ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់មហាជន និងសិល្បករ ចូលរួមសម្ដែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ អបអរសាទរ ពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ»

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ «ព្រែកជីកហ្វូណនតេជោ» ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រី នៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦៖០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឲ្យបានអធិកអធម និងបង្ហាញពី សក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ «អគ្គមគ្គទេសក៍បិតាស្ថាបនិក សន្តិភាពកម្ពុជា» សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សមត្ថភាព និងភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សិល្បករ-សិល្បការិនី សូមអញ្ជើញចូលរួមសម្តែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី […]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ១សប្ដាហ៍នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធសារធាតុញៀន ១០៨ ករណី មានជនសង្ស័យ ២៦៤ នាក់ និងឃាត់ខ្លួន ២០៩ នាក់

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១០៨ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ២៦៤ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ២០៩ នាក់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ

Liny Chan July 22, 2024 22/07/2024

(កណ្ដាល)៖ រដ្ឋបាលស្រុកស្អាង ខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺ ច្រានចោលការចោទប្រកាន់នៅតាមបណ្តាញសង្គម ពាក់ព័ន្ធមន្រ្តី៤នាក់ និងមិនបានជំរិតទារប្រាក់ពីបុគ្គលណាឡើយ។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសេចក្តីបំភ្លឺ បានឲ្យដឹងថា​ រដ្ឋបាលស្រុកស្អាង សូមបដិសេធលើការចោទប្រកាន់របស់ឈ្មោះ អ៊ុច រដ្ឋតារា ពាក់ព័ន្ធនឹងបញ្ហាដីប្រមាណ៥០ហិកតា ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា បានដាក់ពាក្យបណ្តឹង លើមន្ត្រីរដ្ឋបាលស្រុកស្អាង ០៤រូប ព្រមទាំងធ្វើការចុះផ្សាយក្នុងសារព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរួមទាំងមន្ត្រីជំនាញរបស់រដ្ឋបាលស្រុកស្អាង។ រដ្ឋបាលស្រុកស្អាង សូមបញ្ជាក់ថា សំណុំរឿងពាក់ព័ន្ធនឹងដីប្រមាណ ៥០ហិកតាខាងលើក៏ដូចជាពាក់ព័ន្ធ នឹងបុគ្គលឈ្មោះ អ៊ុច រដ្ឋតារា នេះកំពុងស្ថិតនៅក្រោមការដោះស្រាយតាមនីតិវិធីរដ្ឋបាល និងនីតិវិធីច្បាប់ ហើយមន្ត្រីជំនាញមិនបានជម្រិតទារប្រាក់ពីបុគ្គល អ៊ុច រដ្ឋតារា ដូចការចោទប្រកាន់ឡើយ។ ផ្ទុយទៅវិញ រដ្ឋបាលស្រុក តែងតែណែនាំមន្ត្រីពាក់ព័ន្ធឲ្យខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ដល់ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទូទៅក្នុងស្រុកស្អាង ។ ដូច្នេះរដ្ឋបាលស្រុកស្អាង សូមអំពាវនាវដល់សាធារណៈជន និងអ្នកសារព័ត៌មានសូមបញ្ឈប់ការចុះផ្សាយ […]

នាយឧត្តមសេនីយ៍ ឈុំ សុជាត៖ កងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស នៅតាមចំណុចដែលសង្ស័យ សង្ឃឹមថានឹងទទួលបានដំណឹងពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លី

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត សូមថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។ សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ នាយឧត្តមសេនីយ៍ ទៀ […]

តើ CrowdStrike ជាក្រុមហ៊ុនអ្វី បានជាជាប់ពាក់ព័ន្ធនឹងការគាំងសេវាកម្ម Cloud របស់ Microsoft កាលពីប៉ុន្មានថ្ងៃមុន?

Liny Chan July 22, 2024 22/07/2024

(បរទេស)៖ បញ្ហាគាំង Windows នៅថ្ងៃសុក្រសប្តាហ៍មុនទទួលបានរបាយការណ៍មកថា បណ្តាលមកពីសេវាកម្ម Cloud របស់ Microsoft និងក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike ដែលបណ្តាលឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ, ធនាគារ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters។ តើអ្វីទៅ គឺជាក្រុមហ៊ុន Crowdstrike ហើយក្រុមហ៊ុននេះមានតួនាទីអ្វីខ្លះ? CrowdStrike គឺជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏លេចធ្លោមួយដែលមានមូលដ្ឋាននៅទីក្រុង Austin រដ្ឋតិចសាស់ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១។ ក្រុមហ៊ុននេះមានជំនាញក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពទៅលើសេវាកម្ម Cloud ជាពិសេសផលិតផលដ៏ល្បីរបស់ខ្លួនគឺ Falcon ដែលត្រូវបានបង្កើតឡើងដើម្បីកំណត់ និងការពារការគំរាមកំហែងតាមអ៊ីនធឺណិតនៅទូទាំងវេទិកានានា ដោយផ្តោតជាចម្បងលើប្រព័ន្ធប្រតិបត្តិការ Windows។ CrowdStrike ត្រូវបានគេទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត ឬមេរោគ ransomware ដែលបានក្លាយជាជម្រើសដ៏ល្អបំផុត និងបានយកទៅប្រើប្រាស់នៅទូទាំង ធនាគារ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ រួមទាំងសេវាកម្មច្រើនផ្សេងទៀត។ អាចនិយាយបានថា ប្រសិនបើមានបញ្ហាណាមួយដែលត្រូវបានវាយប្រហារតាមអ៊ីនធឺណិតនោះ សេវាកម្ម CrowdStrike នឹងអាចចូលទៅជួយទប់ស្កាត់ទាន់ពេលវេលា។ យ៉ាងណាមិញជុំវិញបញ្ហានេះ នាយកប្រតិបត្តិ (CEO) របស់ CrowdStrike លោក George […]

ឥណ្ឌូណេស៊ីគ្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ២០ប្រទេសដើម្បីជំរុញវិស័យទេសចរណ៍

Liny Chan July 22, 2024 22/07/2024

(ហ្សាការតា)៖ ក្រសួងទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍គ្រោងនឹងលើកលែងទិដ្ឋការធ្វើដំណើរដល់ប្រទេសចំនួន ២០ រួមទាំងអូស្ត្រាលី ចិន និងឥណ្ឌានៅខែតុលាខាងមុខនេះ។ រដ្ឋមន្ត្រី Sandiaga Salahuddin Uno បានប្រាប់ទីភ្នាក់ងារព័ត៌មាន Antara នៅទីក្រុងហ្សាកាតាថា៖ «ដំណើរការ [លើកលែងទិដ្ឋាការ] នេះជិតរួចរាល់ហើយ ហើយបញ្ជីគោលដៅចំនួន២០ ត្រូវបានដាក់ជូន។ យើងកំពុងស្នើឱ្យមានការលើកលែងទិដ្ឋិការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសដែលផ្តល់ផលជះផ្នែកសេដ្ឋកិច្ចធំបំផុត»។ យោងតាមកាសែត VnExpress របស់វៀតណាមបានឱ្យដឹងថា បញ្ជីឈ្មោះប្រទេសដែលបានកំណត់សម្រាប់ការចូលដោយពុំចាំបាច់មានទិដ្ឋាការនេះរួមមានទាំងទីផ្សារទេសចរណ៍សំខាន់ៗដូចជាឥណ្ឌា អូស្ត្រាលី ចិន ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង អាឡឺម៉ង់ កាតា ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។ កាសែត Jakarta Globe បានរាយការណ៍ថា សំណើដែលបានដាក់ជូនកាលពីខែធ្នូឆ្នាំមុន ត្រូវបានរំពឹងថានឹងត្រូវអនុវត្តនៅខែតុលាខាងមុខនេះ។ ការអនុវត្តការចូលទស្សនាដោយគ្មានទិដ្ឋាការនេះនឹងត្រូវបានវាយតម្លៃក្នុងរយៈពេលប្រាំមួយខែ។ កាលពីខែធ្នូឆ្នាំមុន ក្រសួងបានស្នើប្រទេសចំនួន២០ ដើម្បីបញ្ចូលក្នុងបញ្ជីលើកលែងទិដ្ឋាការនេះ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ីបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១,៧លាននាក់ ដែលទាបជាឆ្ងាយពីប្រទេសជិតខាងភាគច្រើនរបស់ខ្លួន។ នៅឆ្នាំនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំណត់ទិសដៅទាក់ទាញភ្ញៀវទេសចរ ១៧លាននាក់នៅឆ្នាំនេះ។ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣លាននាក់នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមកាសែត VnExpress៕ […]

ច្នៃកាំភ្លើងដោយគ្មានការអនុញ្ញាត រួចថតបង្ហោះហ្វេសប៊ុកក្អាកក្អាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ

Liny Chan July 22, 2024 22/07/2024

(ក្រចេះ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត និងដកហូតបានកាំភ្លើងចំនួន២ដើម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា បុរសជាជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិកា រដ្ឋាននគរបាលស្រុកស្នួល ចុះបង្រ្កាបបាននៅចំណុចអូរគុយ ស្ថិតនៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ពាក់ព័ន្ធករណីកាន់កាប់ប្រើប្រាស់កែច្នៃដំឡើងអាវុធដោយគ្មានការអនុញ្ញាត។ ជនសង្ស័យឈ្មោះ ឈាង គង់ អាយុ៣៨ឆ្នាំ ជាមួយនឹងការចាប់ឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតសម្ភារវត្ថុតាងមាន៖ កាំភ្លើងកែច្នៃចំនួន២ដើម (១ដើមប្រើប្រាស់កើត និង១ដើមទៀតប្រើប្រាស់ពុំកើត) គ្រាប់ពិដាងកង់ចំនួន៣គ្រាប់ កាំបិតស្នៀត១ ជំពាមកៅស៊ូ១ និងទូរស័ព្ទ១។ ក្រោយពីការសាកសួរជន សង្ស័យឈ្មោះ ឈាង គង់ បានឆ្លើយសារភាពថា នៅក្នុងអំឡុងឆ្នាំ២០២៣ ខ្លួនបានកែច្នៃអាវុធវែងបានចំនួន២ដើម បន្ទាប់ពីច្នៃរួច គេបានរក្សាទុកប្រើប្រាស់បាញ់សត្វនៅក្នុងចម្ការរបស់ខ្លួន និងក្រៅពីនោះក៏បានថតរូបកាំភ្លើងបង្ហោះចូលទៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ បងគង់ ស្រុកស្នួល ជាច្រើនលើកច្រើនសារ ហើយឃ្លីបវីដេអូ និងរូបភាពកាំភ្លើងពិតដែលខ្លួនបានយកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឈាង គង់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន

Liny Chan July 22, 2024 22/07/2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤។ សេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប ធនាគារជាតិ បានសម្រេចមាន៤យន្តការ រួមមាន៖ ១៖ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។ ២៖ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំងដែលគិតថាមិនគួរបន្តឱ្យចរាចរណ៍នៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅក្នុងខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញនោះទេ។ ៣៖ តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរចំណាត់ការដ៏ឆាប់រហ័សរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលលក្ខខណ្ឌចាយក្រដាសប្រាក់ដុល្លារ ចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប

Liny Chan July 22, 2024 22/07/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវចំណាត់ការដ៏ឆាប់រហ័ស ក្នុងការសម្រួលលក្ខខណ្ឌចាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញ នូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក […]

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

Nisaiy KP July 21, 2024 21/07/2024

(កំពង់ចាម)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កាលពិនិត្យព្យាបាលនេះដឹកនាំដោយ លោក ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោកស្រី ចម និម្មល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោក ឡេង ផល្លី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ នាឱកាសនេះ គឺសុទ្ធតែគ្រូពេទ្យមានចំណេះជំនាញច្បាស់លាស់ ដែលធ្លាប់បានទទួលការសិក្សា នៅក្រៅប្រទេសផងដែរ។ ដោយឡែកចំពោះឱសថ ដែលត្រូវចែកជូនប្រជាពលរដ្ឋ សុទ្ធតែឱសថល្អៗ ប្រើប្រាស់សម្រាប់ព្យាបាលជំងឺប្រជាពលរដ្ឋយើង ប្រកបដោយប្រសិទ្ធភាព ។ លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន […]