ព័ត៌មានជាតិ

ក្រសួងសាធារណការ ចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ

Liny Chan May 14, 2025 14/05/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងស្តីពីការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង ម៉ូតូកង់បួន ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។ សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា ការចាប់ផ្តេីមដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វេីឡេីងតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ឬ នៅទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាឫស្សីកែវ រៀងរាល់ម៉ោងធ្វើការ ។ ករណីសាធារណជន មានតម្រូវការ សំណូមពរ ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈ ឬមតិយោបល់ កែលម្អណាមួយ អាចផ្តល់ព័ត៌មកយើងខ្ញុំតាមរយៈប្រអប់សារ ឬសូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទ HOTLINE “1275” ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក-អារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ» ក្រោយជំនួបត្រាំ-MbS

Liny Chan May 14, 2025 14/05/2025

(រីយ៉ាដ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រ» ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលដែលមហាអំណាចប្រេងមួយនេះ បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ក្នុងពេលចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រ ដែលមានគោលបំណងប្រមូលទុនវិនិយោគរាប់ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះអង្គម្ចាស់​រាជទាយាទ Mohammed bin Salman បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ត្រាំ នៅ​ពេល​លោក​អញ្ជើញ​ដល់​អារ៉ាប៊ីសាអូឌីត។ ក្រោយ​មក ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​រួមគ្នា​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ជាច្រើន ដែល​ទូរទស្សន៍​រដ្ឋ​អារ៉ាប៊ីសាអូឌីត​រាយការណ៍​ថា​គ្របដណ្ដប់​លើ​វិស័យ​ថាមពល ការពារ​ជាតិ ការ​រុករក​រ៉ែ និង​វិស័យ​ផ្សេងៗ​ទៀត។ ទន្ទឹម​គ្នា​នេះ សេតវិមាន​បាន​បង្ហាញ​ថា អារ៉ាប៊ីសាអូឌីត​មាន​ផែនការ​វិនិយោគ​ទឹកប្រាក់ ៦០០ ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​លក់​អាវុធ​ដ៏​ធំ​មួយ​មាន​តម្លៃ​ជិត ១៤២ ពាន់​លាន​ដុល្លារ។ ក្នុងជំនួបជាមួយព្រះអង្គម្ចាស់រាជទាយាទនៅទីក្រុងរីយ៉ាដ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងដូច្នេះថា «ខ្ញុំពិតជាជឿជាក់ថា យើងចូលចិត្តគ្នាទៅវិញទៅមកណាស់»។ កាសែត Wall Street Journal បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំមួយនៅព្រះបរមរាជវាំង លោក ត្រាំ បានហៅព្រះអង្គម្ចាស់រាជទាយាទថាជា […]

គយណែនាំដល់មន្រ្តីនៅតាមព្រំដែន ទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន

Liny Chan May 14, 2025 14/05/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានណែនាំដល់មន្រ្តីនៅតាមព្រំដែន ឱ្យចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងដែលប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន។ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖ ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា «ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ ខូចគុណភាព» ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី អគរ។ ៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុន Cambrew សហការជាមួយ Wingmall ពង្រីកវិសាលភាពនៅក្នុងទីផ្សារឌីជីថល

Naren May 13, 2025 13/05/2025

ក្រុមហ៊ុន Cambrew ដែលជាផ្នែកមួយនៃក្រុមហ៊ុន Carlsberg Group និងជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការហាងអនឡាញ Carlsberg របស់ខ្លួននៅលើ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ Wingmall នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងការចែកចាយ និងលក់រាយនូវផលិតផលភេសជ្ជៈជាច្រើនរបស់ក្រុមហ៊ុន Cambrew ដូចជា៖ ស្រាបៀរ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម និងទឹកបរិសុទ្ធជាដើម។ លើសពីនេះទៀត ភាពជាដៃគូនេះ នឹងជួយបង្កើនវិសាលភាពផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនដ៏ធំមួយនេះខិតកាន់តែជិតអតិថិជន និងដៃគូអាជីវកម្មរបស់ខ្លួនបានយ៉ាងប្រសើរ។ វត្តមានហាង Carlsberg នៅលើថ្នាល Wingmall ផ្តល់ជូនអតិថិជនទូទៅ ក៏ដូចជាដៃគូអាជីវកម្មចែកចាយ (B2B) នូវភាពងាយស្រួលក្នុងការស្វែងរក និងបញ្ជាទិញផលិតផលរបស់ក្រុមហ៊ុន Cambrew ហើយដឹកជញ្ជូន ទៅដល់ទីតាំងដោយផ្ទាល់តែម្តងត្រឹមតែ ១០ ទៅ ២០នាទីប៉ុណ្ណោះ។ ហាង Carlsberg មានលក់ផលិតផលជាជាច្រើននៅលើ Wingmall ដូចជា៖ ស្រាបៀរ Carlsberg, Angkor, Singha,Blanc 1664 ព្រមទាំងភេសជ្ជៈកំពុងពេញនិយមជាច្រើនទៀតរួមមាន៖ Sting, Pepsi, Mirinda, 7Up […]

យុវជនម្នាក់ដែលមានជីវភាពក្រីក្រតស៊ូ ក្នុងការរៀនសូត្ររហូតទទួលបាននិទ្ទេស A រស់នៅសង្កាត់អូចារ ក្រុងបាត់ដំបង ទទួលបានផ្ទះថ្មថ្មី១ខ្នង ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

Naren May 13, 2025 13/05/2025

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ អមដោលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុងបាត់ដំបង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង លេខរៀងទី១៧ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ យុវជនឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ លោក ហឿន ឌឿ អភិបាលក្រុងស្តីទី បានឱ្យដឹងថា ក្រុមគ្រួសារ យុវជនឈ្មោះ គ្រុឌ សុវណ្ណារ៉ា មានជីវភាពទ័លក្រ មានបងប្អូនចំនួន ០៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្ណសមធម៌ យុវជនរូបនេះត្រូវឆ្លៀតពីកាសិក្សាហើយបានទៅធ្វើការជាមួយម្តាយ រកប្រាក់ចិញ្ចឹមគ្រួសារ និងប្អូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A នៅឆ្នាំ២០២៤ កន្លងទៅ។ ក្នុងនាមកាកបាទក្រហមកម្ពុជា […]

យុវជន ទីវ តារារិទ្ធិ អ្នកជិះកង់ពីកម្ពុជាឆ្ពោះទៅទ្វីបអឺរ៉ុប៖ ឧបសគ្គ មិនមែនជារនាំបង្អាក់ដំណើរ ចំពោះបេសកកម្មមនុស្សធម៌ រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផានោះទេ 

Naren May 13, 2025 13/05/2025

(ភ្នំពេញ)៖ យុវជន ទីវ តារារិទ្ធិ ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ជាមួយនឹងដំណើរផ្លូវដ៏សែនវែងឆ្ងាយ និងមានឧបសគ្គជាច្រើនយ៉ាងណាក្តី តែលោក ទីវ តារារិទ្ធិ បានគូសបញ្ជាក់ថា ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។ នៅក្នុងឱកាសដែលលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យយុវជន ទីវ តារារិទ្ធិ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១២ ខែឧសភានេះ យុវជន តារារិទ្ធិ បានឱ្យដឹងថា ចំពោះឧបសគ្គធំៗនៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់លោក គឺការស្នើសុំវីសា ដើម្បីឆ្លងកាត់ប្រទេសនីមួយៗ ជាក់ស្តែងនៅពេលឆ្លងកាត់ប្រទេសឥណ្ឌា គឺត្រូវរងចាំវីសារហូត ៨សប្តាហ៍ឯណោះ ចំណុចនេះបានធ្វើឱ្យការធ្វើដំណើររៃអង្គាសថវិការបស់លោកត្រូវយឺតយ៉ាវ។ ដែលផែនការឆ្ពោះកាន់ទ្វីបអឺរ៉ុប ខកខានពោលគឺរយៈពេល១១ខែមកនេះ លោកទើបធ្វើដំណើរមកតំបន់មជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។ យុវជន ទីវ តារារិទ្ធិ បានបញ្ជាក់ថា […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ

Naren May 13, 2025 13/05/2025

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖ ១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ ២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖ ១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ […]

លោក ត្រាំ ផ្ដល់សញ្ញាថាលោកអាចនឹងនិយាយជាមួយលោក ស៊ី នៅចុងសប្តាហ៍នេះ ក្រោយមាន «ការកំណត់ឡើងវិញ» នៃទំនាក់ទំនង

Naren May 13, 2025 13/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី១២ ខែឧសភា ថា លោកអាចនឹងនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចុងសប្តាហ៍នេះ បន្ទាប់ពីមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង និងវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ បានបញ្ជាក់ថា កិច្ចចរចារវាងមន្ត្រីនៃប្រទេសទាំងពីរ កាលពីចុងសប្តាហ៍មុន ដែលទំនងជាសំដៅលើកិច្ចពិភាក្សានៅប្រទេសស្វីស បាននាំឲ្យមាន «ការកំណត់ឡើងវិញ» នូវទំនាក់ទំនង។ ការណ៍នេះ បានបើកផ្លូវឲ្យមានលទ្ធភាពនៃការសន្ទនាកម្រិតមេដឹកនាំនៅពេលខាងមុខនេះ។ គួរបញ្ជាក់ថា សញ្ញាណាមួយនៃការបន្ធូរបន្ថយភាពតានតឹង ឬវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានទីផ្សារហិរញ្ញវត្ថុពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យវិនិយោគិនបរទេស បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

Naren May 13, 2025 13/05/2025

(ភ្នំពេញ)៖ ក្នុងជំនួបដោយឡែកពីគ្នាជាមួយក្រុមហ៊ុនចំនួន២ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនោះ គិតគូរពីការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីបម្រើដល់ការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុនទាំងពីរនោះរួមមាន៖ ក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងក្រុមហ៊ុន Beijing Sainte Holding Co., Ltd។ * ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. លោក ជា វុទ្ធី និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន ដោយមានការសម្របសម្រួលពីលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ហ័ង រួយហ័រ (Wong […]