ព័ត៌មានជាតិ

តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានានៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត នៅឃុំដងកាំបិត ស្រុកសណ្ដាន់

Nisaiy KP May 5, 2024 05/05/2024

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរណ៍ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ឋិផលនានា ដែលមានតម្លៃជាង ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំថ្ងៃអាទិត្យ ទី០៥ ខែ ឧសភា ឆ្នាំ២០២៤ ។ លោក លុន យេន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានឡើងធ្វើរបាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តបទុមសាគរនេះ ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានអាយុកាលទើបតែ១៦ឆ្នាំ ដោយមានព្រះគ្រូចៅអធិការវត្តចំនួន៤អង្គរួចមកហើយ នឹងបានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលបានសាងសង់ឡើង ដឹកនាំដោយព្រះតេជព្រះគណ ជុំ ម៉ុត ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានកសាងឧបដ្ឋានសាលាមួយខ្នង និងសមិទ្ធផលនានាមួយចំនួនទៀត ដែលមានតម្លៃជាង ៥០,០០០ដុល្លារសហរដ្ឋអាមេរិក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមនាយឧត្តមសេនីយ៍ […]

កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក

Nisaiy KP May 5, 2024 05/05/2024

(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក។ យោងតាមវិញ្ញាបនប័ត្រ ដែលចេញដោយអ្នកគ្រប់គ្រងកម្មវិធីប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» នេះ មានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់។ ជាលទ្ធផលកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១។ នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតនេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អបអរសាទរ! ខួប ១ឆ្នាំ នៃមហាជោគជ័យដ៏អស្ចារ្យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, លោក វ៉ាត់ ចំរើន អំពាវនាវឲ្យកូនខ្មែរគ្រប់ជំនាន់ ចាត់ទុកថ្ងៃទី០៥-ឧសភា គឺជាទិវាចងចាំ

Nisaiy KP May 5, 2024 05/05/2024

(ភ្នំពេញ)៖ ថ្ងៃនេះ កាលពីឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ហើយក៏ជាពេលវេលាដ៏រំភើប ក្ដុកក្ដួល និងអស្ចារ្យបំផុត ដែលបង្ហាញថា «ខ្មែរអាចធ្វើបាន» ទៅកាន់ពិភពលោក តាមរយៈពិធីបើកមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃនេះ គឺជាគម្រប់ខួប ១ឆ្នាំគត់ ដែលបានបន្សល់នូវមោទនភាពជាតិ និងការចងចាំជានិច្ចនូវរាល់អនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រខាងលើ ដែលបានកើតឡើង កាលពី ១ឆ្នាំមុន ដោយសារការខិតខំប្រឹងប្រែង និងលះបង់ចូលរួមរៀបចំពីថ្នាក់ដឹកនាំកំពូលៗ និងស្ថាប័នពាក់ព័ន្ធជាច្រើន ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC និងលោកបណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្ដ្រៃយ៍ ពិសេសក្រោមអគ្គមគ្គុទេសក៏ប្រកបដោយគតិបណ្ឌិតដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន។ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ […]

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ

Nisaiy KP May 5, 2024 05/05/2024

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ និងត្រូវពង្រឹងការផ្តល់សេវាសុខាភិបាល ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។ ការថ្លែងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ «START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត» និងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ ដោយរៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ពិធីនេះដែរមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោក Dr. Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្រ្តាចារ្យ Jean-Claude FAUCHER ដែលជាសាស្រ្តាចារ្យខាងផ្នែកទារក មកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Zurich ប្រទេសស្វីស ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសមាជិក សមាជិកានៃសមាគមគ្រូពេទ្យទារកកម្ពុជា សរុបចំនួន ១៨៨រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង […]

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤

Nisaiy KP May 5, 2024 05/05/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។ ៣.តំបន់មាត់សមុទ្រ ៖ * សីតុណ្ហភាពអប្បបរមា២៥°C […]

ក្រសួងព័ត៌មាន ត្រៀមរៀបចំធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

Nisaiy KP May 5, 2024 05/05/2024

(ភ្នំពេញ)៖ គម្រោងដំណើរការងារធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រ ដោយប្រើឧបករណ៍តេស្តរហ័ស ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងព័ត៌មាន បានលើកមកពិភាក្សាក្នុងឱកាស នៃកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ បច្ចេកទេស នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងមកជួយបង្ហាត់បង្រៀនពន្យល់ពីកិច្ចការងារមួយចំនួនដល់មន្ត្រីបង្គោល ក្រសួងព័ត៌មាន ដើម្បីឱ្យអង្គភាពនីមួយៗអាចចេះធ្វើតេស្តទឹក មូត្រដោយខ្លួនឯង និងបានយល់ដឹងពីរបៀបនៃដំណើរការធ្វើតេស្តរកសារធាតុញៀន។ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀនក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺធ្វើឡើងដើម្បីស្របទៅនឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការរៀបចំធ្វើតេស្តរហ័សនៅក្នុងទឹកមូត្រ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ហើយគណៈកម្មការផ្ទៃក្នុងនេះ គឺង្កើតឡើងដើម្បីពិនិត្យការតវ៉ា បើសិនជាមាន បញ្ហាកើតឡើងចង់ឲ្យមានការធ្វើតេស្តឡើងវិញ គឺអនុវត្តតាមយន្តការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសខ្មែរខ្លះដែរ

Khmerpress May 4, 2024 04/05/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បែបនេះគឺក្នុងសន្និសីទសារព័ត៌មានមួយក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ទាំងការងារសាងសង់ ទាំងការងារផ្សេងៗ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិសម្រាប់ពួកគេ។ លោកថ្លែងយ៉ាងដូច្នេះថា «ទាំងការងារសាងសង់ ទាំងការងារផ្សេងៗនឹងផ្ដល់ការងារដល់កម្មករប្រមាណ១ម៉ឺននាក់ ភាគច្រើនជាងជនជាតិខ្មែរ ខាងចិនភាគច្រើនតែអ្នកបច្ចេកទេសនោះទេ ចិនមិនអាចចំណាយប្រាក់ដឹកកម្មកររាប់ម៉ឺននាក់ ចំណាយថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅច្រើននោះទេ»។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា គម្រោងនេះក៏ត្រូវការអ្នកជំនាញបច្ចេកទេសខ្មែរច្រើនដែរ ដូចជានៅក្រសួងសាធារណការនិងដឹកជញ្ជូនមានអ្នកជំនាញផ្នែកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែដែរ ដូច្នេះពួកគេនឹងចូលរួមអនុវត្តគម្រោងស្នាដៃជាប្រវត្តិសាស្ត្រនេះ។ បើតាមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោនេះ ត្រូវចំណាយពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤ ឬឆ្នាំ២០២៥។ គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត

Khmerpress May 4, 2024 04/05/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយអ្នកជំនាញអន្តរជាតិមកពីគ្រប់ភាគីពាក់ព័ន្ធប្រមាណជិត៥០នាក់ កម្ពុជាបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វណន-តេជោរួចអស់ហើយ ប៉ះផ្ទះពលរដ្ឋជាង១៥០០ខ្នង ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធតិចណាស់ ពោលគឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងយ៉ាងដូចនេះក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានថ្លែងដូចនេះថា «ផលប៉ះពាល់មានប៉ុន្មានយើងខ្ញុំមានទាំងអស់ហើយ មានផ្ទះប៉ុន្មាន? ដីស្រែប៉ុន្មាន? យើងខ្ញុំមានអស់ហើយ យើងខ្ញុំថតបានអស់ហើយ[..] ចឹងយើងខ្ញុំមានទាំងអស់ហើយ ចឹងផលប៉ះពាល់ប្រហែលជា១៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន១៤៩.៥ហិចតា ផ្លូវជាតិ១៨ខ្សែ ប្រវែង៤គីឡូម៉ែត្រ ផ្លូវលំ៧០ខ្សែ ប្រវែង៤៥គីឡូម៉ែត្រ ទំនប់ទឹក២ខ្សែ ប្រឡាយទឹក១៣ខ្សែ ដីស្រែ២.៩ពាន់ហិចតា»។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដីស្រែ២.៩ពាន់ហិចតា […]

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ដបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី៣

Khmerpress May 4, 2024 04/05/2024

(ភ្នំពេញ)៖ នាវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ការប្រឡងប្រជែងនឹងត្រូវប្រព្រឹត្តិទៅដោយធ្វើការបែងចែកជាចំនួន ២វេន ដោយវេនទី១ បានចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។ សូមជម្រាបថា ស្របតាមអ្វីដែលជាការគ្រោងទុករបស់គណៈកម្មការប្រឡងប្រជែង ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ មានបេក្ខជនចូលរួមចំនួន ៨,៩២៦នាក់ ដែលបានចែកចេញជា ២វេន និង២មណ្ឌល រួមមាន៖ *វេនទី១ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន៤,២៣៧នាក់៖ ជីវវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+៤) ចំនួន២,២២៣នាក់ និងជីវវិទ្យា-ផែនដីវិទ្យា (ប្រព័ន្ធបណ្តុះបណ្តាល ១២+២) […]