ព័ត៌មានជាតិ

ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ

Liny Chan September 2, 2024 02/09/2024

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង។ សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បាត់បង់ជីវិត ៤នាក់ និងរបួសធ្ងន់ម្នាក់នៅក្នុងករណីក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ ខេត្តតាកែវ

Nisaiy KP September 1, 2024 01/09/2024

(តាកែវ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្ត ១គ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤​, ទី១៖ ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ០៨ឆ្នាំ​ មុខរបរសិស្ស​ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទី០២​៖ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរកសិករ​ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ […]

៨ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Nisaiy KP September 1, 2024 01/09/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៦៥១ ៤៥៧នាក់ កើន៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ៣០៣ ៧១៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ដំណឹងស្វែងរកម្ចាស់ម៉ូតូ! កងរាជអាវុធហត្ថខេត្តសៀមរាប ប្រកាសស្វែងរកម្ចាស់ដែលបានបាត់ម៉ូតូចំនួន៤គ្រឿង

Nisaiy KP September 1, 2024 01/09/2024

(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានជម្រាបជូនដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូចំនួន៤គ្រឿង សូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ ១. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ លេខតួ BE4DC TH243036 លេខម៉ាស៊ីន (គ្មាន) ពាក់ផ្លាកលេខ សៀមរាប 1E-5398២. ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួ/លេខម៉ាស៊ីន(គ្មាន) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911។៣. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ លេខតួលេខម៉ាស៊ីន ៦៩១៥០៥៥ ពាក់ផ្លាកលេខ កណ្តាល 1AL-7299៤. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០១៨ លេខតួលេខម៉ាស៊ីន ៥៧៦៩៧៣៣ ពាក់ផ្លាកលេខ ភ្នំពេញ 1FL-1254។ ប្រសិនជាម្ចាស់ម៉ូតូដែលបានស្គាល់ម៉ូតូដូចភិនភាគខាងលើ សូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីទទួលយកម៉ូតូត្រឡប់ទៅវិញតាមការគួរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្លិបអ្នកកាសែតកម្ពុជា បោះជំហានចូលបណ្តាញអ្នកសារព័ត៌មានអន្តរជាតិ២២ប្រទេស

Nisaiy KP September 1, 2024 01/09/2024

(ចិន)៖​ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ «វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ» ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។ តាមរយៈវេទិការ និងបណ្តាញអ្នកព័ត៌មានអន្តរជាតិនេះ ក្លិបអ្នកកាសែតកម្ពុជាអាចធ្វើការ និងទំនាក់ទំនងគ្នាជាមួយបណ្តាញអ្នកសារព័ត៌មានទាំង២២ប្រទេស និងជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ នៅឯវេទិកានោះដែរ លោក ពុយ គា បានធ្វើជាសហប្រធានជាមួយប្រធានសហព័ន្ធសារព័ត៌មានមកពីប្រទេសរុស្ស៊ីដើម្បីដឹកនាំកិច្ចពិភាក្សាស្តីពីតួនាទីសារព័ត៌មានលើប្រធានបទ «ការអភិវឌ្ឍន៍ដែលមិនបង្កគ្រោះថ្នាក់ដោយការបំពុលបរិស្ថានដល់ពិភពលោក»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងរៀបចំដែនដី និងអគ្គនាយកដ្ឋានពន្ធដារ រៀបចំសៀវភៅណែនាំស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៥៨មុឺនក្បាលដី ជូនប្រជាពលរដ្ឋ

Nisaiy KP September 1, 2024 01/09/2024

(ភ្នំពេញ)៖ លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ការឯកភាពគ្នា ក្រោយដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើក ដើម្បីរៀបចំសៀវភៅណែនាំស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្រោយសៀវភៅនេះត្រូវបានអនុម័ត ដីទាំងជាង ៥៨មុឺនក្បាលដី ដែលកំពុងកកស្ទះនឹងត្រូវជម្រះ ហើយចេញបណ្ណជូនប្រជាជនទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

យល់ដឹងពីជំនួញ៖ អ្នកជំនាញហិរញ្ញវត្ថុថា យន្តការនៃការរៀបចំឥណទានឡើងវិញ ជួយឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម មានសាច់ប្រាក់បង្វិលច្រើនជាងមុន

Nisaiy KP September 1, 2024 01/09/2024

(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា យន្តការនៃការរៀបចំឥណទានឡើងវិញ គឺជាយន្តការមួយ ដែលជួយដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់ល្អប្រសើរ ពោលគឺយន្តការនេះ បានជួយសម្រាលបន្ទុកដល់ទាំងអ្នកជាប់កម្ចី និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រសិនបើការរៀបចំឥណទានបានល្អ។ លោក កាំង តុងងី លើកឡើងបែបនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។ យោងតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌ ដូចជាគ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ ជាមួយគ្នានេះ គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។ លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មានថា […]

ក្រសួងបរិស្ថានជំរុញឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និងទឹកកខ្វក់ ដើម្បីឈានឆ្ពោះទៅសម្រេច បាននូវការអភិវឌ្ឍដោយចីរភាព

Nisaiy KP September 1, 2024 01/09/2024

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញ ឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសយងបានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៉ីនដាស្រ្ទៀល (Phoenix Industrial) ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះគឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។ រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តាដ៏សំខាន់ធានាជួយធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក […]

រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល

Liny Chan August 31, 2024 31/08/2024

(កណ្តាល)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្តការងារការពារច្រាំងទន្លេបាសាក់បរិវេណព្រំដែនលេខ២៤៥/៤(១) ប្រវែង ១២០០ ម៉ែត្រ ជាពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ នៅខែសីហា ឆ្នាំ២០១៩ រៀបបាវខ្សាច់ការពារផ្នែកខាងក្រោមនៃច្រាំងទន្លេ ដែលជាការការពារបណ្ដោះអាសន្នក្នុងប្រវែង ១៥០ម៉ែត្រ និងដំណាក់កាលទី២ នៅខែមេសា ឆ្នាំ២០២៣ ធ្វើការសាងសង់សំណង់ច្រាំងទន្លេបាសាក់ […]