ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិនថា រុស្ស៊ីគួរតែត្រូវបានបណ្ដេញពីក្រុមប្រទេស G20

Khmerpress March 25, 2022 25/03/2022

(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាតាមគំនិតរបស់លោក រុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញពីក្រុមប្រទេស G20 តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនអះអាងថាគ្មានប្រទេសជាសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២។ ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងកំលុងកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោក រៀបចំឡើងក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ថ្លែងនាឱកាសនោះ និងជាការឆ្លើយតបទៅនឹងសំណួរថាតើរុស្ស៊ីគួរតែត្រូវបាន បណ្ដេញចេញពី G20 ដែរឬទេ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «ចម្លើយរបស់ខ្ញុំ នោះគឺរុស្ស៊ីគួរតែត្រូវបានបណ្ដេញចេញ, តែយ៉ាងណាវាអាស្រ័យលើ G20 ទាំងមូល»។ លោក បៃដិន បន្ថែមថាប្រសិនបើប្រទេសជាសមាជិកណាមួយ ដូចជាឥណ្ឌូណេស៊ី ឬប្រទេសដទៃមិនឯកភាពឱ្យបណ្ដេញរុស្ស៊ីចេញទេ លោកយល់ថា អ៊ុយក្រែនក៏គួរតែត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនានាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

នាយករដ្ឋមន្រ្តីអូស្រា្តលី៖ «វត្តមានរបស់លោក ពូទីន ក្នុងកិច្ចប្រជុំ G20 នឹងមិនអាចទទួលយកបានឡើយ»

Khmerpress March 24, 2022 24/03/2022

(មែលប៊ន)៖ នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាការអនុញ្ញាតឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) អង្គុយជាមួយមេដឹកនាំពិភពលោកផ្សេងទៀតក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ គឺនឹងមិនអាចទទួលយកបាននោះឡើយ ចំពោះមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។ លោក ម៉ូរីសសុន បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងមែលប៊ន (Melbourne) ថា «រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយនេះជាអំពើហិង្សានិងគឃ្លើន ដែលបំផ្លាញច្បាប់អន្តរជាតិ។ ខ្ញុំគិតថា បុគ្គលដែលអង្គុយជាមួយយើងក្នុងបន្ទប់ប្រជុំ មិនគួរមានអ្នកដែលឈ្លានពានប្រទេសដទៃនោះទេ»។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានបន្ថែមថា លោកនឹងទាក់ទងដោយផ្ទាល់ទៅកាន់ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ឲ្យពិចារណាចំពោះ វត្តមានរបស់លោក ពូទីន នៅក្នុងកិច្ចប្រជុំដែលប្រមូលផ្តុំដោយ មេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង២០ លើពិភពលោក រួមមានទាំង សហរដ្ឋអាមេរិក, ចិន, […]

ចិត្តល្អណាស់! ជប៉ុន គ្រោងផ្ដល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០០លានដុល្លារ សម្រាប់វិបត្តិអ៊ុយក្រែន

Khmerpress March 24, 2022 24/03/2022

នាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio គ្រោងផ្ដល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០០លានដុល្លារ សម្រាប់វិបត្តិអ៊ុយក្រែន។ សារព័ត៌មាន NHK បានឱ្យដឹងថា លោក Kishida ទំនងជានឹងប្រកាសជំនួយថ្មីនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រទេសទាំងប្រាំពីរ ដែលនឹងប្រារព្ធឡើងនៅប្រទេសបែលហ្ស៊ិកនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រៅពីជំនួយ ការរៀបចំក៏កំពុងត្រូវបានធ្វើឡើងផងដែរ ដើម្បីបង្កើនប្រាក់កម្ចីទ្វេដងនៃប្រាក់យ៉េនដែលមានតម្លៃ ១០០លានដុល្លារដែលលោក Kishida បានផ្តល់ពីពេលមុនដល់អ៊ុយក្រែនដល់ប្រហែល ២០០លានដុល្លារ។ លើសពីនេះ នាយក​រដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​ប្រកាស​ផ្តល់​វិភាគទាន​ដល់​បុគ្គលិក​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផង​ដែរ។ គួរបញ្ជាក់ថា មុននេះរដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសជិតខាងដែលបានទទួលយកអ៊ុយក្រែនដែលជម្លៀសខ្លួន។ ហើយបូកសរុបទាំងជំនួយបន្ថែមជំនួយ​បន្ថែម​ក្រោយនេះ ទឹកប្រាក់​សរុប​ទាំងអស់នឹងឡើងដល់​ ២០០​លាន​ដុល្លារ៕ ដោយ៖ ខ្មែរណូត

ប្រធានាធិបតីរុស្ស៊ី ចង់ឱ្យប្រទេសអមិត្ត បង់ប្រាក់ទូទាត់សម្រាប់ការទិញឧស្ម័នជាប្រាក់រូបរបស់ខ្លួន

Khmerpress March 24, 2022 24/03/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីពុធថា រុស្ស៊ីនឹងប្រើការទូទាត់ជាប្រាក់រូបសម្រាប់ការលក់ឧស្ម័នទៅឱ្យប្រទេសអមិត្ត។ លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលកំពូលៗថា “ពិតណាស់ប្រទេសរុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្របតាមបរិមាណ និងតម្លៃ…ដែលបានកំណត់ក្នុងកិច្ចសន្យាដែលបានបញ្ចប់ពីមុន”។ ប្រធានាធិបតីរូបនេះ បាន​បន្តថា​ ការផ្លាស់ប្តូរនឹងប៉ះពាល់តែរូបិយប័ណ្ណនៃការទូទាត់ប៉ុណ្ណោះ ដែលនឹងប្តូរទៅជារូបិយបណ្ណរូបរបស់រុស្ស៊ី។ ទន្ទឹមនឹងនេះដែរ លោក ពូទីន បាននិយាយថា រដ្ឋាភិបាល និងធនាគារកណ្តាលមានពេលមួយសប្តាហ៍ដើម្បីរកដំណោះស្រាយអំពីរបៀបផ្លាស់ប្តូរប្រតិបត្តិការទាំងនេះទៅជារូបិយប័ណ្ណរបស់រុស្ស៊ី ហើយក្រុមហ៊ុនឧស្ម័នយក្ស Gazprom នឹងត្រូវបានបញ្ជាឱ្យធ្វើការផ្លាស់ប្តូរដែលត្រូវគ្នាទៅនឹងកិច្ចសន្យាឧស្ម័ន។ គួរបញ្ជាក់ថា ឧស្ម័នរុស្ស៊ីមានចំនួនប្រហែល ៤០ភាគរយនៃការប្រើប្រាស់សរុបរបស់អឺរ៉ុប ហើយការនាំចូលឧស្ម័នរបស់សហភាពអឺរ៉ុបពីប្រទេសរុស្ស៊ីបានប្រែប្រួលចន្លោះពី ២០០លានអឺរ៉ូទៅ ៨០០លានអឺរ៉ូ (៨៨០ លានដុល្លារអាមេរិក) ក្នុងមួយថ្ងៃរហូតមកដល់ពេលនេះ។ ជាមួយគ្នានេះ លទ្ធភាពនៃការផ្លាស់ប្តូររូបិយប័ណ្ណអាចធ្វើឲ្យការជួញដូរនោះធ្លាក់ទៅក្នុងភាពច្របូកច្របល់ ហើយបានធ្វើឱ្យតម្លៃឧស្ម័នលក់ដុំនៅអឺរ៉ុប និងអង់គ្លេសកើនឡើងប្រហែល ១៥ ទៅ ២០ ភាគរយកាលពីថ្ងៃពុធ៕ ដោយ៖ ខ្មែរណូត

ទីបំផុតអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចាកចេញពីមន្ទីរពេទ្យ ក្រោយការលើកលែងទោស

Khmerpress March 24, 2022 24/03/2022

(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-hye) បានចាកចេញពីមន្ទីរពេទ្យវិញហើយ នៅរយៈពេល៣ខែ ក្រោយពីលោកស្រី ត្រូវបានលើកលែងទោស ឱ្យដោះលែងពីពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។ លោកស្រី ផាក បានសម្រាកព្យាបាលនិងតាមដានសុខភាព នៅឯមន្ទីរពេទ្យ តាំងតែពីខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ពេលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន បានប្រកាសផ្តល់ការលើកលែងទោសដល់លោកស្រីវិញ កាលពីខែធ្នូ ឆ្នាំដដែល ក្រោមហេតុផលស្ថានភាពសុខភាពទ្រុធទ្រោមរបស់លោកស្រី ហើយលោកសង្ឃឹមថា វានឹងអាចជួយឱ្យកូរ៉េខាងត្បូង ឈប់គិតពីប្រវត្តិសាស្រ្តគួរឱ្យសោកស្តាយនេះទៀត និងលើកស្ទួយសាមគ្គីភាពជាតិឡើងវិញ។ លោកស្រី ផាក គឺនហេ បានចំណាយពេលប្រមាណជា៥ឆ្នាំក្នុងពន្ធនាគារ ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីអំណាច ជុំវិញរឿងអាស្រូវពុករលួយ កាលពីឆ្នាំ២០១៧ ហើយត្រូវបានតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារសរុប២២ឆ្នាំ។ គួរបញ្ជាក់ថា ក្រោយចាកចេញពីមន្ទីរពេទ្យនៅទីក្រុងសេអ៊ូល លោកស្រី ផាក បានធ្វើដំណើរទៅកាន់ទីក្រុងដេហ្គូ (Daegu) […]

ស្រ្តីជាមិត្តល្អនឹងគ្នា ២នាក់ប្រកាសស្វែងរកបុរសម្នាក់ដែលយល់ព្រមរៀបការជាមួយពួកគាត់ទាំង ២

Khmerpress March 24, 2022 24/03/2022

ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្ត្រីជនជាតិម៉ាឡេស៊ីចំនួន ២នាក់ដែលជាមិត្តល្អនឹងគ្នាបានប្រកាសស្វែងរកបុរសម្នាក់ដែលអាចយល់ព្រមរៀបការមួយពួគាត់ទាំង ២នាក់និងព្រមរស់នៅក្នុងគ្រួសារមួយដែលមានប្តីម្នាក់និងប្រពន្ធ ២នាក់ទាំងអស់គ្នា​។ ករណីស្រ្តី ២នាក់ប្រកាសរកប្តីរួមគ្នាតែម្នាក់នេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ពួកគេគាត់ ខណៈដំណឹងដ៏កម្រនេះត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ីចែករំលែកបន្តយ៉ាងច្រើន រហូតមានបណ្តាញសារព័ត៌មានធំៗមួយចំនួនចាប់អារម្មណ៍យកអត្ថបទនេះទៅចុះផ្សាយបន្តទៀតផង។ ប្រភពខាងលើបានបញ្ជាក់ថា ក្រុមស្រ្តីដែលបានចង់បានប្តីរួមគ្នានេះមានម្នាក់ជាស្ត្រីមេម៉ាយ មានអាយុ ៣១ឆ្នាំ មានការងារច្បាស់លាស់ និងម្នាក់ទៀតជាស្រ្តីនៅលីវមានអាយុ ២៧ឆ្នាំ និងជាម្ចាស់ហាងបោកអ៊ុតមួយកន្លែង។ ពួកគាត់ទាំង ២នាក់គឺជាអ្នកកាន់សាសនាឥស្លាមដូចគ្នា និងជាមិត្តល្អបំផុតនឹងគ្នា ឬអាចនិយាយតាមភាសាសាមញ្ញថា ជាមិត្តស្លាប់រស់នឹងគ្នា។ ពួកគាត់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នាក្នុងជីវិតរស់នៅប្រចាំថ្ងៃជាយូរមកហើយ ហើយភាពស្និតស្នាលមិនអាចខ្វះគ្នាបាននេះបានជម្រុញឲ្យពួកគាត់សម្រេចចង់បានប្តីម្នាក់រួមគ្នាតែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានបុរសណាម្នាក់ស្ម័គ្រចិត្តព្រមរៀបការជាមួយពួកគាត់នៅឡើយទេ៕ ដោយ៖ ខ្មែរណូត

ប្រអប់ខ្មៅរបស់យន្តហោះ Boeing 737-800 ដែលដឹកមនុស្ស ១៣២នាក់ ហើយបានធ្លាក់លើភ្នំក្នុងប្រទេសចិន ពេលនេះត្រូវបានរកឃើញហើយ (មានវីដេអូ)

Khmerpress March 24, 2022 24/03/2022

ចិន៖ ប្រអប់ខ្មៅចំនួន ១ក្នុងចំណោមប្រអប់ខ្មៅសរុប​ ២ របស់យន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់នៅក្នុងប្រទេសចិនកាលពីដើមសប្តាហ៍នេះត្រូវបានក្រុមអាជ្ញាធរអាកាសចរណ៍ចិនរកឃើញហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនានេះ។ ប្រអប់ខ្មៅដែលគេបានរកឃើញនោះត្រូវបានក្រុមអាជ្ញាធរអាកាសចរណ៍ចិនជឿជាក់ថា ជាឧបរកណ៍ដែលបានផ្ទុកនូវព័ត៌មានសំខាន់ៗមុនពេលយន្តហោះធ្លាក់ ហើយព័ត៌មានទាំងនោះក៏អាចជួយឲ្យគេស្វែងរកឃើញមូលហេតុពិតដែលនាំឲ្យយន្តហោះធ្លាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ប្រអប់ខ្មៅត្រូវបានរកឃើញកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ ហើយពេលនេះប្រអប់ខ្មៅកំពុងត្រូវបានគេផ្ញើទៅកាន់ទីក្រុងប៉េកាំងហើយដើម្បីឲ្យក្រុមអ្នកជំនាញធ្វើការពិនិត្យនិងស្រាវជ្រាវលម្អិតអំពីវា។ គួរបញ្ជាក់ជូនថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 បានធ្លាក់កាលពីថ្ងៃចន្ទកន្លងទៅ នៅក្នុងទីក្រុង Guangxi ភាគខាងត្បូងប្រទេសចិន ដោយនៅក្នុងយន្តហោះនោះមានផ្ទុកមនុស្សសរុបចំនួន ១៣២នាក់។ ទោះជាមិនទាន់បានរកឃើញជនរងគ្រោះគ្រប់ចំនួនក៏ដោយ តែតាមការសន្និដ្ឋានគឺមនុស្សទាំងអស់នោះគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ ហើយគ្រោះថ្នាក់មួយនេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះដែលមានមនុស្សស្លាប់ច្រើនជាងបំផុតផងដែរសម្រាប់ប្រទេសចិន បើគិតក្នុងរយៈពេលជិត ៣០ឆ្នាំចុងក្រោយនេះ៕ ដោយ៖ ខ្មែរណូត

កូវីដកូនកាត់ “ដែលតាក្រុង” បន្តរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ

Khmerpress March 24, 2022 24/03/2022

ថៃ៖ មេរោគនៃជំងឺកូវីដ-១៩ កូនកាត់ “ដែលតា” និង “អូមីក្រុង” ឬហៅកាត់ថា “ដែលតាក្រុង” ហាក់កំពុងបន្តការរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនានេះ។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹង​ថា កាលពីថ្ងៃពុធ ទី២៣ ម្សិលមិញនេះមានករណីឆ្លងវ៉ារ្យ៉ង់ “ដែលតាក្រុង” ចំនួន ៧៣ ករណីនៅតាមសហគមន៍ទូទាំងប្រទេសថៃ ហើយតួលេខនេះក៏ជាចំនួនអ្នកឆ្លងដ៏ច្រើនមួយផងដែរ បើធៀបទៅនឹងករណីរាតត្បាតមេរោគ “ដែលតាក្រុង” នៅតាមបណ្តាប្រទេសផ្សេងៗទៀត។ គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខ្ទង់ជាង​ ២ម៉ឺននាក់ ជាក់ស្តែងសម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ មីនានេះ គឺប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧,០២៤នាក់​ ក្នុងនោះមានអ្នកឆ្លង ៤៦នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈតួលេខអ្នកស្លាប់វិញមានចំនួន ៨២នាក់ផងដែរ។ ដោយឡែកបើគិតជាសរុបរួមចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមកគឺគិតត្រឹមពេលនេះថៃមានតួលេខអ្នកឆ្លងសរុបជាង ៣,៤លាននាក់ និងស្លាប់សរុបជាង ២៤ម៉ឺននាក់៕ ដោយ៖ ខ្មែរណូត

ស្ត្រីមេម៉ាយលង់ចិត្តស្រលាញ់បុរសដែលស្គាល់គ្នាតាម Instagram ចុងក្រោយត្រូវបុរសនោះបោកលួងលោមឲ្យផ្ញើលុយឲ្យជិត២០០ដង

Khmerpress March 24, 2022 24/03/2022

ម៉ាឡេស៊ី៖ ស្ត្រីចំណាស់ជនជាតិម៉ាឡេស៊ីម្នាក់ចាញ់បោកបុរសដែលបានស្គាល់គ្នាតាមបណ្តាញអ៊ីនណឺធិតអស់ប្រាក់ជិត ១ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនានេះ។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេដើម្បីរក្សាកិត្តិយសរបស់គាត់ហើយព័ត៌មានដែលគេបានដឹងអំពីរូបគាត់​ គឺគាត់ជាស្ត្រីមេម៉ាយម្នាក់ អាយុ ៦៣ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋ Penang ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា ស្រ្តីរងគ្រោះបានស្គាល់បុរសម្នាក់តាមរយៈបណ្តាញសង្គម Instagram កាលពីអំឡុងខែឆ្នូ ឆ្នាំ ២០២១ ដោយបុរសជាជនខិលខូចបានប្រើប្រាស់រូបថតនិងវីដេអូបង្ហាញថា គាត់ជាជនជាតិកូរ៉េនិងកំពុងធ្វើការងារនៅក្នុងអណ្តូងរ៉ែមួយកន្លែង។ ក្នុងអំឡុងពេលទាក់ទងគ្នានោះ បុរសជាជនបោកប្រាស់បានលួងលោមថា គាត់នឹងមើលថែស្រ្តីរងគ្រោះគ្រប់បែបយ៉ាងពេលពួកគាត់បានរស់នៅជាមួយគ្នា តែក្នុងអំឡុងពេលនេះគាត់កំពុងមានបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងនិងសុំឲ្យស្រ្តីរងគ្រោះផ្ញើប្រាក់មកជួយគាត់ឲ្យបានលឿនដើម្បីឆាប់បានរស់នៅជុំគ្នា។ ក្នុងរយៈពេល ៤ខែចុងក្រោយនេះស្រ្តីជាជនរងគ្រោះបានផ្ញើប្រាក់ឲ្យជនខិលខូចចំនួន ១៨៤ដង ដោយប្រើប្រាស់គណនីធនាគារចំនួន ១៨ផ្សេងគ្នា ហើយទឹកប្រាក់សរុបដែលគាត់បានផ្ញើចេញទៅមានចំនួន ៣,៩ លានរីងហ្គីត (៩០៨,៥១០ ដុល្លារអាមេរិក)។ រឿងរ៉ាវឆរបោកតាមបណ្តាញអ៊ីនធឺណិតមួយនេះត្រូវបានរាយការណ៍ទៅកាន់អាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃទី ១៧ ខែមីនាកន្លងទៅបន្ទាប់ពីស្រ្តីរងគ្រោះមិនអាចទាក់ទងជនបោកប្រាស់បាន​ ហើយរហូតមកទល់នឹងពេលនេះប៉ូលិសជំនាញម៉ាឡេស៊ីហាក់គ្មានវិធីអាចជួយយកប្រាក់ដែលបាត់បង់នោះបានមកវិញទេ។​ បើតាមការសន្និដ្ឋានរបស់ប៉ូលិសម៉ាឡេស៊ីគឺជនខិលខូចបានធ្វើសកម្មភាពបោកប្រាស់នេះចេញមកពីប្រទេសនីហ្សេរីយ៉ា៕ ដោយ៖ ខ្មែរណូត

ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីល ៦,០០០ដើម បន្ថែមឱ្យអ៊ុយក្រែន

Khmerpress March 24, 2022 24/03/2022

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងផ្ដល់មីស៊ីលចំនួន ៦,០០០ដើមឱ្យអ៊ុយក្រែន ព្រមទាំងជំនួយជាថវិកាជិត ៤០លានដុល្លារ ដើម្បីគាំទ្រដល់ការផ្សាយ ព័ត៌មានរបស់ BBC នៅក្នុងតំបន់ ក៏ដូចជាការចំណាយចាយវាយសម្រាប់កងទ័ព និងពីឡុតអ៊ុយក្រែន។ នេះបើតាមការិយាល័យ នាយករដ្ឋមន្ត្រីអង់គ្លេស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានឱ្យដឹងទៀតថាលោក ចនសុនផ្ទាល់នឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយថ្មីខាងលើដល់អ៊ុយក្រែន នាឱកាសចូលរួមកិច្ចប្រជុំកំពូល NATO និងក្រុមប្រទេស G7 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបង្ហាញការគាំទ្រផងដែរដល់ ការពង្រឹងសមត្ថភាពយោធាអ៊ុយក្រែន នៅពេលអនាគត។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់អឺរ៉ុប) ត្រូវបានគេរំពឹងថាជាពេលដែល មេដឹកនាំលោកខាងលិចប្រកាសពីការផ្ដល់ជំនួយ និងការប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយជាបរិក្ខានានាដើម្បីជួយ អ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងពីអាវុធគីមី, ជីវសាស្ត្រ, វិទ្យុសកម្ម និងនុយក្លេអ៊ែរជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews