(អាមេរិក)៖ តារាចម្រៀងល្បីរបស់កម្ពុជា គឺលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានក្លាយជាតារាតំណាងរបស់ Tommy Hilfiger ពីប្រទេសកម្ពុជាចូលរួម Tommy Hilfiger Fall-Winter ‘24 Runway Show នៅទីក្រុង New York សហរដ្ឋអាមេរិកជាមួយនឹងតារាល្បីៗលើពិភពលោកជាច្រើនរូបទៀត។ កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈនេះ នៅទីក្រុង New York ក្រុមហ៊ុនលក់សម្លៀកបំពាក់ដ៏ល្បីរបស់អាមេរិក Tommy Hilfiger បានរៀបចំកម្មវិធី Tommy Hilfiger Fall-Winter ‘24 Runway Show មួយដ៏ធំ ហើយក៏មានវត្តមានពីតារាល្បីៗទូទាំងពិភពលោកមកចូលរួមដូចជា lee-Junho (ពីក្រុម 2PM), NAYEON (ពីក្រុម TWICE) មកពីប្រទេសកូរ៉េ និង PHUWIN, NARAVIT និង WIN METAWIN មកពីប្រទេសថៃជាដើម។ វត្តមានរបស់តារារ៉េបដ៏ល្បី G-Devith និង […]