ព័ត៌មានអន្តរជាតិ

NASA ទទួលបានជោគជ័យក្នុងបេសកកម្មកម្ទេចអាចម៍ផ្កាយយក្សមិនឲ្យធ្លាក់មកលើភពផែនដី

Khmerpress September 27, 2022 27/09/2022

អស់រយៈពេលជាងមួយឆ្នាំមកហើយដែលអង្គការ NASA ផ្តើមធ្វើតេស្តសាកល្បងនូវបេសកកម្មមួយ ដែលមានឈ្មោះថា Double Asteroid Redirection Test (DART) ឬនិយាយឲ្យងាយយល់ថា ជាបេសកកម្មជួយសង្គ្រោះភពផែនដីតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទៅកម្ទេចអាចម៍ផ្កាយ ឬរុញអាចផ្កាយចេញពីកន្លងភពដែនដី ដើម្បីកុំឲ្យអាចម៍ផ្កាយ​ធ្លាក់មកលើផែនដី។ គិតត្រឹមពេលនេះមានសំណួរជាច្រើនចោទសួរថា តើបេសកកម្ម DART ទទួលបានជោគជ័យហើយឬនៅ? តើអាចម៍ផ្កាយដែលមានទំហំដ៏ធំនិងអាចផ្តល់វិនាសសកម្មយ៉ាងធំធេងចំពោះពិភពលោកនោះបានធ្លាក់ទៅដល់ណាហើយ? បើតាមលោក Bill Nelson ដែលជាអ្នកគ្រប់គ្រងអង្គការ NASA បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន EN Gadget នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញានេះថា  គិតត្រឹមពេលនេះគឺបេសកកម្ម DART បានបង្ហាញលទ្ធផលជោគជ័យក្នុងដំណាក់កាលដំបូងហើយ តែវាមិនមែនមានន័យថាពិភពលោកបានផុតពីគ្រោះថ្នាក់នៅឡើយទេ​ ពោលគឺបេសកកម្ម DART នៅតែបន្តធ្វើឡើងដើម្បីការពារអាចម៍ផ្កាយជាច្រើនទៀតដែលអាចនឹងធ្លាក់មកលើផែនដីនៅពេលបន្ទាប់ទៀត។ គួររម្លឹកជូនថា បេសកកម្ម DART ត្រូវបានធ្វើឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយនៅក្នុងបេសកកម្មនេះគេបានប្រើប្រាស់យានមួយជាប្រភេទយាន Impactor Vehicle ដែលអាចធ្វើដំណើរបានក្នុងល្បឿនរហូតដល់​ ១៤,០០០ម៉ាយល៍ក្នុងមួយម៉ោង (ជាង២២,០០០គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីហោះទៅបុកកំម្ទេចអាចផ្កាយយក្សមួយដុំដែលមានឈ្មោះថា Dimorphos និងមានទំហំប្រហែលនឹងកីឡដ្ឋានបាល់ទាត់របស់អាមេរិក។ លទ្ធផលដែលគេអាចទទួលបានៅពេលនេះគឺអាចផ្កាយ Dimorphos ត្រូវបានកម្ទេចហើយ ខណៈ NASA នៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យកិច្ចការការពារភពផែនដីកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ៕ […]

ជប៉ុន រៀបចំពិធីបុណ្យសពថ្នាក់ជាតិ លាគ្នាលើកចុងក្រោយ ឱ្យលោក អាបេ ស៊ីនហ្សូ

Khmerpress September 27, 2022 27/09/2022

(តូក្យូ)៖ ជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិឱ្យអតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេធ្វើឃាតកាលពីខែកក្កដា កន្លងទៅ ជាការផ្ដល់កិត្តិយស និងលាគ្នាជាលើកចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។ លោក អាបេ ស៊ីនហ្សូ មានអាយុ ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងម្នាក់មានអាយុ៤១ឆ្នាំ បាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា កំលុងពេលរូបលោកកំពុងចូលរួមក្នុងការធ្វើ យុទ្ធនាការឃោសនារកសំឡេងឆ្នោតមួយនៅឯទីក្រុង ណារ៉ា ហើយភ្លាមៗនោះមុនខ្មាន់កាំភ្លើងក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិដែលចំណាយប្រាក់អស់ជិត ១២លានដុល្លារ បានបង្កភាពចម្រូងចម្រាស និងការមិនពេញចិត្តពីសំណាក់ក្រុមអ្នកជំទាស់នឹងការ រៀបចំពិធីបុណ្យសពនេះ។ យ៉ាងណាក៏ដោយ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់លោក អាបេ នៅតែប្រារព្ធតាមការគ្រោងទុក នៅថ្ងៃអង្គារនេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជាង ៤,៣០០នាក់ ក្នុងនោះរួមមានប្រមុខរដ្ឋាភិបាលចំនួន៤៨រូប ដែលកំពុងកាន់តំណែងនាពេលបច្ចុប្បន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមសម្រេចបិទព្រលានយន្តហោះចំនួន ៥ជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពពីព្យុះកំណាច Noru

Khmerpress September 27, 2022 27/09/2022

វៀតណាម៖ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥នៅតំបន់ភូមិភាគកណ្តាលប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរពីព្យុះ Noru នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក-ឧតុនិយមវៀតណាមបានបញ្ជាក់ថា Noru គឺជាព្យុះដ៏កំណាចមួយ ដែលអាចបោកបក់ទៅកាន់តំបន់កោះ Paracel ក្នុងល្បឿនរហូតដល់ ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិចប្រទេសវៀតណាមក្នុងល្បឿនប្រមាណជា ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។  ប្រភពខាងលើបានបន្តថា ព្រលានយ​ន្តដែលតម្រូវបិទជាបន្ទាន់នោះរួមមានព្រលានយន្តហោះ Chu Lai ស្ថិតនៅក្នុងខេត្ត Quang Na ត្រូវបិទជាបណ្តោះអាសន្នចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែកញ្ញា។ ព្រលានយន្តហោះ Quang Na, ព្រលានយន្តហោះ Phu Bai, ព្រលានយន្តហោះ Phu Cat និង ព្រលានយន្តហោះ Pleiku នឹងត្រូវបិទចាប់ពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកញ្ញា។ បើតាមអ្នកនាំពាក្យឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet […]

ហ្វាំងឡង់ មើលឃើញកំណើនជនជាតិរុស្ស៉ីឆ្លងព្រំដែនចូលប្រទេស ច្រើនបំផុតមិនធ្លាប់មាន

Khmerpress September 27, 2022 27/09/2022

(ហែលស៊ីនគី)៖ ប្រទេសហ្វាំងឡង់បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកត់ត្រាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ ជាមួយនឹងលំហូរជនជាតិរុស្សីចូលមកក្នុងប្រទេសនេះយ៉ាងច្រើនមិនធ្លាប់មាន បន្ទាប់ពីសេចក្តីប្រកាសកែនយោធារបស់ទីក្រុងម៉ូស្គូ បានបង្កឱ្យមានភាពច្របូកច្របល់នៅតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។ លោក Mert Sasoglu មន្ត្រីឆ្មាំព្រំដែនហ្វាំងឡង់បានប្រាប់ AFP ថា «ចុងសប្តាហ៍មុន គឺជាចុងសប្តាហ៍ដ៏មមាញឹកបំផុតនៃឆ្នាំនេះ សម្រាប់ចរាចរណ៍នៅព្រំដែនភាគខាងកើត»។ ទីភ្នាក់ងារព្រំដែនបាននិយាយថា ជនជាតិរុស្ស៊ីជិត ៨,៦០០នាក់ បានឆ្លងចូលប្រទេសហ្វាំងឡង់តាមព្រំដែនគោកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ហើយជិត ៤,២០០នាក់ បានឆ្លងកាត់ផ្លូវផ្សេងទៀត។ ដោយឡែកកាលពីថ្ងៃអាទិត្យ មានជាង ៨,៣០០នាក់ ហើយជិត ៥,១០០នាក់បានចាកចេញ។ លោក Sasioglu បាននិយាយថា «អត្រាការមកដល់ គឺប្រហែលទ្វេដងបើធៀបនឹងកាលពីមួយសប្តាហ៍មុន»។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន លោក ពូទីន បានប្រកាសកែណ្ឌកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយព្រមពេលជាមួយគ្នា បុរសខ្លាំងរូបនេះក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ពិតជាមានចិត្តសប្បុរសធម៌មែន! Angelina Jolie ធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់

Khmerpress September 23, 2022 23/09/2022

(អន្តរជាតិ)៖ កំពូលតារាហូលីវូដ អ្នកស្រី Angelina Jolie និង ជាឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន ដែលនៅតែកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ តារាសម្តែងរូបនេះ បាននិយាយជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកស្រី Angelina Jolie បានចុះជួបអ្នកស្រុកមួយចំនួននៅក្នុងខេត្ត Sindh ភាគខាងត្បូងដែលរងគ្រោះខ្លាំង។ ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយខ្យល់មូសុង ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ មនុស្សជាង ១,៥០០នាក់បានស្លាប់ ហើយផ្ទះចំនួន ២លានខ្នងត្រូវបានបំផ្លាញ ហើយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Boeing ត្រូវពិន័យជាប្រាក់ ២០០លានដុល្លារជុំវិញការធ្វេសប្រហែសដែលបណ្តាលឲ្យមានយន្តហោះចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក

Khmerpress September 23, 2022 23/09/2022

អាមេរិក៖ និយតករអាមេរិកបានសម្រេចធ្វើការពិន័យក្រុមហ៊ុន Boeing ជាទឹកប្រាក់ចំនួន ២០០លានដុល្លារ ជុំវិញសកម្មភាពធ្វេសប្រហែសរបស់ក្រុមហ៊ុន ដែលបណ្តាលឲ្យមានយន្តហោះដឹកនាំអ្នកដំណើរចំនួន ២គ្រឿងបានធ្លាក់នាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី ២៣ ខែកញ្ញានេះបានបញ្ជាក់ថា ភ្លាមៗក្រោយទទួលបានដំណឹងស្តីពីការពិន័យខាងលើនេះ ក្រុមហ៊ុន Boeing បានចេញមកទទួលស្គាល់ចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសន្យាបង់ប្រាក់សំណងនេះតាមការកំណត់ផងដែរ។ គួររម្លឹកជូនថា យន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ២គ្រឿងដែលបានធ្លាក់នាពេលកន្លងមកនោះរួមមាន យន្តហោះដឹកអ្នកដំណើរ 737 MAX ដែលស្ថិតក្រោមប្រតិ​បត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ខណៈយន្តហោះ ដឹកអ្នកដំណើរ 737 MAX មួយគ្រឿងទៀតដែលស្ថិតក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅក្នុងប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩។ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះទាំង ២គ្រឿងនេះបានបណ្តាលឲ្យមានអ្នកដំណើរសរុបចំនួន ៣៥០នាក់បានស្លាប់បាត់បង់ជីវិតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

បុរសៗ រុស្សី នាំគ្នាភៀសខ្លួនចេញពីប្រទេស ដើម្បីគេចវេះពីការកេណ្ឌទ័ព

Khmerpress September 23, 2022 23/09/2022

(មូស្គូ)៖ បុរសជនជាតិរុស្ស៊ីកំពុងសម្រុកចាកចេញពីប្រទេស ដោយបង្កឲ្យមានការកកស្ទះនៅច្រកព្រំដែន ខណៈពួកគេព្យាយាមចៀសវាងមិនចូលរួមតាមការប្រកាសកេណ្ឌទ័ព ដើម្បីទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានរបស់ BBC ឲ្យដឹងថា លោកបានយកលិខិតឆ្លងដែនដោយប្រញាប់ប្រញាល ឆ្ពោះទៅកាន់ទៅព្រំដែនដោយមិនយកអ្វីផ្សេងទៀតមកជាមួយឡើយ ភ្លាមៗបន្ទាប់ពី ការប្រកាសរបស់ប្រធានាធិបតីពូទីន ព្រោះលោកធ្លាប់ស្ថិតក្នុងក្រុមដែលអាចត្រូវបានគេបញ្ជូនឲ្យទៅធ្វើសង្រ្គាម។ យ៉ាងនេះក្តី វិមានក្រឹមឡាំង អះអាងថា របាយការណ៍អំពីការរត់ភៀសខ្លួនរបស់បុរសពេញវ័យប្រយុទ្ធ គឺជាការបំផ្លើស។ ប៉ុន្តែបើតាមភាពជាក់ស្តែងនៅតាមព្រំដែនរុស្ស៉ី ជាមួយប្រទេសហ្ស៊កហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងបុរសៗដែលកំពុងព្យាយាមគេចចេញពីការធ្វើសង្រ្គាមផងដែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តយោធាទៅកាន់ទឹកដីអ៊ុយក្រែន ដោយជ្រើសរើសមនុស្សចំនួន ៣០០,០០០នាក់ ដែលត្រូវអនុវត្តលើពលរដ្ឋរុស្ស៉ី ដែលជាទាហានបម្រុង ឬក៏ធ្លាប់បម្រើយោធា៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតប្រធានាធិបតីរុស្ស៉ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីដែលក្រសោបយកបានពីអ៊ុយក្រែន

Khmerpress September 23, 2022 23/09/2022

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាអាវុធគ្រប់ប្រភេទដែលមាន នៅក្នុងឃ្លាំងអាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ អាចនឹងត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីថ្មីៗដែលបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធ របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់បែបនេះដោយចង់សំដៅទៅលើតំបន់នៅលើទឹកដីអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ដូចជា តំបន់ដូណេត លូហាន ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ព្រមទាំងផ្នែកខ្លះនៃតំបន់មីកូឡេវ (Mykolaiv) ហើយដែលតំបន់ទាំងនេះនឹងរៀបចំការបោះឆ្នោតប្រជាមតិ ចូលរួមជាមួយរុស្ស៉ី នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នៅក្នុងសារមួយបង្ហោះលើតេឡេក្រាម អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «តំបន់ដុនបាស់ (ដែលមានសាធារណរដ្ឋដូណេត និងលូហាន) ព្រមទាំងទឹកដីមួយចំនួននឹងត្រូវបានទទួលស្គាល់ជាទឹកដីរុស្ស៉ី… រុស្ស៉ីមិនមែនត្រឹមតែប្រកាសកែនកងទ័ពប៉ុណ្ណោះទេ តែអាវុធគ្រប់ប្រភេទក្នុងនោះរួមមានទាំង អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ក៏អាចនឹងត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីទាំងនេះដែរ»។ គួរបញ្ជាក់ថា ប្រសិនបើរុស្ស៉ីទទួលបានជោគជ័យក្នុងការដាក់បញ្ចូលទឹកដីអ៊ុយក្រែនខាងលើ ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួនពិតមែន នោះតំបន់ទាំងនេះនឹងត្រូវដាក់ឱ្យ សិ្ថតនៅក្រោមឆត្រនុយក្លេអ៊ែររបស់រុស្ស៉ី រីឯសកម្មភាពយោធា ឬការវាយប្រហារណាមួយរបស់អ៊ុយក្រែននៅលើទឹកដីរបស់ខ្លួនទាំងនេះអាចនឹងត្រូវបាន ចាត់ទុកថាជាការវាយប្រហារដោយផ្ទាល់លើរុស្ស៉ីតែម្ដង។ មកទល់នឹងពេលនេះ រុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំង ៤ធំៗខាងលើបានទាំងស្រុងនៅឡើយទេ ពោលគឺកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រងទឹកដី ៦០ភាគរយនៃ […]

បុរសអាយុ ៣៦ឆ្នាំម្នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ក្នុងពេលដំណាលគ្នា

Khmerpress September 22, 2022 22/09/2022

អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងអាក្រក់បំផុត ដ្បិតរូបគាត់បានតេស្តវិជ្ជមាននូវជំងឺកាចសាហាវជាច្រើនក្នុងពេលដំណាលគ្នាដោយជំងឺទាំងនោះរួមមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសកំពូលស៊យរូបនេះមានអាយុ ៣៦ឆ្នាំ ហើយការធ្វើតេស្តរកជំងឺទាំងអស់ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគាត់បានទៅដើរកំសាន្តនៅក្នុងប្រទេសអេស្ប៉ាញរយៈពេល ៥ថ្ងៃ។ ប្រភពខាងលើបានបន្តថា ក្រោយបញ្ចប់ដំណើរកំសាន្តនិងបានត្រឡប់ទៅដល់ប្រទេសអ៊ីតាលីវិញ បុរសជាជនរងគ្រោះបានផ្តើមមានរោគសញ្ញាគ្រុនក្តៅ ហើយក៏បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនគេ។ បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះគាត់ក៏ផ្តើមចេញពងបែកនៅលើស្បែក ហើយពេលទៅធ្វើតេស្តរកជំងឺអ៊ុតស្វា Monkeypox ក៏ស្រាប់តែបង្ហាញលទ្ធផលវិជ្ជមានផងដែរ។ ក្រោយរកឃើញថា ខ្លួនបានឆ្លងជំងឺអ៊ុតស្វា Monkeypox ហើយ បុរសជាអ្នកជំងឺក៏សម្រេចធ្វើតេស្តរកជំងឺអេដស៍មួយបន្ថែមទៀត ព្រោះគាត់សង្ស័យថា រូបគាត់ទំនងជាបានឆ្លងជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍ជំងឺប្រភពតែមួយ ហើយលទ្ធផលគឺដូចការគិតរបស់គាត់មែន ពោលគឺរូបគាត់ក៏វិជ្ជមានជំងឺអេដស៍មួយបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាផ្ដល់ជំនួយយោធា រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ

Khmerpress September 22, 2022 22/09/2022

(ញូវយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថាចក្រភពអង់គ្លេសនឹងបន្តផ្ដល់គាំទ្រ និងជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែយកឈ្នះនៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ ថ្លែងនៅចំពោះមុខមហាសន្និបាត UN លោកស្រី ត្រាស បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ … ហើយនៅក្នុងខណៈពេលដ៏សំខាន់នៃជម្លោះ ខ្ញុំសន្យាថាយើងនឹងបន្ត ក៏ដូចជានឹងបង្កើនជំនួយយោធារបស់យើងសម្រាប់អ៊ុយក្រេន ដរាបណាសង្រ្គាម នៅតែបន្តកើតឡើង»។ គួរបញ្ជាក់ថា បើតាមលោកស្រី លីស ត្រាស ខណៈលោកស្រីកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមហាសន្និបាត UN ជំនួយអាវុធថ្មីរបស់ចក្រភពអង់គ្លេស កំពុងធ្វើត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews