សម្ដេចតេជោ ហ៊ុន សែន៖ ថៃ មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!
Liny Chan
July 3, 2025
03/07/2025
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ថៃ បានផ្សពេះផ្សាយព័ត៌មានមិនពិតជុំវិញការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ថាប្រទេសកម្ពុជា ជាអ្នកបិទព្រំដែន មិនមែនប្រទេសថៃនោះទេ។ ដោយហួសចិត្តនឹងការលើកឡើងបែបនេះរបស់ថៃ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ថៃ ជាមនុស្សពូកែភូត មិនត្រឹមតែភូតប្រជាជនកម្ពុជានោះទេ ភូតទាំងប្រជាជនខ្លួនឯង ហើយភូតទាំងពិភពលោក!»។ ប្រសាសន៍របស់សម្ដេចតេជោ បែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាល ជាមួយសិស្ស-និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា៖ «បេសកជនពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន មកជួបជាមួយខ្ញុំ ក៏គាត់មានការលំបាកដែរ គាត់មានការវិនិយោគនៅថៃផង នៅកម្ពុជាផង។ គាត់ថាគាត់ពិបាក ឥលូវមិនដឹងត្រូវសម្រេចចិត្តរបៀបមិច? ព្រោះគាត់ធ្វើការវិនិយោគនៅកម្ពុជា ដឹកទៅថៃ ធ្វើការវិនិយោគនៅថៃ ដឹកមកកម្ពុជា វាឆ្លងឆ្លើយគ្នាអ៊ីចឹង ព្រោះជាគ្រឿងបង្គំ វាទាក់ទងគ្នា។ បានខ្ញុំប្រាប់គាត់ថា រឿងហ្នឹងរឿងថៃតើ ឥលូវឯកឧត្តមទៅប្រាប់ខាងថៃទៅ ឱ្យធ្វើឱ្យដូចមុនទៅវាចប់ហើយ, វាមានរឿងអីពិបាក? បិទ […]