ព័ត៌មានជាតិ

រដ្ឋមន្ដ្រី កែវ រតនៈ៖ ការដ្ឋានរ៉ែមាស នៅខេត្ដមណ្ឌលគិរី កំពុងផ្តល់ការងារ៦៥០កន្លែង ដែល៩០%ជាខ្មែរ និងផ្តល់ចំណូលថវិកាជាតិរាប់រយលានដុល្លារ

Nisaiy KP October 5, 2025 05/10/2025

(មណ្ឌលគិរី)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវស្នាមញញឹមនៃក្តីសង្ឃឹម និងការពេញចិត្តរបស់វិស្វករ និងបងប្អូនកម្មករ កម្មការិនីខ្មែរ នៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូក្វាវ ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ លោក កែវ រតនៈ បានបញ្ជាក់ថា «គម្រោងនេះ កំពុងផ្តល់ការងារ៦៥០កន្លែង ដែលក្នុងនេះ៩០%ជាខ្មែរយើង ហើយបានផ្តល់ចំណូលថវិកាជាតិ រាប់រយលានដុល្លាររួចហើយ»។ សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន៨ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ពិនិត្យការដ្ឋានជួសជុលវិហារវត្តកំពង់ត្រឡាចលើ មានអាយុកាល ជាង ១០០ឆ្នាំ ក្រោយបញ្ចប់ដំណាក់កាលទីមួយ

Nisaiy KP October 5, 2025 05/10/2025

(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។ នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ផងដែរថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេល នេះ គឺជាគោលនយោបាយ របស់ក្រសួងក្នុងការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ជាតិ ដេីម្បីទុកឱ្យអ្នកជំនាន់ក្រោយបានស្គាល់នូវស្នាដៃដ៏អស្ចារ្យរបស់ដូនតា ។ សូមជម្រាបជូនផងដែរថា ព្រះវិហារវត្តកំពង់ត្រឡាចលេី គឺជាព្រះវិហារបុរាណ ដែលមានអាយុកាល ជាង ១០០ឆ្នាំ។ បន្តពីនោះដែរ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ […]

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូសម្ពោធពន្លាជាតិកម្ពុជា ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោកនៅប្រទេសអាល្លឺម៉ង់

Nisaiy KP October 5, 2025 05/10/2025

(អាល្លឺម៉ង់)៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket of Wonders”។ គណៈប្រតិភូកម្ពុជាដែលបានចូលរួមក្នុងពិធីនេះរួមមានលោក ណាំ លីណាល់ និង លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម។ ក្រៅពីនេះ ក៏មានវត្តមានចូលរួមពីតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា សហព័ន្ធស្វាយចន្ទីកម្ពុជា មន្ត្រីបច្ចេកទសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានារួមមាន GIZ , […]

មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ

Nisaiy KP October 5, 2025 05/10/2025

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ នេះបេីតាមលិខិតរបស់មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។ ក្នុងលិខិតបានសរសេរថា «ខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកមេបញ្ជាការជ្រាបថាយោងតាម ស្មារតីនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បី ប្រជុំវិសាមញ្ញលើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ នៅថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ដោយ ខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាជាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១នៅថ្ងៃទី៧ ខែតុលា […]

អ្នកនាំពាក្យ៖ ជើងហោះហើរពីអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកភ្នំពេញ ជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល

Nisaiy KP October 5, 2025 05/10/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោង និងមាន ៤ជើង ក្នុងមួយសប្តាហ៍។ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ការទទួលស្វាគមន៍ការមកដល់នៃអ្នកដំណើរ និងជើងហោះហើររបស់ក្រុមហ៊ុន Etihad Airways មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ […]

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំងថា កងកម្លាំងបានវ៉ៃកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី

Liny Chan October 4, 2025 04/10/2025

(កំពង់ស្ពឺ)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញមកបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា កងកម្លាំងបានវ៉ៃទៅលើកម្មកររោងចក្រ ដែលធ្វើកូដកម្មបិទផ្លូវជាតិលេខ៣ នៅស្រុកគងពិសី ហើយកម្មកររោងចក្រ វ៉ៃមកលើកងកម្លាំងវិញ គឺជារឿងមិនពិតនោះទេ។ តាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមហ៊ុន តារាល អ៊ុនធើណេសិនណល ឯ.ក ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកម្មករ-កម្មការិនី កើតមានវិវាទការងាររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៥ ក្នុងនោះវិវាទការងារត្រូវបានក្រុមការងារអគ្គនាយកដ្ឋានការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារខេត្តបានធ្វើការ សម្របសម្រួលដោះ ស្រាយរវាងបងប្អូនកម្មករ-កម្មការិនី តំណាងសហជីពប្រចាំរោងចក្រទទួលបានលទ្ធផលមួយចំនួន តែលក្ខខណ្ឌមួយចំនួនទៀត មិនទាន់ទទួលការយល់ព្រមដោយកម្មករ-កម្មការិនី។ លុះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០នាទី បងប្អូនកម្មករ-កម្មការិនី បាននាំគ្នាឡើងទៅបិតកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ បង្កឲ្យមធ្យោបាយ របស់បងប្អូនអ្នកធ្វើដំណើរទូទៅ អាជីវករជាប់កកនៅលើផ្លូវគ្មានលទ្ធភាពរំកិលបាន។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ មាននគរបាល កងរាជអាវុធហត្ថ និងគណៈបញ្ជាការរដ្ឋបាលស្រុក […]

រដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាសាទរជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក ពីអារ៉ាប់រួម មកកាន់កម្ពុជា

Liny Chan October 4, 2025 04/10/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋមន្ត្រី ហួត ហាក់ បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរសរុបចំនួន […]

ធនាគារ វីង ដាក់ឱ្យប្រើប្រាស់មុខងារថ្មីសម្រាប់កក់សំបុត្រ និងសេវាកម្មជាច្រើនទៀត

Liny Chan October 4, 2025 04/10/2025

អេបតែមួយ របស់ ធនាគារ វីង មាននូវមុខងារច្រើនសម្រាប់សេវា ហិរញ្ញវត្ថុ ការ កម្សាន្ត និង តម្រូវ ការ ប្រចាំថ្ងៃ ផ្សេងៗទៀត ធនាគារ វីង កំពុងធ្វើឱ្យការប្រើប្រាស់សេវា ធនាគារឌីជីថលនៅកម្ពុជា កាន់តែងាយស្រួលជាងមុន ជាមួយការដាក់ឱ្យដំណើរការ មុខងារ Miniapps នៅក្នុងអេប Wing Bank ដែល អ្នកប្រើប្រាស់អាចកក់សំបុត្រកម្មវិធី ប្រគុំតន្ត្រី ចូលរួមកម្មវិធីកម្សាន្តនានា និងទៅ លេង កន្លែង ផ្សេងៗជាច្រើន ដោយ ទូទាត់ ការ ចំណាយ នៅក្នុងអេប តែមួយ ប្រកប សុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។ លោក ហុង វណ្ណថេត នាយកគ្រប់គ្រងសេវាធនាគារជាសេវាកម្ម នៃធនាគារ វីង បានលើកឡើងថា៖ “ជាមួយ Miniapps យើង កំពុង តែ ធ្វើឱ្យ អេប […]

រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង បែកកង់ក្រឡាប់​កណ្ដាលផ្លូវ​នៅ​លើ​ស្ពាន​អ្នក​លឿង

Liny Chan October 4, 2025 04/10/2025

(ព្រៃវែង)៖ រថយន្តបែនដឹកដីមួយគ្រឿង បាន​ផ្ទុះ​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ក្រឡាប់កណ្ដាលផ្លូវនៅលើស្ពានអ្នកលឿង ធ្វើឱ្យរថយន្ត​តូច​ធំ​ជាច្រើនគ្រឿង​បាន​កកស្ទះ​ខ្លាំងនៅព្រឹក​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២៥ នៅ​ចំណុច​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ​​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្ដាល​។ សមត្ថកិច្ច​សម្រួល​ចរាចរណ៍​នៅ​លើ​ស្ពាន​អ្នក​លលឿង បាន​ឱ្យ​​ដឹង​ថា រថយន្ត​បែន​ក្រឡាប់​នេះ ពាក់​ស្លា​លេខភ្នំពេញ 3D-1765 ដឹក​ខ្សាច់​ភ្នំ​ មក​ពី​ភ្នំ​ឈើ​កាច់ គោលដៅ​ទៅ​ស្រុក​លើក​ដែក។ តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ផ្ទុះ​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ទើប​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​ដេក​នៅ​កណ្ដាលផ្លូវ​តែ​ម្ដង​។ សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​បែន​ខាងលើ​បាន​រង​របួសស្រាល​ ។ ក្រោយ​ពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​បាន​ចុះ​មក​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ភ្លាម​ៗផងដែរ។ សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារ​តែ​រថយន្ត​ឆ្លងកាត់​លើ​ស្ពាន​អ្នក​លឿង​នេះ​​ច្រើន​ពេក ហើយ​រថយន្ត​ដែល​ក្រឡាប់​យក​ចេញ​ពីលើ​ស្ពាន​មិន​ងាយ​បាន ទើប​ធ្វើ​ឲ្យរថយន្ត​តូច​ធំ ត្រូវ​កកស្ទះ​បន្តកន្ទុយ​គ្នាបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: លោកស្រី Takaichi ជាប់ឆ្នោតជាប្រធានបក្ស LDP បើកផ្លូវឆ្ពោះទៅរកតំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

Liny Chan October 4, 2025 04/10/2025

(តូក្យូ)៖ លោកស្រី Sanae Takaichi បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចក្នុងប្រទេសជប៉ុន ហើយតាមរយៈជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវឱ្យលោកស្រីឆ្ពោះទៅរកដំណែងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សនៅថ្ងៃសៅរ៍ ទី៤ ខែតុលានេះ ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ តាមលទ្ធផលបោះឆ្នោត លោកស្រី Takaichi ទទួលបានគាំទ្រ ១៨៥សំឡេង ខណៈលោក Koizumi ទទួលបានសំឡេង គាំទ្រ១៥៦សំឡេង បន្ទាប់ពីគូប្រជែង៣នាក់ផ្សេងទៀតរបស់អ្នកទាំង២ត្រូវបានជម្រុះក្នុងការបោះឆ្នោតជុំទី១។ គួរបញ្ជាក់ថា ជ័យជម្នះខាងលើត្រូវបានគេរំពឹងថានឹងត្រួសត្រាយផ្លូវឱ្យលោកស្រី Takaichi ក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលនឹងត្រូវឡើងកាន់តំណែងជំនួសលោក Shigeru Ishiba ដែលបានប្រកាសលាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបសជប៉ុនដោយរដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News