ព័ត៌មានអន្តរជាតិ

លោក តឹក ង៉ូយ ប្រែជីវិតពីជនជាតិខ្មែរភៀសខ្លួនសម័យប៉ុលពត មកជា “ស្ដេចនំដូណាត់” នៅអាមេរិក បើកហាងរាប់សិបកន្លែង និងជួយខ្មែររាប់ម៉ឺននាក់

Khmerpress September 8, 2022 08/09/2022

លោក តឹក ង៉ូយ គឺជាជនជាតិខ្មែរ ដែលត្រូវបានគេដាក់ងារឱ្យថា “ស្ដេចនំដូណាត់” ឬ “The Donuts King ” ដោយសារតែគាត់បានសាងអាណាចក្រនំដូណាត់ដ៏ល្បីល្បាញនៅរដ្ឋមួយក្នុងសហរដ្ឋអាមេរិក ហើយបានជួយជនជាតិខ្មែររាប់​ម៉ឺន​នាក់​ឲ្យ​មាន​ការងារ​ធ្វើ ​និង​ក្លាយ​ជា​ថៅកែ​ហាង​នំ​ដូ​ណាត់ ​រាប់​សិប​កន្លែង​នៅ​សហរដ្ឋអាមេរិក​។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន bbc បានឱ្យដឹងថា មុនពេលក្លាយជា “ស្ដេចនំដូណាត់” លោក តឹក ង៉ូយ ជាមួយប្រពន្ធ និងកូន ៣នាក់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមក្នុង​ឆ្នាំ ១៩៧០។ គាត់ និងប្រពន្ធរបស់គាត់បានភៀសខ្លួនទៅដល់រដ្ឋកាលីហ្វរញ៉ា ដោយកាលនោះការងារដំបូងដែលគាត់ធ្វើគឺជាអ្នកមើលការខុសត្រូវព្រះវិហារមួយកន្លែងក្នុងរដ្ឋ Orange County ដោយទទួលបានប្រាក់ខែ ៥០០ដុល្លារក្នុងមួយខែ។ ដោយសារចំណូលមិនគ្រប់ក្នុងការចំណាយ លោក តឹក ង៉ូយ បានរកការងារធ្វើបន្ថែមទៀតនៅស្ថានីយ៍ប្រេងឥន្ធនៈមួយ ដោយកាលនោះគាត់ធ្វើជាអ្នកលក់ទំនិញចាប់ពីម៉ោង ៦​ល្ងាច​ដល់​ម៉ោង ១០​យប់ និងធ្វើជាអ្នកចាក់​សាំង​ពី​ម៉ោង ១០​យប់​ដល់​ម៉ោង ៦​ព្រឹក។ ក្នុងអំឡុងពេលធ្វើការ ជនជាតិខ្មែរភៀសខ្លួនរូបនេះ បានចាប់អារម្មណ៍ទៅលើហាងនំដូណាត់មួយកន្លែងនៅក្បែរនោះដែលមានឈ្មោះថា DK Donuts ដែលមានអតិថិជនដ៏ច្រើនក្នុងមួយថ្ងៃៗ។ ដោយយល់ឃើញថា ហាងដូណាត់នោះ គឺជាអាជីវកម្មដ៏ល្អ […]

ស្ងាត់ៗ! វៀតណាម-រុស្ស៊ី តភ្ជាប់ផ្លូវដែក​ និងផ្លូវសមុទ្រ ដើម្បីដឹកជញ្ជូនទំនិញដោយផ្ទាល់

Khmerpress September 7, 2022 07/09/2022

វៀតណាម និងរុស្ស៊ីបានតភ្ជាប់ផ្លូវជាមួយគ្នាដើម្បីដឹកជញ្ជូន ក្នុងនោះវៀតណាមបានតភ្ជាប់ផ្លូវសមុទ្រជាទីក្រុង Vladivostok ក្នុងប្រទេសរុស្ស៊ី និងផ្លូវដែកពីទីក្រុង Vladivostokt ទៅទីក្រុងមូស្គូ។ ផ្លូវទាំងនេះ​ត្រូវបានសម្ពោធនៅក្នុងពិធីមួយកាលពីថ្ងៃទី៦ ខែកញ្ញា ថ្មីៗនេះ។ ការតភ្ជាប់នេះប្រើប្រាស់យន្តការសន្តិសុខឌីជីថល ដូច្នេះអតិថិជន និងភ្នាក់ងារពាក់ព័ន្ធអាចតាមដានទំនិញដែលកំពុងធ្វើដំណើរលើផ្លូវក្នុងពេលជាក់ស្តែង និងធ្វើឱ្យវាអាចអនុវត្តការបោសសំអាតគយនៃទំនិញសូម្បីតែនៅចំណុចបញ្ចប់នៅទីក្រុងម៉ូស្គូ។ ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ ប្រធានក្រុមប្រឹក្សាភិបាលនៃផ្លូវដែករុស្ស៊ី (RZD) ដែលគ្រប់គ្រងដោយរដ្ឋ Oleg Belozerov បានគូសបញ្ជាក់ថា កត្តាសំខាន់នៃការដឹកជញ្ជូន គឺការសន្សំសំចៃពេលវេលា ហើយការតភ្ជាប់ផ្លូវទាំងពីរនេះជួយកាត់បន្ថយពេលវេលា និងនីតិវិធីរដ្ឋបាលនៅពេលដឹកជញ្ជូនទំនិញពីវៀតណាមទៅភាគខាងលិច ប្រទេស​រុស្ស៊ី។ ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនដឹកជញ្ជូន Far Eastern របស់រុស្ស៊ី (FESCO) លោក Arkady Korostelev បាននិយាយ FESCO បានដឹកជញ្ជូន ៥,០០០កុងតឺន័រ ទៅមករវាងប្រទេសទាំងពីរ ដោយ FESCO គ្រោងនឹងបង្កើនចំនួនដឹកជញ្ជូនបន្ថែមនៅលើផ្លូវនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកបាននិយាយថា រុស្សីកំពុងព្យាយាមទិញសម្ភារយោធាពីប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងជើង

Khmerpress September 7, 2022 07/09/2022

រដ្ឋាភិបាល​អាមេរិក​និយាយថា រុស្ស៊ី​កំពុង​ទិញ​សព្វាវុធ​ពី​ប្រទេស​អ៉ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ខណៈ​ខ្លួន​រង​ការ​ខាត​បង់​សម្ភារៈយោធា និង​កម្លាំង​យ៉ាង​ធ្ងន់ធ្ងរ ​ក្នុង​ការ​លុកលុយប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភថា អ៉ីរ៉ង់កំពុងធ្វើការ ដើម្បីផ្តល់ឱ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង។ ខណៈមន្ត្រីសេតវិមានជាន់ខ្ពស់ម្នាក់ក៏បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងព្យាយាមទិញកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែលវា​បង្ហាញ​ថា​រុស្ស៊ី​កំពុង​រង​ការ​ខ្វះខាត​សព្វាវុធ។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មីស៊ីលបាញ់ពីក្នុងទឹករបស់ខ្លួន បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅក្រុង Dnipropetrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងណែនាំរដ្ឋាភិបាលឱ្យបង្កើតការធានាការងារ សម្រាប់ពលរដ្ឋដែលមានបំណងចង់ចូលរួមនៅក្នុងអ្វីដែលគេហៅថា «ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន» របស់រុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបន្ថែមថា ការិយាល័យប្រធានាធិបតីរុស្ស៊ី បានចាប់ផ្តើមធានាដល់អ្នកស្ម័គ្រចិត្ត ខណៈដែលរុស្ស៊ីទទួលរងនូវការបាត់បង់កម្លាំងយ៉ាងធ្ងន់ធ្ងរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Elon Musk គ្រោងលក់រថយន្តអគ្គិសនីឱ្យបាន ២០លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ

Khmerpress September 7, 2022 07/09/2022

(បរទេស)៖ លេចធ្លាយអាថ៌កំបាំងនៅពីក្រោយមហិច្ឆតាដ៏ធំរបស់ Elon Musk ក្នុងការលក់រថយន្តអគ្គិសនី Tesla ខណៈលោកកំពុងកំណត់គោលដៅដាក់លក់ប្រមាណ ២០លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០៣០។ តាមរយៈរបាយការណ៍បង្ហាញថាលោក ជឿជាក់ជាខ្លាំងទៅក្នុងសមត្ថភាពបច្ចេកវិទ្យាផលិតអាគុយថ្មីរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពីក្រោយអាថ៌កំបាំងរបស់លោក Elon Musk គឺមានទាំងដំណឹងល្អ និងដំណឹងអាក្រក់ ខណៈដំណឹងល្អនោះគឺថា Tesla នឹងសម្រេចដាក់ឱ្យប្រើប្រាស់កម្លាំងអាគុយខ្លាំងជាងមុន រួមជាមួយនឹងដំណើរការថ្មីដើម្បីសម្ងួតអេឡិចត្រូនិច ហើយក្នុងនោះ Tesla ទំនងជាអាចនឹងបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនី Model Y ថែមទៀតផង។ តែយ៉ាងណាចំពោះដំណឹងអាក្រក់នោះវិញត្រូវបានអ្នកជំនាញចំនួន ១២នាក់ដែលជិតស្និទ្ធនឹងក្រុមហ៊ុន Tesla បានអះអាងថា វាមិនទាន់មានការសមេ្រចណាមួយជាផ្លូវការនោះទេ ទាក់ទិននឹងកម្លាំងអាគុយរួមជាមួយបច្ចេកវិទ្យាថ្មីៗ ហើយពួកគេក៏មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំនោះទេ។ ទាំងនេះក៏ដោយសារតែបច្ចេកទេសស្រោបស្ងួតសម្រាប់អាគុយ Tesla ទំហំ 4680 គឺមានកម្លាំងខ្លាំងដែលធ្វើឱ្យដំណើរការផលិតកម្មត្រូវការពិភាក្សាក្នុងរយៈពេលយូរ។ គួរបញ្ជាក់ដែរថា ការកែលម្អមួយចំនួនដែល Musk ធ្លាប់បានសន្យាកន្លងមករួមជាមួយតម្លៃអាគុយ និងតម្លៃរថយន្តអគ្គិសនីទាំងមូលកំពុងត្រូវបានកែតម្រូវបណ្តើរៗហើយ ដោយឡែកក្នុងនោះវិនិយោគិនបានលើកឡើងថា Tesla កំពុងតែបោះជំហានចូលយុគ្គសម័យដែលអាចលក់រថយន្តម៉ូដែលទំនើបក្នុងតម្លៃត្រឹមតែ ២៥,០០០ដុល្លារ ហើយក៏អាចនឹងឈានដល់គោលដៅផលិតកម្មរបស់ខ្លួនក្នុងឆ្នាំ២០៣០ ផងដែរ៕ […]

លោកស្រី Liz Truss នឹងជំនួសតំណែងលោក Boris Johnson ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

Khmerpress September 6, 2022 06/09/2022

គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនបានជ្រើសរើសលោកស្រី Liz Truss (លីស ត្រាស់) ឱ្យធ្វើជាមេដឹកនាំជំនួសលោក Boris Johnson ដែលមានន័យថា លោកស្រីនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Truss អាយុ ៤៧ឆ្នាំ បានយកឈ្នះលើលោក Rishi Sunak ដែលជាអតីតអធិការបតីរបស់អង់គ្លេស ដែលបានលាលែងពីតំណែងនៅកំឡុងពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Boris Johnson។ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី៤របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ និងជាមេដឹកនាំស្ត្រីទី៣ បន្ទាប់ពីលោកស្រី Margaret Thatcher និង Theresa May ។ មិនខុសពីអ្នកពីមុនៗទេ លោកស្រីនឹងត្រូវបានស្វាគមន៍ដោយបញ្ហាជាច្រើនរួមមាន៖ អតិផរណា វិបត្តិសេដ្ឋកិច្ច ភាពចលាចលនៃកម្លាំងពលកម្ម ការកើនឡើងវិក័យប័ត្រថាមពលក្នុងគ្រួសារ និងការខ្វះខាតប្រេងឥន្ធនៈ ដែលអាចកើតមានក្នុងរដូវរងារនេះ។ លោកស្រីក៏ត្រូវតែជួសជុលគណបក្សមួយ ដែលបានបែកបាក់គ្នាយ៉ាងខ្លាំង បន្ទាប់ពីការកាន់កាប់រយៈពេល ៣ឆ្នាំ ដ៏ច្របូកច្របល់របស់លោក Johnson ដែលបានឈានដល់កម្រិតកំពូលនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងជ័យជម្នះការបោះឆ្នោតសកលយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបានធ្លាក់ចូលទៅក្នុងរឿងអាស្រូវ ដែលមិនចេះឈប់ឈរបន្ទាប់ពីនោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មហាសេដ្ឋី Jack Ma បង្ហាញពីរបៀបក្នុងការដឹកនាំជីវិតចាប់ពីអាយុ ២០ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យស្ដាយក្រោយ

Khmerpress September 6, 2022 06/09/2022

ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធន៍របស់អ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិនរូបនេះ លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ ព្រោះក្រុមហ៊ុនធំមិនល្អសម្រាប់អ្នកក្នុងការរៀនសូត្រពីដំណើរការនោះទេ។ នៅក្នុងក្រុមហ៊ុនតូចៗ អ្នកប្រៀបបានដូចជាផ្នែកនៃម៉ាស៊ីនដ៏ធំមួយ ដែលអាចរៀនសូត្រពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង រៀនពីក្ដីសុបិន្ត និងរៀនពីអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយ។ ដូច្នេះអ្នកត្រូវចាំថានៅមុនអាយុ ៣០ឆ្នាំ ការជ្រើសរើសក្រុមហ៊ុនមិនមែនជារឿងសំខាន់នោះទេ តែការជ្រើសរើសមេល្អដើម្បីជាគំរូទើបជារឿងត្រឹមត្រូវ ព្រោះមេល្អតែងតែបង្រៀនអ្នកខុសៗគ្នា។ ៣.នៅចន្លោះអាយុ ៣០ឆ្នាំ ទៅ ៤០ឆ្នាំ៖ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនម្នាក់ អ្នកត្រូវគិតឲ្យច្បាស់ និងសួរខ្លួនឯង តើអ្នកចង់ធ្វើការសម្រាប់ខ្លួនឯងដែរ ឬ ទេ?​ ៤.នៅចន្លោះអាយុ ៤០ឆ្នាំ ទៅ […]

ប៉ូឡូញប្រកាសចំណាយលុយជិត ៨០០លានដុល្លារ ដើម្បីទិញកាំភ្លើងធំបន្ថែម៤៨គ្រឿង ពីក្រុមហ៊ុនក្នុងស្រុក

Khmerpress September 6, 2022 06/09/2022

(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ទីក្រុងវ៉ាសូវីនឹងបញ្ជាទិញប្រព័ន្ធកាំភ្លើងធំ AHS Krab ចំនួន៤៨គ្រឿងបន្ថែមទៀត ព្រមទាំងបរិក្ខារអមដំណើរ៣៦គ្រឿង ពីក្រុមហ៊ុនផលិតសព្វាវុធក្នុងស្រុក ហ៊ូតា ស្តាឡូវ៉ា វ៉ូឡា (Huta Stalowa Wola) ក្នុងតម្លៃ៣.៨ពាន់លានស្លុតទីស (៧៩៧លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។ លោក ប្លាសហ្សាក់ បាននិយាយដូច្នេះថា «នេះគឺជាកិច្ចសន្យាទី២ ខណៈកិច្ចសន្យាទី១ ត្រូវសម្រេចបានជាស្ថាពរកាលពីឆ្នាំ២០១៦ ហើយកំពុងស្ថិតក្រោមការអនុវត្តនៅឡើយ»។ នៅក្នុងឆ្នាំ២០១៦ យោធាប៉ូឡូញបានបញ្ជាទិញ កាំភ្លើងធំហោវីតសឺប្រភេទខាងលើ ៩៦គ្រឿង ពីក្រុមហ៊ុន Huta Stalowa Wola ដែលនឹងត្រូវប្រគល់គ្រប់ចំនួន នៅត្រឹមឆ្នាំ២០២៤។ កាលពីចុងខែឧសភាកន្លងទៅ វិទ្យុប៉ូឡូញបានរាយការណ៍ថា ទីក្រុងវ៉ាសូវីបានផ្តល់កាំភ្លើងធំ Krab ចំនួន១៨គ្រឿងឱ្យអ៊ុយក្រែន។ កាំភ្លើងធំហោវីតសឺនេះ អាចបាញ់ចម្ងាយជាអតិបរមា៤០គីឡូម៉ែត្រ ហើយអាចចល័តបានដោយខ្លួនឯង […]

ចិន​អនុម័តអោយប្រើ​វ៉ាក់សាំង​ការពារមេរោគកូវីដ-១៩ ប្រភេទ “ស្រូបចូល” លើកដំបូង​ ដើម្បី​បង្កើន​ភាពស៊ាំ គ្មាន​ការចាក់ និងគ្មាន​ការឈឺចាប់

Khmerpress September 6, 2022 06/09/2022

ចិន៖ កាលពីថ្ងៃទី ៥ ខែកញ្ញា សារព័ត៌មាន Straits Times បានរាយការណ៍ថា ទីភ្នាក់ងារគ្រប់គ្រងឱសថចិន (NMPA) បានអនុម័តលើការប្រើប្រាស់ជាបន្ទាន់នៃការប្រើវ៉ាក់សាំង Ad5-nCoV ដែលជាវ៉ាក់សាំងប្រភេទស្រូបចូល មកពីក្រុមហ៊ុន Cancino Biologics ដើម្បីបង្កើនវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាបង្កើនភាពស៊ាំ។ ជាលទ្ធផល ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលប្រើវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ប្រភេទស្រូបចូល ហើយបានជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Cancino Biologics នៅលើផ្សារហ៊ុនហុងកុងកើនឡើងចំនួន ១៤.៥% តាំងពីព្រឹកព្រលឹម។ យោងតាមរបាយការណ៍បានបញ្ជាក់ថា៖ វ៉ាក់សាំងដែលស្រូបចូល គឺជាការអភិវឌ្ឍន៍ថ្មីនៃវ៉ាក់សាំងប្រភេទចាក់តែមួយពី Cancino Biologics ដែលបានចាប់ផ្តើមការធ្វើតេស្តមនុស្សនៅខែមីនា ឆ្នាំ ២០២០ ដែលអាចគ្របដណ្តប់លើការធ្វើតេស្តនៅក្នុងប្រទេសចិន ម៉ិកស៊ិក ប៉ាគីស្ថាន ម៉ាឡេស៊ី និងហុងគ្រី។ ដោយវ៉ាក់សាំងដែលស្រូបចូលអាចជំរុញភាពស៊ាំកោសិកា និងភ្នាសរំអិល ដើម្បីបង្កើនការការពារដោយមិនចាំបាច់ចាក់តាមសាច់ដុំ ដូចវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសព្វថ្ងៃនេះ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ វ៉ាក់សាំងដើមពី Cancino Biologics ត្រូវបានធ្វើតេស្ត និងរកឃើញថាមានប្រសិទ្ធភាពដល់ទៅ ៦៦% ក្នុងការទប់ស្កាត់រោគសញ្ញានៃកូវីដ-១៩ និង […]

ជប៉ុន នឹងត្រូវចំណាយ ១២លានដុល្លារ ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ

Khmerpress September 6, 2022 06/09/2022

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយប្រាក់ប្រមាណ ១២លានដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ ដែលបានគ្រោងទុកសម្រាប់ អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ហើយនេះជាការប៉ាន់ប្រមាណថ្មីរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ដោយរួមបញ្ចូលថ្លៃការពារសន្តិសុខ និងថ្លៃទទួលភ្ញៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។ ភ្ញៀវកិត្តិយសប្រហែល ៦,០០០នាក់ រួមទាំងឥស្សរជនបរទេស ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យសពថ្នាក់របស់លោក អាបេ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ទី២៧ ខែកញ្ញា នៅសាលនីបពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ។ គួរបញ្ជាក់ថា លោក អាបេ ត្រូវបានគេបាញ់សម្លាប់ ក្នុងកំឡុងពេលធ្វើយុទ្ធនាការឃោបោះឆ្នោត កាលពីខែកក្កដាកន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥទ្ធិពលព្យុះទីហ្វុង Hinnamnor បានបង្ខំឲ្យពលរដ្ឋកូរ៉េខាងត្បូងជាង ៣ពាន់នាក់ត្រូវជម្លៀសខ្លួន ផ្ទះជាង ២ម៉ឺនកន្លែងត្រូវកាត់ផ្តាច់អគ្គិសនី ខណៈបុរសម្នាក់ត្រូវទឹកហូរកួចយកទៅបាត់

Khmerpress September 6, 2022 06/09/2022

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង Hinnamnor កំពុងតែគំរាមគំហែងតំបន់មួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកញ្ញានេះ។ គិតត្រឹមពេលនេះឥទ្ធិពលនៃព្យុះ Hinnamnor បានបង្កឲ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោងនិងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតំបន់ខ្លះបរិមាណដ៏ច្រើននៃទឹកភ្លៀងបានបង្កទៅជាទឹកជំនន់ជន់លេចទីក្រុងនិងបំផ្លាញផ្លូវសាធារណៈអស់ជាច្រើនកន្លែងទៀតផង។ បើតាមក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា​ មានបុរសអាយុ ២៥ឆ្នាំម្នាក់បានបាត់ខ្លួន ព្រោះតែជំនន់ទឹកភ្លៀងបានហូរកួចយកទៅបាត់  ពលរដ្ឋជាង ៣,៤០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ខណៈអាជ្ញាធរកូរ៉េខាងត្បូងក៏កំពុងតែណែនាំឲ្យពលរដ្ឋប្រមាណជា ១៤,០០០នាក់ត្រូវផ្សេងទៀតត្រូវប្រញាប់ធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ មុនពេលព្យុះបោកបក់ទៅដល់។ សាលារៀនជាង ៦០០កន្លែងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ជើងហោះហើរជាង ២៥០ សេវាសាឡាងចំនួន ៧០គ្រឿងត្រូវបានពន្យាពេល ទូកនេសាទជាង ៦៦,០០០គ្រឿងត្រូវអាក់ខានធ្វើសកម្មភាពនេសាទ ខណៈផ្ទះជាង ២០,០០០ន្លែងត្រូវកាត់ផ្តាច់អគ្គិសនីទាំងស្រុង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត