ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ឈរនៅជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ក្រោយចិនព្រមានជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង

Liny Chan October 14, 2025 14/10/2025

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៣ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។ ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Pigott បានគូសបញ្ជាក់ឡើងវិញថា មាត្រា ៤ នៃសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ក៏គ្របដណ្ដប់ផងដែរ លើការវាយប្រហារប្រដាប់អាវុធលើកងកម្លាំង ជលយាន ឬយន្ដហោះ ក្នុងនោះរួមមានទាំងជលយានរបស់ឆ្មាំសមុទ្រហ្វីលីពីន នៅគ្រប់ទីកន្លែងក្នុងតំបន់សមុទ្រចិនខាងត្បូង។ គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីននៅឯតំបន់សមុទ្រចិនខាងត្បូង បានបង្កឱ្យមានភាពតានតឹងជាថ្មី ដោយប្រទេសទាំង២ បានចោទប្រកាន់ និងទម្លាក់កំហុសដាក់ គ្នាទៅវិញទៅមកចំពោះការប្រឈមមុខដាក់គ្នានៅក្បែរតំបន់ថ្មប៉ប្រះទឹក […]

ព្យុះកំបុតត្បូងដ៏កម្រវាយប្រហារខេត្តសាមុតប្រាកានរបស់ថៃ បំផ្លាញផ្ទះសម្បែងជាច្រើនខ្នង

Liny Chan October 14, 2025 14/10/2025

(បាងកក)៖ ព្យុះកំបុតត្បូងដ៏កម្រមួយបានវាយប្រហារតំបន់នៃឃុំ Preng នៃខេត្ត Samut Prakan ប្រទេសថៃ កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។ ប្រជាពលរដ្ឋដែលរងគ្រោះម្នាក់បានរៀបរាប់ថា គាត់មិនដែលធ្លាប់ឃើញហេតុការណ៍បែបនេះពេញមួយជីវិតរបស់គាត់ឡើយ ហើយវាពិតជាគួរខ្លាចខ្លាំងណាស់ ខណៈដែលកម្លាំងខ្យល់បានបំផ្លាញផ្ទះទាំងមូល មិនមែនត្រឹមតែដំបូលនោះទេ។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក៏បានថតវីដេអូនៃហេតុការណ៍នេះ បង្ហាញពីទិដ្ឋភាពខ្យល់កួចបឺតយកទ្រព្យសម្បត្តិឡើងទៅលើអាកាស។ គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋម មានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ ៥ខ្នង បានរងការខូចខាតក្នុងហេតុការណ៍នេះ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាតបន្ថែម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកកាសែតល្បីម្នាក់នៅថៃ លោក Pravin Rojanaphruk បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោចនៅភូមិជោគជ័យ និងភូមិព្រៃចាន់ និងបានអំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់

Liny Chan October 13, 2025 13/10/2025

(ភ្នំពេញ)៖ លោក Pravin Rojanaphruk ជាអ្នកកាសែតល្បីម្នាក់នៅថៃ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោច នៅភូមិជោគជ័យ និងភូមិព្រៃចាន់ និងបានស្នើឱ្យរដ្ឋាភិបាលលោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខាននេះ។ លោក Pravin Rojanaphruk បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល លោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខានដូចជាសំឡេងខ្មោចជាដើមនៅឯតំបន់ព្រំដែនពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ម្នាក់ អស់រយៈពេល២យប់មកហើយ»។ លោក Pravin Rojanaphruk បានបន្ថែមថា នេះមិនត្រឹមតែជាការបំពានលើសិទ្ធិ និងដំណេកអ្នកជិតខាងរបស់យើង ជាសង្រ្គាមចិត្តសាស្ត្រមួយមួយប៉ុណ្ណោះទេ តែពាក្យបណ្ដឹងមួយក៏ត្រូវបានដាក់ជូនទៅកាន់អង្គការសហប្រជាជាតិផងដែរ។ លោក Pravin Rojanaphruk បានបញ្ជាក់ទៀតថា សូមកុំធ្វើឱ្យថៃ ក្លាយជាឃ្លាំងផ្ទុកសំណើចនៅក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ក៏ព្រោះតែមនុស្សស្មោគគ្រោគមួយចំនួនដែលគ្មានប្រយោជន៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ប្រកាសថាសង្រ្គាមហ្កាហ្សាបានបិទបញ្ចប់ហើយ

Liny Chan October 13, 2025 13/10/2025

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសង្រ្គាមនៅហ្កាហ្សាបានបិទបញ្ចប់ហើយ ហើយតំបន់មជ្ឈិមបូព៌ាកំពុងត្រឡប់ទៅរកភាពប្រក្រតី ខណៈ រូបលោកចេញដំណើរឆ្ពោះទៅកាន់អ៉ីស្រាអែល ជាមួយការទន្ទឹងរង់ចាំក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងចូលរួមកិច្ចប្រជុំកំពូលនៅអេហ្ស៉ីបដើម្បីពិភាក្សាពីការបោះ ជំហានបន្ទាប់ទៅរកសនិ្តភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One អំឡុងត្រៀមចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់អ៉ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១២ ខែតុលា លោក ត្រាំ បានប្រកាសថា «សង្រ្គាមបានបិទបញ្ចប់ហើយ»។ នៅពេលត្រូវបានសាកសួរពីអនាគតសម្រាប់តំបន់មជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយថា «ខ្ញុំគិតថាវាកំពុងត្រឡប់ទៅ រកភាពប្រក្រតី»។ គួរបញ្ជាក់ថា បទឈប់បាញ់មួយរវាងអ៉ីស្រាអែល និងហាម៉ាស បានចូលជាធរមាន ហើយក្រុមហាម៉ាសត្រូវបានរំពឹងថានឹងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលនៅមានជីវិតទាំង ២០នាក់ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលានេះ។ ប្រជាជនប៉ាឡេស្ទីនវិញបានធ្វើដំណើរត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ ទាំងនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុងហ្កាហ្សាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅប្រទេសម៉ិកស៉ិក សម្លាប់មនុស្សជិត៣០នាក់

Liny Chan October 11, 2025 11/10/2025

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា អាជ្ញាធរនៅប្រទេសម៉ិកស៉ិក បានឱ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានសម្លាប់មនុស្ស​យ៉ាងហោច២៧នាក់ ខណៈមួយចំនួនទៀតបាត់ខ្លួន ហើយបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងដាច់ការផ្តត់ផ្គង់អគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរគាំពារជនស៉ីវិល នៅរដ្ឋ Hidalgo បានរាយការណ៍ចំនួនមនុស្សស្លាប់១៦នាក់ ហើយបាននិយាយថា លំនៅដ្ឋានយ៉ាងតិច ១០០០ខ្នង រួមនិងសាលារៀនរាប់រយខ្នង បានរងការប៉ះពាល់។ រីឯអភិបាលរដ្ឋ Puebla បាននិយាយថា មនុស្សយ៉ាងហោច៩នាក់ បានស្លាប់ ដោយសារឧប្បត្តិហេតុផ្សេងៗ រួមមានទាំងគ្រោះរអិលបាក់ដី ហើយ៥នាក់ទៀតបានបាត់ខ្លួន។ ក្រៅពីនេះ អាជ្ញាធរក៏បានរាយការណ៍ ពីករណីមនុស្សស្លាប់២នាក់ទៀត នៅរដ្ឋ Veracruz ផងដែរ។ គួរបញ្ជាក់ថា ក្រសួងការពារជាតិម៉ិកស៉ិក បានដាក់ពង្រាយបុគ្គលិកយោធាសរុបជាង ៥៤០០នាក់ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ជម្លៀស និងបោសសម្អាត តំបន់ដែលបានរងផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ១០០ភាគរយបន្ថែមលើចិន និងគំរាមលុបចោលគម្រោងកិច្ចប្រជុំកំពូលជាមួយលោក ស៉ី ជីនពីង

Liny Chan October 11, 2025 11/10/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ១០០ភាគរយបន្ថែមទៀត លើប្រទេសចិន ហើយថែមទាំងគំរាមលុបចោលគម្រោងបើកកិច្ចប្រជុំកំពូល ជាមួយលោក ស៉ី ជីនពីង ទៀតផង ខណៈវាគឺជាដុតបញ្ឆេះសាជាថ្មីឡើងវិញ នូវសង្រ្គាមពាណិជ្ជកម្មរបស់លោកជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថា ការដំឡើងពន្ធបន្ថែមខាងលើ បូករួមជាមួយការរឹតបន្តឹងការនាំចេញរបស់អាមេរិក លើផលិតផល software សំខាន់ៗទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែវិច្ឆិកា ហើយវាគឺជាចំណាត់ការសងសឹក បន្ទាប់ពីចិនបានផ្ញើលិខិតទៅកាន់​បណ្តាប្រទេសជុំវិញពិភពលោក ស្តីពីការរឹតត្បិតការនាំចេញរ៉ែកម្រ។ រ៉ែកម្រមានសារសំខាន់ជាខ្លាំង ក្នុងការផលិតរបស់របរគ្រប់យ៉ាង រាប់ចាប់តាំងពីស្មាតហ្វូននិងយានជំនិះអគ្គិសនី រហូតដល់បរិក្ខារយោធា និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ។ នៅលើពិភពលោក ចិនគឺជាប្រទេសដែលនាំមុខដាច់គេ ក្នុងការផលិតនិងកែច្នៃវត្ថុធាតុនេះ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ក៏បានធ្វើឱ្យធ្លាក់ក្នុងភាពស្រពេចស្រពិល នូវគម្រោងរបស់លោកជួបជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC ក្នុងខែនេះផងដែរ។ ប្រសិនបើកើតឡើង វានឹងជាការជួបមុខគ្នាលើកដំបូង រវាងមេដឹកនាំមហាអំណាចទាំងពីរ គិតចាប់តាំងពីលោក […]

ផ្ទុះហ្គាស ឆេះផ្ទះប្រជាជននៅខេត្ត Pathum Thani ប្រទេសថៃ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៦នាក់របួស

Liny Chan October 11, 2025 11/10/2025

(បាងកក)៖ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើងនៅខេត្ត Pathum Thani នៃប្រទេសថៃ ជាហេតុនាំឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ឧបទ្ទវហេតុខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក នៅពេលភ្លើងបានឆាបឆេះលំនៅដ្ឋានមួយខ្នង ក្នុងភូមិ Phanasong នៃខេត្ត Pathum Thani ដោយសារតែផ្ទុះហ្គាស។ អាជ្ញាធរថៃបានបញ្ជាក់ថា មនុស្សម្នាក់ដែលស្លាប់ គឺក្រោយពីរូបគេជាប់នៅក្នុងផ្ទះនោះ ខណៈការស៉ើបអង្កេត កំពុងធ្វើឡើងដើម្បីកំណត់ព័ត៌មានលម្អិតបន្ថែម។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គ្រោះអគ្គីភ័យត្រូវគេសង្កេតឃើញ កើតមានឡើងជាញឹកញាប់នៅប្រទេសថៃ រួមទាំង​ទីក្រុងបាងកក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើកោះ Mindanao របស់ហ្វីលីពីន

Liny Chan October 10, 2025 10/10/2025

(Reuters)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៤រ៉ិចទ័រ វាយប្រហារលើកោះ Mindanao នៃប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម EMSC គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ៥៨គីឡូម៉ែត្រ។ EMSC ដំបូងឡើយបានរាយការណ៍ថាគ្រោះរញ្ជួយដីខាងមានកម្រិត ៧.២រ៉ិចទ័រ។ ដោយឡែក ប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញសារព្រមានពីរលកស៊ូណាមិផងដែរ ដោយនិយាយថារលកស៊ូណាមិដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាម ឆ្នេរមួយចំនួនដែលស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រ ពីចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនថៅកែក្រុមហ៊ុនថ្នាំស៉ីរ៉ូក្អក ដែលពាក់ព័ន្ធនឹងករណីកុមារបាត់បង់ជីវិត ១៧នាក់នៅឥណ្ឌា

Liny Chan October 9, 2025 09/10/2025

(CHHINDHWARA)៖ មន្រ្តីប៉ូលិសឥណ្ឌាជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលានេះថា ម្ចាស់ក្រុមហ៊ុនឱសថ Sresan Pharmaceutical ផលិតថ្នាំស៉ីរ៉ូក្អកដែលពាក់ព័ន្ធនឹងការស្លាប់នៃកុមារ ១៧នាក់ក្នុងរដ្ឋ Madhya Pradesh ត្រូវបានចាប់ខ្លួនហើយ។ កុមារ ដែលភាគច្រើនក្រោមអាយុ ៥ឆ្នាំ បានស្លាប់កាលពីខែមុន បន្ទាប់ពីប្រើប្រាស់ថ្នាំក្អកមានសារធាតុដែលអាចពុល diethylene glycol ក្នុងបរិមាណលើសជិត ៥០០ដងនៃដែនកំណត់អនុញ្ញាត។ ការស្លាប់ពាក់ព័ន្ធនឹងថ្នាំស៉ីរ៉ូក្អករបស់ក្រុមហ៊ុន Sresan Pharmaceutical និងដែលត្រូវបានហាមឃាត់នៅរដ្ឋមួយចំនួន ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីធ្វើតេស្ត។ ប៉ូលិសនិយាយថា លោក S. Ranganathan ដែលជាម្ចាស់ក្រុមហ៊ុន Sresan Pharmaceutical ក្នុងរដ្ឋ Tamil Nadu ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ នៅឯទីក្រុង Chennai និងត្រូវបង្ហាញខ្លួនក្នុងតុលាការ។ ក្រោយការបង្ហាញខ្លួន លោក Ranganathan នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Chhindhwara រដ្ឋ Madhya Pradesh។ គួរបញ្ជាក់ថា តាមច្បាប់ឥណ្ឌា អ្នកផលិតថ្នាំត្រូវតែធ្វើតេស្តលើគ្រប់សារធាតុផ្សំ និងផលិតផលសម្រេចរបស់ខ្លួន។ […]

ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ 

Liny Chan October 8, 2025 08/10/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។ ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរក្នុងខែកក្កដា។ សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរ ដើម្បីធានាថា ការយកចិត្តទុកដាក់មានតែលើលោក ត្រាំ តែម្នាក់ឯង ព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកក និងភ្នំពេញ។ គួរបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ ធ្វើឱ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ត្រូវការចៀសវាងការធ្វើឱ្យលោក ត្រាំ ខកចិត្ត ខណៈមេដឹកនាំម៉ាឡេស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលលោកសង្ឃឹមថា នឹងជួយកាត់បន្ថយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន ១៩ភាគរយលើផលិតផលនាំចូលពីម៉ាឡេស៊ី។ ប៉ុន្តែទីក្រុងកូឡាឡាំពួរក៏មិនចង់ធ្វើឱ្យទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេស និងជាប្រភពដ៏សំខាន់នៃការវិនិយោគពីបរទេស អាក់អន់ចិត្តដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News