ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង៖ ស្ថានភាពនៅព្រំដែនខេត្ត មិនមានអ្វីប្រែប្រួលនោះទេ ខណៈរដ្ឋបាលខេត្តបានរៀបចំទីតាំងជម្លៀសពលរដ្ឋរួចរាល់

Liny Chan June 19, 2025 19/06/2025

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុង ជាមួយប្រទេសថៃ គ្មានភាពតានតឹង ឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ។ លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា ខេត្តកោះកុង បានត្រៀមទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ ឈានដល់ការផ្ទុះអាវុធ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ, លោកស្រីអភិបាលខេត្ត បានអះអាងថា៖ «នៅចំពោះខេត្តកោះកុង ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ គ្រាន់តែបន្ថយម៉ោងក្នុងការបើកព្រំដែនតែប៉ុណ្ណោះ និងបានអនុវត្តតាមវិធានការបិទមិនឱ្យផ្លែឈើ និងបន្លែរបស់ខេត្តនាំចូលពីប្រទេសថៃ»។ ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងជម្រកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងមធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត សម្រាប់ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅករណីកើតឡើងជាយថាហេតុណាមួយជាដើម។ សូមរម្លឹកជាថ្មីថា ស្ថានការណ៍ព្រំដែនកម្ពុជា បានឡើងកម្ដៅជាលំដាប់ បន្ទាប់ពីកងទ័ពថៃ បានបើកការឈ្លានពាន និងលបលួចវាយប្រហារមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកហើយ នៅក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យវីរៈយុទ្ធជន សួន រ៉ោន បាត់បង់ជីវិតទាំងព្រឹកព្រលឹម។ ឆ្លើយតបទៅនឹងហេតុការណ៍ផ្ទុះអាវុធបង្កឡើងដោយភាគីថៃ, សម្ដេចបវរធិបតី […]

លោក Modi ប្រាប់លោក ត្រាំ ថាអាមេរិកមិនបានសម្របសម្រួល បទឈប់បា-ញ់ឥណ្ឌា-ប៉ាគីស្ថាននោះទេ

Liny Chan June 18, 2025 18/06/2025

(ញូវដែលី)៖ ប្រមុខការទូតឥណ្ឌា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី លោក Narendra Modi បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា បទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីជម្លោះរយៈពេល ៤ថ្ងៃក្នុងខែឧសភា សម្រេចបានតាមរយៈការចរចារវាងយោធាទាំងពីរ ហើយមិនមែនជាការសម្រុះសម្រួលដោយសហរដ្ឋអាមេរិកទេ។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា «លោកនាយករដ្ឋមន្ត្រី Modi ប្រាប់លោកប្រធានាធិបតី ត្រាំ យ៉ាងច្បាស់ថា មិនមានការពិភាក្សាលើប្រធានបទ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហរដ្ឋអាមេរិក ឬការសម្របសម្រួលរបស់សហរដ្ឋអាមេរិក រវាងឥណ្ឌា និងប៉ាគីស្ថាននោះទេ»។ លោកបន្ថែមថា «ការពិភាក្សាបញ្ឈប់សកម្មភាពយោធា បានកើតឡើងដោយផ្ទាល់រវាងឥណ្ឌា និងប៉ាគីស្ថាន តាមរយៈបណ្តាញយោធាដែលមានស្រាប់ និងតបតាមការទទូចរបស់ប៉ាគីស្ថាន»។ គួរបញ្ជាក់ថា លោក ត្រាំ អះអាងថា ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានយល់ព្រមលើបទឈប់បាញ់ បន្ទាប់ពីកិច្ចចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរខេត្តច័ន្ទបុរីរបស់ថៃ ស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ដើម្បីនាំចូលបន្លែ និងផ្លែឈើ តែត្រូវភាគីកម្ពុជាបដិសេធ ហើយឆ្លើយតបថា ទាល់តែភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ

Liny Chan June 18, 2025 18/06/2025

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។ តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។ ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

Liny Chan June 18, 2025 18/06/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារដើម្បីប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើ បាត់ដំបង២០២៥ នៅសាលាប្រជុំសាលាខេត្ត និងត្រួតពិនិត្យទីតាំង​ដើម្បីត្រៀមរៀបចំពេលឆាប់ៗខាងមុខនេះ។ ក្រោយពិភាក្សារួច លោកអភិបាលខេត្តបានសម្រេចរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥ នេះ គ្រោងរៀបចំឡើងរយៈពេលមួយសប្តាហ៍ពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ និងមានប៊ូហ្វេ ទុរេនបាត់ដំបង រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥។ សូមបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

AVI៖ ប្រជាជនកម្ពុជាច្រើនលើសលប់ជាង៩៣,៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាល​ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និង៩៩,៨% គាំទ្រចំពោះការយកតំបន់ទាំង៤ប្តឹងទៅ ICJ

Liny Chan June 18, 2025 18/06/2025

(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានឲ្យដឹងថា ប្រជាជនកម្ពុជាច្រើនលើសលប់ ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការស្ទាបស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបណ្តាញ Fresh News ទទួលបាន។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំការស្ទាបស្ទង់ មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងយល់អំពីមតិសាធារណៈ និងការយល់ឃើញរបស់ ប្រជាជនកម្ពុជា ជាពិសេសចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះ តំបន់ព្រំដែនជាមួយភាគីថៃ។ AVI បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និង សម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាជនចំនួន ១.៥៨៨ នាក់ ដែលក្នុងនោះមានអ្នកឆ្លើយសំណួរជា យុវជន វ័យកណ្តាល និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមានពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្ត្រីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។ បើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលសំខាន់ៗនៃការស្ទាបស្ទង់មតិខាងលើនេះ បានបង្ហាញថា៖ *១. ប្រជាជនកម្ពុជាច្រើនលើសលប់ (ជាង៩៣,៦%) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ *២. ប្រជាជន ៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី […]

សមត្ថកិច្ចកម្ពុជា បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទនៅច្រកទ្វារព្រំដែនអូរស្មាច់ និងជាំ ក្នុងខេត្តឧត្តរមានជ័យ

Liny Chan June 18, 2025 18/06/2025

(ឧត្តរមានជ័យ)៖ កម្លាំងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកទ្វារព្រំដែនជាំ ក្នុងខេត្តឧត្តរមានជ័យ បន្ដត្រួតពិនិត្យ និងបិទខ្ទប់ការនាំចូលបន្លែ ផ្លែឈើគ្រប់ប្រភេទរបស់ថៃ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្រោយភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែន។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះថា ច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ និងជាំ គឺបើកដំណើរការតាមម៉ោងកំណត់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានឆែកឆេរពិនិត្យរាល់មុខទំនិញដែលនាំចូលមកកម្ពុជា សំដៅទប់ស្កាត់ និងបិទខ្ទប់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ។ សូមជម្រាបថា ក្រោយផុតឱសានវាទ ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់នោះ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ។ ក្នុងករណីក្រុមយោធាថៃ បើកដំណើរការព្រំដែនឲ្យវិលមករកប្រក្រតីភាពវិញ កម្ពុជាក៏បើកដំណើរការដូចគ្នាផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មនុស្សរាប់រយនាក់ ភៀសខ្លួនចេញពីអ៉ីរ៉ង់ ទៅប្រទេសអាស៊ៃបៃហ្សង់ និងប្រទេសអាមេនី

Liny Chan June 18, 2025 18/06/2025

(បាគូ, អាមេនី)៖ មនុស្សរាប់រយនាក់ បានភៀសខ្លួនចេញពីអ៉ីរ៉ង់ទៅប្រទេសអាស៊ែបៃហ្សង់ ក្នុងរយៈពេល ៥ថ្ងៃ ចាប់តាំងពីមានសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាមេនី ក៏បានរាយការណ៍ថា ឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ១១០នាក់ចេញពីអ៉ីរ៉ង់ តាមរយៈប្រទេសអាមេនី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ ការធ្វើដំណើរតាមផ្លូវគោក ចេញពីទីក្រុងតេហេរ៉ង់ ទៅច្រកចូលអាស៊ែបៃហ្សង់ ត្រូវចំណាយពេលប្រហែល ៨ម៉ោង ខណៈដើម្បីទៅដល់ព្រំដែនអាមេនី ត្រូវចំណាយពេលជាង ១០ម៉ោង។ អ្នកនាំពាក្យក្រសួងការបរទេសអាស៊ែបៃហ្សង់ លោក Aykhan Hajizadeh បាននិយាយថា ពលរដ្ឋជាង ១ ២០០នាក់ មកពី ៥១ប្រទេស បានស្នើសុំការអនុញ្ញាតឱ្យឆ្លងពីអ៉ីរ៉ង់មកអាស៊ែបៃហ្សង់។ លោកបានបដិសេធលម្អិតពីចំនួនជាក់លាក់ ប៉ុន្តែមន្រ្តីអាស៊ៃបៃហ្សង់ម្នាក់និយាយថា មានច្រើនជាង ៦០០នាក់មកពីរុស្ស៉ី អាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ អ៉ីតាលី ស៊ែប៊ី រូម៉ានី ព័រទុយហ្គាល់ ចិន វៀតណាម អារ៉ាប់រួម ហ្សកហ្ស៊ី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ «មហាជនក្នុងដំណើរថ្មើរជើងរួមគ្នា» បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិភាព

Liny Chan June 18, 2025 18/06/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ ពិតជាមានមោទនភាព និងថ្លែងអំណរព្រះគុណដល់ព្រះថេរាថុរៈគ្រប់ព្រះអង្គ, ថ្លែងអំណរព្រះរាជគុណថ្វាយដល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសូមថ្លែងអំណរគុនដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានប្រោសព្រះរាជទាន ផ្តល់ការឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈ និងស្បៀងអាហារ ដែលបានចូលរួមយ៉ាងផុសផុលតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការ ជំនឿសាសនា ក្នុងនាមជាប្រជាតិខ្មែរតែមួយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំណុចនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំនៃខឿនការពារជាតិរបស់ប្រជាជន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែង នៅក្នុងដំណើរថ្មើរជើងដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ គឺបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហជាតិ ស្នេហាទឹកដី របស់ប្រជាពលរដ្ឋខ្មែរ និងផ្តល់នូវកម្លាំងចិត្តដ៏ខ្លាំងចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនខ្មែរយើង។ សម្តេចបវរធិបតី ហ៊ុន […]

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ពីវិធានការនានា ជុំវិញការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ

Liny Chan June 18, 2025 18/06/2025

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងពីការត្រៀមរួចជាស្រេច ក្នុងការជួយសម្រួលដល់លំហូរបន្លែ ផ្លែឈើ ទៅកាន់បណ្តាខេត្តទាំង៧ ជាប់ព្រំដែនថៃ បន្ទាប់ពីមានការបិទមិនឱ្យបន្លែ ផ្លែឈើថៃចូលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់អំពីវិធានការនានា ដែលក្រសួងពាណិជ្ជកម្មធ្វើ និងត្រៀមដើម្បីការពារការឡើងថ្លៃទំនិញជាដើម។ សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖