(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងតបតាមសំណូមពររបស់នាយកសាលា, នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកស្រោចដំបូលអគារ និងបរិវេណសាលារៀន ដើម្បីជួយកាត់បន្ថយកម្តៅ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងរៀនចំនួន១២សាលារៀន ខណៈដែលអាកាសធាតុឡើងកម្តៅក្តៅខ្លាំង ដែលធ្វើប៉ះពាល់ដល់ការសិក្សា។ ការចុះបាញ់ទឹកស្រោចតាមដំបូលអគារ និងបរិវេណសាលារៀននេះ គឺអនុវត្តតាមបទបញ្ជារបស់អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ សម្រាប់គោលដៅ ដែលកម្លាំងសមត្ថកិច្ចបានបាញ់នោះ រួមមាន៖ ទី១៖ ខណ្ឌចំការមន មានចំនួន០២៖ សាលាភូមិន្ទរដ្ឋបាល និងងសាកលវិឡាល័យនិតិសាស្ត្រ និងវិឡាសាស្ត្រសេដ្ឋកិច្ច។ ទី២៖ ខណ្ឌសែនសុខ មានចំនួន០៤៖ សាលាបឋមសិក្សាបុរី១០០ខ្នង, សាលាវិឡាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី, សាលាវិឡាល័យទួលប្រាសាទសែនសុខ និងសាលាបឋមសិក្សាសាមគ្គី។ ទី៣៖ ខណ្ឌទួលគោក មានចំនួន ០៥៖ សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សាជាស៊ឹមសន្ធរម៉ុក, សាលាបឋមសិក្សាទឹកល្អក់, […]