ព័ត៌មានអន្តរជាតិ

ភរិយាលោក ចូ បៃដិន ថាស្វាមីរបស់លោកស្រី មានផែនការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ឆ្នាំ២០២៤

Khmerpress February 28, 2023 28/02/2023

(វ៉ាស៊ីនតោន)៖ លោកជំទាវទី១របស់សហរដ្ឋអាមេរិក ជៀល បៃដិន (Jill Biden) បាននិយាយថាស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានបំណង និងផែនការ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ បើទោះជាការប្រកាសផ្លូវការមិនទាន់ធ្វើឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកស្រី ជៀល បៃដិន ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទូរទស្សន៍ CNN ជុំវិញផែនការរបស់ស្វាមីលោកស្រី ជាមួយការសង្កត់ធ្ងន់ថាលោក បៃដិន នឹងប្រកាសពីយុទ្ធនាការមួយ ហើយបានច្រានចោលផងដែរចំពោះសំណួរដែលសួរថាតើលោក បៃដិន មានអាយុ៨០ឆ្នាំទៅហើយនោះ អាចនឹងបោះបង់ចោលការចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោតនៅឆ្នាំ២០២៤ ដែរឬក៏យ៉ាងណា? គួរបញ្ជាក់ថា សំណួរថាតើលោក ចូ បៃដិន នឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤ គឺជាប្រភពមួយនៃការជជែកវែកញែកនៅក្នុងចំណោមអ្នកប្រជាធិបតេយ្យ ខណៈ ការស្ទង់ជាច្រើននាពេលកន្លងមកបានបង្ហាញថា ៧១ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ ក្នុងនោះមាន៥២ភាគរយជាអ្នកប្រជាធិបតេយ្យ មិនជឿនោះទេថាលោក បៃដិនអាចនឹងឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការសិក្សាមួយបង្ហាញថា ស្រ្តីកូរ៉េភាគច្រើនយល់ថាការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេនោះទេ

Khmerpress February 27, 2023 27/02/2023

កូរ៉េខាងត្បូង៖ ការសិក្សាមួយបានបង្ហាញថា ស្រ្តីជនជាតិកូរ៉េខាងត្បូងភាគច្រើនយល់ឃើញថា​ ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់​នៅក្នុងជីវិតរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយសមាគមកូរ៉េសម្រាប់ការសិក្សាសុខុមាលភាពសង្គម ដែលបានធ្វើការស្ទង់មតិក្នុងចំណោមពលរដ្ឋនៅលីវនិងមានអាយុចន្លោះពី ២០ ទៅ ៣៤ឆ្នាំ។ ប្រភពខាងលើបានបញ្ជាក់ថា បេក្ខជនដែលត្រូវបានគេស្ទង់មតិទាំងអស់នោះគឺមានចំនួនសរុប ២៨១នាក់ ហើយនៅក្នុងនោះមានស្រ្តីចំនួន ៤៥%ផងដែរ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មានស្រ្តីត្រឹមតែ ៤% ប៉ុណ្ណោះដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជាកាតព្វកិច្ចនៅក្នុងជីវិតរបស់ពួកគេ។ សម្រាប់បុរសវិញគឺមានត្រឹមតែ ១២,៩% ដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេ ខណៈពលរដ្ឋទាំងប្រុសនិងស្រីភាគច្រើនសុទ្ធតែឆ្លើយថា ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Nokia ផ្លាស់ប្តូរ Iogo Icon ថ្មីជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ

Khmerpress February 27, 2023 27/02/2023

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវ័យចំណាស់ជាងគេរបស់ប្រទេសហ្វាំងឡង់ Nokia បានប្រកាសពីការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ជាមួយនឹងការប្តូរ Logo ថ្មីប្លែកភ្នែកដែលរួមបញ្ចូលគ្នានូវពណ៌ចំនួនប្រាំខុសគ្នាបង្កើតបានជាពាក្យ «NOKIA»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈការផ្លាស់ប្តូរ Icon ចាស់ដែលមានផ្ទៃខាងក្រោយពណ៌ខៀវរបស់ Nokia ទៅជាប្រភេទ Signal Strategy Shift ដែលរួមបញ្ចូលប្រាំពណ៌ផ្សេងគ្នា ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន Nokia លោក Pekka Lundmark ឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺតំណាងឱ្យការដាក់ចេញនូវយុទ្ធសាស្រ្ត មួយដែលមាន ៣ដំណាក់កាល បន្ទាប់ពីក្រុមហ៊ុនបានជួបបទពិសោធន៍ដ៏ជូរចត់កាលពីអំឡុងឆ្នាំ២០២០។ ខ្លឹមសារយុទ្ធសាស្រ្ត ៣ដំណាក់កាលនេះរួមមាន Reset, Accelerate និង Scale មានន័យថា ជាការកំណត់យុទ្ធសាស្រ្ត បង្កើនល្បឿន និងកំណត់ទំហំនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ដោយឡែកចំពោះការដាក់ចេញនូវ Logo ថ្មីនេះលោក Lundmark បាននិយាយថា នេះជាដំណាក់ទី១ ឬហៅថា ដំណាក់កាលកំណត់ឡើងវិញ (Reset) គឺត្រូវបានបញ្ចប់ ហើយឥឡូវនេះកំពុងចាប់ផ្តើមដាក់ចេញនូវដំណាក់កាលទីពីរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ […]

ប្រឡាយទឹកដ៏ស្រស់ស្អាតនៅអ៊ីតាលីផ្តើមរីងស្ងួត

Khmerpress February 27, 2023 27/02/2023

អ៊ីតាលី៖ ប្រឡាយទឹកនៅក្នុងទីក្រុង Venice ដែលធ្លាប់ជាកន្លែងទេសចរណ៍ដ៏​ស្រស់ស្អាតបំផុតនៅក្នុងប្រទេសអ៊ីតាលីបានរីងស្ងួតគួរឲ្យភ្ញាក់ផ្អើលបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian។ ប្រឡាយទឹកដ៏មានសក្តានុពលមួយនេះបានផ្តើមរីងស្ងួតបន្តិចម្តងៗជាច្រើនសប្តាហ៍មកហើយ ខណៈនៅក្នុងសប្តាហ៍នេះគឺវាបានរីងស្ងួតដល់កម្រិតទាបបំផុត ពោលគឺកន្លែងខ្លះត្រូវគោកជិះទូកលែងកើតតែម្តង។ ប្រភពខាងលើបន្តថា មានកត្តាជាច្រើនដែលជំរុញឲ្យប្រឡាយត្រូវរីងស្ងួតដូចជា ខ្វះទឹកភ្លៀង ប្រព័ន្ធសម្ពាធខ្ពស់ និងកង្វះលំហូរនៃចរន្តទឹកសមុទ្រជាដើម។ គួរកត់សម្គាល់ថា ភាពរីងស្ងួតរបស់ប្រឡាយខាងលើនេះកំពុងបង្កើតជាក្តីកង្វល់ដ៏ធំមួយសម្រាប់អាជ្ញាធរអ៊ីតាលី ដ្បិតគេបារម្ភថាអ៊ីតាលីអាចប្រឈមនឹងគ្រោះរាំងស្ងួតក្នុងកម្រិតធ្ងន់ធ្ងរនៅទូទាំងប្រទេសនៅពេលដ៏ខ្លីខាងមុខនេះ។ សូមរម្លឹកជូនថា កាលពីខែមិថុនាឆ្នាំមុនប្រទេសអ៊ីតាលីបានជួបប្រទះនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ ហើយពេលនោះអាជ្ញាធរអ៊ីតាលីបានប្រកាសដាក់ប្រទេសគ្រាមានអាសន្នទៀតផង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មនុស្ស៥នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឃាត.កម្មលើតារាម៉ូដែលហុងកុង

Naren February 27, 2023 27/02/2023

(ហុងកុង)៖ គិតមកទល់ពេលនេះ មនុស្សសរុប៥នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មលើតារាម៉ូដែលហុងកុង Abby Choi ត្រូវបានចាប់ខ្លួន។ HK01 បានរាយការណ៍ថា ប៉ូលីសហុងកុងបានចាប់ខ្លួនស្ត្រីម្នាក់ទៀតពាក់ព័ន្ធនឹងករណីឃាត.កម្មលើតារាម៉ូដែលហុងកុង ជនសង្ស័យចុងក្រោយជាស្ត្រីអាយុ៤៧ឆ្នាំ ដែលជួលផ្ទះដើម្បីឱ្យអតីតស្វាមីជនរងគ្រោះលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។ សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ មិនបានសហការជាមួយ ដែលធ្វើឱ្យប៉ូលីសមិនអាចពឹងផ្អែកលើសក្ខីកម្មដើម្បីដោះស្រាយសំណុំរឿង។ នាពេលកន្លងមក ក្រុមស៊ើបអង្កេតស្ទើរតែពឹងផ្អែកលើការវិភាគភស្តុតាង ការស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មាន។ នៅក្នុងលទ្ធផលធ្វើកោសល្យវិច្ច័យចុងក្រោយនេះ Abby Choi បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរដែលវាយដោយវត្ថុរឹងចំក្បាល។ Abby Choi បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ខណៈពេលដែលនាងកំពុងធ្វើដំណើរទៅទទួលកូនរបស់នាងពីសាលារៀន។ បីថ្ងៃក្រោយមក សាកសពរបស់នាងត្រូវបានគេរកឃើញនៅផ្ទះមួយក្នុងតំបន់មួយនៅ Longwei ក្រុង Taipo (ហុងកុង)។ ឃាតករបានបំបែកសាកសពជនរងគ្រោះជាបំណែកៗ ដើម្បីបិទបាំង ពួកគេបានលាក់សាកសពជនរងគ្រោះនៅក្នុងទូទឹកកក ថែមទាំងចម្អិនបំណែកសាកសពទៀតផង។ សមត្ថកិច្ចកំពុងស្វែងរកសាកសពជនរងគ្រោះនៅឡើយ។ បច្ចុប្បន្ន អតីតឪពុកក្មេក និងប្អូនថ្លៃរបស់ Abby Choi ត្រូវបានប៉ូលីសហុងកុងចោទប្រកាន់ជាបណ្ដោះអាសន្នពីបទមនុស្សឃាត។ អតីតម្តាយក្មេក ក៏រងការចោទប្រកាន់ពីបទរារាំងការស៊ើបអង្កេតដោយផ្តល់ព័ត៌មានមិនពិត។ ចំណែក Alex Kwong (អតីតស្វាមី) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអាទិត្យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាព។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅជំនុំជម្រះនៅសាលាដំបូងក្រុង […]

អតីតប្រធានាធិបតីរុស្ស៉ី គំរាមជាថ្មីថាការបន្តបញ្ជូនអាវុធឱ្យអ៊ុយក្រែន នឹងបង្កជាគ្រោះមហន្តរាយនុយក្លេអ៊ែរពិភពលោក

Khmerpress February 27, 2023 27/02/2023

(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី និងជាសម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងការកត់សម្គាល់មួយដែលត្រូវបានចុះផ្សាយនៅថ្ងៃចន្ទនេះ ការបន្តបញ្ជូន អាវុធឱ្យទីក្រុងកៀវ កំពុងបង្កហានិភ័យនៃគ្រោះមហន្តរាយនុយក្លេអ៊ែរពិភពលោក ហើយដែលនេះជាការបញ្ជាក់ឡើងពីការសម្លុតគំរាមនុយក្លេអ៊ែររបស់លោកនៅក្នុងសង្រ្គាមនៅ អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងការអត្ថាធិប្បាយចុងក្រោយបំផុតមួយដែលធ្វើឡើង បន្ទាប់ពីលោក ពូទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានអះអាងថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែន គឺជាការតស៊ូ ប្រយុទ្ធដើម្បីអាយុជីវិតប្រជាជនរុស្ស៉ី និងប្រទេសរុស្ស៉ី លោក ម៉េដវេដេវ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ការបញ្ជូនអាវុធនឹងបន្តកើនឡើង… ហើយវានឹងរារាំងលទ្ធភាព នៃការស្ដារកិច្ចចរចាឡើងវិញ»។ លោកបន្តថា «សត្រូវរបស់យើងកំពុងធ្វើដូច្នេះ…ដោយមិនពួកគេធ្វើជាមិនដឹងនោះទេថាគោលដៅរបស់ពួកគេនឹងនាំទៅរកគ្រោះមហន្តរាយទាំងស្រុង។ បរាជ័យសម្រាប់មនុស្សគ្រប់គ្នា ការដួលរលំ និងថ្ងៃអវសានពិភពលោក…»។ គួរបញ្ជាក់ថា ការសម្លុតគំរាមនុយក្លេអ៊ែររបស់លោក ឌីមីទ្រី ម៉េដវេដេវ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងកំញើញកុំឱ្យបក្សសម្ព័ន្ធយោធា NATO ដឹកនាំដោយសហរដ្ឋអាមេរិក និងសម័្ពន្ធមិត្តលោកខាងលិចរបស់ទីក្រុងកៀវ កុំឱ្យបន្តបញ្ជូនអាវុធសម្រាប់អ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ហ្សេលេនស្គី ដកតំណែងមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់អ៊ុយក្រែន ដោយមិនប្រាប់ពីមូលហេតុ

Khmerpress February 27, 2023 27/02/2023

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានបណ្ដេញមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ ដែលបានជួយដឹកនាំ សង្រ្គាមប្រយុទ្ធនឹងកងទ័ពរុស្ស៉ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសចេញពីតំណែង ដោយមិនបានប្រាប់ពីហេតុផលនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២៣។ នៅក្នុងក្រឹត្យមួយច្បាប់ លោក ហ្សេលេនស្គី បានប្រកាសបណ្ដេញលោក អេឌូអា ម៉ូសកាលីយ៉ូវ (Eduard Moskalyov) ចេញពីតំណែងជាមេបញ្ជាការនៃកងកម្លាំងរួមរបស់ អ៊ុយក្រែន ដែលកំពុងដឹកនាំសង្រ្គាមនៅក្នុងសមរភូមិដុនបាស់។ លោក ហ្សេលេនស្គី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានលើកពីឈ្មោះលោក ម៉ូសកាលីយ៉ូវ នៅក្នុងសុន្ទរកថា ប្រចាំថ្ងៃ នៅពេលដែលលោកបង្ហើបពីឈ្មោះមេបញ្ជាការយោធាដែលលោកបានជជែកជាមួយ។ លោក ម៉ូសកាលីយ៉ូវ ត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងរួមអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ភ្លាមៗក្រោយរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅផងដែរ យោធាអ៊ុយក្រែនបានអះអាងថាកងទ័ពរុស្ស៉ីបានដឹកនាំការវាយប្រហារជាច្រើន នៅក្នុងទីក្រុងបាកមូត ប៉ុន្តែ មិនបានទទួលជោគជ័យឡើយ ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ផែនដីនេះតូចចង្អៀតពេកហើយ! បុរសម្នាក់តេណាត់នារីបម្រើសេវាកម្សាន្តទៅជួបនៅសណ្ឋាគារបែរជាត្រូវប៉ះចំប្រពន្ធខ្លួនឯង

Khmerpress February 25, 2023 25/02/2023

ចិន៖ នៅលើផែនដីដ៏ធំទូលាយមួយនេះ ពេលខ្លះវាក៏អាចជាកន្លែងដែលតូចចង្អៀតបំផុតសម្រាប់មនុស្សមួយចំនួនផងដែរ ត្បិតអ្នកព្យាយាមរត់គេចពីគ្នាមួយចំនួនបែរជាត្រូវជួបគ្នាក្នុងលក្ខខណ្ឌយ៉ាងកម្របំផុត។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈនេះបានឲ្យដឹងថា​ មានបុរសម្នាក់បានណាត់នារីបម្រើសេវាកម្សាន្តម្នាក់មកជួបនៅក្នុងសណ្ឋាគារ​ ហើយពេលនារីរូបនោះមកដល់ទើបគាត់ដឹងថា នាងគឺជាប្រពន្ធរបស់គាត់ ដែលតែងតែលួចចេញទៅគេងជាមួយបុរសផ្សេងដើម្បីរកចំណូលបន្ថែមរាល់ពេលដែលគាត់មិននៅផ្ទះ។ ហេតុការណ៍ដ៏សែនចៃដន្យនេះបានកើតឡើងនៅក្នុងទីក្រុង Xi An ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន ខណៈអត្តសញ្ញាណរបស់ប្តីប្រពន្ធមួយគូនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។ ប្រភពខាងលើបានបន្តថា នៅក្នុងយប់កើតហេតុ​នោះ គឺបុរសជាប្តីបានត្រលប់មកពីធ្វើការងារនៅតាមខេត្តវិញតែរូបគាត់មិនទាន់ចូលផ្ទះវិញភ្លាមនោះទេ ដោយបន្តសម្រាកនៅក្នុងសណ្ឋាគារមួយយប់សិន។ នៅក្នុងបន្ទប់សណ្ឋាគារនោះ បុរសជាប្តីបានប្រទះឃើញលេខទូរស័ព្ទសម្រាប់ទាក់ទងរកសេវាផ្លូវភេទ ហើយគាត់ក៏បានប្រើប្រាស់លេខទូរស័ព្ទរបស់សណ្ឋាគារដើម្បីទាក់ទងយកនារីម្នាក់មកគេងជាមួយ។ ពេលទៅដល់ក្នុងបន្ទប់សណ្ឋាគារភ្លាម ស្រាប់តែនារីបម្រើសេវាកម្សាន្តដែលកំពុងតែពាក់ម៉ាស់យ៉ាងជិតនោះបានព្យាយាមរត់ចេញទៅវិញភ្លាម ព្រោះគាត់ស្គាល់យ៉ាងច្បាស់ថា បុរសដែលកំពុងដេកចាំគាត់នៅគ្រែនោះគឺជាប្តីរបស់គាត់។ ​ភ្លាមនោះបុរសជាប្តីក៏បានរត់ទៅឃាត់នាង ហើយក្រោយពេលដោះម៉ាស់របស់នាងចេញទើបគាត់ដឹងថា នាងគឺជាប្រពន្ធរបស់គាត់។ ក្រោយជួបរឿងដ៏ហួសចិត្តនេះ ប្តីប្រពន្ធទាំង ២នាក់នេះក៏បានឈ្លោះគ្នានិងវាយតបគ្នាយ៉ាងខ្លាំង រហូតដល់មានអន្តរាគមន៍ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ ក្រោយធ្វើការស៊ើបអង្កេតនិងយោងទៅតាមអង្គហេតុជាក់ស្តែង អាជ្ញាធរចិនសម្រេចឃុំខ្លួនបុរសជាប្តីចំនួន ៨ថ្ងៃ និងពិន័យជាប្រាក់ចំនួន ៤០០យន់ (ប្រហែល ៥៨ដុល្លារ) ហើយស្ត្រីជាប្រពន្ធត្រូវឃុំខ្លួនចំនួន ៣ថ្ងៃនិងពិន័យជាប្រាក់ចំនួន ២០០យន់ (ប្រហែល ២៩ដុល្លារ) ត្បិតពួកគាត់សុទ្ធតែបានប្រព្រឹត្តខុសដូចគ្នា គ្រាន់តែទំហំនៃកំហុសមិនដូចគ្នា៕ […]

ចំនួនអ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនលើស ៥០,០០០នាក់

Khmerpress February 25, 2023 25/02/2023

(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងលើស ៥០,០០០នាក់ ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ប្រកាសថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសរបស់ខ្លួនកើនលើស ៤៤,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងភាពអាសន្ននៃប្រទេសតួកគី ចំនួនអ្នកស្លាប់នៅតួកគីបានកើនដល់ ៤៤,២១៨នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ខណៈចំនួនអ្នកស្លាប់នៅស៊ីរីមានចំនួន ៥,៩១៤នាក់ ហើយបើបូកតួលេខនេះបញ្ចូលគ្នា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទាំង២ បានកើនលើស ៥០,០០០នាក់។ គួរបញ្ជាក់ថា បើតាមអាជ្ញាធរតួកគី មនុស្សជិត ៥៣០,០០០នាក់ ត្រូវបានជម្លៀសពីតំបន់រងគ្រោះមហន្តរាយ ហើយអគារជាង ១៦០,០០០ខ្នង ដែលមានផ្ទុកអាផាតមិនចំនួន ៥២០,០០០បន្ទប់ បានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈមនុស្សច្រើនជាង ១.៩លាននាក់កំពុងរស់នៅក្នុងជំរំស្នាក់នៅ បណ្ដោះអាសន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

បបូរមាត់សិប្បនិម្មិតសម្រាប់ថើបគ្នាពីចម្ងាយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅចិន និងកំពុងមានដាក់លក់នៅលើ Taobao

Khmerpress February 25, 2023 25/02/2023

ចិន៖ សម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នាបើទោះជាពួកគេអាចជួបគ្នាតាមរយៈការនិយាយវីដេអូទល់មុខគ្នាក៏ដោយ តែពួកគេនៅតែមិនអាចបង្ហាញសេចក្តីស្រលាញ់តាមរយៈការថើបគ្នាបាននោះទេ។ ព្រោះហេតុផលនេះហើយទើបឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយត្រូវបានបង្កើតឡើង និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ពិសេសនោះគឺនៅក្នុងចំណោមយុវវ័យតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនោះត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យនៃខេត្ត Jiangsu ភាគខាងជើងប្រទេសចិន ខណៈបបូរមាត់សិប្បនិម្មតិនោះត្រូវបានផលិតឡើងពីស៊ីលីកុន។ ដើម្បីអាចប្រើប្រាស់ឧបករណ៍នេះបានគឺលោកអ្នកត្រូវដំឡើងកម្មវិធីក្នុងទូរស័ព្ទដៃមួយមានឈ្មោះថា “Kiss Square” ហើយតាមរយៈកម្មវិធីនេះគឺលោកអ្នកអាចធ្វើការ “upload” ស្នាមថើបរបស់ខ្លួនបាន ខណៈអ្នកទទួលស្នាមថើបទាំងនោះនឹងត្រូវទទួលបានការថើបជំនួសដោយបបូរមាត់សិប្បនិម្មិត។ ប្រភពខាងលើបានបញ្ជាក់ថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនេះគឺកំពុងមានដាក់លក់នៅលើ Taobao ក្នុងតម្លៃ ២៦០យន់ (ប្រហែល ៣៨ដុល្លារ)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត