ព័ត៌មានជាតិ

រដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើនជើងហោះហើរត្រង់មកកម្ពុជា

Liny Chan October 1, 2025 01/10/2025

(ម៉ាឡេស៊ី)៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នារាជធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ផ្លែផ្កានះកើតចេញមកពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ, ចំណងការទូតដែលមានរយៈពេលជាង៦៨ឆ្នាំ និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជា បច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរ តាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត […]

ឮសំឡេងផ្ទុះអាវុធ៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ នៅម៉ោង១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា

Liny Chan October 1, 2025 01/10/2025

(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាភូមិសាស្ត្រមួយ ដែលកងទ័ពរបស់ថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងព្រៃចាន់ ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។ នៅក្នុងភូមិសាស្ត្រនេះ ថៃបានធ្វើសកម្មភាពចល័ត និងពង្រាយទ័ពផ្ទុយនឹងបទឈប់បាញ់ដែលថៃ បានធ្វើជាមួយកម្ពុជា ដោយមានម៉ាឡេស៊ី អាមេរិក និងចិនធ្វើជាសាក្សីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សំឡេងផ្ទុះនាយប់មិញនេះ គេមិនទាន់ដឹងថា ជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេ? នាពេលកន្លងមកនៅក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះ តែងតែឮសូរសំឡេងផ្ទុះអាវុធជាញឹកញាប់ តែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយ ហើយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនូវស្មារតីនៃបទឈប់បាញ់។ ជាការកត់សម្គាល់ ថៃ តែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជាកំលុងពេលអនុវត្តបទឈប់បាញ់ ក្នុងចេតនាអុជអាលឱ្យមានការផ្ទុះអាវុធនៅតាមព្រំដែន។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ កងទ័ពថៃ បានបាញ់កាំភ្លើងធំចូលតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា តែស្មារតីគោរពបទឈប់បាញ់ កងទ័ពកម្ពុជា មិនបាញ់តបតនោះឡើយ។ […]

គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគកណ្ដាលហ្វីលីពីន បណ្ដាលឱ្យមនុស្ស ២៦នាក់បាត់បង់ជីវិត

Liny Chan October 1, 2025 01/10/2025

(​ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១ ខែតុលា បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័របានវាយប្រហារលើភាគកណ្ដាលនៃប្រទេសកាលពីយប់ថ្ងៃអង្គារ ដោយ បណ្ដាលឱ្យមនុស្សយ៉ាងហោច ២៦នាក់ស្លាប់ នៅលើកោះ Cebu ហើយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងតាមស្វែងរកអ្នកដែលអាចនៅរស់រាន មានជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមការបញ្ជាក់ពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៩៖៥៩នាទីយប់ កាលពីថ្ងៃអង្គារ នៅឯក្បែរទីក្រុង Bogo ជាទីក្រុង មួយមានប្រជាជនរស់នៅ ៩០ ០០០នាក់ និងស្ថិតនៅកោះ Cebu។ ចំណែក អាជ្ញាធរហ្វីលីពីនវិញបាននិយាយថាមកទល់នឹងព្រឹកថ្ងៃពុធនេះ មានមនុស្ស២៦នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និង១៤៧នាក់ ផ្សេងទៀតរងរបួស ហើយអគារ ២២ខ្នងរងការខូចខាត។ គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយក្រុមអ្នកជួយសង្រ្គោះនៅក្នុងទីក្រុង Bogo និងព្រមទាំងទីក្រុង San Remigio៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជាមានផែនការចង់អភិវឌ្ឍផ្លូវដែកសរុប ៨គម្រោង ដែលគ្រោងចំណាយថវិកា ១០ពាន់លានដុល្លារអាម៉េរិក

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ របាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា កម្ពុជាមានគម្រោងអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នសរុបមានចំនួន ៨គម្រោង គ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា «ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថភ្លើងថ្មី)។ គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ អាម៉េរិក»។ នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ទៀតថា គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨គម្រោងនេះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០លានដុល្លារអាម៉េរិក និងគម្រោងរយៈពេលវែងចំនួន ៤គម្រោង (២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់ ៦ ២១០លានដុល្លារអាម៉េរិក។ គិតត្រឹមឆ្នាំ២០២៤ គម្រោងផ្លូវដែកភាគច្រើន ស្ថិតក្នុងដំណាក់កាលសិក្សា […]

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញហេតុផល២ចំណុច ដែលនាំឲ្យថៃមិនអាចលុប MoU ឆ្នាំ២០០០ ដោយឯកតោភាគីបានឡើយ

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអះអាងថា អនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ ពាក់ព័ន្ធកិច្ចការព្រំដែន ឬ MoU 2000 គឺភាគីថៃមិនអាចលុបចោលដោយឯកតោភាគីបានោះឡើយ។ ការចេញមកបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ បានចេញផ្សាយដោយដកស្រង់សម្ដីរបស់នាយករដ្ឋមន្ដ្រីថៃថា ប្រទេសថៃរក្សាជំហរធ្វើប្រជាមតិទូទាំងប្រទេសមួយដើម្បីសម្រេចថានឹងលុបចោល MOU ទាំងពីរ ដែលបានចុះហត្ថលេខាជាង ២០ឆ្នាំមកនេះជាមួយកម្ពុជា។ សម្រាប់កម្ពុជា លោក សេង ឌីណា បានធ្វើការពន្យល់ និងលើកឡើងនូវហេតុផលចំនួន ២ចំណុច ដែលនាំឲ្យថៃមិនអាចសម្រេចចិត្តដោយឯកតោភាគី ដើម្បីលុប MoU ឆ្នាំ២០០០នេះបាននោះទេ៖ * ទី១៖ MoU 2000 ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិ (UN) និងផ្សព្វផ្សាយជាផ្លូវការដោយ UN ស្របតាមមាត្រា១០២ នៃធម្មនុញ្ញសហប្រជាជាតិ។ ត្រង់ចំណុចនេះ យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ ស្តីពីសន្ធិសញ្ញា (Customary international law […]

រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោងបន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ ក្នុងខេត្តព្រះសីហនុ

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកបណ្ឌិតសភាចារ្យបានជម្រាបជូនអង្គប្រជុំថា ដូចកិច្ចប្រជុំលើកមុនៗ ក្រុមការងារនឹងពិនិត្យ ហើយសម្រេចជាគោលការណ៍ ផ្តល់នូវការលើកទឹកចិត្តពិសេស ដល់គម្រោងនានា ដែលបានដាក់ស្នើសុំការលើកទឹកចិត្ត។ បន្ទាប់ពីទទួលបានគោលការណ៍លើកទឹកចិត្តហើយ, ក្រុមការងារ និងក្រសួងស្ថាប័ន ត្រូវបន្តជួយសម្របសម្រួល ដោះស្រាយបញ្ហា សំណូមពរ សម្រួលនីតិវិធី និងផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ ផ្នែកគយ និងការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន និង ការចេញប្រកាសបើករោងចក្រជាដើម ដើម្បីឱ្យវិនិយោគិន អាចដំណើរការវិនិយោគ ដោយរលូន មានរំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតប្រាក់ចំណូល និងបង្កើតការងារធ្វើ ជូនប្រជាជន។ […]

អាកាសចរណ៍ជាតិកម្ពុជា នឹងបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលាខាងមុខនេះ

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងកាលវិភាគរដូវរងារតាមរយៈទីក្រុងហ៊្វូចូវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអាកាសចរណ៍ជាតិកម្ពុជា។ ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស និងលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមរយៈការបើកបម្រើបណ្តាជើងហោះហើរថ្មីៗ ទៅកាន់ទីផ្សារសំខាន់ៗ នៅក្រៅប្រទេស។ ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) នេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈ ទីក្រុងហ្វ៊ូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស សមស្រប និងមានប្រសិទ្ធភាព។ ជាក់ស្ដែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានរៀបចំសិក្ខាសាលា សម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីណែនាំនូវជើងហោះហើរថ្មី ភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ និងពង្រឹងកិច្ចសហការជាមួយដៃគូឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជា។ កម្មវិធីនេះ មានអ្នកចូលរួមប្រមាណ ៦០-៧០នាក់ រួមមាន៖ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនរៀបចំដំណើរកម្សាន្ត និងដៃគូអាជីវកម្មសំខាន់ៗ […]

ក្រសួងកសិកម្ម បញ្ចេញពូជស្រូវស្រងែ និងពូជដំឡូងមី ជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបញ្ចេញពូជស្រូវស្រងែ ក្នុងស្រឡាយ០៥ និងពូជដំឡូងមី ស្រឡាយ TMEB419 ដែលជាប្រភេទពូជថ្មី ទទួលបានទិន្នផលខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។ ការដាក់ឱ្យប្រើប្រាស់ពូជទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃលើការបញ្ចេញប្រភេទពូជដំណាំដំឡូងមី ស្រឡាយ TMEB419 របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្រោមអធិបតីរបស់លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការបញ្ចេញពូជដំណាំ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០២២-២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងអគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តពិសោធន៍ពហុកន្លែងនៅតាមកេ្សត្របរិស្ថានផ្សេងៗគ្នា សរុបចំនួន៨កន្លែង ក្នុងខេត្តព្រះវិហារ ក្រចេះ ត្បូងឃ្មុំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ តាមការធ្វើពិសោធសម្តែងកម្មនៅស្ថានីយចម្ការកសិករ និងការធ្វើទិវាចម្ការបង្ហាញ វិទ្យាស្ថាន CARDI បានកំណត់ និងជ្រើសរើសដំណាំដំឡូងមីស្រឡាយ TMEB419 ដែលជាស្រឡាយល្អជាងគេ ដោយមានដើមដងត្រង់ល្អ មានទិន្នផលខ្ពស់ជាមធ្យមចន្លោះពី២៥ ទៅ៤៥តោនក្នុង១ហិកតា មានកម្រិតជាតិម្សៅខ្ពស់ចន្លោះពី១៩ ដល់២៥ភាគរយ និងជាពិសេស […]

ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការវាយប្រហារឥតញញើតរំលោភអធិបតេយ្យរបស់កម្ពុជាពីសំណាក់ប្រទេសថៃ និងអំពាវនាវអន្ដរជាតិបន្ដតាមដាន និងអន្តរាគមន៍

Liny Chan September 30, 2025 30/09/2025

(ភ្នំពេញ)៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើត រំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងអំពាវនាវឲ្យអន្ដរជាតិបន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាង ម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឲ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឲ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនមហាសន្និបាត អំពីការវាយប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន […]

ព្យុះ Bualoi ផ្ដា-ច់យកជីវិតមនុស្សកើនដល់ ១៩នាក់ នៅវៀតណាម

Liny Chan September 30, 2025 30/09/2025

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Bualoi បានកើនឡើងដល់ ១៩នាក់ និង២១នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជាព្យុះដ៏កំណាចបំផុតមួយវាយប្រហារលើប្រទេសអាស៊ានមួយនេះនៅក្នុងឆ្នាំ២០២៥ ខណៈភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះ Bualoi បានបក់បោកលើតំបន់ដីគោកភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ កាលពីសប្ដាហ៍មុន ព្យុះនេះបានផ្ដាច់យកជីវិត មនុស្សយ៉ាងហោច១០នាក់ នៅហ្វីលីពីន។ តាមរដ្ឋាភិបាលវៀតណាម មនុស្ស៨៨នាក់ក៏បានរងរបួសផងដែរ ហើយផ្ទះជាង ១០០ ០០០ខ្នងរងការខូចខាតដែលភាគច្រើននៅក្នុងខេត្ត Nghe An និងខេត្ត Ha Tinh។ រីឯផ្ទៃដីដាំដុះស្រូវ និងដំណាំជាង ១០ ០០០ហិកតាត្រូវបានជន់លិច។ មិនតែប៉ុណ្ណោះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃប្រទេសវៀតណាមជាមួយកម្រិតទឹកភ្លៀង ហក់ឡើងខ្ពស់ជាង ៣០០មីលីម៉ែត្រក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ រដ្ឋាបាលភិបាលបន្ថែមថាភ្លៀងធ្លាក់ខ្លាំងនឹងបន្តធ្លាក់នៅតាមតំបន់ជាច្រើន ក្នុងនោះរួមមានរដ្ឋធានីហាណូយផងដែរ។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម ភូមិជាច្រើននៅភាគខាងជើងប្រទេសវៀតណាម នៅតែបន្តជន់លិច​ ​និងមិនទាន់មានអគ្គិសនីប្រើប្រាស់ឡើងវិញនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News