ព័ត៌មានជាតិ

អាជ្ញាធរទទូចឲ្យម្ចាស់ផ្ទះ១១ខ្នង អញ្ជើញរួសរាន់ចូលរួមក្នុងការទទួលយកសំណងផលប៉ះពាល់ ដើម្បីឱ្យគម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយលូបឹងត្របែកសម្រេចអនុវត្តបាន ១០០ភាគរយ

Nisaiy KP May 11, 2025 11/05/2025

(ភ្នំពេញ)៖ កន្លងមកនេះមានប្រជាពលរដ្ឋដែលតាំងទីលំនៅតាមមាត់ប្រឡាយទឹកស្អុយបឹងត្របែកប្រមាណជាង៩៥% បានចូលរួម ទទួលយកសំណងផលប៉ះពាល់របស់គណៈកម្មការអន្តរក្រសួង ហើយយល់ព្រមរុះរើផ្ទះចេញពីដីកម្មសិទ្ធរបស់រដ្ឋ ផ្លាស់ទីលំនៅទៅកាន់កន្លែងផ្សេង។ តាមរយៈសកម្មភាពនេះ អាជ្ញាធរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសហការរបស់បងប្អូនប្រជាពលរដ្ឋ ហើយដោយសារការចូលរួមនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ អាចមានលទ្ធភាពក្នុងការបញ្ជូនគ្រឿងចក្រ ដើម្បីធ្វើការកាយស្តារល្បាប់ភក់ ក្នុងប្រឡាយ និងឈូសឆាយដី បើកផ្លូវបានប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ដែលនៅសល់ប្រមាណ ៦០ម៉ែត្រទៀត ពីគោលដៅសម្រេចនៃគម្រោង។ តែនៅមានផ្ទះប្រមាណ១១ខ្នងផ្ទះទៀត ដែលមិនទាន់រុះរើ ធ្វើឱ្យរាំងស្ទះ មិនអាចឱ្យគ្រឿងចក្រចូលកាយស្តារ ដល់ស្ថាននីយបូមទឹកបឹងត្របែកបាន។ ក្នុងន័យនេះ ដើម្បីរួមចំណែកធ្វើឱ្យគម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រឡាយលូបឹងត្របែកសម្រេចអនុវត្តបាន១០០% អាជ្ញាធរសូមសំណូមពរយ៉ាងទទូច ទៅកាន់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ប្រមាណ៥%ទៀត ដែលមិនទាន់ទទួលយកសំណងផលប៉ះពាល់ជំហាន១នោះ សូមមេត្តាអញ្ជើញរួសរាន់ និងចូលរួមក្នុងការទទួលយកសំណងផលប៉ះពាល់ពីគណៈកម្មការអន្តរក្រសួង។ លើសពីនេះទៅទៀត ដើម្បីជួយកាត់បន្ថយការចំណាយ និងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបានទទួលសំណងរួចរាល់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ស្ម័គ្រចិត្តដោយស្មោះ ក្នុងការជួយរុះរើផ្ទះជូនប្រជាពលរដ្ឋ និងដឹកជញ្ជូននូវសម្ភារទាំងនោះ ទៅកាន់ទីលំនៅថ្មី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន និងកំពុងរង់ចាំទទួលភ្ញៀវទេសចរដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង

Nisaiy KP May 11, 2025 11/05/2025

(សៀមរាប)៖ ទីលំហែបៃតងរបស់សហគមនាគមន៍ ចំនួន១០កន្លែង បានបញ្ចប់ការសាងសង់ជាស្ថាពរ និងកំពុងរង់ចាំទទួលភ្ញៀវទេសចរ ដែលនិយមការសម្រាកលំហែកម្សាន្តជាមួយធម្មជាតិបៃតង នៅលើខ្នងភ្នំនៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងខេត្តសៀមរាប។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាពេលនេះ គោលដៅលំហែបៃតង ចាប់ផ្តើមចេញជារូបរាងហើយនៅលើភ្នំគូលែន បន្ទាប់គម្រោងរបស់ក្រសួងបរិស្ថាន បានជួយសាងសង់ទីលំហែបៃតងរបស់សហគមនាគមន៍ តាមរចនាបទខ្មែរ និងមានលក្ខណៈទំនើប ហើយរួចរាល់និងគ្រោងប្រគល់ជូនទៅសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ ដើម្បីផ្តល់ជូនសេវាកម្ម ការលំហែកម្សាន្តប្រកបដោយសុខុដុមរមនា ជាមួយធម្មជាតិ ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលមកសម្រាកលំហែ បោះតង់ និងទស្សនាជុំវិញតំបន់ភ្នំគូលែន។ លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានបង្កើតការអភិវឌ្ឍគោលដៅ «លំហែបៃតង» ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្ត ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន», លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតជារបៀងគោលដៅលំហែបៃតង ដោយមានសហគមន៍តំបន់ការពារធម្មជាតិ ចំនួន៥ ដែលមានសក្តានុពលធម្មជាតិខុសៗគ្នា។ ក្រសួងបរិស្ថានបានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ […]

ACU បញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី

Liny Chan May 10, 2025 10/05/2025

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចេញទៅជជែក​ជាមួយអាមេរិក ពាក់ព័ន្ធបញ្ហាពន្ធទំនិញ

Liny Chan May 10, 2025 10/05/2025

(ភ្នំពេញ)៖ នាម៉ោង ១២៖៣៥នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ​២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុម​ការងារ​ចំពោះ​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិក បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Representative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនោះដឹកនាំ​ដោយ​លោកឧបនាយករដ្ឋមន្ត្រី និងមានការចូលរួមពី លោកស្រី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំធ្វើឡើង ​​តាមប្រព័ន្ធ Zoom ជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំលើកទី១នេះ […]

ACU ឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប

Liny Chan May 10, 2025 10/05/2025

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប។ លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ នៅពេលនេះលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល កំពុងសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានគយ ណែនាំដល់គ្រប់អង្គភាពគយតាមច្រកព្រំដែនថៃ ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលសត្វពាហនៈ និងសាច់គោ-ក្របី ចូលមកកម្ពុជា ខណៈមានការផ្ទុះឡើងនៃជំងឺអង់ត្រាក់នៅប្រទេសថៃ

Liny Chan May 10, 2025 10/05/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញការណែនាំ ដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ទប់ស្កាត់ ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវសត្វពាហនៈ (គោ-ក្របី) និងសាច់គោ-ក្របីពីប្រទេសថៃ តាមមាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) ចូលមកកម្ពុជា។ នេះបើយោងតាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា «ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្ត, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំដល់គ្រប់អង្គភាពគយ និងរដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឯកសារ និងការត្រួតពិនិត្យរូបវន្ត ព្រមទាំងត្រូវចាត់ វិធានការតាមដាន ទប់ស្កាត់ការប៉ុនប៉ងលួចនាំចូល ដោយខុសច្បាប់នូវទំនិញដែលបានហាមឃាត់តាម មាត់ច្រកនានា ជាពិសេសតាមច្រករបៀង ក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់»៕ សូមអានខ្លឹមសារ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងស្រុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ជា សុផារ៉ា អញ្ជើញទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ពីរដ្ឋាភិបាលជប៉ុន

Liny Chan May 9, 2025 09/05/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ពីរដ្ឋាភិបាលជប៉ុន។ កាលពីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះក្នុងវិស័យនានាក្នុងសង្គម។ លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា-ថៃ បានឯកភាពគ្នារក្សាកងទ័ពម្ខាងៗចំនួន៥នាក់ ឈរជើងនៅប្រាសាទតាមាន់, ក្រសួងការពារជាតិ ច្រានចោល និងថ្កោលទោសជនអគតិមួយចំនួន ដែលចោទថា «កម្ពុជាដកទ័ពពីតំបន់ប្រាសាទតាមាន់»

Liny Chan May 9, 2025 09/05/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចុមពោះ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួនដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ប្រាសាទតាមាន់។ តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចាត់ទុកថា ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។ បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ, កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួន នៅទីតាំងដដែលតាមបណ្តោយព្រំដែន។ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរជាតិអប្សរា ការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប

Liny Chan May 9, 2025 09/05/2025

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។ បើតាមសេចក្ដីជូនដំណឹង, ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយ ដែលមានឈ្មោះថា «Visit Angkor» ហើយដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store U តាមរយៈ QR code ដែលបានជូនភ្ជាប់។ កម្មវិធីនេះ មានមុខងារសំខាន់ៗ ដូចខាងក្រោម៖ ១៖ មុខងារប្រាសាទ៖ ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។២៖ មុខងារក្រៅពីប្រាសាទ៖ ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែង កម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។៣៖ មុខងារក្រមប្រតិបត្តិ៖ ផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋាន អង្គរ។ […]