ព័ត៌មានជាតិ

នៅសល់តែ ៣ខែទៀតប៉ុណ្ណោះ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានបញ្ចប់ និងត្រៀមដាក់ឱ្យដំណើរនៅពាក់កណ្តាល ឆ្នាំ២០២៥

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់​អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុប​អស់ចំនួនប្រមាណ ១២០០ លានដុល្លារ​ ​ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ ​បើតាមការបញ្ជាក់របស់លោក ​ស៊ីន ចាន់សេរីវុត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ដែលបា​នប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤​​ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ​នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ​នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F​ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ […]

ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ ពេលនេះបានរួចរាល់១ខ្សែហើយ

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែហើយ គឺផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនា កាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃ២ ខែកញ្ញាថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ ហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុង ហើយក្នុងនោះ ផ្លូវមួយចំនួនទៀត កំពុងអនុវត្តព្រមគ្នា។ ចំណែកមន្ត្រីជំនាញឱ្យដឹងថា ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះ ក្នុងរយះពេល១ខែកន្លះទៀត។ ជារួមការងារដាក់លូ និងធ្វើផ្លូវ នៅតំបន់បឹងទំពន់នេះ មានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះ បានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។ គួរបញ្ជាក់ថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល៥ឆ្នាំ មានចំនួន ៥០គម្រោង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ តាមរយៈសារលិខិតផ្ញើទៅកាន់ លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល ព្រមទាំងក្រុមគ្រួសារ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង គង់ សំអុល

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី។ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ សម្តេច និងភរិយា សូមចូលរួមរំលែកទុក្ខ និងការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវ ស្វាមី និងឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ចំពោះក្រុមគ្រួសារ ជាពិសេស គឺជាការបាត់បង់នូវធនធានមនុស្សមួយរូប […]

អគ្គនាយកពន្ធដារ អំពាវនាវដល់អ្នកជាប់ពន្ធតូច សូមប្រើប្រាស់កម្មវិធីប្រកាសពន្ធតាមទូរស័ព្ទដៃ «GDT Tax Prefiling App» ងាយស្រួលបង់ពន្ធដោយខ្លួនឯង និងមិនបាច់ត្រូវការភ្នាក់ងារសេវាពន្ធដារ

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ សូមប្រើប្រាស់នូវកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ «GDT Tax Prefiling App» ឥឡូវនេះ ដើម្បីងាយស្រួលបង់ពន្ធដោយខ្លួនឯង មិនចាំបាច់ទៅរកភ្នាក់ងារសេវាពន្ធដារ ជួយបង់ជំនួសឡើយ។ ការអំពាវនាវរបស់អគ្គនាយកពន្ធដារ បន្ទាប់ពីសង្កេតឃើញថា ចំនួនសហគ្រាសជាប់ពន្ធតូចមួយចំនួនតូច បានប្រើប្រាស់ GDT Tax Prefiling App សម្រាប់បង់ពន្ធប្រចាំខែ ខណៈអគ្គនាយកដ្ឋានពន្ធដារ ខិតខំបង្កើតកម្មវិធីនេះឡើង ដោយផ្តល់ភាពងាយស្រួល ដល់អ្នកបង់ពន្ធ អាចបង់ពន្ធដោយខ្លួន គ្រាន់តែវាយបញ្ចូលរបាយការណ៍ទិញលក់ តាមរយៈទូរស័ព្ទដៃស្មាតហ្វូន។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា «យើង [អគ្គនាយកដ្ឋានពន្ធដារ] បានអភិវឌ្ឍន៍កម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូចតាមទូរស័ព្ទដៃ GDT Tax Prefiling App និងដាក់ឱ្យប្រើប្រាស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ ប៉ុន្តែសង្កេតឃើញថាអ្នកជាប់ពន្ធតូចមួយចំនួន មិនទាន់ប្រើប្រាស់ ដូច្នេះខ្ញុំអំពាវនាវដល់អ្នកជាប់ពន្ធតូចទាំងអស់ […]

កំណត់ត្រាថ្មី! ក្រុមបាល់ទះកម្ពុជា ទទួលបានសិទ្ធលេងពាន SEA V.League 2025

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធចូលរួមការប្រកួតកម្រិតទី១ ប្រចាំតំបន់អាស៊ាន នៃព្រឹត្តិការណ៍ SEA V.League 2025 ជាផ្លូវការហើយ ក្រោយជោគជ័យក្នុងការប្រកួតបាល់ទះដណ្ដើមប្រាក់រង្វាន់សម្ដេចមហាបវរធិបតី SEA V.League Challenge ឆ្នាំ២០២៤ ដោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ក្នុងទឹកដីរបស់ខ្លួន ។ នេះគឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់ក្រុមបាល់ទះកម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ។ ការប្រកួតសន្សំពិន្ទុ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៣០ ខែសីហានេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើបានយ៉ាងល្អនៅ ៣ប្រកួត ដោយប្រកួតទី១ បានយកឈ្នះម៉ាឡេស៊ី ៣-១(សិត) ជាមួយពិន្ទុ ១៧-២៥, ២៥-១៨, ២៥-២១ និង ២៥-២១ និងនៅថ្ងៃទី៣១-សីហា ប្រកួតទី២ បានយកឈ្នះឡាវ ៣-០(សិត) ជាមួយពិន្ទុ ២៥-១៦, ២៥-១៨ និង ២៥-២៣ មុនបន្ដឈ្នះសិង្ហបុរី ៣-១(សិត) ជាមួយពិន្ទុ ២៥-២០, ២៥-១០, ២៣-២៥ និង ២៥-១៨ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញានេះ […]

ADB អនុម័តហិរញ្ញប្បទាន ៩៣.៦លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យនៅតំបន់ជនបទ

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីក​ការផ្គត់​ផ្គង់​ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH)​ ដែលធន់នឹងអាកាស​ធាតុ​ និងប្រកប​ដោយ​បរិយាបន្ន នៅទីជនបទសម្រាប់​ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុងប្រាំបួន​ខេត្ត នៃប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ កម្មវិធីអភិវឌ្ឍន៍វិស័យ ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន​ នៅ​តំបន់​ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ ក្នុងការផ្តល់លទ្ធភាពទទួលបាន ជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​ នៅ​តំបន់​ជនបទ និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន​ គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកប​ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។ កម្មវិធីនេះ នឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន​សុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការ​បន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុង​ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។ លោកស្រី Jyotsana Varma […]

ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង។ សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បាត់បង់ជីវិត ៤នាក់ និងរបួសធ្ងន់ម្នាក់នៅក្នុងករណីក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ ខេត្តតាកែវ

Nisaiy KP September 1, 2024 01/09/2024

(តាកែវ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្ត ១គ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤​, ទី១៖ ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ០៨ឆ្នាំ​ មុខរបរសិស្ស​ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទី០២​៖ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរកសិករ​ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ […]

៨ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Nisaiy KP September 1, 2024 01/09/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៦៥១ ៤៥៧នាក់ កើន៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ៣០៣ ៧១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews