ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ដល់ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ, ទាហានថៃបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC ដោយរាយបន្លាលួសនៅតំបន់ព្រំដែនអានសេះ

Liny Chan August 15, 2025 15/08/2025

(ព្រះវិហារ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នៅតំបន់អានសេះទាហានថៃ ក៏បានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀង GBC ផងដែរ ដោយរាយបន្លាលួស និងចូលមកឈរជើងនៅទីនោះ។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។ ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។ ភាគីកម្ពុជា គឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព […]

ស្ត្រីទី១របស់កម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលពានរង្វាន់ «Smile Asia Philanthropic Visionary Award» នៅប្រទេសសិង្ហបុរី ជាបុគ្គលឆ្នើមរួមចំណែកយ៉ាងសំខាន់ ក្នុងសង្គមលើវិស័យថែទាំសុខភាព

Liny Chan August 15, 2025 15/08/2025

(សិង្ហបុរី)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ជាភរិយារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបាននូវពានរង្វាន់ «Smile Asia Philanthropic Visionary Award»» លើកទី២ នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025»» ដោយមានការប្រគល់ដោយផ្ទាល់ពីលោកស្រី Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសក្នុងតំបន់ និងអន្តរជាតិជាច្រើនរូបទៀត។ កម្មវិធីប្រគល់ពានរង្វាន់ «Smile Asia Philanthropic Visionary Award»» នៅក្នុងកម្មវិធី «Smile Asia Charity Gala 2025»» ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Singapore Marriott Tang Plaza […]

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន

Liny Chan August 15, 2025 15/08/2025

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយ​ផ្នែក​មនុស្ស​ធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅ​តាមបន្ទាត់ព្រំដែនក​ម្ពុជា​-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥​ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យ​ដឹង​ថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រូបលោកផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រមុខកងទ័ពម៉ាឡេស៊ី ស្នើឱ្យបញ្ជូនក្រុមការងាររបស់ខ្លួនរួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន ចូលទៅកាន់តំបន់ជម្លោះ ដើម្បីត្រួតពិនិត្យបទឈប់បាញ់កម្ពុជា-ថៃ

Liny Chan August 15, 2025 15/08/2025

(គូឡាឡាំពួ)៖ ប្រមុខកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ថារូបលោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើការទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដើម្បី អនុញ្ញាតក្រុមការងារម៉ាឡេស៊ី ចូលទៅកាន់តំបន់ជម្លោះក្នុងទឹកដីនៃប្រទេសទាំង២ រួមជាមួយក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama។ តាមលោក Nizam Jaffar ក្រុមការងារ AOT ក្នុងរួមមានអ្នកតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ហើយពួកគេនឹងបន្តធ្វើដំណើរចុះត្រួតពិនិត្យស្ថានការណ៍នៅ តំបន់ព្រំដែនរវាងកម្ពុជា និងថៃ សំដៅថាតាមដាន និងធានាឱ្យបានថាមិនមានការរំលោភបំពានលើបទឈប់បាញ់កើតឡើង។ «នេះគឺជាកិច្ចការមួយដ៏ពិបាក ពីព្រោះព្រំដែនមានប្រវែងជាង ៨៤០គីឡូម៉ែត្រចាំបាច់ស្ថិតនៅក្រោមការតាមដាន។ ដើ​ម្បីធ្វើកិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រឡូស៊ីស្ទីគពី សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក Nizam Jaffar ប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោក Nizam Jaffar បានបន្ថែមថាភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នានៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងការបង្កើតក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដោយមានការចូលរួមពីអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ាន។ ក្រុមអ្នកអង្កេតការណ៍នេះត្រូវបានដឹកនាំដោយក្រុមទីប្រឹក្សាការពារជាតិ របស់ម៉ាឡេស៊ីនៅក្នុងទីក្រុងបាងកក និងទីក្រុងភ្នំពេញ។ គួរបញ្ជាក់ថា […]

អបអរសាទរ! កម្ពុជាចាប់ផ្ដើមនាំចេញផ្លែឈើស្ងួតជាផ្លូវការលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី និងកម្ពុជា បានប្រារព្ធពិធីអបអរនូវកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូង ទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបាន ក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ បើតាមសេចក្ដីប្រកាសព័ត៌មានរួម, CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាល លើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះ ទៅបណ្តាញទីផ្សារនានា។ ពិធីសម្ពោធនៃការនាំចេញផលិតផលកម្ពុជានេះ មានការចូលរួម មកពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងបានគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។ ក្រុមហ៊ុន RTT កំពុងនាំចេញគ្រាប់ធញ្ញជាតិ […]

ស្រ្តីខ្មែរ និងប្រជាពលរដ្ឋស្រែកយំ ដោយសារទាហានថៃ បានចូលមករាយលួសបន្លាយកដី និងផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

Liny Chan August 14, 2025 14/08/2025

(បន្ទាយមានជ័យ)៖ ស្ដ្រីខ្មែរវ័យចំណាស់ម្នាក់ និងបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវភាពឈឺចាប់ បន្ទាប់ពីត្រូវបានទាហានថៃ ចូលមករាយលួសបន្លាយយកដី និងផ្ទះរបស់ពួកគាត់ស្រស់ៗ នៅក្នុងទឹកដីកម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ស្ដ្រីរូបនេះបានបង្ហាញនូវភាពឈឺចាប់ នៅចំពោះមុខអ្នកសារព័ត៌មាន នាអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងតំបន់នោះ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ស្ដ្រីរូបនេះ បានស្រែកយំទាំងទឹកភ្នែកយ៉ាងដូច្នេះថា «សូមជួយខ្ញុំផង ខ្ញុំរស់នៅទីនេះ ជិត៤០ឆ្នាំមកហើយ ខ្ញុំគ្មានកន្លែងរស់នៅទេ»៕ ខាងក្រោមនេះ ជាវីដេអូទាំងស្រុង៖

ថៃ ប្រឌិតព័ត៌មានរឿងកិច្ចប្រជុំប្រទេសសមាជិកអនុញ្ញាអូតាវ៉ា ដើម្បីប្រឆាំងកម្ពុជា នៅថ្ងៃទី១៥ ខែសីហាស្អែក, ខណៈនោះជាការប្រជុំក្រៅផ្លូវការ ដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកកប៉ុណ្ណោះ 

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិរបស់កម្ពុជា លោក ជុំ សុន្ទរី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការប្រឌិតព័ត៌មានរបស់ភាគីថៃថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ា ចូលរួមដើម្បីប្រឆាំងជាមួយកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោក ជុំ សុន្ទរី បានអះអាងថា កិច្ចប្រជុំស្អែកនៅទីក្រុងបាងកក គឺជាកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរដ្ឋាភិបាលក្រុងបាងកក ហើយគ្រាន់តែជាអញ្ជើញអង្គទូតដើម្បីមកផ្ដល់ព័ត៌មានប៉ុណ្ណោះ ដែលនេះក៏មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ាឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការកែតម្រូវ ចំពោះការរៀបរាប់បំភ័ន្ដការពិតដែលថានឹងមានកិច្ចប្រជុំផ្លូវការមួយរបស់បណ្ដាប្រទេសសមាជិកនៃអនុញ្ញាតអូតាវ៉ា នៅទីក្រុងបាងកក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ […] ព្រឹត្តិការណ៍នៅទីក្រុងបាងកក វាជាការប្រជុំផ្ដល់ព័ត៌មានជូនចំពោះអង្គទូត ដែលរៀបចំឡើងដោយភាគីថៃ មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ាឡើយ»។ បើតាមលោក ជុំ សុន្ទរី, អនុសញ្ញាអូតាវ៉ា គ្រោងធ្វើកិច្ចប្រជុំរបស់បណ្ដាប្រទេសជាសមាជិករបស់ខ្លួនមួយដងក្នុងមួយឆ្នាំ ក្រោមការសម្របសម្រួលរបស់ប្រធានបច្ចុប្បន្ន។ កិច្ចប្រជុំផ្លូវការបន្ទាប់របស់បណ្ដារដ្ឋជាសមាជិក នឹងប្រព្រឹត្តទៅនៅទីក្រុងហ្ស៉ីណែវ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមភាពជាប្រធានរបស់ជប៉ុន។ លោកបន្ដថា ការចូលរួមរបស់ប្រទេសសមាជិកអនុសញ្ញាអូតាវ៉ា នៅទីក្រុងបាងកក បង្ហាញអំពីកុងសង់ស៉ីប្រឆាំងកម្ពុជា ដែលជាការរៀបចំរបស់ប្រទេសថៃនោះ […]

តុលាការចាប់ផ្តើមបើកសវនាការលើសំណុំរឿងលោក ឡាយ វិសិដ្ឋ អតីតអភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការបានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ ឡាយ វិសិដ្ឋ អវត្តមានឈ្មោះ ឡាចសំរោង រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទចំនួន ០៨នាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» នូវទឹកប្រាក់ប្រមាណ៥៧ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងរត់ការយកតំណែងអភិបាលខេត្តបាត់ដំបង។ ក្នុងអង្គសវនាការដែលបានធ្វើឡើងជាសាធារណ: លោក ឡាយ វិសិដ្ឋ បានសារភាពថាលោកពិតជាបានព្រមព្រៀងប្រគល់ប្រាក់ចំនួន៥៧ម៉ឺនដុល្លារ ឲ្យទៅលោក លី សាម៉េត មែនដោយកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងតាមការណែនាំ និងសម្រប សម្រួលពីលោក ឡាច សំរោង ដែលណែនាំឲ្យស្គាល់ លោក លី ដាម៉េត។ ចំណែកលោកលី សាម៉េត បានឆ្លើយសារភាពថា លោកពិតជាបានទទួលប្រាក់សំណូកនោះពីលោក ឡាយ វិសិដ្ឋ ប្រាកដមែន តែមានចំនួនត្រឹម២២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយលោកបញ្ជាក់ថា ប្រាក់សំណូកគឺលោកផ្ទាល់យកទុកតែម្នាក់ឯងទេ។ ក្រោយសវនាការបានបញ្ចប់លោក ញឹម វិសាល ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជំរះបានលើកយកសំណុំរឿងនេះ […]

តុលាការបើកការជំនុំជម្រះសំណុំរឿងអតីតអភិបាលស្រុកល្វាឯម លោក កន សុខកាយ រឿងយកលុយ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ ក្រុមប្រឹក្សារចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ញឹម វិសាល ជាប្រធាន លោក សេង ម៉េងស៊្រុន ជាតំណាងអយ្យការ បានចាប់ផ្តើមធ្វើការជំនុំជម្រះ សួរដេញដោលលើជនត្រូវចោទឈ្មោះ លី សាម៉េត ឈ្មោះ កាយ សុខកន និងឈ្មោះ ដួង តារា ព្រមទាំងឈ្មោះ ឡាច សំរោង (អវត្តមាន) រួមជាមួយក្រុមមេធាវីការពារឲ្យក្រុមជនជាប់ចោទជាច្រើននាក់ ពាក់ពន្ធ័បទចោទប្រកាន់ «ប៉ុនប៉ងសូកប៉ាន់» រឿងយកលុយ ៣០ម៉ឺនដុល្លារ រត់ការចង់ធ្វើជាអភិបាលក្រុងអរិយក្សត្រ តាមរយៈលោក លី សាម៉េត លោក ដួង ដារ៉ា និងលោក ឡាច សំរោង។ ក្រោយសវនាការបានបញ្ចប់សវនាការ លោក ញឹម វិសាល ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ បានប្រកាសលើកយកសំណុំរឿងនេះ ទៅប្រកាដសាលក្រមនៅពេលក្រោយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣១៥ ចុះថ្ងៃទី១៦ ខែវិច្ឆិកា […]

ក្រសួងអប់រំត្រៀមកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ ដល់បេក្ខជនមកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ

Liny Chan August 14, 2025 14/08/2025

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្រសួងអប់រំ បានត្រៀមកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន ដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡង ខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នា ឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការ ប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន […]