ព័ត៌មានអន្តរជាតិ

Elon Musk បង្ហើបពីលក្ខណៈពិសេសរថយន្ត Cybertruck អាចបើកបរលើទឹកបានដូចទូក

Khmerpress October 3, 2022 03/10/2022

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Tesla ហាក់មិនបានបោះបង់ចោលគ្រោងកាលផលិតរថយន្ត Cybertruck នោះទេ បើទោះបីជាមានកាពន្យាពេលជាបន្តបន្ទាប់អស់រយៈពេលជាង ៣ឆ្នាំមកនេះ ខណៈ Elon Musk នៅតែបង្ហើបពីមុខងារថ្មីៗជានិច្ចសម្រាប់រថយន្តពិសេសមួយនេះ។ ដោយឡែករបាយការណ៍លើកនេះ Musk បានប្រាប់ថា Cybertruck មិនត្រឹមតែជារថយន្តទេ ថែមទាំងអាចដើរតួរជាទូកបានថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។ តាមរយៈការបង្ហោះនៅលើ Twitter លោក Musk បានលើកឡើងថា រថយន្ដ Cybertruck មានប្រព័ន្ធការពារទឹកមិនឱ្យជ្រាបបានល្អ ដូច្នេះវានឹងអាចបើកបរឆ្លងបឹង, ទន្លេរ និងសូម្បីតែសមុទ្រ ប្រសិនបើមិនមានខ្យល់ ឬរលកខ្លាំងៗ។ ខ្លឹមសារនេះត្រូវបានប្រភពអះអាងថា អ្នកដែលត្រៀមខ្លួនក្លាយជាម្ចាស់រថយន្ត Cybertruck ដ៏ពិសេសមួយនេះនឹងទទួលបានរថយន្តដ៏រឹងមាំ ដែលមិនត្រឹមតែអាចជិះលើគោកនោះទេ ថែមទាំងអាចធ្វើជាទូកជិះលើទឹកថែមទៀត ហើយចំពោះតម្លៃដាក់លក់វិញនឹងចាប់ពីខ្ទង់ ៣៩,០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ដែរថា រថយន្ត Cybertruck បានបង្ហាញរូបរាងផលិតជាលើកដំបូងតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្លេះ ខណៈក្រុមហ៊ុនធ្លាប់បានប្រកាសថាខ្លួនគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដែលទំនងជាត្រូវដាក់លក់ជាផ្លូវការនៅឆ្នាំ២០២៣ […]

ជនជាតិខ្មែរ ២នាក់ ត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួនពីបទលួចកាត់ខ្សែភ្លើងតម្លៃជាង ៤១,៤០០ ដុល្លារអាមេរិក

Khmerpress October 1, 2022 01/10/2022

ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកអណ្ដែត និងបុរសម្នាក់ទៀត(គ្មានការងារ) មានឈ្មោះថា Cui Sureyaw មានអាយុ ២២ឆ្នាំ។ យោងតាមទីស្នាក់ការប៉ូលិសខេត្ត Gunma បានឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែកក្កដា អ្នកទាំង ២ បានឃុបឃិតជាមួយគ្នីគ្នា ដើម្បីលួចខ្សែភ្លើងប្រហែល ២ គីឡូម៉ែត្រ តម្លៃប្រមាណ ៦លានយ៉េន ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្នុងភូមិ Miura ហើយបានឈានទៅដល់ការចាប់ខ្លួនអ្នកទាំង២។ ឥឡូវនេះប៉ូលិសកំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀត ដោយសារតែការខូចខាតស្រដៀងគ្នានេះ បានកើតឡើងម្តងរួចមកហើយនៅក្នុងខេត្ត Gunma ប៉ុន្តែពួកគេបានចាប់ខ្លួនមនុស្ស ២នាក់ […]

លោក ចូ បៃឌិន ចុះហត្ថលេខាទាំងកណ្តាលយប់ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយ ១២,៣ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន

Khmerpress October 1, 2022 01/10/2022

អាមេរិក៖ សភាអាមេរិកកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាម្សិលមិញនេះបានអនុម័តលើគម្រោងថវិកាសម្រាប់រយៈពេលខ្លីមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយនៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ ​ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ក្រោយមានការអនុម័តពីស្ថាប័នរដ្ឋសភារួចហើយ លោកប្រធានាធិបតីអាមេរិកក៏បានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងថវិកាខាងលើនេះភ្លាមៗផងដែរ ពោលគឺលោក ចូ បៃឌិន បានចុះហត្ថលេខាទាំងពាក់កណ្តាលយប់ទាំងម្តង។ ប្រភពខាងលើបានបន្តថា គម្រោងថវិកាខាងលើនេះនឹងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២២​ ខណៈជំនួយដែលអាមេរិកត្រូវផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែននោះនឹងត្រូវបែងចែកជា ២ប្រភេទធំៗ គឺជំនួយផ្នែកយោធា និងជំនួយសម្រាប់ស្រោចស្រង់សេដ្ឋកិច្ចជាតិអ៊ុយក្រែនឡើងវិញ។ គួរបញ្ជាក់ជូនថា បើគិតបញ្ជូលទាំងកញ្ចប់ជំនួយខាងលើនេះ និងកញ្ចប់ជំនួយដែលអាមេរិកធ្លាប់បានផ្តល់ជូនអ៊ុយក្រែនចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមក គឺអាមេរិកបានផ្តល់ជំនួយសរុបប្រមាណជា ៥៤ពាន់លានដុល្លារហើយសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

BREAKING! រសៀលម៉ោង ៣ ថ្ងៃនេះ តុលាការ​ធម្មនុញ្ញ​របស់ថៃនឹងប្រកាស​សាលក្រមលើរឿងក្ដី​របស់លោក ប្រាយុទ្ធ ចាន់អូចា

Khmerpress September 30, 2022 30/09/2022

តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាស​សាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។ ប៉ូលិសមកពីស្ថានីយ៍ Thung Song Hong ក៏បានបង្កើតប៉ុស្តិ៍បញ្ជាការនៅជាន់ផ្ទាល់ដីរបស់អគារ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈដែលរបាំងដែកចល័តត្រូវបានដំឡើងនៅជុំវិញបរិវេណនោះផងដែរ។ ចំណែកចៅក្រម​តុលាការ​ធម្មនុញ្ញ ក៏​បានបើកការប្រជុំ​ចាប់ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​លើ​សំណុំរឿង និង​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ដែល​នឹង​ត្រូវ​ចេញ​នៅ​ម៉ោង ៣ រសៀលនេះ។ សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្តាញចែកចាយវីដេអូ​ YouTube របស់​ការិយាល័យ​តុលាការ​ធម្មនុញ្ញ​នៅ​ https://www.youtube.com/c/สํานักงานศาลรัฐธรรมนูญ​ ។ រំលឹកផងដែរថា តុលាការធម្មនុញ្ញាថៃ កាលពីថ្ងៃទី២៤ ខែសីហា បានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ បន្ទាប់ពីទទួលយកញត្តិរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យមានការសម្រេចថា តើលោក […]

កូរ៉េខាងត្បូង បញ្ចេញថវិកា៤០លានដុល្លារដើម្បីដោះស្រាយវិបត្តិគីមឈី

Khmerpress September 30, 2022 30/09/2022

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េ បានសម្រេចសាងសង់ឃ្លាំងស្តុកស្ពៃ ធំចំនួនពីរបន្ថែមទៀត បន្ទាប់ពីប្រទេសបានមើលឃើញពីវិបត្តិគីមឈីដោយសារកង្វះការផ្គត់ផ្គង់។ ឃ្លាំងនេះនឹងត្រូវបានសាងសង់នៅតំបន់ចំនួន២នៅកូរ៉េ គិតបញ្ជូលគ្នាវាអាចមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣។ សារព័ត៌មាន Reuters បានរាយការណ៍ថា ឃ្លាំងនេះ កូរ៉េខាងត្បូងអាចស្តុកស្ពៃ បាន ១០,០០០តោន និងគ្រឿងទេសផ្សេងទៀត ៥០តោនក្នុងមួយថ្ងៃ។ ការចំណាយលើការសាងសង់គ្រឿងបរិក្ខារទាំងនេះគឺប្រហែល ៤០លានដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៥។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យសីតុណ្ហភាពកើនឡើង ខណៈពេលដែលភ្លៀងកាន់តែច្រើនបានបំផ្លាញស្ពៃដោយហេតុនេះមានបញ្ហាការផ្គត់ផ្គង់។ ឆ្នាំនេះ តម្លៃស្ពៃ បានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេលតិចជាងបីខែ ដែលមួយផ្នែកដោយសារតែអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់។ លោក Ahn Ik-jin នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតគីមឈី Cheongone Organic និយាយថា «យើងធ្លាប់ផលិតគីមឈី ១៥ តោនក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវយើងផលិតបានតែ ១០តោន ឬតិចជាងនេះ»។ លោកបន្ថែមថាក្រុមហ៊ុនរបស់លោកបានដំឡើងតម្លៃគីមឈីដល់ ៣,៥០ដុល្លារ ក្នុងមួយគីឡូក្រាម។ សូមរំលឹកថាការនាំចេញគីមឈីរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើង ១០.៧% (១៦០លានដុល្លារ) កាលពីឆ្នាំមុន ក៏ព្រោះវប្បធម៌កូរ៉េកំពុងទទួលបានការចាប់អារម្មណ៍និងល្បីល្បាញទូទាំងពិភពលោក ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ធនាគារជាតិថៃជូនដំណឹងថាបានបោះពុម្ពប្រាក់ក្រដាស ២០បាតខុសបច្ចេកទេស តែប្រាប់មិនឲ្យពលរដ្ឋមានការព្រួយបារម្ភនោះទេ

Khmerpress September 30, 2022 30/09/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ធនាគារជាតិថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញាម្សិលមិញនេះបានជូនដំណឹងថាបានបោះពុម្ពប្រាក់ក្រដាស ២០បាត ដោយមានកំហុសបច្ចេកទេស ខណៈក្រដាសប្រាក់ទាំងអស់នោះបានដាក់ឲ្យសាធារណៈជនប្រើប្រាស់ជាផ្លូវការរួចទៅហើយ។ យ៉ាងណាក្តី ធនាគារជាតិថៃបានប្រាប់មិនឲ្យពលរដ្ឋខ្លួនមានការព្រួយបារម្ភនិងសោកស្តាយដែលកំពុងប្រើប្រាស់ឬរក្សាទុកក្រដាសប្រាក់ដែលបានបោះពុម្ពខុសនោះទេ ដ្បិតអាជ្ញាធរថៃនឹងទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសដ៏ធំមួយនេះ ដោយមិនបង្កឲ្យមានកាខាតបង់ចំពោះប្រជាពលរដ្ឋណាម្នាក់ឡើយសូម្បីតែមួយបាត។ បើតាមលោកស្រី Wachira Aromdee ដែលជាទេសាភិបាលរងធនាគារកណ្តាលថៃបានបញ្ជាក់ថា ​ក្រដាសប្រាក់ដែលមានកំហុសបច្ចេកទេសនោះត្រូវបានបោះពុម្ពដោយក្រុមហ៊ុន De La Rue International Limited (DLR) ខណៈកំហុសដែលមាននៅលើក្រដាសប្រាក់នោះគឺលេខស៊េរីរបស់ក្រដាសប្រាក់ដែលបានសរសេរជាលេខថៃមានតួលេខខុសគ្នាទៅនឹងលេខដែលបានសរសេរជាលេខអង់គ្លេស ពោលគឺនៅលើក្រដាសប្រាក់តែមួយមានលេខស៊េរី ២ផ្សេងគ្នារវាងលេខជាតិនិងលេខអន្តរជាតិ។ លោកស្រី Wachira Aromdee បានបញ្ជាក់ថា ក្នុងអំឡុងពេលនេះពលរដ្ឋទូទៅនៅតែអាចបន្តប្រើប្រាស់ក្រដាសប្រាក់ដែលមានលេខស៊េរីខុសគ្នានោះបានជាធម្មតាឬពួកគេអាចទៅប្តូរយកក្រដាសប្រាក់ផ្សេងទៀតបាននៅតាមធនាគារទូទាំងប្រទេសថៃ ហើយធនាគារជាតិថៃនឹងប្រមូលយកក្រដាសប្រាក់ខុសទាំងអស់នោះមកវិញដើម្បីបញ្ឈប់ការប្រើប្រាស់នៅពេលខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ស្ដែងៗ! ព្យុះសង្ឃរា Ian ក្របួចយករថយន្ត McLaren P1 តម្លៃជាង 1.5 លានដុល្លារអាមេរិក អូសចេញទៅកណ្ដាលផ្លូវ ខណៈម្ចាស់ទើបតែទិញបានមួយអាទិត្យ

Khmerpress September 30, 2022 30/09/2022

ព្យុះសង្ឃរា Ian បាននិងកំពុងបង្កការបំផ្លិចបំផ្លាញលើភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក និងជាពិសេសក្នុងរដ្ឋ Florida ជាមួយនឹងភ្លៀងជោគជាំ និងខ្យល់បក់ខ្លាំង ដែលបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនដល់អ្នកនៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញមានរថយន្តប្រណីត McLaren P1 មួយគ្រឿង ដែលម្ចាស់របស់វាទើបតែទិញថ្មីថ្មោងបានមួយអាទិត្យប៉ុណ្ណោះ ក៏ត្រូវបានកម្លាំងទឹកក្របួចយកទៅត្រាំទឹកជាមួយផងដែរ។ រថយន្ត McLaren P1 មួយគ្រឿងនោះ គឺជាកម្ម​សិទ្ធិ​របស់ម្ចាស់គណនី Instagram ឈ្មោះ Lambo9286 ដែលមានឈ្មោះពិតថា Ernie ហើយរថយន្តនោះ ទើបតែត្រូវបានគេថតបង្ហោះចំនួន ១២ លើកប៉ុណ្ណោះ ចាប់តាំងពីពេលទិញវាមក។ ការបង្ហោះពីគណនី Instagram ផ្សេងគ្នាមួយទៀត ក៏បានបង្ហាញពីទឹកជន់លិចចូលក្នុងហ្គារាសផ្ទាល់ខ្លួនរបស់គាត់ ហើយទឹកបានហូរចូលយ៉ាងលឿន ខ្ពស់ជាងកង់រថយន្ត P1 របស់គាត់ទៅទៀត។ ត្រង់​ចំណុច​នេះ ​រថយន្ត​គឺ​ស្ទើរ​លិចទាំងស្រុង​រួច​ទៅ​ហើយ ប៉ុន្តែ​វា​មិនចប់ត្រឹមប៉ុណ្ណឹងទេ! រថយន្ត McLaren មួយគ្រឿងនោះ ត្រូវបានកម្លាំងទឹកក្របួចចេញពីហ្គារាសនៅជាន់ផ្ទាល់ដីរបស់គាត់ចេញក្រៅតែម្ដង បើទោះបីជាហ្គារាសរបស់លោក Ernie បានបិទទ្វារក៏ដោយ។ រថយន្ត McLaren P1 គឺមានកម្ពស់ 46.8 អ៉ីញ ឬ 118.9 សង់ទីម៉ែត្រ ហើយនៅមុនពេលថតវីដេអូនោះ ទឹកជំនន់គឺមានកម្ពស់ប្រមាណ 1.22 […]

សហរដ្ឋអាមេរិកប្រកាសក្ដែងៗថា នឹងមិនទទួលស្គាល់ទឹកដីរបស់អ៊ុយក្រែនចំនួន៤ ដែលរុស្ស៊ីកំពុងដាក់បញ្ចូលជារបស់ខ្លួននោះទេ

Khmerpress September 30, 2022 30/09/2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានរិះគន់ប្រទេសរុស្ស៊ីចំពោះការឈានទៅមុខជាមួយនឹងផែនការ ក្នុងការបញ្ចូលតំបន់ភាគខាងកើតរបស់អ៊ុយក្រែនចំនួន ៤ ទៅជារបស់ខ្លួន។ លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនព្រមទទួលស្គាល់ «ការទាមទាររបស់រុស្ស៊ីលើទឹកដីអធិបតេយ្យភាពអ៊ុយក្រែនឡើយ»។ លោក ចូ បៃដិន បាននិយាយបែបនេះ នៅមុនសុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានគេរំពឹងថា នឹងប្រកាសពីតំបន់អ៊ុយក្រែនចំនួន ៤ ដែលត្រូវចូលរួមជាមួយរុស្ស៊ី។ លោក​ បៃដិន បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​ប្រជាមតិ​នោះគឺ​ជា​ការ​ក្លែង​បន្លំ​យ៉ាងច្បាស់ក្រឡែត ហើយថា លទ្ធផល​ទាំងអស់ត្រូវ​បាន​បង្កើតឡើងដោយ​ទីក្រុង​ម៉ូស្គូ។ លោកប្រធានាធិបតីក៏បាននិយាយផងដែរថា «ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដើរតាមចក្រពត្ដិនិយមរបស់ពូទីន គឺបានបង្ហាញយ៉ាងច្បាស់ – បង្ហាញពីការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ»។ រំលឹកផងដែរថា វិមានក្រឹមឡាំងបាននិយាយថា តំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson បានបោះឆ្នោតឱ្យមានការចូលរួមជាមួយរុស្ស៊ី នៅក្នុងការបោះឆ្នោតប្រជាមតិនាពេលថ្មីៗនេះ។ ប៉ុន្តែ​អ៊ុយក្រែន និងប្រទេស​លោក​ខាង​លិច ​បាន​ច្រានចោល​ការ​បោះឆ្នោត​នេះ​ថា​ជា​ការ​ក្លែងបន្លំ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន ក៏បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ចំនួន​ ២ ​ដែល​ទទួល​ស្គាល់ Zaporizhzhia […]

លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យទទួលស្គាល់ «ឯករាជ្យភាព» នៃតំបន់ចំនួន២ របស់អ៊ុយក្រែន

Khmerpress September 30, 2022 30/09/2022

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ជាការត្រួសត្រាយផ្លូវដើម្បីបញ្ចូលតំបន់ ខឺសុន (Kherson) និងតំបន់ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។ បើតាមក្រឹត្យខាងលើដែលចេញផ្សាយជាសាធារណៈដោយវិមានក្រឹមឡាំង កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ពូទីន ក៏បានទទួល ស្គាល់តំបន់ទាំង២ខាងលើជា « រដ្ឋឯករាជ្យ» ផងដែរ។ នៅក្នុងក្រឹត្យដដែល លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបញ្ជាឱ្យទទួលស្គាល់ តំបន់ខឺសុន (Kherson) និងតំបន់ ហ្សាប៉ូរីសហ្ស៉ីយ៉ាស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន គឺជារដ្ឋអធិបតេយ្យ និងឯករាជ្យ»។ គួរបញ្ជាក់ថា លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូលតំបន់ តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការនៅម៉ោង […]