ព័ត៌មានជាតិ

សល់តែ ៣សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ ខណៈអចលនទ្រព្យ ១០ប្រភេទ ត្រូវបានលើកលែងពន្ធ !

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យ មានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុង រាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានា។ ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ច ត្រូវប្រកាស និងបង់ពន្ធលើអចលនទ្រព្យ ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅសល់តែប្រមាណ៣សប្តាហ៍ទៀតប៉ុណ្ណោះ ដូច្នេះសម្រាប់បងប្អូនដែលមិនទាន់បានបង់ពន្ធនេះ សូមប្រញាប់អញ្ជើញទៅបង់ពន្ធឱ្យទាន់ពេលវេលានកំណត់។ ទោះជាយ៉ាងនេះក្តីពន្ធនេះ ក៏ត្រូវបានលើកលែងចំពោះអចលនទ្រព្យ ១០ប្រភេទផងដែរ ដែលមានដូចខាងក្រោម៖ ១៖ អចលនទ្រព្យដែលមានតម្លៃតិចជាង ឬស្មើ ១០០ ០០០ ០០០ (មួយរយលាន)រៀល។២៖ អចលនទ្រព្យដែលជាដីកសិកម្ម។ ដីកសិកម្ម សំដៅដល់ដីដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដឹកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម និងដីស្រែអំបិល។ ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសាងសង់សម្រាប់បម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មទាំងនេះ ក៏ត្រូវបានលើកលែងពន្ធផងដែរ។ ក្នុងករណី ចំណែកណាមួយនៃដីកសិកម្មត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ ដល់សកម្មភាពកសិកម្ម ចំណែកដីនេះមិនត្រូវបានលើកលែងពន្ធនេះទេ។ ៣៖ អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល វៀរលែងតែអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសកម្ម របស់សហគ្រាសសាធារណៈ ឬក្រុមហ៊ុនចម្រុះរដ្ឋ។ […]

មន្ទីរពេទ្យគន្ធបុប្ផា ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900» ដែលជាម៉ាស៊ីនមីក្រូស្កូបវះកាត់ជំនាន់ថ្មីដ៏ទំនើបបំផុត ផលិតដោយអាល្លឺម៉ង់ ដើម្បីជំនួសម៉ាស៊ីនចាស់ដែលផុតអាយុកាលនៃការប្រើប្រាស់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ដោយមានការរៀបចំពីគណៈគ្រប់គ្រងមន្ទីរពេទ្យ និងមានការចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីននេះផងដែរ។ ជាមួយនឹងការដាក់ឱ្យដំណើរការម៉ាស៊ីនដ៏ទំនើបនេះ, មន្ទីរពេទ្យគន្ធបុប្ផា នឹងមានសមត្ថភាព ឆ្លុះមើល និងជួយសម្រួលដល់ការវះកាត់ផ្នែកសរសៃប្រសាទ, ខួរក្បាល និងខួរឆ្អឹងខ្នង របស់ទារក និងកុមារ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ការបំពាក់ម៉ាស៊ីនថ្មីនេះ ក៏ជាផ្នែកមួយនៃផែនការវិនិយោគប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សា ក៏ដូចជាដើម្បីពង្រឹងគុណភាពនៃសេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងសេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះរាប់ម៉ឺនករណីក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Microphone ថតជាប់សំឡេងលោក ពូទីន និងលោក ស៊ី ជីនពីង ជជែកគ្នាថាមនុស្សអាចរស់នៅបានដល់អាយុ ១៥០ឆ្នាំ

Liny Chan September 4, 2025 04/09/2025

(ប៉េកាំង)៖ នៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដើរទន្ទឹមគ្នានឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ទី៣ ខែកញ្ញា Microphone មួយបានថតជាប់សំឡេងរបស់មេដឹកនាំទាំង២ កំពុងជជែកគ្នាពីការវះកាត់ប្ដូរសរីរាង្គ និងលទ្ធភាពដែលមនុស្សអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ Microphone ថតជាប់សំឡេងជជែកគ្នាខាងលើកើតមានឡើងក្នុងពេលលោក ពូទីន និងលោក ស៊ី ជីនពីង បានដើរទន្ទឹមគ្នានឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯពិធីព្យុហយាត្រាយោធារបស់ ចិនរំឮកដល់ខួប៨០ឆ្នាំនៃការបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ការថតជាប់សំឡេងជជែកគ្នារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ពេលកំពុងផ្សាយផ្ទាល់ត្រូវបានផ្ដល់ដោយទូរទស្សន៍រដ្ឋចិន CCTV ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងនោះរួមមានទាំង AP និង Reuters។ តាមរដ្ឋបាលវិទ្យុ និងទូរទស្សន៍ចិន ការផ្សាយផ្ទាល់ពិធីព្យុហយាត្រាយោធារបស់ CCTV មានអ្នកចូលទស្សនា ១.៩ពាន់លានដង នៅលើអនឡាញ និងជាង ៤០០នាក់តាមកញ្ចក់ទូរទស្សន៍។ តាមសំឡេងដែល Microphone ថតជាប់ ខណៈលោក ពូទីន និងលោក […]

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ពីបទហិ-ង្សាប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើងវាយ និងធាក់ លើជនរងគ្រោះ២នាក់ នៅខណ្ឌទួលគោក

Liny Chan September 4, 2025 04/09/2025

(ភ្នំពេញ)៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើមួកការពារសុវត្ថិភាព និងប្រើដៃ, ជើងវាយ និងធាក់លើជនរងគ្រោះ០២នាក់ បណ្ដាលឲ្យរងរបួសក្បាល និងដងខ្លួន)។ ការឃាត់ខ្លួន ធ្វើឡើងនៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩៖៣៦នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥។ * ជនសង្ស័យ៖១៖ ឈ្មោះ ម៉ៅ ប្រុសហ៊ុល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។២៖ ឈ្មោះ បោយ រ៉ាទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៥-៩៦ ផ្លូវរថភ្លើង […]

ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ដែលមានចំនួន១៦,៣២០ទីតាំង នៅប្រទេសជប៉ុន

Liny Chan September 4, 2025 04/09/2025

(អូសាកា, ប្រទេសជប៉ុន)៖ នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកស្រីរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។ លោកស្រីរដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះការចុះហត្ថលេខាលើឯកសារ […]

គណបក្សភូមិចៃថៃ ប្ដឹងលោកនាយករដ្ឋមន្ត្រីស្ដីទី Phumtham ជុំវិញការស្នើរំលាយរដ្ឋសភា

Liny Chan September 3, 2025 03/09/2025

(បាងកក)៖ អ្នកតំណាងម្នាក់នៃគណបក្សភូមិចៃថៃបានដាក់ពាក្យបណ្ដឹងប្រឆាំងលោក Phumtham Wechayachai ដោយចោទថានាយករដ្ឋមន្ត្រីស្ដីទីថៃរូបនេះបានរំលោភអំណាចរបស់ខ្លួន ពាក់ព័ន្ធនឹងការដាក់សំណើស្នើសុំការអនុញ្ញាតពីព្រះមហាក្សត្រថៃ ដើម្បីរំលាយរដ្ឋសភាបើកផ្លូវរៀបចំការបោះឆ្នោតមុនអាណត្តិ។ នេះបើតាមកាសែតថៃ Khaosod។ តាមអ្នកតំណាងខាងលើ គណបក្សភូមិចៃថៃ ក៏បានស្នើឱ្យមានការពង្រីកការស៊ើបអង្កេតផងដែរដើម្បីផ្តន្ទាទោសលើអ្នកទាំងឡាយណាដែលបានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ខាងលើ។ លោក Phumtham Wechayachai នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានចេញមុខទទួលស្គាល់រូបលោកពិតជាបានដាក់សំណើទៅកាន់ព្រះរាជវាំងដើម្បីស្នើការអនុញ្ញាតពីព្រះមហាក្សត្រ រំលាយរដ្ឋសភា ក្នុងគោលបំណងបិទបញ្ចប់ភាពចលាចលនយោបាយដែលកំពុងកើតឡើង។ ការប្រកាសទទួលស្គាល់របស់គណបក្សភឿថៃទៀតសោត ធ្វើឡើងក្រោយគណបក្សប្រជាជនថៃ (People’s Party) នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានសម្រេចចិត្តគាំទ្រគណបក្សភូមិចៃថៃ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ដែលនេះមានន័យថាគណបក្សប្រឆាំងធំជាងគេ បំផុតរបស់ថៃមួយនេះគាំទ្រលោក Anutin Charnvirakul ជាបេក្ខភាពនាយករដ្ឋមន្ត្រី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុម​ការងារអនុព័ន្ធយោធាអន្តរជាតិ (lOT) ៥ប្រទេស បានចុះពិនិត្យការរាយបន្លាលួស និងរណ្ដៅគ្រាប់ដែលទាហានថៃផ្លោងចំនួន ២១គ្រាប់ នៅក្នុងឃុំថ្មដា ស្រុកវាលវែង

Liny Chan September 3, 2025 03/09/2025

(ពោធិ៍សាត់)៖ ក្រុម​ការងារអនុព័ន្ធយោធាអន្តរជាតិ (lOT) ចំនួន៥ប្រទេសរួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ បានចុះពិនិត្យសភាពការណ៍ដែនកម្ពុជា-ថៃ ចំនួន២ចំណុច គឺនៅចំណុច «ច១» ដោយពិនិត្យលើការរាយបន្លាលួសរបស់ភាគីថៃ និងចំណុចអូរភ្លុកដំរី ដោយពិនិត្យលើរណ្ដៅគ្រាប់ដែលភាគគីថៃបានផ្លោង ចំនួន២១គ្រាប់ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីនេះបានធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ សូមបញ្ជាក់ថា បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) ខាងលើនេះគឺបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕ ផ្ដល់សិទ្ធិដោយ៖ […]

ទូតជប៉ុនប្រចាំកម្ពុជា៖ ប្រទេសជប៉ុន នៅតែបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ

Liny Chan September 3, 2025 03/09/2025

(ភ្នំពេញ)៖ លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រទេសជប៉ុន នៅតែបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។ លោក UENO Atsushi បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងស្ថាប័បពាក់ព័ន្ធជាច្រើនទៀត។ លោក UENO Atsushi បានបញ្ជាក់ថា ប្រទេសជប៉ុន សូមសម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ជីវិតរបស់ទាហានពលីកម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ លោក UENO Atsushi បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់ជំនួយឥតសំណងសង្គ្រោះបន្ទាន់ចំនួន ១.៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខេត្តមួយចំនួននៃប្រទេសថៃ កំពុងបន្តរងការជន់លិចនៅឡើយ ក្រោយការវាយប្រហារពីព្យុះជាបន្តបន្ទាប់

Liny Chan September 3, 2025 03/09/2025

(បាងកក)៖ នាថ្ងៃអង្គារ ទី៣ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសថៃ បានបើកកិច្ចប្រជុំតាមអនឡាញជាមួយបណ្តាអភិបាលខេត្ត និង​ប្រធានទីភ្នាក់រដ្ឋាភិបាលដែលពាក់ព័ន្ធ មកពីខេត្តសរុបចំនួន៦២ ដើម្បីបន្តតាមដានស្ថានការណ៍គ្រោះទឹកជំនន់ និងបំណាក់ដី​ ដែលត្រូវបានបង្កឡើងដោយព្យុះត្រូពិក Kajiki និងព្យុះ Nongfa កាលពីពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod។ អំឡុងកិច្ចប្រជុំខាងលើ អគ្គនាយកនៃនាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី​ផលប៉ះពាល់នៃព្យុះ Kajiki ដែលបានបង្កជាគ្រោះទឹកជំនន់និងបំណាក់ដី នៅក្នុងខេត្តសរុបចំនួន១៤ ខណៈគិតត្រឹមពេលនេះ ស្ថានការណ៍ទឹកជំនន់ នៅបន្តក្នុងខេត្តចំនួន៤ រួមមាន Chiang Mai, Mae Hong Son, Sukhothai និង Phitsanulok ហើយប្រជាជន៦៣៩០នាក់ នៅបន្តរងការប៉ះពាល់។ គួរបញ្ជាក់ថា សម្រាប់ផលប៉ះពាល់នៃព្យុះ Nongfa វិញ ដែលបានបង្កការជន់លិចក្នុងខេត្តចំនួន១៣ គឺស្ថានការណ៍ទឹកជំនន់ កំពុងបន្តនៅខេត្តចំនួន៦ រួមមាន Chiang Mai, Phetchabun, Uttaradit, Loei, Nong Bua Lamphu និង Chumphon។ […]

រដ្ឋមន្ដ្រី កែវ រតនៈ៖ កម្ពុជា នឹងដាក់ពង្រាយស្ថានីយសាករថយន្ដអគ្គិសនី លក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេស នៅពេលខ្លីខាងមុខ

Liny Chan September 3, 2025 03/09/2025

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ជាលក្ខណៈទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស នៅពេលខ្លីខាងមុខនេះ។ ថ្លែងក្នុងពិធីជួបជុំនិវត្ដជនអគ្គិសនីកម្ពុជា នៅថ្ងៃនេះ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខ្លីខាងមុខនេះ យើងនឹងដាក់ពង្រាយស្ថានីយ សាករថយន្ដដើរដោយអគ្គិសនី ទ្រង់ទ្រាយធំ នៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងប្រទេស»។ លោក កែវ រតនៈ បានលើកឡើងថា នៅពេលខាងមុខនេះ យើងនឹងឃើញមាន រថយន្ដគ្រួសារជាច្រើន ដែលឈប់ប្រើប្រេងម៉ាស៊ូត និង​ប្រេងសាំង មកប្រើអាគុយ ហើយការសាកអាគុយ ​ត្រូវការពេលសាកតែជាង១០នាទីប៉ុណ្ណោះ ហើយអាចធ្វើដំណើរ បានរាប់រយគីឡូ។ បន្ថែមពីនោះទៀត លោក កែវ រតនៈ បានគូសបញ្ជាក់ថា យើងនឹងឃើញរថយន្ដដឹកជញ្ជូន មិនថា «រថយន្ដបង្កកដឹកសម្ភារៈក្លាសេ» មិនថា «រថយន្ដដឹកអីវ៉ាន់ធំៗ» ដែលឈប់ប្រើម៉ាស៊ូត ហើយឈានមកប្រើការសាកអាគុយ តាមរយៈការយកភ្លើងថោក ភ្លើងស្អាត ពីបណ្ដាញជាតិ។ លោក កែវ រតនៈ […]