(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីពូជស្រូវចំនួន ១០ប្រភេទ ដែលមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅពីប្រទេស ដោយក្នុងនោះ មានពូជស្រូវខ្លះ ប្រជាកសិករមិនសូវបានចាប់អារម្មណ៍ ក្នុងការដាំដុះ ប៉ុន្ដែមានទីផ្សារខ្លាំង។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ចាន់ សុឃាំង បានរៀបរាប់ថា ពូជស្រូវដែលមានការពេញនិយម និងងាយស្រួលរកទីផ្សារនោះ រួមមាន៖ ពូជផ្ការំដួល, ពូជស្រូវសែនក្រអូប និងសែនក្រអូប 01, ពូជស្រូវស្រងែ, ពូជស្រូវនាងអុក-នាងអំ, ពូជស្រូវឆ្មាព្រំ, ពូជស្រូវនាងខុន-ផ្កាខ្ញី, ប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា ពូជផ្ការំដួល ជាប្រភេទពូជស្រូវធ្ងន់ ឃើញថា មានទីផ្សារធំទូលំទូលាយ និងពូជស្រូវសែនក្រអូប និងសែនក្រអូប 01 មានការប្រើប្រាស់ ក៏ដូចជាការដាំដុះជាមធ្យម ហើយសម្រាប់ទីផ្សារវិញ ទូលំទូលាយខ្លាំងណាស់ មិនខ្វះទេរោងម៉ាស៊ីនទាំងអស់ ដែលនៅក្បែរបងប្អូនជាកសិករ នឹងទិញពូជនេះ។ ដោយឡែក ចំពោះប្រភេទពូជស្រូវស្រងែវិញ ឧកញ៉ា […]