ព័ត៌មានជាតិ

ក្រសួងសាធារណការ ប្រកាសការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម ២+៨០០ ដល់ផ្លូវជាតិលេខ១

Naren August 18, 2025 18/08/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នលើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពី គ.ម ២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលមានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងបានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ដូចខាងក្រោម៖ ១៖ ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A។២៖ ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។៣៖ សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចររាចរណ៍នៅរក្សាធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរមីនកម្ពុជា៖ បើគ្រាប់មីនដែលថៃយកមកតាំងបង្ហាញជាមីនថ្មី គឺថៃរំលោភអនុញ្ញាអូតាវ៉ាយ៉ាងធ្ងន់ធ្ងរ ដោយសារបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្សមិនបំផ្លាញចោល

Naren August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា បើសិនគ្រាន់មីនដែលភាគីថៃ យកមកតាំងបង្ហាញដល់គណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលឃើញជាក់ស្តែង ដែលភាគច្រើននៅមានសល់គន្លឹះ​ គឺជាមីនថ្មីដូចដែលមន្ត្រីជំនាញបញ្ជាក់ពិតមែន គឺថៃបានរំលោភអនុញ្ញាអូតាវ៉ាយ៉ាងធ្ងន់ធ្ងរ ដោយសារបានរក្សាទុកគ្រាប់មីនប្រឆាំងមនុស្សមិនបំផ្លាញចោល ក្រោយចូលជារដ្ឋភាគី។ លោកបណ្ឌិត លី ធុជ បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា «ជាញឹកញាប់ភាគីថៃ តែងតែយកគ្រាប់មីនមកសម្តែង យកមកធ្វើជាល្ខោនដាក់តាំងតាមបំណងរបស់គាត់ ហើយបើមីនដែលគាត់យកមកតាំងយ៉ាងច្រើន មានចំនួន ៣០ ទៅ ៤០ នេះ ជាមីនថ្មីពិតមែន មានន័យថា ភាគីថៃរំលោភអនុញ្ញាអូតាវ៉ាទាំងស្រុង ក្នុងនាមជារដ្ឋភាគី ព្រោះអនុញ្ញាអូតាវ៉ា បានចែងច្បាស់ថា រដ្ឋភាគីត្រូវតែកម្ទេចបំផ្លាញចោលរាល់គ្រាន់មីនប្រឆាំងមនុស្ស ឫមីននៅក្នុងប្រទេសរបស់ខ្លួននៅពេលដែលក្លាយជារដ្ឋភាគី»។ លោកបណ្ឌិត […]

អគ្គនាយកស៊ីម៉ាក់៖​ គ្រាប់មីនដែលថៃ ​យកមកតាំងបង្ហាញគណៈប្រតិភូបរទេសនៅមានសល់គន្លឹះ​នោះជាមីនថ្មី​ មិនមែនជាគ្រាប់មីន​យកចេញពីចំការមីននោះទេ 

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងបញ្ជាក់ថា គ្រាប់មីនដែលថៃ​យកមកតាំងបង្ហាញឱ្យគណៈប្រតិភូចំនួន ៣៣ប្រទេស និងដៃគូមួយចំនួនបានមើលនោះ ភាគច្រើននៅមានសល់គន្លឹះ​ ដែលនោះជាមីនថ្មី​ មិនមែនជាគ្រាប់មីន​យកចេញពីចំការមីននោះទេ។ លោក ហេង រតនា បានបញ្ជាក់ដូចនេះ នាឱកាសអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។a លោក ហេង រតនា បានបន្ថែមថា គ្រាប់មីនបើសិននៅជាប់គន្លឹះដូចនេះ ទោះបីជាដើរជាន់យ៉ាងណាក៏មិនផ្ទុះនោះដែរ ហើយបើកងទ័ពគេដាក់មែន គឺគេដកគន្លឹះចេញ ដើម្បីដាក់ឱ្យផ្ទុះហើយ បើដាក់មិនឱ្យផ្ទុះដដែល មិនដឹងជាដាក់ធ្វើអីនោះទេ។ លោក ហេង រតនា បានបញ្ជាក់ច្បាស់ថា «មីនដែលថៃយកមកដាក់តាំងនោះ គឺពិតជាមីនថ្មី មិនមែនជាមីនយកចេញពីចំការមីននោះទេ ព្រោះបើមីនយកចេញពីចំការមីន មីននោះនឹងកាច់គន្លឹះហើយ។ ដើម្បីដាក់ឱ្យផ្ទុះទាល់តែកាច់គន្លឹះ ហើយបើអត់កាច់គន្លឹះ គឺអត់ផ្ទុះនោះទេ ដែលនេះគឺនៅក្នុងលក្ខណៈបច្ចេកទេសបានបញ្ជាក់ច្បាស់ណាស់»។ បើតាមលោក ហេង រតនា […]

ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Liny Chan August 18, 2025 18/08/2025

(ស្ទឹងត្រែង)៖ ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។ តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬវែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់ដីឥដ្ឋ និងថ្មបាយក្រៀម។ ទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់សហគមន៍ជនជាតិដើមព្រៅផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ៖ លោក ហ្សេលេនស្គី អាចជ្រើសរើសបញ្ចប់សង្រ្គាមភ្លាមៗជាមួយរុស្ស៉ី ឬក៏បន្តវាទៀត ខណៈការចង់យកគ្រីមៀមកវិញ ឬចូល NATO គឺមិនអាចដាច់ខាត

Liny Chan August 18, 2025 18/08/2025

(កៀវ)៖ កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចជ្រើសរើសបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីបានសឹងតែមួយរំពេច ប៉ុន្តែលោក ត្រាំ បានសង្កត់ធ្ងន់ថា ការយកឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៉ី ឬក៏ការចូលជាសមាជិកអង្គការ NATO គឺជារឿងមិនអាចទៅរួចដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រធានាធិបតីអាមេរិក បានបង្ហោះសារនៅលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចបញ្ចប់សង្រ្គាមជាមួយរុស្ស៉ីសឹងតែបានភ្លាមៗ ប្រសិនបើលោកមានបំណងធ្វើបែបនោះ ឬក៏លោកអាច​ជ្រើសរើសយកការបន្តប្រយុទ្ធគ្នា។ ដោយឡែក មិនអាចយកគ្រីមៀ ដែលបាត់បង់តាំងតែពី១២ឆ្នាំមុន ដោយសារលោក អូបាម៉ា ឬចូលជាសមាជិក NATO ឡើយ។ វាគឺជារឿងគ្មានថ្ងៃប្រែប្រួលដាច់ខាត»។ គួរបញ្ជាក់ថា ការបង្ហោះសារដូចខាងលើរបស់លោក ត្រាំ គឺមុនពេលរូបលោក នឹងត្រូវបើកជំនួបកំពូលជាមួយលោកប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាជាមួយក្រុមមេដឹកនាំអឺរ៉ុប នៅឯសេតវិមាននាថ្ងៃសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាគ្នាអំពីសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីលោក ត្រាំ បានបើកជំនួបកំពូលជាមួយ […]

អគ្គនាយកស៉ីម៉ាក់៖ កម្ពុជានៅមានមីនច្រើនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង ៧០០គីឡូម៉ែត្រដែលមិនទាន់បោសសម្អាត

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានលើកឡើងថា បច្ចុប្បន្ននេះតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅសល់មីនច្រើនមិនទាន់បោសសម្អាតនោះទេ ពោលបើគិតជាប្រវែងប្រមាណជាង៧០០គីឡូម៉ែត្រ។ តាមរយៈសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅបោសសម្អាតនៅតំបន់មនុស្សរស់នៅដែលមានអាទិភាព និងបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍ។ អគ្គនាយកស៉ីម៉ាក់ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាមីននៅក្នុងប្រទេសរបស់យើង មីននៅច្រើនជាងគេនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរៗខ្សែបន្ទាត់ព្រំដែន ឬក៏លើខ្សែបន្ទាត់ព្រំដែនតែម្ដង។ បច្ចុប្បន្ននេះយើងដឹងថា មានតំបន់ដែលមានបញ្ហាគ្រាប់មីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ ប្រមាណជាង៧០០គីឡូម៉ែត្រ ដែលមិនទាន់បានបោសសម្អាតទេ»។ លោក ហេងត រតនា បានគូសបញ្ជាក់ថា តំបន់ដែលនៅសេសសល់មីនច្រើន ក៏មាននៅក្នុងតំបន់ដែលកំពុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃផងដែរ ពោលសុទ្ធតែជាចំការមីននៅឡើយ។ លោកបន្ដថា ទោះបីភាគីថៃបានប្រកាសថា តំបន់របស់គេបានបោសសម្អាតហើយ ប៉ុន្ដែតំបន់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់កម្ពុជា មិនទាន់បានបោសសម្អាតនោះទេ ព្រោះមិនមែនជាតំបន់ចម្បង និងអាទិភាព។ សូមជម្រាបថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) […]

អាជ្ញាធរមីន៖​ កម្ពុជានៅតែបន្ដបើកទ្វាររង់ចាំ ដោះស្រាយការងារបោសសំអាតគ្រាប់មីន នៅតាមព្រំដែនជាមួយថៃ​ ពេលមានបន្ទាត់ព្រំដែនច្បាស់លាស់

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា ​ប្រទេសកម្ពុជា ​នៅតែបន្តបើកទ្វារង់ចាំ​ ការសហការដោះស្រាយ ក្នុងការងារបោសសំអាតគ្រាប់មីន ​នៅតាមព្រំដែនជាមួយភាគីថៃ​ នៅពេលមានការកំណត់បន្ទាប់ព្រំដែនច្បាស់លាស់។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ទេសរដ្ឋមន្រ្តី​ លី ធុជ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជា អំពីការដាក់មីនថ្មី និងជំហរកម្ពុជា ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ ទេសរដ្ឋមន្រ្តី​ លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជារបស់យើង នៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោះសំអាតមីន នៅពេលដែលការឈ្លានពាននេះ ​បានចប់សព្វគ្រប់ជាស្ថាពរ វិលមកភាពប្រក្រតីឡើងវិញ ហើយនឹងការជជែកគ្នា រវាងបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ»។ បន្ថែមពីនេះទៀត ទេសរដ្ឋមន្រ្តី​ លី ធុជ បានគូសបញ្ជាក់ថា នៅពេលដែលលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ […]

កម្ពុជា​ប្រកាសទាត់ចោលទាំងស្រុង ​នូវកាចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ​ ដែលថា​កម្ពុជា​បានដាក់មីនថ្មី​ និងរក្សាទុកគ្រាប់មីន

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា ​នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលទាំងស្រុង​នូវកាចោទប្រកាន់របស់ថៃ​ ដែលថាកម្ពុជា​បានដាក់មីនថ្មី​ និងស្តុកទុកមីន ដែល​ការ​ចោទប្រកាន់របស់ថៃនេះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន ​និងមានចរិកជាលក្ខណៈនយោបាយ។ លោកបណ្ឌិត លី ធុជ លើកឡើងបែបនេះ ធ្វើឡើងសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ មកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលរៀបចំឡើង ដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅទីស្នាក់ការអាជ្ញាធរមីន ​ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។​លោកមានប្រសាសន៍ថា ក្នុងនាមជាប្រជាជាតិមួយ ដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ​ ​កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។ លោកបណ្ឌិត លី ធុជ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «​ទាត់ចោលទាំងស្រុងនូវការលើកឡើងដែលថា កម្ពុជាប្រើមីនថ្មី។ កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីន គឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា […]

ឧបនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ានី៖ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់ខ្មែរយើងកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់មិញតាមរយៈសំណេរបានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណា ឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសំណេរថា​ពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះតើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ ខាងក្រោមជាសំណេររបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម៖ More than a Father… ជាអ្វីដែលខ្ញុំតែងតែលើកឡើង ពីយប់មិញ យើងបានឃើញសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ញើរសារជូនជនរួមជាតិ ទាក់ទងទៅនឹងការវិវត្តចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹង ការធ្វើពហិការលើ Coca ហើយរាល់ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖ ១. ខ្ញុំបានយល់ច្បាស់ពីអារម្មណ៍របស់បងប្អូន […]

គ្រូបង្រៀនម្នាក់ ដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ស្នាក់នៅខេត្តស្វាយរៀង ទទួលមរណភាព ដោយសារជំងឺ

Liny Chan August 18, 2025 18/08/2025

(ស្វាយរៀង)៖ អ្នកគ្រូបង្រៀនម្នាក់ ដែលជាជនភៀសឹកមកពីខេត្តឧត្តរមានជ័យ មកស្នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកខាងប្ដី បានទទួលមរណភាព ដោយសារជំងឺទឹកនោមប្រៃ ទោះបីគ្រួសារបានខិតខំនាំទៅព្យាបាលនៅមន្ទីរពេទ្យមួយចំនួន ក៏មិនអាចជួយសង្គ្រោះបានដែរ។ បើតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា ជនភៀសសឹកដែលទទួលមរណភាពនេះមានឈ្មោះ ម៉ាន់ ស្រីលឺ ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានភៀសសឹកមករស់នៅស្រុកកំណើតខាងប្តី នៅស្រុករមាសហែក ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០២៥។ អាជ្ញាធរបានបញ្ជាក់ថា អ្នកគ្រូស្លាប់ដោយជំងឺនេះ ជាគ្រូបង្រៀននៃសាលាបឋមសិក្សារនាមធំ ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ។ ប្តីឈ្មោះ ចាន់ ស នៅ ភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បន្សល់ទុកកូនស្រី ១នាក់ អាយុ ៧ខែ។ បច្ចុប្បន្នសពត្រូវបានតម្កល់ និងបូជានៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុកមាសហែក ខេត្តស្វាយរៀង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News