ព័ត៌មានអន្តរជាតិ

សង្រ្គាមនុយក្លេអ៊ែរ មិនមែនកំពុងខិតកាន់តែកៀកនោះទេ ទោះជារុស្ស៉ីផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START, នេះបើតាមមន្ត្រីរុស្ស៉ី

Khmerpress February 23, 2023 23/02/2023

(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ដោយផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក នឹងមិនបង្កើនហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរនោះទេ ឆ្លើយតបទៅនឹងការព្រួយបារម្ភនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ធ្វើការកត់សម្គាល់បែបនេះតាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារកន្លងទៅបានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ីនៅក្នុងសន្ធិសញ្ញា New START ដែលបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងសង្រ្គាមនៅអ៊ុយក្រែនអាចនឹងរាលដាលក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរ។ ក៏ប៉ុន្តែ លោក សឺហ្គៃ រីយ៉ាបកូវ បាននិយាយបន្ធូរបន្ថយការព្រួយបារម្ភនេះជាមួយការសង្កត់ធ្ងន់ថាលោកមិនជឿឡើយថាការសម្រេចិត្តផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START កំពុងរុញច្រានពិភពលោកទៅកៀកមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។ លោកបន្ថែមទៀតថាការសម្រេចចិត្តយ៉ាងណា ឬក៏ថាតើរុស្ស៉ីត្រឡប់មកចូលរួមក្នុងសន្ធិសញ្ញានេះ វិញ ឬក៏យ៉ាងណា គឺអាស្រ័យទៅលើលោក ពូទីន ហើយទីក្រុងមូស្គូនឹងបន្តអនុវត្តតាមការរឹតត្បិតនៅក្រោមសន្ធិសញ្ញា New START លើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលអាច ដាក់ពង្រាយ និងចំនួនមីស៊ីលសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ តែទោះជាបែបនេះក្ដី ខាងសហរដ្ឋអាមេរិកបានចាត់ទុកថាការសម្រេចចិត្តរបស់លោក ពូទីន […]

អ្នកវិភាគ៖ សេវាបង់ប្រាក់ប្រចាំខែដើម្បីបានសញ្ញាគ្រីសខៀវ ក្រុមហ៊ុនMeta អាចបង្កើនចំណូលបាន ១.៧ពាន់លានដុល្លារនៅឆ្នាំ២០២៤

Naren February 23, 2023 23/02/2023

(អន្តរជាតិ)៖ សេវាជាវប្រចាំខែដើម្បីទទួលបានសញ្ញាគ្រីសខៀវ នៅលើ Facebook និង IG អាចទទួលបានអតិថិជនជិត ១២លាននាក់នៅឆ្នាំ២០២៤ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារអាមេរិក (BoFA) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានប្រកាសអំពី សេវាកម្ម Meta Verified នៅសប្តាហ៍មុន ដោយលើកឡើងវាជាវិធីមួយដើម្បីបង្កើន ភាពត្រឹមត្រូវ និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ។ បច្ចុប្បន្នវាត្រូវបានគេសាកល្បងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ អ្នកវិភាគ BoFA បានពណ៌នាអំពីសេវាកម្មខាងលើរបស់ Meta ថាជាបានផ្តល់ភាពងាយស្រួលដល់ influencers និង creators ជាពិសេសនឹងទាក់ទាញដល់ម្ចាស់អាជីវកម្មអនឡាញនឹងអាចចុះឈ្មោះប្រើប្រាស់សេវាកម្មដើម្បីទទួលបានសញ្ញាគ្រីសខៀវនេះ។ អ្នកវិភាគបានបន្ថែមថា សេវាកម្ម Meta Verified ដែលត្រូវបង់ ១១.៩៩ដុល្លារក្នុងមួយខែ ក្រុមហ៊ុន Meta អាចរកចំណូលបាន ១.៧ ពាន់លានដុល្លារជា​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ ២០២៤៕ ប្រភព៖ cnbc

បុរសម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅប្រទេសថៃ ក្រោយរូបគាត់រើសបានកាបូបដ៏មានតម្លៃមួយនៅកន្លែងសាធារណៈ និងបានសម្រេចធ្វើរឿងដ៏ស្មោះត្រង់មួយនេះ

Khmerpress February 22, 2023 22/02/2023

ថៃ៖ បុរសជនជាតិម្នាក់ត្រូវបានគេចាត់ទុកថាគឺជាពលរដ្ឋគំរូម្នាក់ ក្រោយរូបគាត់បានធ្វើសកម្មភាពដ៏ស្មោះត្រង់មួយ ហើយអំពើល្អរបស់គាត់នោះត្រូវបានគេយកទៅចុះផ្សាយយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ បុរសដែលកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះមានឈ្មោះថា Muhammad Yusou និងមានអាយុ ២៥ឆ្នាំ។ ចំពោះរឿងរ៉ាវដែលនាំឲ្យគេបានដឹងអំពីសកម្មភាពដ៏ល្អរបស់លោក  Muhammad Yusou វិញគឺ ផ្តើមចេញពីការធ្វេសប្រហែលរបស់លោក Maazullah Khan Mongkhon អាយុ ២៧ ឆ្នាំ​ ដែលបានយកសំលៀកបំពាក់ទៅដាក់បោកនៅកន្លែងសាធារណៈមួយ ហើយក៏បានភ្លេចកាបូបដែលមានទ្រព្យសម្បត្តិយ៉ាងច្រើននៅទីនោះ។ ជាសំណាងល្អលោក Muhammad Yusou បានប្រទះឃើញកាបូបនោះនិងបានយកវាទុក ហើយមុននឹងចាកចេញពីកន្លែងកើតហេតុ លោក Muhammad Yusou បានព្យាយាមដើរទៅមុខកាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទាក់ទងយកកាបូបនេះទៅវិញ។ ក្រោយពេលដឹងថាបានបាត់កាបូបហើយ លោក Maazullah Khan Mongkhon ក៏បានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើងដោយការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះ។ គ្រាន់តែបើកកាមេរ៉ាភ្លាមគេក៏ប្រទះឃើញសកម្មភាពរបស់លោក Muhammad Yusou ដែលបានរើសកាបូបនោះទុក និងបានបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទំនាក់ទំនងតែម្តង ហើយចុងក្រោយម្ចាស់កាបូបក៏អាចទទួលបានកាបូបមកវិញដោយពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីទាល់តែសោះដែលមាននៅក្នុងកាបូបនោះ ខណៈលោក Muhammad Yusou ទទួលបានលិខិតសរសើរដ៏មានតម្លៃមួយសន្លឹកពីអាជ្ញាធរថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

លោក ចូ បៃដិន សន្យាថារុស្ស៉ីនឹងមិនអាចទទួលបានជ័យជម្នះ នៅអ៊ុយក្រែន ឡើយ

Khmerpress February 22, 2023 22/02/2023

(វ៉ាស៊ីនតោន)​៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បាននិយាយថារុស្ស៉ីនឹងមិនអាចទទួលបានជ័យជម្នះនៅអ៊ុយក្រែននោះទេ ខណៈលោកថ្លែងសុន្ទរកថានាឱកាសបំពេញទស្សនកិច្ចក្នុង ប្រទេសប៉ូឡូញ មុននឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសុន្ទរកថាទៅកាន់មនុស្សរាប់ពាន់នាក់ដែលប្រមូលផ្ដុំគ្នានៅឯវិមាន Royal Castle​ ក្នុងទីក្រុងវ៉ាសូវី នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ជនផ្ដាច់ការម្នាក់ ដែលចង់កសាងចក្រភពមួយឡើងវិញ នឹងមិនអាចយកឈ្នះក្ដីស្រឡាញ់របស់ប្រជាជនចំពោះសេរីភាពបានឡើយ ហើយអំពើឃោរឃៅក៏នឹងមិនអាចយកឈ្នះឆន្ទៈនៃសេរីភាពបាននោះដែរ»។ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា អ៊ុយក្រែននឹងមិនអាចក្លាយជាជ័យជម្នះសម្រាប់រុស្ស៉ីនោះទេ ពោលគឺមិនអាចជាដាច់ខាត។ គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ីផងដែរ ដោយលោកនៅតែទទូចដដែលថាលោកខាងលិចគឺជា អ្នកទទួលខុសត្រូវទាំងស្រុងចំពោះសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ជាការឆ្លើយតប លោក បៃដិន បានអះអាងថាលោកខាងលិចមិនដែលមានគម្រោងវាយប្រហារលើរុស្ស៉ីនោះទេ ហើយលោកខាងលិចនឹងបន្តគាំទ្រអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន ធ្វើដំណើរទៅដល់ប៉ូឡូញហើយ ក្រោយបំពេញទស្សនកិច្ចស្ងាត់ៗ នៅអ៊ុយក្រែន

Khmerpress February 21, 2023 21/02/2023

(វ៉ាសូវី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៣។ បើតាមការគ្រោងទុក លោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej Duda) នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការជាមួយ ប៉ូឡូញ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអ៊ុយក្រែន រួមទាំងបក្សសម្ព័ន្ធយោធា NATO។ បន្ថែមពីលើនេះ លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងថ្លែងសុន្ទរកថាមួយ ដើម្បីរំឮកដល់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។ នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក […]

លោក ចូ បៃដិន សន្យាផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៥០០លានដុល្លារអាមេរិកដល់អ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុងកៀវ

Khmerpress February 21, 2023 21/02/2023

(កៀវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ក្នុងអំឡុងពេលទស្សនកិច្ចដោយមិនប្រកាសទុកមុន ទៅកាន់រដ្ឋធានីអ៊ុយក្រែននៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយក្រុងកៀវ មុនថ្ងៃខួប១ឆ្នាំនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ស៊ីរ៉ែនបានបន្លឺសំឡេងពេញរដ្ឋធានីអ៊ុយក្រែន ខណៈដែលលោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែមិនមានរបាយការណ៍អំពីការបាញ់មីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីឡើយ។ លោក ហ្សេលេនស្គី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក បៃដិន គឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់។ ដោយឡែកលោក បៃដិន បាននិយាយថា វ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនគ្រប់ស្ថានការណ៍ទាំងអស់។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នាឱកាសនោះដែរ លោក បៃដិន សន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៥០០លានដុល្លារដល់ទីក្រុងកៀវ ដែលនឹងត្រូវប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយនឹងរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមទៀត សម្រាប់ប្រព័ន្ធមីស៊ីលកាំភ្លើងធំចល័ត។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ […]

BREAKING: លោក ចូ បៃដិន ទៅដល់រដ្ឋធានីអ៊ុយក្រែន និងជួបជាមួយលោក ហ្សេលេនស្គី ដោយមិនប្រកាសឱ្យដឹងជាមុន

Naren February 20, 2023 20/02/2023

(កៀវ)៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរ​ចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា កន្លងមកនេះ សេតវិមានបានប្រកាសថា លោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលនៅជាប់អ៊ុយក្រែន ក្នុងថ្ងៃអង្គារសប្តាហ៍​នេះ សម្រាប់ឱកាសខួប១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ […]

រថយន្តអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុនចិន ដែលលក់ដាច់បំផុតនៅលើពិភពលោក នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម

Khmerpress February 20, 2023 20/02/2023

រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។ ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២០ រថយន្ត Wuling Hongguang Mini EV បានក្លាយជារថយន្តអគ្គិសនីខ្នាតតូចដែលលក់ដាច់ជាងគេបំផុតលើពិភពលោក ដោយពាក់កណ្តាលនៃការលក់របស់ចំនួន ១.១ លានគ្រឿងគឺនៅក្នុងប្រទេសចិន។ នៅក្នុងទីផ្សារប្រទេសចិន Wuling Hongguang Mini EV មានបួនប្រភេទដែលមានតម្លៃចាប់ពី ៤,៨០០ដុល្លារ-១៤,៧០០ដុល្លារ។ ចំនែកនៅអាស៊ីអាគ្នេយ៍វិញ រថយន្តនេះត្រូវបានដាក់លក់នៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមិថុនាឆ្នាំមុនក្នុងតម្លៃ ១៦,៧០០-២០,០០០ ដុល្លារ។ […]

ចាស់ៗកុំច្រណែន! ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ជូនកាដូខ្សែកតម្លៃ ៣ពាន់ដុល្លារទៅកាន់មិត្តស្រីកាលពីថ្ងៃ​ Valentine’s Day

Khmerpress February 20, 2023 20/02/2023

ចិន៖ ថ្ងៃ Valentine’s Day បានបិទបញ្ចប់ទៅហើយ តែរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅក្នុងថ្ងៃដ៏ពិសេសមួយនេះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្មីៗនេះមានករណីដ៏កម្រមួយបានកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសចិន ក្រោយមានក្មេងប្រុសអាយុត្រឹមតែ ៨ឆ្នាំម្នាក់បានជូនកាដូខ្សែកពេជ្រតម្លៃ ២០,០០០យន់ (ជិត ៣,០០០ដុល្លារ) ទៅកាន់ក្មេងស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ជាមួយគ្នាកាលពីថ្ងៃ Valentine’s Day ក​ន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Yiyang ខេត្ត Hunan ភាគខាងជើងប្រទេសចិ​ន ខណៈអត្តសញ្ញាណរបស់ក្មេងតូចទាំង ២នាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ ភ្លាមៗក្រោយព័ត៌មានខាងលើនេះត្រូវបានបែកធ្លាយនៅតាមបណ្តាញសង្គមវាបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា តើក្មេងប្រុសនោះបានលុយមកពីណាដើម្បីទៅទិញខ្សែកដ៏ថ្លៃដូចនេះ ខណៈអ្នកខ្លះវិញមិនបានគិតដល់ចំណុចនៃការរកលុយនេះទេ ហើយក៏បានបង្ហាញអារម្មណ៍ថា​ ស្នេហារបស់កូនក្មេងមួយគូនេះមានន័យជ្រៅជាងស្នេហារបស់ពួគគាត់ដែលជាមនុស្សពេញវ័យទៅទៀត។ យ៉ាងណាក្តី​ ក្រោយរឿងរ៉ាវខាងលើនេះបានបែកធ្លាយនិងមានការជជែកវែកញែកគ្នាយ៉ាងច្រើននោះ ព័ត៌មានពិតមួយក៏ត្រូវបានចុះផ្សាយដោយបញ្ជាក់ថា ការពិតក្មេងប្រុសខាងលើនេះបានយកខ្សែកម្តាយរបស់គេផ្ទាល់ដើម្បីធ្វើជាកាដូជូនមិត្តស្រីឲ្យដូចអ្វីដែលគេបានឃើញក្រុមមនុស្សពេញធ្វើអីចឹងដែរ ខណៈម្តាយរបស់គេមិនបានដឹងរឿងនេះទេ។ ក្រោយមកម្តាយរបស់ក្មេងប្រុសក៏បានទាក់ទងទៅខាងសាលារៀន និងក្រុមគ្រួសាររបស់ក្មេងស្រី ហើយក៏បានសុំយកខ្សែកនោះត្រលប់មកវិញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Mark Zuckerberg ប្រកាសថា Facebook និង Instagram នឹងមានសេវាកម្មលក់ Blue Tick តម្លៃចាប់ពី ១១.៩៩ដុល្លារ

Naren February 20, 2023 20/02/2023

នាយកប្រតិបត្តិក្រុមហ៊ុន Meta មហាសេដ្ឋី Mark Zuckerberg ទើបតែបានបញ្ជាក់ថា Facebook និង Instagram នឹងចាប់ផ្តើមសេវាកម្មលក់Blue Tickក្នុងតម្លៃ ១២-១៥ដុល្លារ/ខែ។ នេះបើយោងតាមការបង្ហោះផ្ទាល់របស់លោក Mark Zuckerberg នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សេវាកម្មលក់Blue Tickនៅលើ Instagram និង Facebook នឹងចាប់ផ្តើមនៅសប្តាហ៍នេះ។ សេវាកម្មនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសញ្ញាBlue Tick ផ្ទៀងផ្ទាត់គណនី ទទួលបានការការពារការក្លែងបន្លំបន្ថែម ទប់ស្កាត់គណនីក្លែងបន្លំ និងទទួលបានការចូលប្រើប្រាស់ដោយផ្ទាល់ទៅកាន់ជំនួយអតិថិជន។ យោងតាម ​​CEO របស់ Meta សេវាកម្មនេះនឹងត្រូវចំណាយអស់ $11.99 / ខែនៅលើគេហទំព័រ ឬ $14.99 / ខែនៅលើ iOS។ សេវាកម្មនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មុនពេលដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសជាច្រើនទៀត៕