ព័ត៌មានអន្តរជាតិ

Messi បានចូលរួមបរិច្ចាគ ៣.៥លានអឺរ៉ូ ជួយដល់ប្រទេសតួកគី និងស៊ីរី ដែលជួបគ្រោះរញ្ជួយដី ៧.៨រិចទ័រ

Khmerpress February 9, 2023 09/02/2023

(តួកគី)៖ ស្ថិតក្នុងស្ថានភាពលំបាក់នៃគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី របាយការណ៍ជាច្រើនបានបង្ហាញថា ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូ ក្នុងការផ្តល់ទៅកាន់ប្រទេសទាំងពីរលើការជួយសង្គ្រោះ។ នេះបើតាមការឲ្យដឹងពី voxnews នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពខាងលើបានឲ្យដឹងថា Messi វ័យ ៣៥ឆ្នាំដែលជាកីឡាករ PSG បានចូលរួមជាការបរិចា្ចគទឹកប្រាក់ប្រមាណ ៣,៥លានអឺរ៉ូនេះ ដោយមានការរៀបចំពីសំណាក់បងប្រុសរបស់លោក Matias ដែលជាមូលនិធិគ្រួសារ (Leo Messi Foundation) ដែលចាប់ដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) ក្នុងការយកទៅជួយដល់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

CEO ក្រុមហ៊ុនធំៗរបស់អាមេរិក ប្រកាសកាត់ប្រាក់ខែខ្លួនឯង ខណៈពេលដែលវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន

Khmerpress February 9, 2023 09/02/2023

មួយរយៈចុងក្រោយនេះ ឃើញថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើនបាននាំគ្នាប្រកាសកាត់បន្ថយបុគ្គលិករាប់ពាន់ រាប់ម៉ឺននាក់ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅតែបន្តមាន។ យ៉ាងណាមិញមិនត្រឹមតែកាត់បន្ថយបុគ្គលិកនោះទេ នាយកប្រតិបត្តិក្រុមហ៊ុនយក្សជាច្រើនក៏បានប្រកាសកាត់បន្ថយប្រាក់ខែរបស់ខ្លួនផងដែរ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា CEO ក្រុមហ៊ុនខា្នតយក្សរបស់អាមេរិកចំនួន ៦រូប បាននិងកំពុងកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីដោះស្រាយ និងទប់ទល់វិបត្តិក្នុងនោះរួមមាន៖ ១.ក្រុមហ៊ុន Google៖ Google គ្រោងនឹងកាត់បន្ថយប្រាក់ខែរបស់នាយកប្រតិបត្តិជាន់ខ្ពស់ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយការចំណាយ បន្ថែមពីលើការបញ្ឈប់បុគ្គលិកចំនួន ១២,០០០នាក់។ ប៉ុន្តែមិនមានតួលេខច្បាស់លាស់ណាមួយបង្ហាញថា ប្រាក់ខែរបស់លោក Sundar Pichai ដែលជានាយកប្រតិបត្តិក្រុមហ៊ុន នឹងត្រូវកាត់ប៉ុន្មាននោះទេ។ ២.ក្រុមហ៊ុន Apple៖ យោងតាមឯកសាររបស់គណៈកម្មការមូលបត្រ ក្រុមហ៊ុន Apple បានសម្រេចកាត់បន្ថយប្រាក់ខែ លោក Tim Cook ចំនួន ៤០% នៅក្នុងឆ្នាំ២០២៣ នេះ។ បន្ថែមពីលើការកាត់បន្ថយនេះ ភាគហ៊ុន ៧៥% នៃភាគហ៊ុនរបស់ Cook នឹងត្រូវភ្ជាប់ទៅនឹងភាគហ៊ុនរបស់ក្រុមហ៊ុននៅឆ្នាំនេះផងដែរ។ ៣.ក្រុមហ៊ុន JPMorgan៖ យោងតាមឯកសារបទប្បញ្ញត្តិនាពេលថ្មីៗនេះ ក្រុមហ៊ុនសម្រេចផ្ដល់ប្រាក់ខែដល់លោក James Dimon ចំនួន […]

ប្រធានាធិបតីនិងអនុប្រធានាធិបតីតៃវ៉ាន់ ប្រកាសបរិច្ចាគប្រាក់ខែម្នាក់១ខែ ដើម្បីជួយប្រតិបត្តិការសង្រ្គោះនៅតួកគី បន្ថែមពីលើជំនួយ២លានដុល្លារ

Khmerpress February 9, 2023 09/02/2023

(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយនិងអនុប្រធានាធិបតីលោក វីលៀម ឡៃ (William Lai) នឹងបរិច្ចាគប្រាក់ខែម្នាក់ ១ខែ សម្រាប់កិច្ចប្រឹងប្រែងជួយសង្រ្គោះនៅប្រទេសតួកគី ដែលបានទទួលរងការវាយប្រហារធ្ងន់ធ្ងរដោយមហន្តរាយរញ្ជួយដី ខណៈវាគឺបន្ថែមពីលើជំនួយ ដែលដែនកោះនេះបានប្រកាសផ្តល់ឱ្យរួចស្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកស្រី សៃ និងលោក ឡៃ ចង់ចូលរួមចំណែកជួយតួកគីស្តារប្រទេសជាតិ​ឡើងវិញ ឱ្យបានឆាប់តាមតែអាចទៅរួច»។ កាលពីឆ្នាំ២០២២ លោកស្រី សៃ និងលោក ឡៃ ក៏បាននាំគ្នាបរិច្ចាគប្រាក់ខែ ដើម្បីជួយកិច្ចប្រឹងប្រែងមនុស្សធម៌​ សម្រាប់អ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ីផងដែរ។ ក្នុងនាមជាប្រធានាធិបតី ប្រាក់ខែរបស់លោកស្រី សៃ អ៉ីងវិន គឺ១៣,៣០០ដុល្លារក្នុង១ខែ។ ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសផ្តល់ជំនួយសង្រ្គោះសរុប២លានដុល្លារ ហើយក៏បានបញ្ជូនក្រុមសង្រ្គោះ២ក្រុម ទៅកាន់ប្រទេសតួកគីថែមទៀតផង ដើម្បីជួយដល់កិច្ចប្រឹងប្រែងរុករកជនរងគ្រោះ ដែលនៅមានជីវិត។ កាលពីឆ្នាំ១៩៩៩ តួកគីបានចូលរួមក្នុងកិច្ចប្រឹងប្រែងអន្តរជាតិ ហើយបញ្ជូនក្រុមសង្រ្គោះ […]

ក្រសួងអប់រំថៃ ជំរុញឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ ក្រោយសិស្សមួយក្រុម បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលជុំវិញករណីគ្រូនិងនាយកសាលា កាត់សក់របស់ពួកគេ

Khmerpress February 9, 2023 09/02/2023

ថៃ៖ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោក Trinuch Thienthong បានណែនាំឲ្យភ្នាក់ងាររដ្ឋជាច្រើនផ្នែកត្រូវបើកការស៊ើបជាបន្ទាន់មួយជុំវិញករណីមានគ្រូបង្រៀននិងនាយកសាលាមួយកន្លែងសម្រេចកាត់សក់កូនសិស្សជាច្រើននាក់ដើម្បីធ្វើជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានកូនសិស្សប្រមាណជា ១០០នាក់ ដែលត្រូវបានគ្រូបង្រៀននិងនាយកសាលាយកកន្ត្រៃទៅកាត់សក់របស់ពួកគេឲ្យខូចអស់ក្នុងអំឡុងពេលដែលពួកគេកំពុងឈរគោរពទង់ជាតិ។ ក្រោយមានរឿងនេះកើតឡើង ក្រុមកូនសិស្សបាននាំគ្នាបង្ហោះសាររិះគន់ចំពោះសកម្មភាពរបស់គ្រូបង្រៀននិងនាយកសាលាយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ហើយពួកគេក៏បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលផងដែរ ដើម្បីទាមទារឲ្យលុបចោលនូវបទប្បញ្ញតិទាំងឡាយណាដែលអនុញ្ញាតឲ្យគ្រូបង្រៀនមានសិទ្ធកាត់សក់កូនសិស្សបាន។ ជុំវិញករណីនេះក្រសួងអប់រំថៃបានបញ្ជាក់ថា ខាងក្រសួងបានសម្រេចកំណត់យកម៉ូតសក់សម្រាប់សិស្សប្រុស និងសិស្សស្រីរួចហើយកាលពីឆ្នាំ២០២០ កន្លងទៅ ហើយចំពោះករណីខាងលើនេះក្រសួងអប់រំកំពុងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការស៊ើបអង្កេតឡើងវិញជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យមួយចំពោះក្រុមកូនសិស្ស និងដើម្បីបិទបញ្ចប់មតិរិះគន់ដែលកំពុងផ្ទុះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមទូទាំងប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

UPDATE: ចំនួនអ្នកបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដី នៅតួកគី និងស៊ីរី កើនដល់លើស ១៥,០០០នាក់

Khmerpress February 9, 2023 09/02/2023

(អង់ការ៉ា)៖ ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ១៥,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ខណៈក្រុមអ្នកជួយសង្រ្គោះនៃប្រទេសទាំង២ កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេរៀងៗខ្លួន ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ជាប់នៅក្រោមគំនរ អគារបាក់បែក ចំពេលស៊ីតុណ្ហភាពធ្លាក់ចុះកាន់តែត្រជាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ២,៩៩២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាសថាមនុស្សស្លាប់បានកើនដល់ ១២,៣៩១នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ១៥,៣៨៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែកបាក់។ ចំណែកឯ ចំនួន អ្នករងរបួសវិញនៅតួកគីមានចំនួន ៥២,៩៧៩នាក់ ហើយមនុស្សជាង ៨,០០០នាក់ត្រូវបានជួយសង្រ្គោះ និងទាញចេញដោយនៅមានជីវិតពីគំនរអគារបាក់បែក។ នៅឯស៊ីរីវិញ អ្នករងរបួសមានច្រើនជាង ២២,០០០នាក់។ អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយមនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ […]

ក្រុមហ៊ុន Zoom ប្រកាសបញ្ឈប់បុគ្គលិក ១,៣០០នាក់ ហើយ CEO ប្រកាសកាត់ប្រាក់ខែខ្លួនឯង ៩៨%

Naren February 9, 2023 09/02/2023

ថ្មីៗនេះ Zoom បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិកប្រហែល ១,៣០០នាក់ ឬ ១៥% នៃកម្លាំងការងាររបស់ខ្លួន។ យោងតាម ​​CNBC បន្ទាប់ពីការប្រកាសពីការបញ្ឈប់បុគ្គលិក លោក Eric Yuan នាយកប្រតិបត្តិក្រុមហ៊ុន Zoom បានសរសេរនៅក្នុងប្រកាសថាពួកគេត្រូវកាត់បន្ថយដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ដូចជាការចំណាយរបស់ក្រុមហ៊ុនគឺខ្ពស់ពេក។ Zoom មានភាពពេញនិយមខ្លាំង ក្រោយពីផ្ទុះឡើងនៃជំងឺកូវីដ ដោយសារមនុស្សត្រូវបានធ្វើការនៅផ្ទះហើយងាកទៅប្រើកម្មវិធីជជែកតាមអ៊ីនធឺណិត ដើម្បីរក្សាទំនាក់ទំនងជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក្រុមគ្រួសារ។ ការកាត់បន្ថយបុគ្គលិកនេះនឹងប៉ះពាល់ដល់គ្រប់ផ្នែកនៃ Zoom ហើយនិយោជិតដែលត្រូវបានបញ្ឈប់ពីការងារនឹងទទួលបានប្រាក់ឈ្នួលប្រហែល១៦សប្តាហ៍ រួមជាមួយនឹងការធានារ៉ាប់រងសុខភាព។ នាយកប្រតិបត្តិក្រុមហ៊ុន Zoom ក៏បាននិយាយផងដែរថា គាត់គ្រោងនឹងកាត់បន្ថយប្រាក់ខែផ្ទាល់ខ្លួនរបស់គាត់ចំនួន ៩៨% និងមិនយកប្រាក់ Bonus ឡើយ។ លោក Yuan បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងនាមជាស្ថាបនិក និងជា CEO ខ្ញុំត្រូវទទួលខុសត្រូវចំពោះកំហុសឆ្គងក្នុងការងាររបស់ Zoom ហើយខ្ញុំចង់បង្ហាញការទទួលខុសត្រូវមិនត្រឹមតែជាមួយនឹងពាក្យសំដីរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងសកម្មភាពរបស់ខ្ញុំផងដែរ»។ ការប្រកាសបញ្ឈប់ការងាររបស់ក្រុមហ៊ុន Zoom គឺជាការកាត់បន្ថយការងារចុងក្រោយបំផុតនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ខណៈដែល Dell ក៏បានប្រកាសពីផែនការកាត់បន្ថយការងារចំនួន ៦,៦៥០ ផងដែរ។ កាល​ពី​ខែ​មករា […]

រូបភាពរំជួលចិត្ត! ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ យកដៃបាំងក្បាលការពារប្អូនប្រុសអស់រយៈពេល ១៧ម៉ោង នៅក្រោមគំនរបាក់បែក ក្រោយប្រទេសនាងតូចជួបគ្រោះរញ្ជួយដីដ៏អាក្រក់

Khmerpress February 9, 2023 09/02/2023

មហាជននៅលើបណ្ដាញអ៊ីនធឺណិត កំពុងកោតសរសើរ និងមានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តជាបងស្រី របស់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលបានយកដៃបាំងក្បាលប្អូនតូចរបស់នាង អស់រយៈពេល ១៧ម៉ោង នៅពីក្រោមផ្ទាំងបេតុងដែលបាក់បែក បន្ទាប់ពីប្រទេសរបស់នាងតូចបានជួបនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត។ រូបភាព និងវីដេអូរបស់ក្មេងស្រី ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយរូបថតដែលក្មេងស្រីបាំងក្បាលឱ្យប្អូនប្រុស ក៏ត្រូវបានតំណាងអង្គការសហប្រជាជាតិបង្ហោះនៅលើបណ្ដាញ Twitter ផងដែរ។ រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃចន្ទ ហើយគិតមកទល់ពេលនេះ មនុស្សមិនក្រោម ៧,៧០០ នាក់ នោះទេដែលបានស្លាប់ ហើយចំនួននឹងកើនឡើងបន្ថែមទៀត។ លោក Mohamad Safa អ្នកតំណាងអង្គការសហប្រជាជាតិបានបង្ហោះរូបភាពនេះនៅលើបណ្ដាញ Twitter របស់គាត់ ដោយបានសរសេរថា៖«ក្មេងស្រីអាយុ ៧ឆ្នាំ បានដាក់ដៃបាំងក្បាលការពារប្អូនប្រុសតូចរបស់នាង ខណៈដែលពួកគេនៅក្រោមគំនរបាក់បែកអស់ ១៧ ម៉ោង ពេលនេះពួកគេបានរួចពីគ្រោះថ្នាក់ហើយ។ ខ្ញុំ​ឃើញ​អត់​មាន​អ្នក​ចែក​រំលែករូបនេះ​ទេ។ បើនាងតូចស្លាប់បាត់ នោះប្រហែលមានអ្នកស៊ែរចែកគ្នា! សូមចែករំលែកភាពវិជ្ជមាន»។ អ្នកលេងបណ្ដាញម្នាក់​ទៀត ក៏​បាន​ចែករំលែក​វីដេអូ​របស់​ក្មេងស្រី​តូច ដោយសរសេរថា៖«ខណៈជាប់គាំងនៅក្រោមគំនរផ្ទះដែលបាក់បែករបស់នាង ក្មេងស្រីជនជាតិស៊ីរីអាយុ ៧ឆ្នាំដ៏ស្រស់ស្អាតនេះ បានយកដៃបាំងក្បាលប្អូនប្រុស ដើម្បីការពារគាត់ពីរបួស។ […]

ក្លឹប Man City នឹងជួលកំពូលមេធាវីដែលគិតថ្លៃឈ្នួល $6,000 ក្នុងមួយម៉ោង ដើម្បីការពាររឿងក្ដី

Naren February 8, 2023 08/02/2023

ក្រុមការពារក្ដីរបស់ក្លឹប Manchester City ប្រឆាំងនឹងការចោទប្រកាន់របស់ Premier League នឹងត្រូវដឹកនាំដោយមេធាវីដ៏ល្បីម្នាក់ គឺលោក Lord Pannick KC ដែលគាត់ក៏ធ្លាប់យកឈ្នះរឿងក្ដីប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Boris Johnson ជុំវិញការស៊ើបអង្កេត Partygate។ ក្លឹប Manchester City បានរងការចោទប្រកាន់ច្រើនជាង ១០០ ករណី ពាក់ព័ន្ធនឹងការបំពានច្បាប់ហិរញ្ញវត្ថុរបស់ Premier League ក្នុងរយៈពេល ៩ឆ្នាំ ហើយប្រសិនបើមានពិរុទ្ធ ក្លឹបនេះប្រឈមមុខនឹងការកាត់ពិន្ទុ ឬការបណ្តេញចេញពីក្របខ័ណ្ឌកំពូលអង់គ្លេស Premier League តែម្ដង។ មេធារីលោក Lord Pannick KC ក៏ធ្លាប់ជាអ្នកដើរតួសំខាន់ ក្នុងការប្រឆាំងនឹងការសម្រេចរបស់ UEFA ជុំវិញការហាមឃាត់ Manchester City មិនឱ្យចូលរួមការប្រកួតកំពូលអឺរ៉ុប Champions League រយៈពេល ២ឆ្នាំ ក្នុងឆ្នាំ២០២០។ ក្នុងនាមជាមេធាវីម្នាក់ នៅក្នុងចំណោមអ្នកការពារក្ដីដ៏ល្បីបំផុតនៅក្នុងប្រទេស លោក Pannick ធ្លាប់បានផ្ដួលរដ្ឋាភិបាលរបស់លោក Boris […]

ការសិក្សាមួយបានរកឃើញថា ពលរដ្ឋថៃគ្រោងនឹងចំណាយប្រាក់សរុបរហូតដល់ ៧១លានដុល្លារនៅក្នុងថ្ងៃ Valentine’s Day ខាងមុខនេះ

Khmerpress February 8, 2023 08/02/2023

ថៃ៖ ការសិក្សាមួយបានបង្ហាញថា​ពលរដ្ឋថៃអាចនឹងចំណាយប្រាក់រួមគ្នារហូតដល់ ២,៣៩ពាន់លានបាត (ជាង ៧១លានដុល្លារអាមេរិក) ដើម្បីអបអរនៅក្នុងទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើយដោយសាកលវិទ្យាល័យ University of the Thai Chamber of Commerce។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋថៃនឹងធ្វើការចំណាយរួមគ្នាខាងលើនេះមានការកើនឡើង ៥៧,១% បើធៀបទៅនឹងទំហំទឹកប្រាក់នៃការចំណាយនៅក្នុងទិវាដដែលនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងតា​មរយៈការស្ទង់មតិចំពោះប្រជាពលរដ្ឋដែលគ្រោងនឹងទិញអំណោយគ្រប់ប្រភេទ ឬរៀបចំកម្មវិធីផ្សេងៗនៅក្នុងថ្ងៃពិសេសខាងលើ​នេះ និងទំហំទឹកប្រាក់ជាមធ្យមដែលពួកគេម្នាក់នឹងធ្វើការចំណាយ ខណៈពលរដ្ឋថៃម្នាក់ៗគ្រោងនឹងចំណាយជាធម្យម ១,៨៤៨ បាត (៥៥ ដុល្លារអាមេរិក)៕ ប្រភព៖ bangkokpost  ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រធានាធិបតីតួកគី ប្រកាសដាក់តំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ក្នុងស្ថានភាពអាសន្នរយៈពេលបីខែ

Khmerpress February 8, 2023 08/02/2023

(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ បានប្រកាសថា ខេត្តចំនួន ១០នៅភាគខាងត្បូងប្រទេសតួកគី ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ ជាតំបន់គ្រោះមហន្តរាយ និងបានដាក់ក្នុងគ្រាអាសន្នរយៈពេលបីខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងបានសម្រេចចិត្តប្រកាសភាពអាសន្នដើម្បីធានាថា ការងារ (ជួយសង្គ្រោះ និងការស្តារឡើងវិញ) របស់យើង អាចត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស»។ ទន្ទឹមគ្នានេះ លោកបានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះមានប្រទេសចំនួន ៧០ហើយ បានផ្តល់ជំនួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយប្រទេសតួកគីគ្រោងនឹងដាក់ឲ្យប្រើប្រាស់សណ្ឋាគារជាច្រើន នៅក្នុងមជ្ឈមណ្ឌលទេសចរណ៍ភាគខាងលិច នៃទីក្រុង Antalya ដើម្បីធ្វើជម្រកស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។ ប្រធានាធិបតីតួកគីរូបនេះបានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសតួកគីបានកើនឡើងដល់ ៣,៥៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews