ព័ត៌មានជាតិ

កីឡាករប្រណាំងម៉ូតូស្ព័រ ឈឹម ពិសិដ្ឋ ទទួលបានលទ្ធផលលើសការរំពឹងទុក នៃការប្រកួតអន្ដរជាតិដ៏ធំលើកដំបូង

Liny Chan September 4, 2024 04/09/2024

(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានទទួលចំណាត់ថ្នាក់លេខ៤ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈសាមីខ្លួនបានចាត់ទុកជាសមិទ្ធផលលើសពីការរំពឹងទុក ដ្បិតជាលើកដំបូង នៃការចូលរួមព្រឹត្តិការណ៍អន្ដរជាតិដ៏ធំ លើទីលានស្ដង់ដារ GP បែបនេះ ។ ការធ្វើដំណើរមកដល់មាតុភូមិវិញ កីឡាករវ័យក្មេងរូបនេះ បានសម្ដែងការសប្បាយចិត្ត ដែលខ្លួនបានបញ្ចប់ការប្រកួតចំនួន ១២ជុំ នៅទីលានខ្នាតអន្ដរជាតិ Sepang Circurt ដោយជោគជ័យ លើវិញ្ញាសា Class Supper Sport 600cc ជាមួយកីឡាករខ្លាំងៗជាច្រើន ខណៈបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមកីឡាករ ៩រូប ដែលប្រកួតលើវិញ្ញាសាជាមួយគ្នា ។ ទោះបីមិនទាន់ឈានដល់កម្រិតលេខ១ ឬលេខ២ និងលេខ៣ តែរូបគេបានចាត់ទុកនេះ គឺជាសមិទ្ធផលថ្មី ដែលលើសពីការរំពឹងទុក ដ្បិតទើបជាលើកដំបូង នៃការចូលរួមប្រកួតអន្ដរជាតិ និងមានស្ដងដារខ្ពស់ ហើយមានកីឡាករខ្លាំងៗចូលរួមច្រើន ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺម៉ូតូប្រណាំងរបស់ ពិសិដ្ឋ […]

ខេត្តកណ្ដាល នឹងទទួលជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ឆាប់ៗនេះ ក្រោយក្រសួង និងអង្គការជំនាញចុះពិនិត្យរួចរាល់

Liny Chan September 4, 2024 04/09/2024

(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ (PWG) ខេត្តកណ្តាល ជឿជាក់ថា ខេត្តកណ្ដាលនឹងទទួលបានជាខេត្តជ័យលាភីការបញ្ចប់ ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះធ្វើការផ្ទៀងផ្ទាត់រួចរាល់។ ការបង្ហាញជំនឿចិត្តបែបនេះ បានលេចចេញឡើងនៅគ្រាដែល ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋាន​ ថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល ដែលមានរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ លោក នុត ពុធដារ៉ា បានឱ្យដឹងថា ការងារវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទខេត្តកណ្តាល មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ជាក់ស្តែង ខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តទី៣បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ […]

Paralympics2024៖ អត្តពលិកកម្ពុជា វ៉ាន់ វ៉ុន ប្រកួតល្ងាចនេះ ខណៈក្រុមចិន បន្តនាំមុខមេដាយច្រើនជាងគេ

Liny Chan September 4, 2024 04/09/2024

(ប៉ារីស)៖ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា វ៉ាន់ វ៉ុន និងធ្វើការប្រកួតលើវិញ្ញាសាប្រណាំងរទេះ ១០០ម៉ែត្រ នាវេលាម៉ោង១១:៥២នាទី (ម៉ោងនៅប៉ារីស) ត្រូវនឹងម៉ោង៤:៥០នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ខណៈក្នុងការប្រកួតប្រជែងនេះក្រុមអត្តពលិកចិន នៅបន្តឈរនាំមុខលើកំពូលតារាងមេដាយ ពីការដណ្តើមបានមេដាយមាសកើនដល់ ៥៣គ្រឿង និងសរុបឈានដល់ ១១៥គ្រឿងច្រើនជាងគេ គិតត្រឹមថ្ងៃទី០៤ ខែកញ្ញានេះ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅ Paralympics Games 2024 ។ ខណៈអត្តពលិកម្ចាស់ផ្ទះបារាំង ឈរលេខ៥ នៅតែមានមេដាយមាស ១១គ្រឿងដដែល ក្នុងចំណោមក្រុមឈរលើកំពូលតារាងទាំង៥ ក្នុងនោះក្រុមចក្រភពអង់គ្លេស បន្តឈរលេខ២ ដោយមានមេដាយមាស ៣០គ្រឿង និងសរុប ៦១គ្រឿង ជាមួយក្រុមសហរដ្ឋអាមេរិក ឈរលេខ៣ រកបានមេដាយមាស ២០គ្រឿង និងសរុប ៥៣គ្រឿង។ ពេលដែលក្រុមអត្តពលិកប្រេស៊ីល កើនមេដាយសរុប ៤៨គ្រឿង ហើយកើនមេដាយមាសដល់ ១៤គ្រឿង ពេលដែលក្រុមអត្តពលិកឈរក្រោមទង់អព្យាក្រឹត (NPA) រកបានមេដាយសរុប ៤៦គ្រឿងបណ្តោះអាសន្ន ជាមួយការប្រកួតនិងបិទបញ្ចប់នៅថ្ងៃទី០៨ ខែកញ្ញានេះ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ធនាគារជាតិនៃកម្ពុជា បដិសេធទាំងស្រុងចំពោះការប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ទៅផ្សព្វផ្សាយគម្រោងវិនិយោគ ឬការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ

Liny Chan September 4, 2024 04/09/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានសង្កេតឃើញគណនីបណ្តាញសង្គមមួយចំនួន បានប្រើប្រាស់និមិ្មត្តសញ្ញា និងឈ្មោះធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាតក្នុងចេតនាទុច្ចរិត ដោយបង្កើតរូបភាពបំភាន់ភ្នែក ដើម្បីផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការ។ តាមគេហទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញានេះ បានប្រកាសបដិសេធទាំងស្រុងចំពោះបណ្តាញសង្គមខុសច្បាប់ទាំងនោះ និងអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលល្បិចឆបោក ដែលអាចនាំឱ្យបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្សេងៗ តាមរយៈការចូលរួមវិនិយោគជាមួយក្រុមទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណនិងការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា ពុំមានក្រុម ឆាណែល ឬគណនី Telegram ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត សម្រាប់ផ្សព្វផ្សាយឱ្យសាធារណជនចូលរួមវិនិយោគលើទីផ្សារហិរញ្ញវត្ថុ ដូចជា ហាងឆេងមាស អត្រាប្តូរប្រាក់ ឬទ្រព្យឌីជីថលឡើយ៕ ប្រភព៖ ក្រសួងព័ត៌មាន​

ទូតប៉ាគីស្ថានសរសើរកម្ពុជា លើការសម្រេចបានសមិទ្ធផលល្អប្រសើរជាច្រើន ក្នុងការគ្រប់គ្រងបរិស្ថាន

Liny Chan September 4, 2024 04/09/2024

(ភ្នំពេញ)៖ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤ បានកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល។ ឯកអគ្គរដ្ឋទូត បានលើកឡើងថា ការប្រែប្រួលអាកាធាតុ នាំឱ្យមានគ្រោះហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២២ នៅប្រទេសប៉ាគីស្ថាន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងបាត់បងជីវិតមនុស្សអស់ជាច្រើន។ ឆ្លើយតបនឹងបញ្ហានេះ ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ ជាពិសេសជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងឆ្លើយតបនឹងញ្ហានៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ […]

គ្រឹះស្ថានអង្គរ គ្រោងដាក់ម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទនៅជិតប្រាសាទ និងដកគោលដៅត្រួតពិនិត្យសំបុត្រតាមដងផ្លូវ

Liny Chan September 3, 2024 03/09/2024

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ ដើម្បីងាយស្រួលដល់ឱ្យភ្ញៀវទេសចរដែលមិនបានទិញសំបុត្រតាមអនឡាញ ឬទិញនៅគ្រឹះស្ថានអង្គរ ដែលគ្រោងនឹងចាប់ពីដើមខែតុលាខាងមុខនេះ។ សម្រាប់គម្រោងនេះដែរ ជាឧទាហរណ៍ ភ្ញៀវទេសចរចង់ទស្សនាក្រុមប្រាសាទ A មានប្រាសាទអង្គរ និងប្រាសាទបាយ័ន ប្រាសាទក្រុម B មានប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ហើយដាក់តម្លៃក្រុមប្រាសាទនោះចំនួនប៉ុន្មាន ហើយការលក់បែបនេះមិនមានការតំឡើងថ្លៃទេ គឺងាយស្រួលអ្នកទេសចរពេញចិត្តទស្សនាប្រាសាទណាមួយទៅវិញ។ ក្នុងនោះក្រុមការងារនឹងចងក្រងវាយតម្លៃចំណាត់ថ្នាក់ប្រាសាទ ដោយដាក់ជាក្រុមចំនួន១៧ក្រុមប្រាសាទ ដោយគ្រោងនឹងអនុវត្ដនៅដើមឆ្នាំ២០២៥ខាងមុខនេះ។ សូមបញ្ជាក់ថា គ្រឹះស្ថានអង្គរ បានសម្រេចលុបចោលទាំងស្រុងនូវតម្រូវការព័ត៌មានភ្ញៀវទេសចរដូចជា រូបថត សញ្ញាតិ ក្រុមអាយុ និងភេទសម្រាប់ទេសចរដែលទិញបណ្ណទស្សនារយៈពេល ១ថ្ងៃ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ […]

អង្ករកម្ពុជា ពង្រីកបានទីផ្សារថ្មី ទៅកាន់តំបន់ ដែនកោះ និងប្រទេសចំនួន ៩ ថែមទៀត

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ អង្កររបស់កម្ពុជាពង្រីកបានទីផ្សារថ្មីៗទៅកាន់តំបន់ ដែនកោះ និងប្រទេសចំនួន៩ ថែមទៀត ដែលប្រទេសទាំងនោះ ភាគីច្រើនទិញប្រភេទអង្ករក្រអូប។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ចាន់ សុឃាំង បានឲ្យដឹងថា គិតត្រឹមខែមករារហូតដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបានពង្រីកការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារថ្មីៗរួមមាន៖ ទី១៖ ប្រទេសជប៉ុន បាននាំចេញអង្ករចំនួន ១៤០តោនទី២៖ ប្រទេស Latvia បាននាំចេញអង្ករចំនួន ៣៥០តោនទី៣៖ ប្រទេស Lebanon បាននាំចេញអង្ករចំនួន ២២តោនទី៤៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បាននាំចេញអង្ករចំនួន ៣១៩តោនទី៥៖ ប្រទេស Africa បាននាំចេញអង្ករចំនួន ៥២តោនទី៦៖ ប្រទេស Comoros បាននាំចេញអង្ករចំនួន ២៥តោនទី៧៖ ម៉ាកាវ បាននាំចេញអង្ករចំនួន ៨៥តោនទី៨៖ ដែនកោះ New Celedonia […]

ឧក្រិដ្ឋជនជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីបា-ញ់ប្រ-ហារបណ្ដាលឲ្យនគរបាលម្នាក់បាត់បង់ជីវិតនៅខណ្ឌដង្កោ ត្រូវបញ្ជូនទៅតុលាការ ក្រោយបង្ក្រាបបាននៅខេត្តព្រះវិហារ

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ឧក្រិដ្ឋជនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ នៅខណ្ឌដង្កោ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោយស្រាវជ្រាវស្វែងរកចាប់ខ្លួនបាននៅខេត្តព្រះវិហារ។ ខ្មាន់កាំភ្លើងទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រំលងបានប៉ុន្មានថ្ងៃបន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារ និងចាប់ជំរិតជនជាតិចិនដូចគ្នា។ ហេតុការណ៍នេះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់រងរបួស ខណៈជនជាតិចិនម្នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនយកទៅបាត់។ សូមរំលឹកថា ករណីរថយន្ត២គ្រឿងបុកគ្នា ហើយឈានដល់ការបាញ់ប្រហារដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់, ម្នាក់ទៀតរងរបួស (ជនជាតិចិន)។ មុនឈានដល់ហេតុការណ៍បាញ់ប្រហារនេះ សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមឡើយគេឃើញរថយន្ដមួយគ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BV-5779 (រថយន្ដខ្មាន់កាំភ្លើង) បើកមកបុកចំពីមុខរថយន្ដរបស់ជនរងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BF-8168។ បន្ទាប់ពីបើកបំបុក និងស្ទាករថយន្ដជនរងគ្រោះហើយនោះ ខ្មាន់កាំភ្លើង៣នាក់ បានចុះពីរថយន្ដ Ford […]

ក្រុមហ៊ុនធំៗចំនួន៣ ចុះកិច្ចសន្យាទិញផលិតកម្មកសិកម្មសរីរាង្គ ពីសហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ

Liny Chan September 3, 2024 03/09/2024

(ព្រះវិហារ)៖ ក្រុមហ៊ុនធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមី សរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៣២ ក្នុងខេត្តព្រះវិហារ លើបរិមាណជាង៥ម៉ឺនតោន។ ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុនទាំង៣ និងលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មជាច្រើនរូបទៀត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងនូវការអរគុណដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលបានសហ ប្រតិបត្តិការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលស្រូវ និងដំឡូងមីសរីរាង្គ ពីបណ្តាលសហគមន៍ក្នុងខេត្តព្រះវិហារអស់រយះពេលជាច្រើនឆ្នាំកន្លងមក។ លោកថ្លែងអំណរគុណមន្ទីរកសិកម្មខេត្ត […]

ឱកាសការងារជាង ៥ម៉ឺនកន្លែង នៅទូទាំងប្រទេស កំពុងរង់ចាំលោកអ្នក

Liny Chan September 3, 2024 03/09/2024

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៥៣,២៩៦ កន្លែង ក្នុងវិស័យសំខាន់ៗចំនួនបីធំៗ សម្រាប់សាធារណជន យុវជន ងាយស្រួលជ្រើសរើសចូលបម្រើការងារតាមជំនាញដែលខ្លួនមាន។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ។ លោក កត្តា អ៊ន បានឱ្យដឹងថា ឱកាសការងារជាង៥ម៉ឺនកន្លែងនោះ ក្នុងវិស័យដូចជា វិស័យឧស្សាហកម្មចំនួន ៤០,៧៥៣កន្លែង វិស័យកសិកម្មចំនួន ៨,៥៤៩កន្លែង និងសេវាកម្មចំនួន ៣,៩៩៤កន្លែង ដែលត្រូវបានប្រកាសជ្រើសរើសនៅក្នុងបណ្តាខេត្តជាច្រើនដូចជា៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, រាជរាធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តរតនគីរី, ខេត្តក្រចេះ, ខេត្តតាកែវ, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, និងបណ្តាខេត្តផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងការងារ ក៏បានណែនាំដល់ យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រញាប់រួសរាន់មកដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរបស់ខ្លួនដែលមាន។ ប្រសិនបើមានចម្ងល់សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline […]