ព័ត៌មានអន្តរជាតិ

ចិត្តបុណ្យមែន! អ្នកជំនួញនៅទីក្រុង Chicago ម្នាក់ ហ៊ានដកលុយផ្ទាល់ខ្លួន ១លានដុល្លារ ដើម្បីទិញប្រេងសាំងចែកពលរដ្ឋក្នុងទីក្រុងឥតគិតថ្លៃ

Khmerpress March 28, 2022 28/03/2022

នៅពេលដែលតម្លៃប្រេងសាំងបានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងសហរដ្ឋអាមេរិក ប្រជាជនជាច្រើនកំពុងត្រូវបានបង្ខំឱ្យកាត់បន្ថយផ្នែកហិរញ្ញវត្ថុ។ ក្នុងស្ថានភាពបែបនេះ អ្នកជំនួញដែលរស់នៅក្រុង Chicago កំពុងព្យាយាមសម្រាលបន្ទុកដល់អ្នកដែលកំពុងជួបប្រទះ ដោយបានផ្ដល់ប្រេងសាំងឥតគិតថ្លៃក្នុងតម្លៃ ១លានដុល្លារ ដល់អ្នកដែលខ្វះខាត។ លោក Willie Wilson បាននិយាយថា៖ “នៅរុស្ស៊ីក៏មានអ្នកមានទ្រព្យ នៅអ៊ុយក្រែនក៏មានអ្នកមានទ្រព្យដែរ តែស្អែកឡើងពួកគេ ក៏ត្រូវតម្រង់ជួររង់ចាំដើម្បីទិញទំនិញ ឬ ធ្វើរឿងផ្សេងៗដែរ ដូច្នេះទ្រព្យមិនស្ថិតស្ថេរទេ ក្នុងស្ថានភាពដ៏លំបាក។ ហើយនេះ ជាអាមេរិក នេះជាទីក្រុង Chicago និងជាទីកន្លែងកំណើតខ្ញុំ ហើយជាអ្នកជិតខាងខ្ញុំ អ៊ីចឹង​បើ​យើង​មាន​លុយ​ យើងគួរជួយ និងចែករំលែកដល់ពួកគេ”។ ជាក់ស្ដែងដំបូងឡើយ លោក Wilson បានបរិច្ចាគឥន្ទនៈឥតគិតថ្លៃចំនួន ២០០,០០០ដុល្លារ ដល់អ្នកបើកបរនៅទូទាំងទីក្រុង Chicago កាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី១៨ ខែមីនា) ដែលធ្វើឱ្យមានការបិទផ្លូវក្នុងផ្នែកជាច្រើននៃទីក្រុង ជាមួយនឹងជួរយានយន្តដែលចតនៅតាមផ្លូវជាច្រើនម៉ោងមុនពេលការចែកជូនចាប់ផ្ដើម។ បុរសអាយុ ៧៣ឆ្នាំរូបនេះ បានអះអាងថា បន្ទាប់ពីបានឃើញតម្រូវការដ៏លើសលប់សម្រាប់ការការផ្ដល់ឱ្យជាលើកដំបូងរបស់គាត់ ឥឡូវគាត់ចង់ផ្តល់ឱ្យ ១លានដុល្លារបន្ថែមទៀតដើម្បីចែកប្រេងឥន្ទនៈដោយឥតគិតថ្លៃនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ខាងមុខនេះ៕

ផ្អែកលើការទស្សទាយរបស់លោកយាយ Baba Vanga បានបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីននឹងក្លាយជា “ម្ចាស់នៃពិភពលោក”

Khmerpress March 28, 2022 28/03/2022

តាមការទស្សទាយរបស់លោកយាយ Baba Vanga បានបង្ហាញថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោក (Lord of the World) នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត Daily Mail នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា លោកយាយ Baba Vanga ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកទស្សទាយព្រឹត្តិការណ៍ធំៗនៅលើពិភពលោក ព្រោះនាពេលកន្លងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួនសុទ្ធតែបានកើតឡើងដូចអ្វីដែលលោកយាយបានព្យាការណ៍ទុកកាលពីជាង ៤០ឆ្នាំមុន។ លោកយាយ Baba Vanga គឺជាជនជាតិប៊ុលហ្គារី ពិការភ្នែកទាំងសងខាង ហើយរូបគាត់បានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងជន្មាយុ ៨៤ឆ្នាំ ពោលគឺមានរយៈពេល ២៦ឆ្នាំមកហើយ បើគិតមកទល់នឹងពេលនេះ។ តាមការកត់ត្រាអំពីកំណត់ហេតុរបស់លោកយាយ Baba Vanga  បានបង្ហាញថា កាលពីឆ្នាំ ១៩៧៩ គាត់ធ្លាប់បានទស្សទាយថា ប្រទេសរុស្ស៊ីនឹងក្លាយជាអ្នកគ្រប់គ្រងពិភពលោកក្នុងពេលអនាគត។ ផ្អែកលើស្ថានភាពជាក់ស្តែងរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ និងក្នុងករណីដែលការ ទស្សទាយមួយនេះបានក្លាយជាការពិតមែននោះគឺមានន័យថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនៅអ៊ុយក្រែន និងបន្តទៅគ្រប់គ្រងពិភពលោក ហើយវាក៏មានន័យថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននឹងក្លាយជាម្ចាស់នៃពិភពលោកផងដែរ៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យប្រទេសដែលសម្បូរថាមពលធ្វើរឿងមួយនេះ ដើម្បីកុំឱ្យពឹងផ្អែកតែលើប្រទេសរុស្ស៊ីពេក

Khmerpress March 28, 2022 28/03/2022

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យប្រទេសដែលសម្បូរថាមពល បង្កើនទិន្នផលរបស់ពួកគេ ដើម្បីកុំឱ្យប្រទេសដទៃទៀត ពឹងផ្អែកលើតែប្រទេសរុស្ស៊ី សម្រាប់ការផលិតថាមពល។ ការ​លើក​ឡើង​របស់​មេដឹកនាំ​អ៊ុយក្រែន ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​វេទិកា​ក្រុង​ដូហា ​កាល​ពី​ថ្ងៃ​សៅរ៍ កន្លងទៅនេះ។ លោក Zelensky បាននិយាយថា ប្រទេសដូចជាប្រទេសកាតា អាចធ្វើឱ្យមានការផ្លាស់ប្តូរប្រសិនបើពួកគេបង្កើនការផលិតថាមពល។ លោកបានបន្តថា៖ ” ពួកគេអាចធ្វើបានច្រើនដើម្បីស្ដារយុត្តិធម៌។ អនាគតនៃទ្វីបអឺរ៉ុបអាស្រ័យលើការខិតខំប្រឹងប្រែងរបស់អ្នក។ ខ្ញុំសុំឱ្យអ្នកបង្កើនទិន្នផលថាមពល ដើម្បីធានាថាមនុស្សគ្រប់គ្នានៅក្នុងប្រទេសរុស្ស៊ីយល់ថា គ្មានប្រទេសណាអាចប្រើប្រាស់ថាមពលជាអាវុធ និងបំផ្លាញពិភពលោកបានទេ”។ គួរបញ្ជាក់ផងដែរថា រុស្ស៊ី​ជា​ប្រទេស​ផលិត​ថាមពល​កំពូល​មួយ​ដែលផ្គត់ផ្គង់​ប្រេង ៤០% ​ទៅដល់អឺរ៉ុប។ បន្ទាប់ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងប្រឆាំងនឹងរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ឬ “ប្រទេសអមិត្ត” នឹងត្រូវចំណាយថ្លៃប្រេងឥន្ធនៈជាប្រាក់ “រូប” ដែលធ្វើឲ្យតម្លៃកើនឡើងនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត៕ ដោយ៖ ខ្មែរណូត

លោក គីម ជុងអ៊ុន៖ នៅពេលដែលយើងមានសមត្ថភាពយោធាខ្លាំង ទើបអាចបង្ការសង្រ្គាមបាន

Khmerpress March 28, 2022 28/03/2022

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព» ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ នៅពេលដែលលោកបានជួបក្រុមការងារពាក់ព័ន្ធនឹងការសាកល្បងមីស៊ីលធំបំផុត របស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ។ បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។ ថ្លែងនាឱកាសនោះ លោក គីម បានបញ្ជាក់ដូច្នេះថា «មានតែការអភិវឌ្ឍសមត្ថភាពវាយប្រហារដ៏មានអនុភាព, មានអំណាចយោធាដ៏លើសលប់ដែលគ្មានអ្នកបញ្ឈប់បាន នោះទើបយើងអាចទប់ស្កាត់សង្គ្រាម, ធានាសន្តិសុខរបស់ប្រទេស និងទប់ស្កាត់រាល់ការគំរាមកំហែងពីពួកចក្រពត្តិនិយម»។ គួរបញ្ជាក់ថា កំលុងពេលចុះត្រួតពិនិត្យដោយផ្ទាល់នូវការសាកល្បងកាលពីថ្ងៃព្រហស្បតិ៍ លោក គីម ជុងអ៊ុន បាននិយាយថាការបាញ់មីស៊ីល ICBM ថ្មី គឺដើម្បីជួយរារាំងសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ខណៈឧបទ្វីបកូរ៉េនៅតែស្ថិតលក្ខណៈសង្គ្រាម បន្ទាប់ពីបញ្ចប់សង្គ្រាម កូរ៉េឆ្នាំ១៩៥០-១៩៥៣ ដោយមិនទាន់មានសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងសន្តិភាពនៅឡើយទេ។ កន្លងទៅ […]

ប្រទេសចិនប្រកាសបិទខ្ទប់ទីក្រុងសៀងហៃជា ២ ដំណាក់កាល និងដាក់ការធ្វើតេស្ដទ្រង់ទ្រាយធំមួយ បន្ទាប់ពីមានការកើនឡើងខ្លាំងនៃករណីជំងឺកូវីដ១៩

Khmerpress March 28, 2022 28/03/2022

ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃជា ២ ដំណាក់កាល ក្នុងរយៈពេល ៩ ថ្ងៃ ខណៈដែលអាជ្ញាធរកំពុងអនុវត្តការធ្វើតេស្តជំងឺជាទ្រង់ទ្រាយមួយ បន្ទាប់ពីមានការកើនឡើងករណីថ្មីៗនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នេះ បានប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺ COVID-19 អស់រយៈពេលជិត ១ខែ មកហើយ បើទោះបីជាចំនួនករណីមិនខ្ពស់ ដោយគិតទៅតាមស្តង់ដារអន្តរជាតិក៏ដោយ។ កន្លងមកអាជ្ញាធរបានជំទាស់លើការបិទខ្ទប់ទីក្រុងដែលមានប្រជាជន ២៥ លាននាក់មួយនេះ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព។ ប៉ុន្តែបន្ទាប់ពីទីក្រុងសៀងហៃបានកត់ត្រាចំនួនករណីខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសៅរ៍ (២,៦៧៨ ករណី) អាជ្ញាធរហាក់ដូចជាបានផ្លាស់ប្តូររបៀបនៃការទប់ស្កាត់ជំងឺរាតត្បាតនេះវិញ។ ការបិទខ្ទប់នឹងកើតឡើងជា ២ ដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុងស្ថិតនៅក្រោមការរឹតបន្តឹង ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី០១ ខែមេសា និងផ្នែកខាងលិចចាប់ពីថ្ងៃទី០១-៥ ខែមេសា ឆ្នាំ២០២២។ អាជ្ញាធរបាននិយាយថា ការដឹកជញ្ជូនសាធារណៈនឹងត្រូវផ្អាក ហើយក្រុមហ៊ុន និងរោងចក្រ ត្រូវតែបញ្ឈប់ប្រតិបត្តិការ ឬធ្វើការពីចម្ងាយ។ រដ្ឋាភិបាលទីក្រុងក៏បានបោះពុម្ពផ្សាយសេចក្តីណែនាំនៅលើគណនី WeChat របស់ខ្លួន ដោយស្នើឱ្យសាធារណជនធ្វើការ «គាំទ្រ យោគយល់ និងសហការជាមួយអាជ្ញាធរ និងគ្រប់គ្រងការរីករាលដាលនៅក្នុងទីក្រុង»។ ការបិទខ្ទប់ផ្សេងទៀតក្នុងអំឡុងពេលជំងឺរាតត្បាត បានប៉ះពាល់ដល់ស្ទើរតែទូទាំងខេត្តរបស់ប្រទេសចិន ទោះបីជាជារឿយៗប្រជាជននៅតែអាចធ្វើដំណើរក្នុងតំបន់ទាំងនោះក៏ដោយ។ ប៉ុន្តែ​សម្រាប់ទីក្រុង​សៀងហៃវិញ វាបានក្លាយជាទីក្រុង​ធំជាងគេ​តែមួយគត់ […]

កិច្ចចរចាជុំបន្ទាប់រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនានេះ

Khmerpress March 28, 2022 28/03/2022

(ម៉ូស្គូ)៖ មន្ត្រីចរចារុស្ស៊ីម្នាក់បានឱ្យដឹងថាកិច្ចចរចាជុំថ្មីមួយផ្សេងទៀត រវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវរៀបចំឡើងពីថ្ងៃទី២៩ ដល់ថ្ងៃ៣០ ខែមីនានេះ ដែលជាជំនួបទល់មុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២។ នៅក្នុងសារមួយបង្ហោះលើឆាណែល Telegram របស់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជំនួយការប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ មេឌីស្គី (Vladimir Medinsky) និងជាប្រធានក្រុមចរចាភាគីរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «កិច្ចចរចាជាមួយអ៊ុយក្រែនតាមវីដេអូខុនហ្វេរិន បានធ្វើឡើងនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ហើយជាលទ្ធផលមានការព្រមព្រៀងគ្នាក្នុងការរៀបចំជំនួបទល់មុខពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនានេះ»។ គួរបញ្ជាក់ថា កិច្ចចរចាទល់មុខជុំទី១រវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឡើងក្នុងតំបន់ Gomel នៃប្រទេសបេឡារុសកាលពីថ្ងៃទី២៨ ខែកុម្ភៈ, ជុំទី២ នៅឯ បេឡូវេស្កាយយ៉ា ពូសឆា (Belovezhskaya Pushcha) នៃប្រទេសបេឡារុស កាលពីថ្ងៃទី៣ ខែមីនា និងជុំទី៣ កាលពីថ្ងៃទី៧ ខែមីនា ក្នុងតំបន់ប្រេស (Brest) ក្នុងទឹកដីបេឡារុសដដែល ព្រមទាំងកិច្ចចរចាតាមប្រព័ន្ធវីដេអូជាច្រើនលើកទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ី៖ ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ គឺបង្កឡើងដោយការដាក់ទណ្ឌកម្មហួសហេតុ

Khmerpress March 26, 2022 26/03/2022

(យូអិន)៖ តំណាងរងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកស្រី អានណា យ៉េវស្ទីកណេយ៉េវ៉ា (Anna Yevstigneyeva) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ជាចម្បងគឺបណ្តាលមកពីការដាក់ទណ្ឌកម្មយ៉ាងច្រើនលើបលុបលើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំស្តីពីបញ្ហាកូរ៉េខាងជើងនៅឯ UN លោកស្រី យ៉េវស្ទីកណេយ៉េវ៉ា បាននិយាយយ៉ាងដូចច្នេះថា «រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានត្រឹមតែបន្ថែមការរឹតបន្តឹង ហើយព្រងើយកន្តើយចំពោះភាពវិជ្ជមានរបស់ទីក្រុងព្យុងយ៉ាង។ ដូច្នេះហើយ យើងអាចនិយាយបានថា ការវិវឌ្ឍន៍បច្ចុប្បន្នដែលយើងមើលឃើញ មួយចំណែកធំគឺជាផលវិបាកកើតចេញពី ការមិនចេះគិតគូរ វែងឆ្ងាយរបស់បុគ្គលមួយចំនួននៅទីនេះ ដោយពួកគេមិនអាចបោះបង់ចោលនូវផ្នត់គំនិតដាក់ទណ្ឌកម្ម ដែលមិនបានជួយផ្តល់ការធានាសន្តិសុខ ដល់ឧបទ្វីបកូរ៉េឡើយនោះ ក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ»។ មន្រ្តីការទូតជាន់ខ្ពស់រុស្ស៉ីរូបនេះ បានបន្ថែមថា «ទីក្រុងព្យុងយ៉ាងទំនងជាមិនអាចធ្វើសម្បទានណាមួយ ទាក់ទងនឹងកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួនបានទេ ប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនៅតែបន្តកើតឡើង»។ លោកស្រីបានសង្កត់ធ្ងន់ថា «រុស្ស៊ីប្រឆាំងទង្វើទាំងឡាយណា ដែលអាចបង្កការគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េ»។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើង ប្រកាសពីការបាញ់សាកល្បងមីស៊ីល ICBM ដោយពេញលេញជាលើកដំបូង បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៧ ខណៈមីស៉ីលនោះ ត្រូវបានអះអាងថា […]

រដ្ឋាភិបាលថៃ ព្រមានថាការប្រមូលផល និងលក់ទុរេនមិនទាន់ទុំ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ

Khmerpress March 26, 2022 26/03/2022

រដ្ឋាភិបាលថៃ ព្រមានដល់ម្ចាស់ចំការ អ្នកលក់ និងឈ្មួញកណ្ដាល នៃដំណាំទុរេនដែលប្រមូលផលទុរេនមិនទុំ អាចប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។ អាជ្ញាធរថៃបានចេញសេចក្តីថ្លែងការណ៍មួយ ដោយក្រើនរំលឹកអ្នកលក់ថា វាជាបទល្មើសព្រហ្មទណ្ឌ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់បីឆ្នាំ ក្នុងគោលបំណងបង្អាក់ការអនុវត្តការប្រមូលផល និងលក់ទុរេនមិនទាន់ទុំ។ ក្រសួងកសិកម្ម និងសហករណ៍កាលពីថ្ងៃសុក្របានប្រាប់អ្នកដាំធុរេន អ្នកបេះ និងឈ្មួញកណ្តាលថា វាផ្ទុយនឹងច្បាប់ក្នុងការលក់ទុរេនដែលមិនទាន់ទុំពេញលេញ ហើយជនល្មើសដែលនៅតែអនុវត្តដដែលៗ នឹងត្រូវប្រឈមមុខនឹងការពិន័យកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រមព្រហ្មទណ្ឌ អ្នកលក់ណាដែលបោកបញ្ឆោតអ្នកទិញអំពីប្រភពដើម ធម្មជាតិ គុណភាព ឬបរិមាណនៃទំនិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និង/ឬពិន័យជាប្រាក់អតិបរមា ៦០,០០០បាត (ប្រមាណ ១៧០០ដុល្លារ)។ ជាមួយគ្នានេះដែរ ច្បាប់ការពារអ្នកប្រើប្រាស់ក៏ហាមឃាត់អ្នកលក់មិនឱ្យផ្តល់ព័ត៌មានមិនពិតអំពីប្រភព លក្ខខណ្ឌ គុណភាព ឬខ្លឹមសារនៃទំនិញ ឬសេវាកម្ម។ ប្រសិនបើរកឃើញថា មានពិរុទ្ធជនល្មើសនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំមួយខែ និង/ឬពិន័យជាប្រាក់មិនលើសពី ១០០,០០០បាត (ប្រមាណ ៣ពាន់ដុល្លារ)។ យោងតាមច្បាប់នេះ ជនល្មើសដែលប្រព្រឹត្តដដែលៗនឹងត្រូវប្រឈមមុខនឹងការពិន័យពីរដង។ គួរឱ្យដឹងថា វិធានការទាំងនេះ គឺដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃថា ជាប្រភពដ៏ល្អបំផុតសម្រាប់ទុរេន ដែលត្រូវបានគេហៅថា “ស្តេចផ្លែឈើ” ខណៈប្រទេស​ថៃ​ទទួល​បាន​ប្រាក់​រាប់​ពាន់​លាន​បាត​ជា​រៀង​រាល់​ឆ្នាំ​ពី​ការ​នាំ​ចេញ​ទុរេន៕ ដោយ៖ ខ្មែរណូត

អ្នកជំនាញព្រមានថា តួលេខអ្នកឆ្លងកូវីដនៅថៃនឹងកើនដល់ ១០០,០០០នាក់ក្នុងមួយថ្ងៃក្រោយពេលបុណ្យចូលឆ្នាំថៃរួច

Khmerpress March 26, 2022 26/03/2022

ថៃ៖ ក្រុមអ្នកជំនាញថៃបានព្រមានថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃអាចនឹងកើនឡើងខ្ទង់ ១០០,០០០នាក់ក្នុងមួយថ្ងៃ ក្រោយពេល ពលរដ្ឋថៃបានធ្វើការជួបជុំគ្នានៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងឈានចូលមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។ បើតាមនាយកដ្ឋានសុខាភិបាលថៃបានបញ្ជាក់ថា បើទោះជាគ្មានការជួបជុំក្នុងពិធីបុណ្យសង្ក្រាន្តថៃក៏ដោយក៏តួលេខអ្នកឆ្លងអាចនឹងកើនឡើងដែរនៅក្នុងអំឡុងខែមេសាខាងមុខនេះ តែកើនឡើងត្រឹមខ្ទង់ ៥០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើអាជ្ញាធរថៃគ្មានវិធានការទប់ស្កាត់ការចម្លងឲ្យបានម៉ឺងម៉ាត់នោះទេ គឺតួលេខអ្នកឆ្លងនឹងបន្តកើនឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់ ក្រោយពេលចូលឆ្នាំរួច។ ឆ្លើយតបនឹងការព្រមានខាងលើនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យពលរដ្ឋដែលមានគម្រោងធ្វើការជួបជុំបងប្អូនសាច់ញាតិក្នុងពិធីបុណ្យចូលឆ្នាំថៃទាំងអស់ត្រូវចេះប្រុងប្រយ័ត្នខ្លួនឯងឲ្យបានខ្ពស់ដូចជា ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយខ្លួនឯងមុនទៅលេងស្រុកកំណើត សកម្មភាពជួបជុំគ្នាត្រូវរៀបចំឡើងនៅកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់និងអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួន ហើយក្រោយពេលត្រលប់មកពីស្រុកកំណើតវិញត្រូវតាមដានសុខភាពខ្លួនឯងក្នុងរយៈពេលយ៉ាងតិច ១០ថ្ងៃ។ ជាងនេះទៅទៀត ពលរដ្ឋវ័យចំណាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់ដូសជម្រុញត្រូវប្រញាប់ទៅទទួលវ៉ាក់សាំងឲ្យបានឆាប់រហ័ស ឬយ៉ាងហោចណាស់ត្រូវចាក់ឲ្យបាន ៧ថ្ងៃ មុនពេលបុណ្យចូលឆ្នាំឈានចូលមកដល់៕ ដោយ៖ ខ្មែរណូត

សហរដ្ឋអាមេរិកជំរុញឱ្យចិននិងរុស្ស៊ី ដាក់សម្ពាធលើកូរ៉េខាងជើង ក្រោយការធ្វើតេស្តមីស៉ីលផ្លោង ICBM

Khmerpress March 26, 2022 26/03/2022

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចាលីណា ផតធឺ (Jalina Porter) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិននិងរុស្ស៊ីគួរតែណែនាំកូរ៉េខាងជើងឱ្យចៀសវាង «ការបង្កហេតុ» បន្ថែមទៀត បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបន្តការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ ក្នុងសប្តាហ៍នេះ។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។ កំលុងសន្និសីទព័ត៌មានមួយ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបាញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង លោកស្រី Porter បានលើកឡើងថា «ការតេស្តមីស៊ីលផ្លោងនាពេលថ្មីៗនេះ គឺជាការបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ យើងទទូចឲ្យប្រទេសទាំងអស់ធ្វើសកម្មភាព ដើម្បីឲ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ និងអំពាវនាវឲ្យកូរ៉េខាងជើងវិលមកកាន់តុចរចាវិញ»។ លោកស្រី Porter បានបញ្ជាក់ថា លោកស្រីមិនអាចធ្វើការអត្ថាធិប្បាយអំពី គោលជំហររបស់ចិននិងរុស្ស៊ីឡើយ ប៉ុន្តែលោកស្រីបន្ថែមដូច្នេះថា «យើងស្ថិតក្នុងដំណាក់កាលដំបូង នៃការពិគ្រោះយោបល់លើបញ្ហានេះ។ យ៉ាងណាក្តី វាជាស្ថានការណ៍វិវឌ្ឍ ដែលគួរតែជាក្តីកង្វល់សម្រាប់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានព្រំដែន ជាប់ជាមួយកូរ៉េខាងជើង»។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា […]