ព័ត៌មានជាតិ

កម្ពុជាស្វែងរកឱកាសពង្រីកការនាំចេញអង្ករទៅប្រទេសម៉ាឡេស៉ី ខណៈម៉ាឡេស៉ី ជាប្រទេសធំទី៣ ដែលទិញអង្ករកម្ពុជា ក្នុងបរិមាណ៥ម៉ឺនតោនក្នុង១ឆ្នាំ

Khmerpress May 3, 2024 03/05/2024

(ម៉ាឡេស៊ី)៖ សហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ធ្វើដំណើរទស្សនកិច្ចរឹតចំណងសាមគ្គីភាព ជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀត នូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ីដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមកិច្ចសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និង លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានដឹកនាំប្រតិភូសមាជិក សមាជិកាចំនួន ១៦រូប មកពី ១០ក្រុមហ៊ុន ដើម្បីធ្វើទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀត ជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំ មានបរិមាណប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប (អង្ករផ្ការំដួល និង សែនក្រអូប)។ ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ […]

ដំណឹងមរណភាព! ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ

Naren May 3, 2024 03/05/2024

(ភ្នំពេញ)៖ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។ សព ឯកឧត្តម ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។ សេចក្តីដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ ចាត់ទុកជាការជូនដំណឹង សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព និងសាធារណជន មេត្តាជ្រាប និងសូមមេត្តាយាង-អញ្ជើញចូលពិធីបុណ្យសពតាមការគួរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសប្ដេជ្ញាចិត្ត ដឹកនាំសមាគមសិល្បករខ្មែរឱ្យរីកចម្រើន លេចធ្លោទាំងនៅលើឆាកជាតិ និងអន្តរជាតិ ក្រោយជាប់ឆ្នោតជាប្រធានអាណត្តិថ្មី

Naren May 3, 2024 03/05/2024

(ភ្នំពេញ)៖ ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦នេះភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិ។ ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាអ្នកសិល្បៈ ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឱ្យលោកជំទាវធ្វើជាប្រធានក្នុងអាណត្តិថ្មីនេះ។​ លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ទៀតថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ព្រោះកូនរបស់លោកជំទាវ ក៏ធំពេញវ័យអស់ដែលអាចឱ្យលោកជំទាវដកឃ្លាពីការមើលថែកូន យកពេលវេលាចុងក្រោនេះចូលរួមជម្រុញធ្វើយ៉ាងណា​ឲ្យវិស័យសិល្បៈ មានការរីកចម្រើនបន្ថែម។ ក្រោយពីជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ នៅអណត្តិទី៦នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងឲ្យដឹងបន្ថែមថា សមាគមសិល្បករសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការរួមគ្នាស្របតាមគោលនយោបាយជាតិ និងវិស័យវប្បធម៌ និងការអភិវឌ្ឈន៍ និងអភិរក្សសិល្បៈវប្បធម៌ ឲ្យបានរួមចំណែកជំរុញវិស័យសេដ្ឋកិច្ច និងឆ្លើយតបតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ។ បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសង្កត់ធ្ងន់ពីការ ពិនិត្យមើលលទ្ធភាពការបណ្តាក់ទុនពីអ្នកមានធនធាន គាំទ្រវិស័យភាពយន្ត ឲ្យកាន់តែមានគុណភាពឈានទៅ ដើម្បីពង្រីកទីផ្សារក្នុងតំបន់។ លោកជំទាវអ្នកឧកញ៉ា បានបង្ហាញពីចក្ខុវិស័យដ៏ល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាដឹកនាំសមាគមឲ្យរីកចម្រើន […]

Emirates: ការភ្ជាប់ជើងហោះហើរឡើងវិញរវាងកម្ពុជា និងឌួបៃនឹងនាំយកភ្ញៀវទេសចរ​ និងវិនិយោគិនពីបណ្តាប្រទេសផ្សេងៗមកកម្ពុជា

Khmerpress May 3, 2024 03/05/2024

(ភ្នំពេញ)៖ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានថ្លែងថា ក្រុមហ៊ុន Emirates មានបណ្តាញអាកាសចរណ៍ប្រមាណជាង ១៤០ប្រទេស ដែលលោកសង្ឃឹមថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញរវាងកម្ពុជា និងឌួបៃ នឹងនាំយកភ្ញៀវទេសចរ​ និងវិនិយោគិនពីបណ្តាប្រទេសនានា មកកម្ពុជា។ លោក Nabil Sultan គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងពីធីអបអរសាទរជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ​​ពីទីក្រុងឌួបៃ មកភ្នំពេញ ​នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ ដោយបានបាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត ១៨០នាក់ពីទីក្រុងឌួបៃ មកភ្នំពេញ។ លោកបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យ ក្រុមហ៊ុន Emirates បើកដំណើរជើងហោះហើរពីឌួបៃមកកម្ពុជាឡើងវិញ ដោយសារកម្ពុជា គឺជាទិសដៅដ៏​មានសក្តានុពល ដោយសារកម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងប្រាសាទបុរាណដ៏ល្បីរន្ទឺ ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមទៀត មកពីបណ្តាប្រទេសផ្សេងៗ។ ជាមួយគ្នាកម្ពុជា សម្រេចបាននូវនូវកំណើនសេដ្ឋកិច្ច​រីកចម្រើន​គួរឱ្យកត់សម្គាស់ ក៏ដូចជាការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យកម្ពុជានឹងក្លាយជាគោលដៅទាក់ទាញ សម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ ទាំងអស់នេះហើយ ដែលក្រុមហ៊ុន Emirates បានឃើញពីឱកាស និងសក្តានុពលក្នុងការភ្ជាប់ការហោះហើររវាងកម្ពុជា […]

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress May 3, 2024 03/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និង ទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១០%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of […]

ADB ពញ្ញាក់អារម្មណ៍ឱ្យត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនៃកំណើនប្រជាជនវ័យចំណាស់, ឆ្នាំ២០៥០ ចំនួនមនុស្សចាស់ក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក អាចកើនដល់ ១.២ពាន់លាននាក់

Khmerpress May 2, 2024 02/05/2024

(ភ្នំពេញ)៖ តាមរយៈរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៉ី ហៅកាត់ថា ADB ដែលចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ធនាគារនេះបានពញ្ញាក់អារម្មណ៍ដល់បណ្តាលប្រទេសក្នុងតំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យត្រៀមខ្លួន សម្រាប់បញ្ហាប្រឈមនៃកំណើនចំនួនប្រជាជនវ័យចំណាស់។ សេចក្ដីប្រកាសព័ត៌មាន របស់ ADB បានលើកឡើងថា តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួន ដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់ ដែលកើនឡើងយ៉ាងឆាប់រហ័សនោះទេ ដែលជាក់ស្តែងចំនួន មនុស្សចាស់កាន់តែកើនឡើង កំពុងប្រឈមមុខនឹងបញ្ហារួមមានការធានារ៉ាប់រង ប្រាក់សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ខណៈដែលអាយុកាន់តែវែងនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃការអភិវឌ្ឍក្នុងតំបន់ វាទាមទារឲ្យមានកំណែទម្រង់គោលនយោបាយទូលំទូលាយជាបន្ទាន់ ដើម្បីគាំទ្រសុខុមាលភាពរបស់មនុស្សចាស់។ នេះបើយោងតាម អាយុវែងប្រកបដោយសុខុមាលភាពនៅអាស៊ី៖ របាយការណ៍គោលនយោបាយអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាកិច្ចប្រជុំប្រចាំឆ្នាំទី៥៧ របស់ខ្លួន។ ចំនួនមនុស្សមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានកំណត់ថា នឹងកើនឡើងស្ទើរទ្វេដងនៅឆ្នាំ ២០៥០ ដល់ ១,២ ពាន់លាននាក់ ឬប្រហែលមួយភាគបួន នៃចំនួនប្រជាជនសរុប ដែលនឹងជំរុញកំណើនតម្រូវការ សម្រាប់កម្មវិធីសោធននិវត្តន៍ និងសុខុមាលភាព […]

ក្រុមហ៊ុនចំនួន២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជន នៅក្នុងពិព័រណ៍ការងារដ៏ធំនៅអគារ KAMPUS

Naren May 2, 2024 02/05/2024

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥,៤០០នាក់។ កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET បានលើកឡើងថា MEKONGNET បានចូលរួមសហការជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះមានទាំងពិព័រណ៌ការងារថ្នាក់ជាតិ, វេទិកាការងារ និងកិច្ចសម្ភាសការងារជាដើម។ កញ្ញាបានបន្តថា៖ «ពេលយើងមានតម្រូវការបុគ្គលិក ពិតណាស់យើងតែងតែនឹកដល់ NEA មុនគេ»។ កញ្ញាបញ្ជាក់បន្តថា ជាក់ស្តែងក្នុងឱកាសចូលរួមក្នុងពិព័រណ៌ការងារ និងមគ្គទេសន៍អាជីពនាថ្ងៃទី៩-១០ ខាងមុខនេះ MEKONGNET នឹងនាំយកឱកាសការងារជាច្រើនកន្លែង និងជាច្រើនតួនាទីសម្រាប់ផ្តល់ជូនដល់សាធារណជន ពិសេសអ្នកស្វែងរកការងារធ្វើ។ កញ្ញាបញ្ជាក់បន្ថែមថា ការសហការជាមួយនឹង NEA គឺជួយឱ្យក្រុមហ៊ុនទទួលបានបេក្ខជនល្អៗ និងអាចជួយផ្សព្វផ្សាយពីក្រុមហ៊ុនរបស់យើងដល់សាធារណជនទូទៅឱ្យបានស្គាល់ស្ថាប័នរបស់យើងផងដែរ។ […]

ទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង យោធាម្នាក់បា-ញ់៥គ្រាប់ នៅខណ្ឌ៧មករា ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន

Khmerpress May 2, 2024 02/05/2024

(ភ្នំពេញ)៖ ហេតុការណ៍ផ្ទុះអាវុធ៥គ្រាប់ ដែលបានកើតឡើងនាម៉ោង៣ទាបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលនោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ដ្រីយោធាម្នាក់ដែលជាអ្នកបាញ់បោះ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីយោធាដែលត្រូវចាប់ខ្លួនក្រោយផ្ទុះអាវុធនោះ ឈ្មោះ ផាត ផាណា អាយុ៣៥ឆ្នាំ។ មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ ដោយសារតែទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង។ ក្រោយចាប់ខ្លួន, មន្រ្តីយោធារូបនេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យពលរដ្ឋទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ពលរដ្ឋ

Naren May 2, 2024 02/05/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។ ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា ធ្លាប់ជាប្រទេសដែលនាំចូលគ្រប់មុខតែបច្ចុប្បន្នកម្ពុជា អាចផលិតផលដោយខ្លួនឯងនូវសម្ភារៈ និងផលិតផលនានា ជាក់ស្តែងកម្ពុជាអាចផលិតរថយន្តដើម្បីផ្គត់ផ្គង់ទីផ្សារ បើទោះបីមិនមែនជាក្រុមហ៊ុនរបស់កូនខ្មែរ ក៏ដោយ ប៉ុន្តែ ជាក្រុមហ៊ុនបរទេសដែលផលិតផលក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ ចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»។ សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្លាក់ចំណូលពន្ធគយ ពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ, ការវិនិយោគក្នុងស្រុកទើបសំខាន់ ដោយបានផ្តល់ការងារ និងជំនាញ ហើយចំណូលពន្ធចូលទៅពន្ធដារ

Naren May 2, 2024 02/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រីករាយ និងស្វាគមន៍ចំពោះការបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតរោងចក្រដំឡើងរថយន្តផងដែរ។ សម្តេចធិបតីចាត់ទុកការធ្លាក់ចុះនៃពន្ធនាំចូលរថយន្ត ជំនួសវិញដោយការបង្កើតរោងចក្រដំឡើងរថយន្ត ប្រៀបបាននឹងការយកលុយពីហោប៉ាវម្ខាង ទៅដាក់នៅហោប៉ាវម្ខាងទៀតដូច្នេះដែរ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្លាក់ចំណូលពន្ធគយពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែលក្រុមហ៊ុនលក់រថយន្តបានប្រាក់ចំណូលនោះ នឹងបង់ពន្ធជូនរដ្ឋ តាមរយៈពន្ធដារ។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា ការបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា នឹងជួយឱ្យប្រជាពលរដ្ឋអាចទិញរថយន្ត ទៅប្រើប្រាស់បានក្នុងតម្លៃទាបជាងការនាំចូល ដោយសារក្រុមហ៊ុនទទួលបាននូវការអនុគ្រោះមួយចំនួន ពីរាជរដ្ឋាភិបាល។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ សម្តេចបានថ្លែងដូច្នេះថា «រថយន្តបង្កើតដោយក្រុមហ៊ុន Toyota បង្កើតនៅទីនេះ អត់យកពន្ធនាំចូល អាចលក់បានថ្លៃសមរម្យ ប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីដែលផលិតក្នុងស្រុកយើងតម្លៃសមរម្យ នេះគឺជាអ្វីដែលខ្ញុំនិយាយថា ឯកឧត្តម គុណ ញឹម កុំអន់ចិត្ត គង់តែចូលមកឯកឧត្តម […]