡើងក្រោមអធិបតីភាព លោក ជា អូន រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ របស់ក្រសួងទេសចរណ៍, លោក Pieter Elbers នាយកប្រតិបត្តិក្រុមហ៊ុន IndiGo, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ នាក់ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ បានបញ្ជាក់ថា ការហោះហើរត្រង់នេះ ជាផ្លែផ្កាថ្មីមួយទៀត ក្រោមការដឹកនាំតម្រង់ទិសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយគួបផ្សំជាមួយចំណងការទូតដ៏ជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។ ក្រុមហ៊ុនអាកាសចរណ៍ Indigo […]

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃចំនួន២ ពាក់ព័ន្ធនឹងបទល្មើសឆ-បោកតាមអនឡាញ

Liny Chan November 13, 2025 13/11/2025

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា Democratic Karen Benevolent Army (DKBA) និងក្រុមហ៊ុន២ របស់ថៃ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬ online scams នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុអាមេរិក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា DKBA រួមជាមួយមេដឹកនាំជាន់ខ្ពស់៤នាក់របស់ពួកគេ សម្រាប់ការគាំទ្រមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានកំណត់គោលដៅបោកប្រាស់ជនជាតិអាមេរិក ក្រោមរូបភាពវិនិយោគ។ ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុន២របស់ថៃផងដែរ គឺក្រុមហ៊ុន Trans Asia និង Troth Star ព្រមទាំងជនជាតិថៃម្នាក់ឈ្មោះ Chamu Sawang ដែលមានជាប់ពាក់ព័ន្ធនឹងបណ្ដាញពួកឆបោកជាជនជាតិចិន និងសហការ ជាមួយក្រុមប្រដាប់អាវុធ DKBA។ គួរបញ្ជាក់ថា តាមក្រសួងហិរញ្ញវត្ថុអាមេរិក បណ្ដាញពួកឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាន និងកំពុងលួចប្រាក់រាប់ពាន់លានដុល្លារពីជនជាតិអាមេរិកតាមរយៈ online scams៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេកមួយ និងអ្នកផ្សព្វផ្សាយបន្តលុបព័ត៌មានមិនពិត និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ធ្វើឱ្យភាន់ច្រឡំលើគុណភាពខ្យល់នៅកម្ពុជា

Liny Chan November 13, 2025 13/11/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា ធ្វើឱ្យមានការភាន់ច្រឡំថា ហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលុបព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានដែលជំរុញឱ្យសាធារណជន មានការភាន់ច្រឡំ លើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។ ក្រសួងបរិស្ថានសូមជម្រាបជូនថា ក្រសួងបានតម្លើងឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០ កន្លែង នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំជឿលើការផ្សព្វផ្សាយ និងការចែកចាយលើណ្តាញសង្គម មួយចំនួនខាងលើឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដាន គុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។ សូមបញ្ជាក់ថាស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍ គុណភាពខ្យល់ (Air […]

ចុងឆ្នាំនេះ សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអ៊ូឌីត នឹងដឹកនាំពាណិជ្ជករធំៗរបស់ខ្លួនមកកម្ពុជា ដើម្បីពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ

Liny Chan November 12, 2025 12/11/2025

(អារ៉ាប៊ីសាអ៊ូឌីត)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយលោក Hassan Al-Huwaizy ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត និងសហការីជាពាណិជ្ជករធំៗ ពីស្ថានភាពពិតនៃនយោបាយ សេដ្ឋកិច្ច សង្គម សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ យន្តការលើកទឹកចិត្តដល់វិនិយោគិន ព្រមទាំងបទដ្ឋានគតិយុត្តក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជំនួបនេះបានធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism – 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ បន្ទាប់ពីជំនួបពិភាក្សាការងារ លោកប្រធានក្រុមប្រឹក្សា បានជម្រាបពីគោលបំណង និងការចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបដែលជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាព វិនិយោគដ៏ល្អរបស់កម្ពុជា ដោយបានជម្រាបជូន លោករដ្ឋមន្រី្ត ពីការត្រៀមរៀបចំដឹកនាំគណៈប្រតិភូជាពាណិជ្ជករធំៗ ពីគ្រប់វិស័យ និងផ្នែកដែលជាសមាជិករបស់សហព័ន្ធ ទៅពិនិត្យ និងស្វែងយល់ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ខែធ្នូខាងមុខនេះ។ សូមបញ្ជាក់ថា សហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត គឺជាឆ័ត្រ និងជាតំណាងស្របច្បាប់តែមួយគត់របស់សហគមន៍ធុរកិច្ចអារ៉ាប៊ីសាអូឌីត សម្រាប់គ្រប់ក្រុម គ្រប់វិស័យ […]

ដំណឹងរីករាយ! ស្អែកនេះ ជើងហោះហើរត្រង់ពីឥណ្ឌា មកខេត្តសៀមរាប នឹងត្រូវភ្ជាប់ឡើងវិញ

Liny Chan November 12, 2025 12/11/2025

(ភ្នំពេញ)៖ ជើងហោះហើរត្រង់ពីឥណ្ឌា មកកាន់ខេត្តសៀមរាប ត្រូវនឹងភ្ជាប់ដំណើរការនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ជាមួយគ្រប់បណ្ដាស្ថាប័នពាក់ព័ន្ធ។ ជាមួយនឹងសមិទ្ធផលថ្មី នៃជើងហោះហើរត្រង់នេះ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ទាំងអស់នេះ គឺកើតមានឡើងក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោករដ្ឋមន្ដ្រី បានលើកឡើងយ៉ាងដូច្នេះថា «ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធ ជាមួយប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolkata សាធារណរដ្ឋឥណ្ឌា មកកាន់ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ»។ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា រកចំណូលបានជាង៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង១១លានតោន ក្នុងរយៈពេល១០ខែឆ្នាំនេះ

Liny Chan November 12, 2025 12/11/2025

(ភ្នំពេញ)៖ ​ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ នេះ ​ កម្ពុជាបាននាំចេញកសិផលជាង ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤​។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១១ ៨៩០ ០០៥,៥៥តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥,៤១តោន ស្រូវចំនួន ៥ ៤៤៦ ៦១១,១៤តោន និងអង្ករចំនួន ៦៩៨ ៩៣៩តោន ដែលបាននាំចេញទៅកាន់ទិសដៅ ៩០ប្រទេស។ របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញកសិផល១០ខែនេះ ទទួលបានទឹកប្រាក់ចំនួន ៤ ១៨៣ ១២៦ ៦២៥,៧០ដុល្លារអាមេរិក ​ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ មានចំនួន ២ ៥៣៤ ៤៩៦ ៤៤៧,២៧ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ១ ០៩២ ០៩៩ […]

ទំហំពាណិជ្ជកម្ម កម្ពុជា និងអាមេរិក​ មានទឹកប្រាក់ជាង ១០​.៧ពាន់លានដុល្លារ កើនឡើង២៧% ក្នុងរយៈពេល១០ខែឆ្នាំនេះ

Liny Chan November 11, 2025 11/11/2025

(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ១០.៧ពាន់លានដុល្លារកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ជាង៨.២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានតម្លៃ១០.៤ពាន់លានដុល្លារ កើនឡើង២៦.៤% ខណៈការនាំចូលពីសហរដ្ឋអាមេរិក​មកកម្ពុជាវិញ មានតម្លៃជាង ៣២៦លានដុល្លារ កើនឡើង៤៩.៧%។ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាណល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសក្រោយពេលដែលប្រទេសពីរ បានអនុវត្តពន្ធបដិកាថ្មី ដែលបានចូលជាធរមាន កាលពីដើមខែសីហា។ ​ក្នុងខែតុលាកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបានជាង ១.១ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ១.១ពាន់លានដុល្លារ កើនឡើង៤៣.៦%​ បើធៀបនឹងកាលពីឆ្នាំ២០២៤ មានទំហំ ត្រឹមជាង៦២៥លានដុល្លារប៉ុណ្ណោះ។ ចំណែកការនាំចេញពីអាមេរិក មកកាន់កម្ពុជាវិញមានទំហំទឹកប្រាក់ជាង ៤២លានដុល្លារ កើនឡើង៧២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ជាង ២៤លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរ សហរដ្ឋអាមេរិក នៅតែជាទីផ្សារចម្បងសម្រាប់កម្ពុជា ដោយការនាំចូលភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំផ្សេងៗ។ […]

វត្តស្វាយរមៀត ក្រុងសៀមរាប ត្រូវបានជ្រើសរើសជាចំណុចចាប់ផ្ដើម នៃការប្រកួតទេសចរណ៍ Tuktuk Tournament លើកទី២

Liny Chan November 11, 2025 11/11/2025

(សៀមរាប)៖ វត្តស្វាយរមៀត ដែលជាវត្តអារាមទេសចរណ៍ដ៏ល្បីល្បាញមួយ នៅក្រុងសៀមរាប។ ដូច្នេះទើបវិស័យឯកជន tuktuk rental (តុកតុករេនថល) ជ្រើសរើសជាចំណុចចាប់ផ្ដើមនៃការចេញដំណើរ របស់កម្មវិធីទេសចរណ៍ប្រកួតប្រជែង «Tuktuk Tournament» លើកទី២ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ កម្មវិធី Tuktuk Tournament បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរបរទេស ចំនួន ៧០នាក់ បានបើកបររថយន្ត Tuktuk ចេញពីទីធ្លាវត្តស្វាយរមៀត ឆ្ពោះទៅកាន់ខេត្តគោលដៅផ្សេងៗគ្នា នៅទូទាំងប្រទេស មានដូចជា៖ ខេត្តបាត់ដំបង ព្រះវិហារ និងមណ្ឌលគិរីជាដើម។ បន្ទាប់ពីបញ្ចប់បេសកកម្មនៅតាមតំបន់ ដែលបានកំណត់ ក្រុមអ្នកទេសចរទាំងនេះ នឹងត្រូវធ្វើដំណើរទៅជួបជុំគ្នានៅរាជធានីភ្នំពេញ និងបញ្ចប់កម្មវិធីនៅខេត្តកែប។ លោក John Kann ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធី Tuktuk Tournament បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា នៅពេលដែលអ្នកទេសចរបរទេសទាំងនេះ រួមជាមួយអ្នកផលិតមាតិកាបរទេស បានទៅដល់កន្លែងទេសចរណ៍ណាមួយ ពួកគាត់នឹងថតពីតំបន់នោះ រួមទាំងការភ្លក់រសជាតិម្ហូបខ្មែរ ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម […]