ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal លាលែងពីតំណែង តែព្រមដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នសិន

Liny Chan July 17, 2024 17/07/2024

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១៦ ខែកក្កដា បានទទួលយកលិខិតលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Gabriel Attal ហើយ តែលោក Attal នឹងបន្តកាន់តំណែងជាបណ្ដោះអាសន្នសិន។ នេះបើតាមវិមានប្រធានាធិបតីបារាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នយោបាយបារាំងបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង ចាប់តាំងពីការបោះឆ្នោតសភាមុនអាណត្តិកាលពីដើមខែកក្កដា ខណៈគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាកំពុងព្យាយាម បង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងបរិបទដែលមិនទាន់ច្បាស់លាស់ថាតើនរណានឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំងជំនួសលោក Attal។ តាមវិមានប្រធានាធិបតីបារាំងអេលីហ្សេ (Elysee) លោក Attal នឹងបន្តដឹកនាំរដ្ឋាភិបាលជាបណ្ដោះអាសន្នសិន រហូតទាល់តែនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ វិមាន Elysee បានបន្ថែមទៀតថា ដើម្បីអាចបញ្ចប់ភាពជាប់គាំងឱ្យបានឆាប់ វាគឺអាស្រ័យទៅលើក្រុមអ្នកសាធារណរដ្ឋយល់ព្រមធ្វើការជាមួយគ្នាដើម្បីកសាងសាមគ្គីភាព ប៉ុន្តែមិនមាន ការចូលរួមពីក្រុមស្ដាំនិយមជ្រុល និងឆ្វេងនិយមជ្រុលនោះទេ។ គួរបញ្ជាក់ថា លោក Gabriel Attal មានអាយុ ៣៤ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំងកាលពីខែមករា ឆ្នាំ២០២៤ ដែលធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងម្នាក់ នៅក្នុងប្រវត្តិសាស្ត្ររបស់បារាំង។ មុនក្លាយជានាយករដ្ឋមន្ត្រី លោក Attal ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សេដ្ឋកិច្ចថៃ កំពុងប្រឈមភាពចលាចលយ៉ាងខ្លាំង ដោយសារតែការបិទរោងចក្រ និងការនាំចូលផលិតផលតម្លៃថោកៗពីប្រទេសចិន

Liny Chan July 17, 2024 17/07/2024

(បាងកក)៖ ក្រុមហ៊ុន BYD របស់ចិន បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេសថៃ កាលពីដើមខែនេះ។ ការបើកដំណើរការនេះ បានធ្វើឱ្យប្រទេសថៃទទួលបានការកោតសរសើរជាច្រើន ចំពោះចក្ខុវិស័យ និងសក្ដានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមគ្នានេះដែរ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្តធំមួយគឺ Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្រមួយនៅប្រទេសថៃ ដែលរោងចក្រនេះអាចមានលទ្ធភាពផលិតរថយន្តរហូតដល់ទៅ ៦០,០០០គ្រឿងក្នុងមួយឆ្នាំ។ ការប្រកាសបិទក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ឆ្លុះបញ្ចាំងបញ្ហាជាច្រើនទៀត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសធំទីពីរនៃអាស៊ីអាគ្នេយ៍នេះ បញ្ហាដែលនេះគឺទទួលរងឥទ្ធិពលពីការនាំចូលរថយន្តតម្លៃថោកៗពីប្រទេសចិន និងការធ្លាក់ចុះនៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ដោយសារកត្តាជាច្រើនរួមទាំងការកើនឡើងថ្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់។ ប្រទេសថៃបានជួបប្រទះការបិទរោងចក្រជិត ២,០០០កន្លែងក្នុងឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យផលិតកម្មរបស់ខ្លួន ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនមានភាពច្របូកច្របល់។ បញ្ហាក្នុងវិស័យឧស្សាហកម្ម ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Srettha Thavsin ដែលទើបឡើងកាន់តំណែងកាលពីឆ្នាំមុន ពិបាកបំពេញតាមការសន្យារបស់លោកក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកធ្លាប់សន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យម ៥% ក្នុងមួយឆ្នាំ ប៉ុន្តែការពិតសេដ្ឋកិច្ចកថៃ ក្នុងទសវត្សរ៍កន្លងមកមានកំណើនត្រឹមតែ ១.៧៣% ប៉ុណ្ណោះ។ «វិស័យឧស្សាហកម្មបានធ្លាក់ចុះ ហើយការប្រើប្រាស់ធនធាន (សម្រាប់បម្រើដល់ឧស្សាហកម្មនេះ) បានធ្លាក់ចុះក្រោម ៦០%» លោក Srettha […]

ភាគហ៊ុនរបស់ Apple ឈានដល់កំណត់ត្រាខ្ពស់មួយ ក្រោយប្រកាសចេញ Apple Intelligence

Liny Chan July 16, 2024 16/07/2024

(បរទេស)៖ ភាគហ៊ុនរបស់ Apple បានកើនឡើង ២.៥% ដល់កម្រិតខ្ពស់មួយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីស្ថាប័នវិភាគទីផ្សារ Morgan Stanley បានដំឡើងតម្លៃនៃការសន្និដ្ឋានរបស់ខ្លួន លើភាគហ៊ុនរបស់ក្រុមហ៊ុនផលិត iPhone មួយនេះ និងបានកំណត់ភាគហ៊ុនរបស់ Apple ថាជាការជ្រើសរើសកំពូល ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែង AI របស់ក្រុមហ៊ុននេះ ជាការជំរុញនៃការលក់ឧបករណ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ស្ថិតនៅក្នុងអ្វី ដែលត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដើម្បីតាមទាន់ក្រុមហ៊ុនយក្សផ្សេងៗដូចជា Alphabet មេធំរបស់ Google និង Microsoft មេធំរបស់ OpenAI ជាដើមនោះ ក្រុមហ៊ុន Apple កាលពីខែមុនបានប្រកាសបង្ហាញ Apple Intelligence ដែលជាផ្លូវមួយដើម្បីជាការទាក់ទាញអតិថិជន និងដើរឲ្យទាន់ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះ ក្នុងវិស័យ AI។ ប្រការនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Apple កើនឡើងជិត ២០% នៅឆ្នាំនេះ បានកើនឡើងដល់ ២៣៦.៣០ដុល្លារក្នុងមួយហ៊ុន ដែលផ្តល់ឱ្យក្រុមហ៊ុននេះនូវតម្លៃលើទីផ្សារចំនួន ៣.៦២ពាន់ពាន់លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោក។ អ្នកវិភាគមកពី […]

លោក ដូណាល់ ត្រាំ ជ្រើសរើសលោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតី

Liny Chan July 16, 2024 16/07/2024

(Milwaukee សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ខណៈរូបលោកផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់បក្ស ដើម្បី ចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រោយក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ លោក ត្រាំ ប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance មានអាយុ ៣៩ឆ្នាំជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីការពិចារណា និងគិតគូយ៉ាងយូរពីទេពកោសល្យរបស់មនុស្សជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តថាមនុស្សម្នាក់ដែល ស័ក្តិសមនឹងកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance»។ ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ នៅសមាជបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ […]

ក្រុមហ៊ុនមេរបស់ Google កំពុងពិភាក្សាទិញយកក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពតាមអ៊ីនធឺណេត Wiz ក្នុងតម្លៃ ២៣ពាន់លានដុល្លារ

Liny Chan July 15, 2024 15/07/2024

(បរទេស)៖ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google នោះ ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដ៏មានសារសំខាន់មួយ ដើម្បីទិញយកក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិត (Cybersecurity) ដែលមានឈ្មោះថា Wiz ក្នុងតម្លៃប្រហែល ២៣ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពផ្ទៃក្នុងដែលដឹងពីបញ្ហានេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងទិញលក់នេះ ត្រូវបានផ្តល់មូលនិធិភាគច្រើនជាសាច់ប្រាក់ ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនជំនាញផ្នែកសុវត្ថិភាពតាមអ៊ីធឺណេត Wiz ត្រូវបានបង្កើតឡើងក្នុងប្រទេសអ៊ីស្រាអែល ហើយឥឡូវនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក គឺជាក្រុមហ៊ុនមួយដែលមានការចាប់ផ្តើមដំណើរការយ៉ាងរីកចម្រើនបំផុតនៅទូទាំងពិភពលោក ដោយផ្តល់នូវដំណោះស្រាយសុវត្ថិភាពតាមអ៊ីនធឺណិត មានសមត្ថភាពរកឃើញការគំរាមកំហែងទាន់ពេលវេលា និងការឆ្លើយតបដែលដំណើរការដោយបញ្ញាសិប្បនិម្មិតជាដើម។ ប្រសិនបើ Alphabet ឈានទៅមុខមួយជំហានទៀត តាមរយៈកិច្ចព្រមព្រៀងទិញលក់មួយនេះ នឹងធ្វើឲ្យក្រុមហ៊ុននេះក្លាយជាឧទាហរណ៍ដ៏កម្រមួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលព្យាយាមស្វែងរកកិច្ចព្រមព្រៀងបែបនេះ ចំពេលមានការត្រួតពិនិត្យបទប្បញ្ញត្តិកាន់តែខ្លាំងឡើងនៃវិស័យនេះ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយតកររបស់សហរដ្ឋអាមេរិក បានបង្ហាញពីការមិនពេញចិត្តចំពោះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលតែងតែទិញយកក្រុមហ៊ុននានាដូចខាងលើនេះ។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មាននេះ ទាំងក្រុមហ៊ុន Alphabet និង Wiz មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ គួរជម្រាបថា Wiz រកចំណូលបានប្រហែល […]

រុស្ស៊ីចោទរដ្ឋបាល លោក បៃដិន ថាបង្កបរិយាកាសនាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើ លោក ត្រាំ

Liny Chan July 15, 2024 15/07/2024

(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃអាទិត្យនេះបាននិយាយថា រដ្ឋបាលលោក ចូ បៃដិន បានបង្កបរិយាកាសនយោបាយដ៏តានតឹងខ្លាំង ដែលនាំឱ្យមានការប៉ុនប៉ងធ្វើឃាតលើ អតីតប្រធានាធិបតីអាមេរិក និងបេក្ខជនប្រធានាធិបតីដ៏មានឥទ្ធិពលនៃគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ទោះជាយ៉ាងណា វិមានក្រឹមឡាំងមិនជឿថា រដ្ឋបាលលោក បៃដិន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតកម្មនេះទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រដ្ឋបាលលោក បៃដិន បានបង្កើតបរិយាកាសនយោបាយដ៏ពុលមួយ ដែលអាចនាំឲ្យមានអំពើហិង្សាបែបនេះ។ ទន្ទឹមគ្នានេះ លោកបានលើកឡើងពីការប៉ុនប៉ងជាច្រើនក្នុងការដក លោក ត្រាំ ចេញពីឆាកនយោបាយ តាមរយៈបណ្តឹងតុលាការ និងការបង្ខូចកេរ្តិ៍ឈ្មោះជាដើម។ លោកថាសកម្មភាពទាំងនេះ បានធ្វើឱ្យជីវិតរបស់លោក ត្រាំ ស្ថិតក្នុងគ្រោះថ្នាក់។ លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងមិនជឿថាការប៉ុនប៉ងដើម្បីលុបបំបាត់ និងធ្វើឃាត លោក ត្រាំ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបច្ចុប្បន្ននោះទេ…ប៉ុន្តែបរិយាកាសជុំវិញបេក្ខភាព លោក ដូណាល់ ត្រាំ ជំរុញឱ្យមានអ្វីដែលអាមេរិកកំពុងប្រឈមមុខនៅថ្ងៃនេះ»។ […]

លោក ត្រាំ បាននិយាយថា លោកទន្ទឹងរង់ចាំនិយាយនៅរដ្ឋ Wisconsin នៅសប្តាហ៍នេះ

Liny Chan July 15, 2024 15/07/2024

(វ៉ាស៊ីណតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃអាទិត្យនេះថា លោកទន្ទឹមរង់ចាំនិយាយនៅរដ្ឋ Wisconsin ជាកន្លែងដែលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ នឹងធ្វើឡើងនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ លោក ត្រាំ បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ថា «ឥឡូវនេះ វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវរួបរួមគ្នា បង្ហាញចរិតពិតរបស់យើងជាជនជាតិអាមេរិក ហើយនៅតែរឹងមាំ និងមានការប្តេជ្ញាចិត្តខ្ពស់»។ នេះជាការបង្ហោះលើកទីពីររបស់លោក ចាប់តាំងពីលោកត្រូវបានគេបាញ់ប្រហារ និងរងរបួសអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ខ្មាន់កាំភ្លើងដែលបា.ញ់ប្រហារលោក ត្រាំ ត្រូវបានបង្ហាញអត្តសញ្ញាណ, ជននោះធ្វើសកម្មភាពចេញពីដំបូលរោងចក្រមួយ នៅមិនឆ្ងាយប៉ុន្មានពីវេទិកាលោក ត្រាំ និងត្រូវបានភ្នាក់ងារ Secret Service បា.ញ់សម្លា.ប់ភ្លាមៗ

Nisaiy KP July 14, 2024 14/07/2024

(វ៉ាស៉ីនតោន)៖ ប្រភពដែលសារព័ត៌មានអាមេរិក New York Post ទទួលបាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានបង្ហាញអត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន RT នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារ ចេញពីលើដំបូលរោងចក្រមួយ មានចម្ងាយត្រឹមជាង១០០ម៉ែត្រប៉ុណ្ណោះ ពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោម អ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania ឡើយ ហើយរូបគេក៏ត្រូវបាន ក្រុមអ្នកបាញ់កាំភ្លើងស៉ីប នៃកងអង្គរក្សសម្ងាត់ Secret Service ដែលរក្សាសុវត្ថិភាពសម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗ។ កាំភ្លើងវែងមួយដើមប្រភេត AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង។ ដោយឡែក មូលហេតុថាតើ ហេតុអ្វីបានជាបណ្តាលខ្មាន់កាំភ្លើង បាញ់ប្រហារប៉ងធ្វើឃាត​លើ លោក […]

UPDATE: លោក ដូណាល់ ត្រាំ មានសុវត្ថិភាព ក្រោយរងការបាញ់ប្រហារប៉ងធ្វើឃា.ត ខណៈខ្មាន់កាំភ្លើងបាត់បង់ជីវិត

Nisaiy KP July 14, 2024 14/07/2024

(វ៉ាស៉ីនតោន)៖ អំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ដែលជាអតីតមេដឹកនាំអាមេរិក​ ហើយបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅប៉ុន្មានខែ ខាងមុខនេះ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជា ការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារខាងលើ​ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតបានរងរបួស។ ក្រោយរួចខ្លួនពី ការប៉ុនប៉ងធ្វើឃាតនោះ លោក ត្រាំ បាន​បង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើង បានហោះទម្លុះផ្នែកខាងលើ នៃស្លឹកត្រចៀកខាងស្តាំរបស់ខ្ញុំ។ ឈាមបានហូរចេញមកច្រើន»។ នៅពេលស្នូរកាំភ្លើងបន្លឺឡើង លោក ត្រាំ ត្រូវគេមើលឃើញថា បានយកដៃខ្ទប់ត្រចៀកខាងស្តាំរបស់លោក រួចហើយក៏ក្រាបចុះ។ ភ្លាមៗ ក្រុមភ្នាក់ងារ Secret Service ក៏បានស្ទុះមកឡោមព័ទ្ធការពាររូបលោក។ […]