ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ កំពុងគំរាមកំហែងពលរដ្ឋ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, អភិបាលខេត្ត ជម្លៀសពលរដ្ឋដែលប្រឈមខ្លាំងទៅកាន់ទីទួលមានសុវត្ថិភាព

Liny Chan November 20, 2025 20/11/2025

(ពោធិ៍សាត់)៖ ស្ថានភាពជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ដែលសម្រុកបុកពីក្បាលស្ទឹងទាំងបី នៅប៉ែកខាងលើ នៃស្រុកភ្នំក្រវាញ និងស្រុកវាលវែង រួមមានស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងពោធិ៍សាត់ បាននឹងកំពុងដាក់សម្ពាធ នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ពិសេសចំណុចព្រៃញី ក្បាលហុង និងលលកស។ ជាក់ស្តែងនាវេលាម៉ោង ០២ និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍ជួយទប់ទឹក និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ឱ្យមកកាន់ទីទួលសុវត្ថិភាព។ ជុំវិញគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ លោកអភិបាលខេត្ត បានបញ្ជាក់អំពីស្ថានភាពទឹក អាចបន្តជន់លិចចន្លោះពី២ថ្ងៃ និងអាចបែកវាលស្រកចុះទៅវិញជាបន្តបន្ទាប់ ប្រសិនបើស្ថានភាពក្បាលស្ទឹងធំទាំងបី នៅប៉ែកខាងលើ គ្មានភ្លៀងធ្លាក់។ ក្នុងឱកាសនោះ លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ជាពិសេសនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់គ្រប់គ្រងកូនចៅ ទ្រព្យសម្បត្តិមានតម្លៃ ក៏ដូចជាសត្វពាហនៈ ដែលអាចបង្កគ្រោះថ្នាក់ ឬបាត់បង់ជាយថាហេតុ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ផងដែរ៕ […]

អ៊ុយក្រែន គ្រោងទាមទារសំណង ៤៤ពាន់លានដុល្លារពីរុស្ស៉ី ជុំវិញការបំភាយឧស្ម័នអំឡុងពេលនៃសង្រ្គាម

Liny Chan November 19, 2025 19/11/2025

(BELEM, ប្រេស៉ីល)៖ មន្រ្តីរដ្ឋាភិបាលទីក្រុងកៀវបានប្រាប់ Reuters ថាអ៊ុយក្រែនគ្រោងទាមទារសំណងចំនួន ៤៤ពាន់លានដុល្លារពីរុស្ស៉ី សម្រាប់ការបំផ្លិចបំផ្លាញទាក់ទងនឹងការបំភាយឧស្ម័ន អំឡុងពេលនៃសង្រ្គាមដែលកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។ លោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មអ៊ុយក្រែន គូសបញ្ជាក់ថា «មានការខូចខាតច្រើន ទៅលើទឹក ដី ព្រៃឈើ»។ នៅខាងក្រៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ក្នុងប្រទេសប្រេស៉ីល លោក Kartashov បាននិយាយទៀតថា «កាបូនឌីអុកស៉ីត និងឧស្ម័នផ្ទះកញ្ចក់ ត្រូវបានបំភាយចេញក្នុងបរិមាណច្រើន»។ តាមអ្នកជំនាញហូឡង់ សង្រ្គាមបានបង្កើតការបញ្ចេញកាបូនឌីអុកស៉ីតបន្ថែមប្រហែល ២៣៧លានតោន ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលស្ទើរតែស្មើនឹងការបំភាយប្រចាំឆ្នាំ ចេញពីប្រទេសអៀរឡង់ បែលហ្សិក និងអូទ្រីសរួមបញ្ចូលគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មេសិទ្ធិមនុស្សកម្ពុជា ព្រលះអ្នកនាំពាក្យកងទ័ពថៃ ជុំវិញការបំភ្លឺករណីទាហានថៃ រំលោភ​សេពសន្ថវៈលើពលការិនីកម្ពុជាថា ជាព័ត៌មានក្លែងក្លាយ

Liny Chan November 19, 2025 19/11/2025

(ភ្នំពេញ)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតប និងព្រលះអ្នកនាំពាក្យកងទ័ពជើងគោកថៃលោក Winthai Suvari ជុំវិញបំភ្លឺករណីទាហានថៃ បៀតបៀនផ្លូវភេទលើពលករកម្ពុជា ដោយអះអាងជាព័ត៌មានក្លែងក្លាយ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរ ជាសាធារណៈ ចំពោះការរំលោភបូកពីទាហានតិរិច្ឆានឈុតខ្មៅថៃចំនួន ៧នាក់នេះ គឺជាការឈឺចាប់បំផុត និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឆ្លើយតបយ៉ាងដូច្នេះថា៖ «អ្នកនាំពាក្យទាហានថៃម្នាក់នេះ បានបំភ្លឺករណីទាហានថៃបៀតបៀនផ្លូវភេទលើពលករកម្ពុជា ដោយអះអាងជាព័ត៌មានក្លែងក្លាយ»។ ក្រោយពីអ្នកនាំពាក្យកងទ័ពថៃ ចាត់ទុកថា ករណីយោធាថៃ៧នាក់ ប្រព្រឹត្តិទង្វើសាហាវព្រៃផ្សៃរំលោភបូកមកលើស្ត្រីខ្មែរវ័យ១៨ឆ្នាំថា ជាព័ត៌មានក្លែងក្លាយ ត្រូវបានមេសិទ្ធិមនុស្សកម្ពុជា ចោទសួរទៅអ្នកនាំពាក្យកងទ័ពថា លោកឯងមុននិយាយថា ជាព័ត៌មានមិនពិត ត្រូវស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរឱ្យបានច្បាស់ជាមុនសិន។ រឿងស្រ្តីដែលជាជនរងគ្រោះ ដោយការរំលោភសេពសន្ថវៈ គឺជារឿងអាម៉ាស់កេរ្តិ៍ឈ្មោះបំផុតរបស់ស្ត្រី និងរងការអាម៉ាស់បំផុតនៅក្នុងគ្រួសារ។ «ស្រ្តីដែលជាជនរងគ្រោះប៉ះពាល់ នូវផ្លួវចិត្តធំណាស់ ប៉ះពាល់នួវកិត្តិយស ហើយអាចប្រឈមនឹងគ្មានគូស្រករទៅថ្ងៃក្រោយ។ យ៉ាងណាមិញ, ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរ […]

ទឹកជំនន់ វាយប្រហារប្រទេសវៀតណាមជាថ្មី បណ្ដាលឱ្យមនុស្ស ៨នាក់បាត់បង់ជី និងប៉ះពាល់ការប្រមូលផលកាហ្វេ

Liny Chan November 19, 2025 19/11/2025

(ហាណូយ)៖ គ្រោះទឹកជំនន់ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមសាជាថ្មី គិតចាប់តាំងពីថ្ងៃចុងសប្តាហ៍មុនមក បណ្តាលឱ្យមនុស្សចំនួន ៨នាក់បាត់បង់ជីវិត ខណៈ​ដែលក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ​ព្រមាន​ថា​វា​អាច​រារាំង​ដល់​ការ​ប្រមូល​ផល​ដំណាំកាហ្វេ​ដែល​កំពុង​បន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។ តាំងពីថ្ងៃសៅរ៍មុន ភ្លៀងធ្លាក់កម្រិត ១ ១០០មីលីម៉ែត្រ បានកើតឡើងនៅផ្នែកខ្លះនៃភាគកណ្តាលប្រទេសវៀតណាម។ តំបន់នេះគឺជម្រុកនៃផលិតកម្មកាហ្វេ និងជាទីដែលមានឆ្នេរសមុទ្រដ៏ពេញនិយមបំផុតមួយរបស់វៀណាម ប៉ុន្តែតែងជួបប្រទះនឹងព្យុះ និងទឹកជំនន់។ ក្រុមអ្នករកស៉ីលើវិស័យកាហ្វេ ក្នុងខេត្ត Dak Lak និយាយថា កសិដ្ឋានកាហ្វេមួយចំនួននៅតំបន់ទំនាបនៃខេត្ត គឺមានទឹកជន់លិច ហើយភ្លៀងធ្លាក់កំពុងបន្ត និងបានធ្វើឱ្យការប្រមូលផលកាហ្វេមានភាពយឺតយាវ។ តាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះដែលរងនូវការជន់លិច កាលពីយប់មិញ។ ចំណែកខេត្ត Gia Lai ដែលនៅក្បែរនោះ សាលារៀនក៏ត្រូវបានបង្ខំចិត្តបិទទ្វារសម្រាកផងដែរ នាថ្ងៃពុធនេះ ប៉ះពាល់ដល់សិស្សចំនួន ២៦ ០០០នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សង្ឃប្រកាស៖ គណៈសង្ឃថ្នាក់ជាតិ នឹងរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដក រៀងរាល់ ៥ឆ្នាំម្តង

Liny Chan November 19, 2025 19/11/2025

(ភ្នំពេញ)៖ គម្ពីរព្រះត្រៃបិដក គឺជាទីប្រជុំចុះនៃពុទ្ធវចនៈដែលពុទ្ធសាសនិកសិក្សាស្រាវជ្រាវ យកមកបដិបត្តិក្នុងវិថីជីវិតប្រចាំថ្ងៃ។ ដើម្បីអភិរក្សរក្សាពុទ្ធវចនៈ ឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង គណៈសង្ឃថ្នាក់ជាតិ នឹងរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ។ នេះបើយោងតាមសង្ឃប្រកាស​ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣​ នៃគណៈសង្ឃព្រះពុទ្ធសាសនា​រដ្ឋ​នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ សង្ឃប្រកាស បានបញ្ជាក់យ៉ាងដូច្នេះថា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងធម្មការនិងសាសនារៀបចំ ដូច្នេះដើម្បីអភិរក្សរក្សាពុទ្ធវចនៈឱ្យមានតម្លៃស្ថិតស្ថេរគង់វង្សយូរអង្វែង កាលបរិច្ឆេទនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកដូចខាងក្រោម៖ *ក៖ គណៈសង្ឃថ្នាក់ជាតិរៀបចំសូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ ៥ឆ្នាំម្តង (ក្នុង៥ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយកំណត់ទីតាំងណាមួយសមស្រប សម្រាប់សូត្រស្វាធ្យាយព្រះត្រៃបិដក។ *ខ៖ គណៈសង្ឃថ្នាក់ជាតិប្រគល់សិទ្ធិ និងតួនាទីជូនដល់គណៈសង្ឃថ្នាក់មូលដ្ឋាននិងមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត សូត្រស្វាធ្យាយព្រះត្រៃបិដករៀងរាល់ឆ្នាំ (ក្នុង១ឆ្នាំម្តង) រយៈពេល៣ថ្ងៃ ដោយប្រមូលផ្តុំ៥ខេត្តសម្រាប់មួយក្រុម ដើម្បីទ្រទ្រង់ដំណើរការនៃការសូត្រស្វាធ្យាយព្រះត្រៃបិដកនេះ ឱ្យបានជោគជ័យនិងប្រសិទ្ធភាព។ ចំពោះទីតាំងនៃការសូត្រស្វាធ្យាយរៀងរាល់ឆ្នាំ អាស្រ័យទៅលើការសម្រេចរបស់ខេត្តទាំង៥ ព្រមព្រៀងគ្នាប្រកបដោយមហាកុសលខ្ពស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក បញ្ជាក់ពីការលក់ប្រព័ន្ធមីស៉ីលការពារអាកាស តម្លៃជិត ៧០០លានដុល្លារ ឱ្យតៃវ៉ាន់

Liny Chan November 19, 2025 19/11/2025

(តៃប៉ិ)៖ សហរដ្ឋអាមេរិក បានប្រកាសពីការលក់បរិក្ខារយោធាផ្សេងមួយទៀតដល់តៃវ៉ាន់ ពាក់ព័ន្ធប្រព័ន្ធមីស៉ីលការពារដែនអាកាស តម្លៃជិត៧០០លានដុល្លារ បន្ទាប់ពីសប្តាហ៍មុន ទើបតែបានអនុម័តគម្រោងលក់គ្រឿងបន្លាស់យន្តហោះយោធា តម្លៃជាង ៣០០លានដុល្លារ ឱ្យទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រព័ន្ធមីស៉ីលខាងលើ គឺហៅថា NASAMS ដែលត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ សព្វថ្ងៃនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មានតែប្រទេសអូស្រ្តាលីនិងឥណ្ឌូណេស៉ីប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការប្រព័ន្ធមីស៉ីលការពារអាកាស​របស់អាមេរិកមួយនេះ។ មន្ទីរបញ្ចកោណ បាននិយាយថា កិច្ចសន្យាទំហំ៦៩៨.៩លានដុល្លារ ត្រូវបានប្រគល់ឱ្យក្រុមហ៊ុន Raytheon ចាប់ផ្តើមដើម្បីផលិត ប្រព័ន្ធ NASAMS ឱ្យតៃវ៉ាន់។ ការងារពាក់ព័ន្ធការផលិតនេះ ត្រូវបានរំពឹងថា នឹងរួចរាល់នៅអំឡុងដើមឆ្នាំ២០៣១។ កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានផ្តល់ភ្លើងបៃតងសម្រាប់ការលក់ប្រព័ន្ធ NASAMS សរុបចំនួន៣ឈុតឱ្យតៃវ៉ាន់។ អ្នកតំណាងរបស់អាមេរិកប្រចាំនៅទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយយ៉ាងដូច្នេះថា «វាគួរតែច្បាស់ហើយនាពេលនេះ និងនៅពេលអនាគត ថាការប្តេជ្ញារបស់អាមេរិកចំពោះតៃវ៉ាន់ គឺរឹងមាំបំផុត។ យើងកំពុងគាំទ្រពាក្យសម្តីទាំងនេះ ជាមួយការធ្វើសកម្មភាពផ្ទាល់ ដោយផ្តោតលើការគាំទ្រកិច្ចប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការសម្រេចបាននូវសន្តិភាពតាមរយៈកម្លាំងរឹងមាំ។ ហើយគ្មានអ្វីច្បាស់ជាង ការរីកដុះដាលកាន់តែខ្លាំងឡើង នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធា រវាងភាគីយើងទាំងពីរ […]

ក្រសួងបរិស្ថានរកឃើញថា ក្រុមហ៊ុនស៊ីង ស៊ី វ៉ាង បានដុតកំទេចក្រណាត់ និងបង្កការបំពុលបរិស្ថាន

Liny Chan November 19, 2025 19/11/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ លើសពីនេះក្រសួងបរិស្ថានតម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ ក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការបំពុលបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល ៣-៤បាវ/ថ្ងៃ (២០គ.ក/បាវ) ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងថែមទៀត។ ជាមួយគ្នានេះ គុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ត្រូវបានរកឃើញថាលើសកម្រិតស្ដង់ដារ។ កន្លងមកក្រុមហ៊ុនបានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ៕ […]

ក្រសួងការពារជាតិ៖ ផ្ទុះអាវុធនៅខាងភាគីថៃ ពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

Liny Chan November 19, 2025 19/11/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមក្រសួងការពារជាតិ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាល ផ្ដល់ផ្លូវជនបទ២ខ្សែ នៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋ និងភ្ញៀវទេសចរ

Liny Chan November 19, 2025 19/11/2025

(កោះកុង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន២ខ្សែ ប្រវែង៣២,១០គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នៅក្នុងខេត្តកោះកុង។ ពោលគឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគ ដែលនឹងផ្តល់តម្លៃបន្ថែម ព្រមទាំងអត្ថប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលមានជាអាទិ៍ ការសម្រួលដល់ការធ្វើដំណើរ ការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍ជីផាត ការបង្កើនការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេស ការធ្វើពិពិធកម្មគោលដៅទេសចរណ៍ និងការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តំបន់ឆ្នេរ។ ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពី លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង, តំណាងធនាគារពិភពលោក, លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនទទួលការសាងសង់ផ្លូវ និងប្រជាពលរដ្ឋសរុបប្រមាណ […]

ដំណឹងមរណភាព! លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធ នាទសវត្ស៩០ បទលក់ស្រែចូលបា បានទទួលមណរភាព ដោយរោគាពោធ

Liny Chan November 19, 2025 19/11/2025

(ភ្នំពេញ)៖ លោក ខៀវ កាថា ជាអ្នកអ្នកនិពន្ធដែលមានឈ្មោះល្បីល្បាញ នាទសវត្ស៩០ បានទទួលមណរភាព នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយរោគាពោធ ក្នុង ជន្មាយុ ៧៤ឆ្នាំ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក ខៀវ កាថា មានដូចជាបទចម្រៀង លក់ស្រែចូលបា បទម្ចាស់អូរស្រីខ្មៅ និងបទអនិច្ចាអ្នកស្រែ។ល។ លោក ខៀវ វន្នី កូនប្រុសបង្កើតរបស់លោក បានឲ្យដឹងថា ឪពុករបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ ក្រុមគ្រួសារក៏បញ្ជូនគាត់មកមន្ទីរកាល់ម៉ែត្រ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នងការសង្រ្គោះបន្ទាន់របស់គ្រូពេទ្យ នៅមន្ទីរកាល់ម៉ែតអស់រយៈពេលជាង១០ថ្ងៃ តែនៅមិនទាន់ធូរស្បើយក៏សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ដោយស្ថានភាពជម្ងឺដល់ដំណាក់ចុងក្រោយក៏បញ្ជូនមកស្រុកវិញតាមរយះឡានសាមុយលុះមកដល់ខេត្តកំពង់ឆ្នាំងក៏ផុតតែម្តង។ បច្ចុប្បន្នសពលោក ខៀវ កាថា តំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News