ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៉ី៖ ក្រុមសង្រ្គោះកំពុងរុករកមនុស្ស៣៨នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ស្រុតអគារសាលារៀន នៅខេត្ត East Java ដែលបានសម្លាប់មនុស្សយ៉ាងហោចម្នាក់

Liny Chan September 30, 2025 30/09/2025

(ហ្សាការតា)៖ នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ក្រុមសង្រ្គោះឥណ្ឌូណេស៉ី កំពុងបន្តព្យាយាមស្វែងរកមនុស្សចំន​ួន៣៨នាក់ ដែលអាចនៅជាប់ក្រោម​គំនរបាក់បែកនៃអគារសាលារៀនអ៉ីស្លាមមួយខ្នង ដែលបានបាក់ស្រុតនៅខេត្ត East Java អំឡុងពេលមនុស្សជាច្រើននាក់ ប្រមូលផ្តុំគ្នាធ្វើការថ្វាយបង្គំពេលថ្ងៃត្រង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង១០២នាក់ត្រូវបានជម្លៀសចេញ ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីថ្ងៃចន្ទ នៅសាលារៀន Al Khoziny ស្ថិតក្នុងក្រុង Sidoarjo នៅពេលអគារសាលារៀននោះ ដែលមួយជាន់ស្ថិតក្រោមការសាងសង់ ស្រាប់តែបានបាក់ស្រុតចុះមក។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរឥណ្ឌូណេស៉ី មានទាំងសិស្សនិងកម្មករ ដែលស្ថិតក្នុងអគារពេលកើតហេតុ ហើយអ្នករងរបួសជិត ៨០នាក់ ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានប្រាប់ថា គ្រឹះរបស់អគារ ទំនងជាមិនអាចគាំទ្រ​ទម្ងន់នៃការដ្ឋានសាងសង់ នៅឯជាន់ទី៤បាន ទើបបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខេត្តចំនួន ៤២ នៃប្រទេសថៃ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់

Liny Chan September 29, 2025 29/09/2025

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តំបន់ជាច្រេីននៃខេត្តចំនួន ៤២ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ ក៏ដូចជារលកសមុទ្រខ្ពស់ ខណៈទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥។ តាមការព្យាករនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងច្រើន ដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងភាគខាងកើត ជាពិសេសខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និងខេត្ត Trat។ នាយកដ្ឋានឧតុនិយមថៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភាគខាងជើងប្រទេស ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់កម្រិតខ្លាំង និងរាយប៉ាយដែលអាចបង្កជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ច្រាំងទន្លេ ជាពិសេសតាមតំបន់ជើងភ្នំក្បែរផ្លូវទឹក តំបន់ទំនាប និងតំបន់ងាយរងគ្រោះ។ ទីក្រុងបាងកក និងតំបន់ជុំវិញអាចមានផ្គររន្ទះ ខ្យល់កន្ត្រាក់នៅលើផ្ទៃដី ៦០ភាគរយ និងភ្លៀងធ្លាក់ខ្លាំងតាមទីតាំងមួយចំនួន។ ខ្យល់ បក់ពីទិសនិរតីក្នុងល្បឿន ១០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ស្ថានភាពនេះ កេីតឡេីងដោយសារតែខ្យល់មូសុងមានកម្លាំងខ្លាំង […]

មន្ត្រីកូរ៉េខាងត្បូង លើកឡើងពីលទ្ធភាពនៃជំនួបអាមេរិក-កូរ៉េខាងជើង ក្នុងឆ្នាំនេះ

Nisaiy KP September 28, 2025 28/09/2025

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថាលទ្ធភាពនៃការរៀបចំជំនួបមួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាឱកាសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនអាចត្រូវបានច្រានចោលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងកាន់តែជ្រៅ ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានទទួលបរាជ័យ ជុំវិញការដកទណ្ឌកម្ម និងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថាឋា​ន​ៈជារដ្ឋមានអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនអាចកែប្រែបានទេ បើទោះជាលោក គីម កាលពីពេលថ្មីៗនេះបានបង្ហាញពីឆន្ទៈបើក កិច្ចសន្ទនាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។​ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញា នៅក្នុងទីក្រុងញូវយ៉កថាកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចនឹងកើតឡើងនាឱកាសនៃកិច្ចប្រជុំកំពូល APEC ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលាខាងមុខ។ «យើងមិនអាចច្រានចោលលទ្ធភាពដែលអាចទៅរួចនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីដដែល នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការរៀបចំកិច្ចចរចារវាងលោក ត្រាំ និងលោក គីម។ គួរបញ្ជាក់ថា លោក ត្រាំ ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុង Gyeongju កូរ៉េខាងត្បូង ខណៈប្រធានាធិបតីចិន លោក […]

វៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ បិទអាកាសយានដ្ឋាន ខណៈព្យុះ Bualoi បោកបក់មកកាន់តែកៀក

Nisaiy KP September 28, 2025 28/09/2025

(ហាណូយ)៖ វៀតណាម នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា បានបិទអាកាសយានដ្ឋាន និងជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ដែលអាចរងផលប៉ះពាល់ ខណៈព្យុះទីហ្វុង Bualoi កំពុងបក់បោកមកកាន់តែកៀក ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះមួយនេះបានផ្ដាច់យកជីវិតមនុស្សយ៉ាងហោច១០នាក់ និងបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះទីហ្វុង Bualoi ដែលកំពុងធ្វើដំណើរក្នុងល្បឿនខ្យល់ ១៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានរំពឹងថានឹងបក់បោកដល់តំបន់ដីគោកនៅភាគកណ្ដាលប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ ពោលគឺលឿនជាងការព្យាករកន្លងមក។ ជាវិធានការបង្ការគ្រោះថ្នាក់ អាជ្ញាធរវៀតណាមនៅក្នុងខេត្ត Ha Tinh បានចាប់ផ្ដើមជម្លៀសមនុស្សជាង ១៥ ០០០នាក់ ហើយរដ្ឋាភិបាលបានដាក់ពង្រាយកងទ័ពឱ្យប្រុងជើងការជាស្រេច។ បន្ថែមពីលើនេះ វៀតណាមក៏បានបិទអាកាសយានដ្ឋានចំនួន៤ ស្ថិតនៅតាមបណ្ដោយឆ្នេរជាបណ្ដោះអាសន្ន ក្នុងនោះរួមមានអាកាសយានដ្ឋាន Danang international ផងដែរ។ បើតាមរដ្ឋាភិបាលវៀតណាម ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងធ្លាក់រួចទៅហើយដោយបង្កជាគ្រោះទឹកជំនន់នៅខេត្ត Hue និង Quang Tri។ គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ វៀតណាមតែងតែជួបប្រទះនឹងព្យុះជារឿយៗ ក្នុងនោះមានទាំងព្យុះកំណាចទៀតផង។ តួយ៉ាង កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សជាង ៣០០នាក់ និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ ៣.៣ពាន់លានដុល្លារ៕ […]

លោក ត្រាំ ថានឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដេីម្បីដោះស្រាយជាមួយភេរវករក្នុងស្រុក

Nisaiy KP September 28, 2025 28/09/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងបញ្ជូនទាហានទៅកាន់ទីក្រុង Portland រដ្ឋ Oregon ដើម្បីចាត់ការភេរវករក្នុងស្រុក ហេីយនឹងបន្តការដាក់ពង្រាយនេះទៅកាន់ទីក្រុងផ្សេងទៀតរបស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៥។ លោក ត្រាំ បានធ្វើការប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា លោកកំពុងដឹកនាំក្រសួងការពារជាតិឱ្យផ្តល់កម្លាំងចាំបាច់ទាំងអស់ទៅការពារទីក្រុង Portland ដែលកំពុងមានបញ្ហា។ លោកបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំក៏នឹងផ្តល់សិទ្ធិអំណាចពេញលេញដល់ទាហានផងដែរ បេីចាំបាច់»។ បេីតាមលោក ត្រាំ ការសម្រេចចិត្តនេះគឺចាំបាច់ដើម្បីការពារកន្លែងអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលលោកពិពណ៌នាថាកំពុងស្ថិតក្រោមការហ៊ុំព័ទ្ធដោយការវាយប្រហារពីសំណាក់ចលនាប្រឆាំង និងភេរវករក្នុងស្រុកផ្សេងទៀត។ ចាប់តាំងពីការធ្វើឃាតលោក Charlie Kirk ដែលជាសកម្មជនអភិរក្សនិយម លោក ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីតតាំងនឹងអ្វីដែលចាត់ទុកជាអំពេីឆ្វេងនិយម ដោយដាក់បន្ទុកលេីអំពើហិង្សាផ្នែកនយោបាយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ត្រាំ ទាមទារឱ្យ Microsoft បណ្តេញលោកស្រី Lisa Monaco ដោយចាត់ទុកជា «មេគំរាមកំហែងសន្តិសុខជាតិ»

Nisaiy KP September 28, 2025 28/09/2025

(បរទេស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារយ៉ាងដាច់អហង្ការឱ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បញ្ចប់ការងាររបស់ប្រធានកិច្ចការសកល លោកស្រី Lisa Monaco ជាបន្ទាន់។ លោកស្រី Monaco គឺជាអតីតមន្ត្រីជាន់ខ្ពស់ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីពីររូប គឺលោក បារ៉ាក់ អូបាម៉ា និងលោក ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ការទាមទារនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ដើម្បីសងសឹកលើអ្នកដែលលោកយល់ថាជា «សត្រូវនយោបាយ» ខណៈដែលហេតុការណ៍នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់។ លោក ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social របស់លោកដើម្បីប្រតិកម្ម ដោយលើកឡើងត្រង់ៗថា លោកស្រី Monaco គឺជា៖«ការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ជាពិសេសដោយសារតែកិច្ចសន្យាធំៗដែលក្រុមហ៊ុន Microsoft មានជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក»។ លោកបានសង្កត់ធ្ងន់ពីជំហររបស់លោកថា៖ «ខ្ញុំយល់ឃើញថា ក្រុមហ៊ុន Microsoft គួរតែបញ្ឈប់ការងាររបស់អ្នកស្រី Lisa […]

ខ្មាន់កាំភ្លើងបាញ់រះលើទាហានថៃ នៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេស

Naren September 27, 2025 27/09/2025

(បាងកក)៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញានេះ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ហើយធ្វើសកម្មភាពបាញ់រះមកលើក្រុមទាហានថៃ នៅមុខបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Narathiwat។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Khaosod។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក នៅស្រុក Rueso ខេត្ត Narathiwat អំឡុងការដាក់ពង្រាយ​ទាហានឈរជើងសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខាងមុខបន្ទាយយោធានោះ។ ខ្មាន់ភ្លើងដែលស្ថិតក្នុងសម្លៀកបំពាក់ស៉ីវិល និងជិះលើម៉ូតូ ក៏ស្រាប់តែបានប្រើកាំភ្លើងបាញ់ប្រហារមកលើក្រុមទាហានថៃ ដែលកំពុងបំពេញភារកិច្ច។ ភ្លាមៗ ក្រុមទាហានថៃ បានធ្វើការបាញ់ឆ្លើយតបវិញ រួចហើយខ្មាន់កាំភ្លើង ក៏បានបោះបង់ម៉ូតូចោល និងរត់ចូលវាលស្រែ។ ក្រោយមក ជនដៃដល់បានទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ជននោះត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Arafad អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងស្រុក Rueso ហើយកាំភ្លើងវែងមួយដើម ត្រូវបានរឹបអូស។ ខ្មាន់កាំភ្លើង ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណា មិនមានការបញ្ជាក់ថា មានទាហានថៃ រងរបួសឬបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារនោះ ដែរឬអត់ឡើយ។ គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្ត Narathiwat គឺពោរពេញដោយអសន្តិសុខ ដ្បិតវាគឺជាកន្លែងដែល​ក្រុមឧទ្ទាមផ្តាច់ខ្លួន […]

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រកាសពីការលក់ TikTok រួចរាល់ ដោយវាយតម្លៃក្រុមហ៊ុនថ្មីនៅអាមេរិកក្នុងតម្លៃ ១៤ ពាន់លានដុល្លារ

Liny Chan September 26, 2025 26/09/2025

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមអ្នកវិនិយោគអាមេរិក និងអន្តរជាតិ គឺបានបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០២៤។ អនុប្រធានាធិបតី លោក JD Vance បានថ្លែងថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបានវាយតម្លៃក្នុងតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដោយដាក់តម្លៃជាលើកដំបូងលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ដែលតួលេខនេះគឺទាបជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគមួយចំនួន។ ក្រុមហ៊ុនមេរបស់ TikTok របស់ចិនគឺ ByteDance ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ប្រហែល ៣៣០ ពាន់លានដុល្លារ។ លោក ត្រាំ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមឃាត់កម្មវិធី TikTok រហូតដល់ថ្ងៃទី ២០ ខែមករា ដើម្បីផ្ដល់ពេលវេលាឱ្យក្រុមហ៊ុនទាញយកទ្រព្យសកម្មរបស់ TikTok នៅអាមេរិកចេញពីវេទិកាសកល ស្វែងរកអ្នកវិនិយោគអាមេរិក និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។ លោក Vance បានសង្កត់ធ្ងន់ថា គោលបំណងគ្រឹះនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរក្សាប្រតិបត្តិការរបស់ TikTok ខណៈពេលដែលធានាថា ឯកជនភាពទិន្នន័យ របស់ប្រជាជនអាមេរិកត្រូវបានការពារដូចដែលច្បាប់តម្រូវ។ បញ្ជាប្រតិបត្តិរបស់លោក […]

ផ្លូវមួយកន្លែងទៀតនៅទីក្រុងបាងកក ប្រទះឃើញមានស្នាមប្រេះហើយជ្រាបទឹកចេញមកខាងលើ នៅចំងាយប្រមាណ២គីឡូម៉ែតពីកន្លែងបាក់ស្រុតផ្លូវដ៏ធំកាលពីមួយថ្ងៃមុន

Liny Chan September 25, 2025 25/09/2025

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា អាជ្ញាធរនៅទីក្រុងបាងកកនៃប្រទេសថៃ បានប្រទះឃើញមានស្នាមប្រេះ ហើយថែមទាំងជ្រាបទឹកចេញមកខាងលើ នៅចំណុចផ្លូវថ្នល់មួយកន្លែងទៀត ក្រោយទើបមានករណីប្រាក់ស្រុតផ្លូវដ៏ធំមួយយ៉ាងភ្ញាក់ផ្អើល កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ចំណុចនោះស្ថិតនៅលើផ្លូវ Samsen ចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងករណីបាក់ស្រុតផ្លូវដ៏ធំជម្រៅ៥០ម៉ែត្រ នៅក្បែរមន្ទីរពេទ្យ Vajira។ ក្រោយប្រទះឃើញស្ថានភាពមិនស្រួលបែបនោះ អាជ្ញាធរថៃបានរួសរាន់ផ្អាកការធ្វើចរាចរណ៍នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យឱ្យល្អិតល្អន់ ជាមួយក្តីបារម្ភអំពីហានិភ័យបាក់ស្រុតផ្លូវថ្មីទៀត។ គួរបញ្ជាក់ថា សញ្ញាថ្មីខាងលើនេះ បានបង្កើនក្តីបារម្ភកាន់តែខ្លាំង អំពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅបណ្តោយដងផ្លូវ Samsen ក្រោយហេតុការណ៍បាក់ស្រុតផ្លូវយ៉ាងធំសម្បើមមួយ កាលពីថ្ងៃពុធ នៅចំណុចក្បែរមន្ទីរពេទ្យ Vajira និងស្ថានីយប៉ូលិស Samsen៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកង Secret Service ស៊ើបអង្កេតលើបញ្ហាគាំងជណ្ដើរយន្ដនៅ UN

Liny Chan September 25, 2025 25/09/2025

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា បាននិយាយថាកងការពារប្រធានាធិបតីអាមេរិក ឬ Secret Service បាន និងកំពុងស៊ើបអង្កេតលើអ្វីដែលលោក ហៅថា «សកម្មភាពវិទ្ធង្សនា» នៅឯអង្គសហប្រជាជាតិ (UN) ដែលធ្វើឱ្យជណ្ដើរយន្ដគាំង អេក្រង់អានសុន្ទរកថារលត់ និងបញ្ហាសំឡេងបង្កការរំខានដល់ការបង្ហាញខ្លួនរបស់លោកនៅ UN។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social បានរៀបរាប់ថារូបលោក និងភរិយា ប៊ិះតែដួលធ្លាក់នៅពេលជណ្ដើរយន្ដគាំង ហើយលោកថែមទាំងអំពាវនាវឱ្យចាប់ខ្លួនអ្នកដែល ទទួលខុសត្រូវលើឧបទ្ទវហេតុនេះទៀតផង។ តាមលោក ត្រាំ អេក្រង់អានសុន្ទរកថារបស់លោកក៏បានរលត់ផងដែរ នៅពេលរូបលោកចាប់ផ្ដើមថ្លែងសុន្ទរកថានៅឯមហាសន្និបាត UN លើកទី៨០ ហើយថា មេដឹកនាំពិភពលោកប្រហែលស្ដាប់មិនឮរូបលោកនិយាយដោយសារប្រព័ន្ធសំឡេងមានបញ្ហា។ «វាមិនមែន១លើកទេ តែវាជាបញ្ហាកើតឡើង៣លើកជាប់ៗគ្នា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។ ក្រុមមន្ត្រី UN បាននិយាយថាមុខងារសុវត្ថិភាពរបស់ជណ្ដើរយន្ដត្រូវបានផ្អាកដំណើរការដោយចៃដន្យ រីឯអេក្រង់អានសុន្ទរកថារបស់លោក ត្រាំ គឺត្រូវបានធ្វើប្រតិបត្តិការដោយសេតវិមាន មិនមែនដោយ UN នោះទេ។ ក្រោយឧបទ្ទវហេតុទាំងនេះកើតឡើង លោក ត្រាំ […]