ព័ត៌មានជាតិ

មនុស្ស ២៩នាក់រងរបួស បន្ទាប់ពីការរញ្ជួយដី ៦រ៉ិចទ័រវាយប្រហារខេត្ត Sulawesi របស់ឥណ្ឌូណេស៉ី

Liny Chan August 18, 2025 18/08/2025

(ហ្សាការតា)៖ ទីភ្នាក់ងារគ្រោះមហន្តរាយ (BNPB) បានឱ្យដឹងថា មនុស្សចំនួន ២៩នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រ វាយប្រហារភាគកណ្តាលនៃខេត្ត Sulawesi ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីថ្លែងការណ៍របស់ BNPB បញ្ជាក់ថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ បានអង្រួនទីក្រុង Poso Regency នៃខេត្ត Sulawesi ហើយក៏មានអារម្មណ៍រំញ័រដល់តំបន់ក្បែរនោះ។ ក្នុងចំណោមអ្នករបួស ២៩នាក់ មានពីរនាក់ត្រូវរបួសធ្ងន់។ ភ្លាមៗមិនទាន់មានរបាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើចំណុចដែលគេហៅ «Pacific Ring of Fire» ដែលងាយនឹងកើតមានការរញ្ជួយដី។ កាលពីឆ្នាំ ២០២២ មនុស្សជាង ៦០០នាក់បានស្លាប់ក្នុងការរញ្ជួយដីមួយកម្រិត ៥.៦រ៉ិចទ័រ ដែលវាយប្រហារភាគខាងលិចកោះជ្វា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់សង្កេតឃើញមានភាពវិជ្ជមានជាបន្តបន្ទាប់ដោយក្នុងនោះមានកិច្ចប្រជុំ GBC និងកិច្ចប្រជុំ RBC

Liny Chan August 18, 2025 18/08/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ គឺសង្កេតឃើញមានភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បង្ហាញថាជាសញ្ញាល្អមួយទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងបែបនេះបានធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនយោធភូមិភាគទី៤ និងភូមិភាគទី៥ នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទីបានយ៉ាងខ្ជាប់ខ្ជួន។ ភ្ជាប់ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ប្រគល់មកវិញនូវយោធិនកម្ពុជា១៨រូប ឱ្យត្រឡប់មកវិញ ដើម្បីបានជួបជុំគ្រួសារ ដែលទាហានកម្ពុជាទាំងនោះត្រូវបានថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់។ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នឹងនៅតែបន្តទាមទារហូតដល់មានការដោះលែងយោធិនកម្ពុជា។ យើងមិនទុកនរណាម្នាក់ចោលនោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់ […]

ស្អែកនេះ អាជ្ញាធរមីន នឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជា អំពីការដាក់មីនថ្មី

Nisaiy KP August 17, 2025 17/08/2025

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋាន ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ក្នុងគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មិនថ្មី ដែលរំលោភទៅ នឹងអនុសញ្ញាអូតាវ៉ា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អភិបាលខេត្តព្រៃវែង​ ដឹកនាំមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​ លោកគ្រូ​ អ្នកគ្រូ សិស្ស​ និងប្រជាពលរដ្ឋប្រមាណ​ ១ម៉ឺនអង្គ/​នាក់​ ដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង

Nisaiy KP August 17, 2025 17/08/2025

(ព្រៃវែង)៖​ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងពិធីនេះ​ ក៏មានការចូលរួមពី​ ព្រះសង្ឃ មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សា និងប្រជាពលរដ្ឋប្រមាណ​ ១ម៉ឺនអង្គ/នាក់និមន្ត និងចូលរួមផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៩៥ ជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នៅក្រុងរុនតាឯក

Nisaiy KP August 17, 2025 17/08/2025

(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រគល់ផ្ទះមនុស្សធម៌ទី៩៥ របស់សាខា ជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា។ ផ្ទះមនុស្សធម៌ទី៩៥នេះ ត្រូវបានប្រគល់ជូន លោកយាយ ប៊ុត សំបូរ អាយុ ៧៣ឆ្នាំ ជាស្ដ្រីមេម៉ាយមានពិការភាព (គមខ្នង) និងប្អូនស្រីរបស់គាត់ឈ្មោះ ប៊ុត សុផារី អាយុ ៥១ឆ្នាំ មានពិការភាព (ស្ត្រូកមួយចំហៀងខ្លួនខាងឆ្វេងដោយសារជំងឺតាំងពីឆ្នាំ២០០០មកម្លេះ) គ្រួសារនេះ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ នាឱកាសនោះ លោកស្រីអនុប្រធាន បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ […]

អគ្គនាយកស៉ីម៉ាក់កម្ពុជា បង្ហាញពីលក្ខខណ្ឌបច្ចេកទេសបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់លើតុបង្ហាញប្រតិភូបរទេស ចោទកងទ័ពកម្ពុជាដាក់ គឺជា «គ្រាប់មីនសម្តែង» !

Nisaiy KP August 17, 2025 17/08/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) ដែលជាស្ថាប័នមានអាយុកាលជាង ៣៣ឆ្នាំ ធ្វើការងារលើវិស័យមីន បានបង្ហាញពីលក្ខខណ្ឌបច្ចេកទេស ដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញឱ្យប្រតិភូបរទេសពិនិត្យដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង។ ពន្យល់តាមលក្ខណៈបច្ចេកទេស ដោយមានភ្ជាប់រូបភាពប្រៀបធៀមរវាងគ្រាប់មីន PMN-2 ដែលអង្គភាពស៉ីម៉ាក់ ធ្លាប់ដោះបាននាពេលកន្លងមក និងគ្រាប់មីនដែលថៃ ដាក់បង្ហាញលើតុ អគ្គនាយកស៉ីម៉ាក់រូបនេះបានបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី​ និងចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ​ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ​ បើមិនដកគឺជាន់មិនផ្ទុះនោះទេ»។ លោក ហេង រតនា បានបញ្ជាក់ដូច្នេះថា «គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីន PMN-2 សំដែង និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង! គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី​និងចោទថា កងទ័ពកម្ពុជាដាក់ ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព […]

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចុះត្រួតពិនិត្យបន្ទប់ថ្វាយបង្គំ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការឆាប់ៗនេះ

Nisaiy KP August 17, 2025 17/08/2025

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរនិវត្តន៍ត្រឡប់ពីបេសកកម្មនៅរដ្ឋសារ៉ាវ៉ាក់ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានអញ្ជើញពិនិត្យបន្ទប់ថ្វាយបង្គំ (សឡាត) និងតម្រង់ទិស Qiblat នាទិសខាងលិច ទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសាសនិកឥស្លាមថ្វាយបង្គំតម្រង់ទៅទីនោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ គាប់ជួនចុះត្រួតពិនិត្យខាងលើ លោកទេសរដ្ឋមន្ត្រី បានជួប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំ បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ទៅទស្សនាអាកាសយន្តដ្ឋានអន្តរជាតិតេជោផងដែរ។ ជួសមុខឱ្យសាសនិកឥស្លាមកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណអ្នកឧកញ៉ា ពុង ឃាវសែ, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីលេខាធិការដ្ឋានអាកាសចរណ៍សុីវិល, ឧកញ៉ា ឆារស៍ វ៉ាន់ ដែលបានផ្ដល់ជូន និងបានរៀបចំបន្ទប់ថ្វាយបង្គំ សម្រាប់ បុរសនៅស្លាបខាងស្ដាំ និងស្ត្រីនៅស្លាបខាងឆ្វេង ជាសាធារណៈសម្រាប់អ្នកដំណើរ ភ្ញៀវ ដែលអញ្ជើញមកដល់ព្រលាន និងបន្ទប់ថ្វាយបង្គំនៅផ្នែកខាងក្នុង សម្រាប់អ្នកដំណើរដែលចូលទៅក្នុងបន្ទាប់ពីបានបោះត្រាឆ្លងប៉ូលីសអន្តោរប្រវេសន៍រួច។ […]

លោកស្រី លីម ដារ៉ែន ជួនណារិន្ទ និងអ្នកឧកញ៉ា អ៊ូ ឆាយ នាំអំណោយជាម៉ូតូ និង Power Bank ប្រគល់ជូនកម្លាំងប្រដាប់អាវុធជួរមុខ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ

Nisaiy KP August 17, 2025 17/08/2025

(ភ្នំពេញ)៖ លោកស្រី លីម ដារ៉ែន ជួនណារិន្ទ និងអ្នកឧកញ៉ា អ៊ូ ឆាយ និងលោកភរិយា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយផ្ទាល់ខ្លួនជាមធ្យោបាយ និងសម្ភារមួយចំនួន ដើម្បីប្រគល់ជូនដល់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលទិសភូមិភាគ៤ ខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សម្រាប់ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងជួរមុខកំពុងបំពេញបេសកម្មការងារដ៏ដុង្គឧត្តម ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ * មធ្យោបាយ និងសម្ភារប្រគល់ជូននាយឧត្តមសេនីយ៍ ខេង សុមេធ រួមមាន ម៉ូតូចំនួន១០គ្រឿង, Power Bank ចំនួន១០០ដុំ និងទឹកបរិសុទ្ធចំនួន១,០០០កេស។* មធ្យោបាយ និងសម្ភារប្រគល់ជូនលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមមាន ម៉ូតូចំនួន១០គ្រឿង និង Power Bank ចំនួន១០០ដុំ។ សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកស្រី លឹម ដារ៉េន ជួនណារិន្ទ […]

ទំនិញខូចគុណភាពនាំចូលពីប្រទេសថៃ ឆ្លងកាត់តាមប្រទេសឡាវ ចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅចំនួន ៤រថយន្ត សរុបជាង ៥តោន ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដុតកម្ទេចចោល

Nisaiy KP August 17, 2025 17/08/2025

(ព្រះវិហារ)៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃ ចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។ ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ ការត្រួតពិនិត្យ​ទំនិញនៅក្នុងរថយន្តទាំង៤គ្រឿងនាពេលនេះ ឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ) ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ដូចខាងក្រោម៖ ទី១៖ កោះមាន់ ចំនួន ២០៥កេស ស្មើនឹង ២៤៦០គីឡូក្រាមទី២៖ ស្លាបមាន់ ចំនួន ៤៥កេស ស្មើនឹង ៥៤០គីឡូក្រាមទី៣៖ ត្រីកន្ធរ ចំនួន ១០០ការុង ស្មើនឹង […]

ក្រសួងការបរទេសកម្ពុជា ចេញប្រកាសព័ត៌មានអំពីកំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា ជុំវិញការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

Nisaiy KP August 17, 2025 17/08/2025

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា ចេញប្រកាសព័ត៌មានអំពីកំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា ជុំវិញការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។ កំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា អនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជុំវិញការវិវត្តថ្មីៗនសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ១. នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥:៣០នាទីព្រឹក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងទ័ពថៃបានឆ្លងដែនចូលទឹកដីកម្ពុជា និងបានបាញ់មកលើលេណដ្ឋានរបស់កងទ័ពយើងបណ្តាលអោយកងទ័ពយើង ១រូបបានបាត់បង់ជីវិត។២. នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបាន តវ៉ាទៅភាគីថៃ និងបានស្នើអោយមានការស្រាវជ្រាវជាបន្ទាន់ ប៉ុន្តែភាគីថៃមិនបានឆ្លើយតបទេ។៣. នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤-១៥ ខែមិថុនា កម្ពុជាបានបបួលថៃ យកបញ្ហាព្រំដែននៅតំបន់ទាំងបួន មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅ ICJ។ ប៉ុន្តែភាគីថៃមិនបានឆ្លើយតបទេ។៤. ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តមក កងទ័ពថៃបានចាប់ផ្តើមបិទច្រកទ្វារព្រំដែន កែសម្រួលម៉ោងបើក-បិទ កំណត់លក្ខខណ្ឌធ្វើដំណើរចេញ-ចូលរបស់ប្រជាជនជាឯកតោភាគី។៥. នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបានផ្ញើលិខិតផ្លូវការទៅក្រឡាបញ្ជី ICJ លោក Philippe Gautier អំពីបំណងរបស់កម្ពុជាយកទីតាំងទាំង៤ខាងលើ អោយ ICJ កាត់ក្តី ។៦. នៅថ្ងៃទី១៦ […]