ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៉ី បិទ​បញ្ចប់ការស្វែងរកជនរងគ្រោះក្នុងករណីរលំអគារសាលារៀន ខណៈតួលេខអ្នកបាត់បងជីវិតចុងក្រោយគឺ ៦៧នាក់

Liny Chan October 7, 2025 07/10/2025

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា នាថ្ងៃអង្គារ ទី៧ ខែតុលា កិច្ចប្រឹងប្រែងស្វែងរកជនគ្រោះ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីសប្តាហ៍កន្លងទៅ គឺបានបិទបញ្ចប់ហើយ ជាមួយតួលេខអ្នកស្លាប់ផ្លូវការចុងក្រោយ ៦៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធានទីភ្នាក់ងារជាតិរុករកនិងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី លោក Mohammad Syafii បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ឈានចូលដល់ថ្ងៃទី៩ យើងបានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក និងសង្រ្គោះសម្រាប់ជនរងគ្រោះ»។ នាយកផ្នែកប្រតិបត្តិការ​របស់ទីភ្នាក់ងារ លោក Yudhi Bramantyo បាននិយាយថា ក្រុមសង្រ្គោះនាថ្ងៃអង្គារនេះ បានរុះរើគំនរបាក់បែកចេញអស់ហើយ នៅកន្លែងដួលរលំអគារ និងបានពិនិត្យមើលទីតាំងស្រុង ហើយសន្មត់ថា ទំនងជានឹងមិនមានសាកសពបន្ថែមទៀត ដែលនឹងត្រូវរក​ឃើញនោះទេ។ គួរបញ្ជាក់ថា អគារសាលារៀនខាងលើ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗនៅកោះជ្វា កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ។ បើតាមលោក Yudhi មានជនរងគ្រោះសរុបប្រហែល១៧០នាក់ ស្ថិតក្នុងហេតុការណ៍នោះ ដោយ៦៧នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំង​បំណែកសាកសព៨ផ្នែក ខណៈមនុស្ស១០៤នាក់ បានរួចរស់ជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទីក្រុងហាណូយ រងការជន់លិចជាថ្មី ខណៈរដូវកាលព្យុះនាំភ្លៀងធ្លាក់ថែមទៀត ទៅកាន់ភាគខាងជើងប្រទេសវៀតណាម

Liny Chan October 7, 2025 07/10/2025

(ហាណូយ)៖ ភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលព្យុះ Matmo បង្កឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ នៅថ្ងៃអង្គារ ទី៧ ខែតុលា ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ ក្នុងរដ្ឋធានីរបស់វៀតណាមមួយនេះ ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ខណ្ឌនានាខាងក្នុងទីក្រុងហាណូយ រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេល ឬកំណត់កាលវិភាគឡើងវិញ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ព្យុះទីហ្វុង Bualoi បាននាំឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ ឆក់យកជីវិតមនុស្ស ៥១នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់ ៦០០លានដុល្លារ។ ប្រជាជនខ្លះទើបនឹងបោសសម្អាតកម្ទេចកម្ទីក្រោយព្យុះ មុនការមកដល់ថ្មីនៃព្យុះ Matmo៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: នាយករដ្ឋមន្រ្តីបារាំងថ្មី ដែលទើបត្រូវបានតែងតាំង សម្រេចចិត្តលាលែងពីតំណែងវិញ

Liny Chan October 6, 2025 06/10/2025

(ប៉ារីស)៖ នាថ្ងៃចន្ទ ទី៦ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែង​របស់នាយករដ្ឋមន្រ្តី លោក Sebastien Lecornu បន្ទាប់ពីលោក Lecornu ទើបតែត្រូវបានតែងតាំងឱ្យកាន់តួនាទីនេះ កាលពី​ពេលថ្មីៗកន្លងទៅប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រការនេះនាំឱ្យបារាំងធ្លាក់ចូលវិបត្តិជាប់គាំងផ្នែកនយោបាយបន្ថែមទៀត។ លោក Macron បានតែងតាំងលោក Lecornu ជា​នាយករដ្ឋមន្រ្តីកាលពីដើមខែកញ្ញា ប៉ុន្តែសមាសភាពគណៈរដ្ឋមន្រ្តី ដែលលោកប្រធានាធិបតីបារាំង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ បានទទួលរងការរិះគន់ខ្លាំង ពីបណ្តាគណបក្សផ្សេងៗនៅក្នុងសភា។ គួរបញ្ជាក់ថា លោក Sebastien Lecornu វ័យ៣៩ឆ្នាំ គឺជានាយករដ្ឋមន្រ្តីទី៧ របស់លោក Macron និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ។ លោក Lecornu ដំបូងឡើយ មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា នៅក្នុងសភាដែលមាន​ការបែកបាក់យ៉ាងជ្រៅ។ នាយករដ្ឋមន្រ្តីបារាំង២រូបមុនលោក គឺលោក Francois Bayrou និង Michel Barnier កន្លងមកសុទ្ធតែរបូតតំណែង ​ដោយសារត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

លោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង ប្រុងជើងការជានិច្ចទប់ទល់នឹងការបង្ករឿងណាមួយពីសត្រូវ

Naren October 6, 2025 06/10/2025

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon នៅឯពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ជាមួយការក្រើនរំឮកឱ្យ កងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការជាប់ជានិច្ចដើម្បីកំញើញ ឬទប់ស្កាត់ និងវាយបកលើការបង្ករឿងពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា បានរាយការណ៍ថាពិព័រណ៍អភិវឌ្ឍវិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគបាននិយាយថាគេមិនទាន់ដឹងច្បាស់ថាតើពេលណា ទើបនាវាពិឃាដ Choe Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា SI Choe Hyon និងបានព្យាករថានាវាពិឃាដនេះអាចនឹងធ្វើតេស្ដសាកល្បងនៅឯសមុទ្រក្នុងពេលឆាប់ៗ ឬអាចក្នុងខែតុលានេះ។ គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ នាវាពិឃាដ Choe Hyon បានក្រឡាប់លិចមួយផ្នែកអំឡុងពិធីសម្ពោធមួយក្រោមការចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលបានចាត់ទុកកំហុសនេះ ជាបទល្មើសព្រហ្មទណ្ឌ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

នេះ​ជា​លើក​ទីមួយ! អ្នកស្រាវជ្រាវ​ប្រើ​បច្ចេកវិទ្យាកាត់​ផ្តាច់​មេរោគ HIV ចេញពី​កោសិកា​មនុស្ស​បាន​ទាំងស្រុង

Naren October 6, 2025 06/10/2025

(បរទេស)៖ ក្នុង​ព្រឹត្តិការណ៍​វិទ្យាសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​មួយ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​កែប្រែ​ហ្សែន CRISPR ដើម្បី​លុប​បំបាត់​ឌីអិនអេ (DNA) នៃ​មេរោគ​អេដស៍ (HIV) ចេញពី​កោសិកា​មនុស្ស​បាន​ទាំងស្រុង ដែល​ជា​ការ​បញ្ឈប់​ការ​ត្រឡប់​មក​វិញ​របស់​មេរោគ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​ដក​ចេញ​នូវ​សារធាតុ​ហ្សែន​របស់​មេរោគ​ពី​កោសិកា​ដែល​ឆ្លង​មេរោគ​បាន​យ៉ាង​ពេញលេញ ដែល​ជា​សញ្ញា​មួយ​នៃ​ការ​ឈាន​ទៅ​មុខ​ដ៏​ធំធេង​ឆ្ពោះ​ទៅ​រក​ការព្យាបាល​មេរោគ HIV/អេដស៍​ជា​អចិន្ត្រៃយ៍។ របកគំហើញ​នេះ​ដំណើរការ​ដោយ​ការ​ប្រើប្រាស់ CRISPR ជា​កន្ត្រៃ​ម៉ូលេគុល ដើម្បី​កំណត់​គោលដៅ និង​កាត់​ផ្តាច់​យ៉ាង​ជាក់លាក់​នូវ​ឌីអិនអេ​មេរោគ HIV ដែល​លាក់​ខ្លួន​នៅ​ក្នុង​កោសិកា​មនុស្ស។ នៅ​ពេល​ដែល​ឌីអិនអេ​មេរោគ​ត្រូវ​បាន​ដក​ចេញ កោសិកា​ទាំងនោះ​នៅ​តែ​មាន​សុខភាព​ល្អ និង​គ្មាន​ការ​ឆ្លង​មេរោគ ដោយ​រារាំង​មេរោគ​មិន​ឱ្យ​ចម្លង​ខ្លួន ឬ​លេច​ឡើង​វិញ​បាន​ឡើយ។ ការ​រក​ឃើញ​នេះ​អាច​នឹង​បដិវត្តន៍​វិធីសាស្ត្រ​ព្យាបាល​មេរោគ HIV ដោយ​ផ្តល់​ក្តីសង្ឃឹម​ដល់​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​ជាមួយ​មេរោគ​នេះ​ទូទាំង​ពិភពលោក។ មិន​ដូច​ការព្យាបាល​បច្ចុប្បន្ន​ដែល​គ្រាន់តែ​ទប់ស្កាត់​មេរោគ HIV ហើយ​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​អស់​មួយ​ជីវិត​នោះ​ទេ វិធីសាស្ត្រ​ថ្មី​នេះ​គឺ​ជា​ការ​លុប​បំបាត់​គំរូ​ហ្សែន​របស់​មេរោគ​ដោយ​ផ្ទាល់។ អ្នក​ជំនាញ​បាន​លើកឡើង​ថា ការស្រាវជ្រាវ​នេះ​នៅ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ឡើយ ប៉ុន្តែ​លទ្ធផល​គឺ​ពិតជា​មាន​សង្ឃឹម​ខ្លាំង​ណាស់។ ការ​សាកល្បង​លើ​មនុស្ស​នឹង​ក្លាយជា​ជំហាន​សំខាន់​បន្ទាប់ ដើម្បី​កំណត់​ថា​តើ​វិធីសាស្ត្រ​នេះ​អាច​ប្រើប្រាស់​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​កម្រិត​ធំ​ជាង​នេះ​បាន​ដែរ​ឬ​ទេ។ ប្រសិន​បើ​ទទួល​បាន​ជោគជ័យ CRISPR អាច​ក្លាយជា​ឧបករណ៍​ដែល​ទីបំផុត​នឹង​បញ្ចប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ HIV អស់​ជា​ច្រើន​ទសវត្សរ៍ ហើយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

តួលេខអ្នកបាត់បង់ជីវិតកើនដល់ ៣៧នាក់ និង ២៦នាក់បន្តបាត់ខ្លួន ក្នុងករណីបាក់ស្រុតអគារសាលារៀន នៅប្រទេសឥណ្ឌូណេស៉ី

Nisaiy KP October 5, 2025 05/10/2025

(ហ្សាការតា)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត បានបន្តកើនដល់​៣៧នាក់ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីដើមសប្តាហ៍ ខណៈក្រុមសង្រ្គោះបន្តទាញយកសាកសពជនរងគ្រោះចេញពីក្រោម​គំនរអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីទីភ្នាក់ងាររុករកនិងសង្រ្គោះ លោក Yudhi Bramantyo បាននិយាយថា គិតមកទល់ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០៤នាក់ ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើ ត្រូវបានជួយសង្រ្គោះដោយមានសុវត្ថិភាព ខណៈ៣៧នាក់បានស្លាប់ ហើយ២៦នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ គួរបញ្ជាក់ថា អគារសាលារៀននោះ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗ កាលពីថ្ងៃចន្ទ ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឆ្មាំពន្ធនាគារ ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បា.ញ់ប្រ.ហារ នៅខេត្ត Nakhon Ratchasima ប្រទេសថៃ

Nisaiy KP October 5, 2025 05/10/2025

(បាងកកង)៖ ឆ្មាំពន្ធនាគារ ៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯផ្ទះស្នាក់របស់ឆ្មាំពន្ធនាគារ ស្ថិតនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ ២០២៥។ ការបាញ់ប្រហារនេះបានកើតឡើង នៅវេលាម៉ោង ៨យប់ថ្ងៃសៅរ៍នេះ។ ឆ្មាំពន្ធនាគារជាបុរសពីរនាក់ និងស្រ្តីម្នាក់បានស្លាប់។ ក្រុមអ្នកស៊េីបអង្កេត បង្ហើបឱ្យដឹងថា បុរសជាឆ្មាំពន្ធនាគារពីរនាក់ខាងលេីមានទំនាស់នឹងគ្នាមុនពេលកេីតហេតុ។ ប៉ូលិសកំពុងបន្តស៊េីបអង្កេតស្ថានភាពនៃការបាញ់ប្រហារ និងលំដាប់លំដោយនៃហេតុការណ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ត្រាំ «ការបិទទ្វាររដ្ឋាភិបាលជារឿងល្អ» ខណៈការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ អាចនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃទៀត

Liny Chan October 4, 2025 04/10/2025

(វ៉ាស៊ីនតោន)៖ នាយកការិយាល័យថវិកាសេតវិមាន លោក Russell Vought បាននិយាយកាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ ក្នុងរយៈពេល «មួយទៅពីរ» ថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃដំបូងនៃការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលជាលើកដំបូងក្នុងរយៈពេលជិត៧ឆ្នាំ បន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា៖ «រឿងល្អជាច្រើនអាចកើតចេញពីការបិទទ្វាររដ្ឋាភិបាល…យើងអាចកម្ចាត់ចោលនូវរឿងជាច្រើនដែលយើងមិនចង់បាន»។ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វាន់ស បានបញ្ជាក់ថា ការបណ្តេញចេញនឹងកើតមាននៅពេលឆាប់ៗ ប្រសិនបើរដ្ឋាភិបាលមិនបើកដំណើរការឡើងវិញ។ លោកបានថ្លែងថា៖ «យើងនឹងត្រូវបញ្ឈប់មនុស្សមួយចំនួនពីការងារ ប្រសិនបើការបិទទ្វារនៅតែបន្ត»។ គួរបញ្ជាក់ថា យោងតាមការិយាល័យថវិកាសភា (CBO) បុគ្គលិករដ្ឋប្រហែល៧៥០,០០០នាក់អាចនឹងត្រូវបង្ខំឱ្យផ្អាកការងារជារៀងរាល់ថ្ងៃ ដែលត្រូវចំណាយថវិកា៤០០លានដុល្លារជារៀងរាល់ថ្ងៃទៅលើប្រាក់បំណាច់។ ទោះជាយ៉ាងណា អ្នកជំនាញបានលើកឡើងថា ការបណ្តេញបុគ្គលិកនេះ នឹងមិនអាចជួយសន្សំសំចៃថវិកាជាតិបានច្រើននោះទេ។ លោក Dean Baker សហស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បានពន្យល់ថា ទោះបីជាត្រូវបញ្ឈប់បុគ្គលិក២០,០០០នាក់ពីការងារក៏ដោយ ក៏វានឹងជួយសន្សំសំចៃថវិកាបានតិចជាង០.០៣% នៃថវិកាសហព័ន្ធសរុបប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចំនួនអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Bualoi នៅវៀតណាម កើនដល់ ៣៦នាក់ និងបាត់ខ្លួន២១នាក់

Liny Chan October 2, 2025 02/10/2025

(ហាណូយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសវៀតណាម នាថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះទីហ្វុង Bualoi និងគ្រោះទឹកជំនន់ដែលវាបង្កឡើង បានកើនដល់យ៉ាងហោច៣៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ចំណែកមនុស្ស២១នាក់ទៀត នៅបន្តបាត់ខ្លួន។ ជាមួយគ្នានេះ ការវាយប្រហារនៃព្យុះខាងលើ បានបំផ្លិចបំផ្លាញផ្លូវ សាលារៀន និង​សំណង់ផ្សេងៗទៀត ហើយបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។ ផ្ទះសម្បែងសរុបច្រើនជាង ២១០ ០០០ខ្នង បានរងខាតខូចខាតឬជន់លិច ខណៈផ្ទៃដីដាំដុះស្រូវនិងដំណាំផ្សេងទៀតទំហំលើស៥១ ០០០ហិកតា ត្រូវបានបំផ្លាញ។ គួរបញ្ជាក់ថា ព្យុះទីហ្វុង Bualoi បានបោកបក់មកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ យោង​តាមការព្យាកររបស់អាជ្ញាធរវៀតណាម នាថ្ងៃព្រហស្បតិ៍នេះ ការខូចខាតទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះ Bualoi មានទំហំខ្ទង់​១១.៥ទ្រីលានដុល្លារ ឬ៤៣៥.៨០លានដុល្លារ កើនឡើងពីការព្យាករក្នុងរបាយការណ៍ កាលពីថ្ងៃពុធ ដែលមានទំហំ​៣០៣លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក ថានាយករដ្ឋមន្រ្តីអ៉ីស្រាអែលបានសុំទោសកាតា និងសន្យាមិនឱ្យមានការវាយប្រហារថ្មីទៀត នោះទេ

Liny Chan September 30, 2025 30/09/2025

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា កាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានទូរសព្ទទៅនាយករដ្ឋមន្រ្តីកាតា ចេញពីសេតវិមាន ហើយលោកបានសុំអភ័យទោសសម្រាប់ការវាយប្រហារ​លើទឹកដីរបស់កាតា ដោយកំណត់គោលដៅប្រឆាំងក្រុមហាម៉ាស និងសន្យាមិនធ្វើបែបនោះម្តងទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Netanyahu ដែលចាប់តាំងពីបញ្ជាឱ្យបើកការវាយប្រហារកាលពីថ្ងៃទី៩ ខែកញ្ញា លើទឹកដីកាតា គឺមិនបានបន្ទន់ឥរិយាបថ​បន្តិចសោះឡើយនោះ បានធ្វើកិច្ចសន្ទនាទូរសព្ទខាងលើ អំឡុងពេលរូបលោកជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាគ្នា អំពីបទឈប់បាញ់សម្រាប់សង្រ្គាមនៅហ្កាហ្សា។ ជាច្រើនសប្តាហ៍កន្លងមកនេះ លោក Netanyahu បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ការពារទង្វើរបស់ខ្លួន ហើយរិះគន់ប្រទេសកាតា ដែលបានផ្តល់កន្លែងជ្រកកោនដល់ក្រុមហាម៉ាស។ តាមពិតទៅ ការរៀបចំនោះជាមួយក្រុមហាម៉ាស គឺត្រូវបានធ្វើឡើងយូរមកហើយ​ និងជាមួយការយល់ស្របពីអ៉ីស្រាអែលថែមទៀត ព្រោះវារក្សាវត្តមានក្រុមហាម៉ាស ឱ្យស្ថិតក្នុងប្រទេសមួយ ដែលមានទំនាក់ទំនង​ជិតស្និទ្ធជាមួយអាមេរិក មិនមែនអ៉ីរ៉ង់។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា ការគណនាគឺត្រូវបានផ្លាស់ប្តូរ ចាប់តាំងពីការវាយប្រហារ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស។ គួរបញ្ជាក់ថា […]