ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota រក្សាតំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតក្នុងពិភពលោកនៅឆ្នាំ២០២៣

Khmerpress January 31, 2024 31/01/2024

(តូក្យូ)៖ ក្រុមហ៊ុន Toyota Motor បានលក់រថយន្តចំនួន ១១,២លានគ្រឿងក្នុងឆ្នាំ២០២៣ ដោយបានគ្រងដំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតក្នុងពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានរាយការណ៍ថា ការលក់រថយន្តសរុបនៅទូទាំងពិភពលោកបានកើនឡើង ៧,២ភាគរយ កាលពីឆ្នាំមុន រួមទាំងការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors និងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu ដែលបានជួយជំរុញដោយការលក់នៅក្រៅប្រទេសមានចំនួន ៨,៩លានគ្រឿង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី២ ដោយបានរាយការណ៍នៅដើមខែនេះថា ការលក់រថយន្តបានកើនឡើង ១២ភាគរយកាលពីឆ្នាំមុនដល់ ៩,២លានគ្រឿង ដែលជាការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ក្រោយជំងឺរាតត្បាតដោយសារការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់បានធូរស្រាល។ បើគិតតែលើការលក់រថយន្តរបស់ក្រុមហ៊ុនមេ Toyota ដែលរួមមានរថយន្តម៉ាក Toyota និង Lexus ការលក់បានកើនឡើងដល់ទៅ ១០,៣ លានគ្រឿងក្នុងឆ្នាំ២០២៣។ រថយន្តកូនកាត់សាំងអគ្គិសនី មានចំនួនប្រហែលមួយភាគបីនៃការលក់សរុប ហើយរថយន្តអគ្គិសនីមានតិចជាង ១ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

គម្រោងរបស់កំពូលមហាសេដ្ឋី Elon Musk សាកល្បងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ទទួលបានជោគជ័យជាលើកដំបូង

Khmerpress January 30, 2024 30/01/2024

(បរទេស)៖ កំពូលមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Neuralink លោក Elon Musk បានចែករំលែកដំណឹងមកថា ការដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សនាពេលថ្មីៗនេះ គឺទទួលបានជោគជ័យ ខណៈអ្នកជំងឺដំបូងដែលទទួលបានការវះកាត់ពីក្រុមហ៊ុន Neuralink ចាប់ផ្តើមមានអាការៈប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅទី៣០ ខែមករា ឆ្នាំ២០២៤។ Musk បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ជា Twitter) ផ្ទាល់ខ្លួនរបស់លោកដោយបានបង្ហើបថា ផលិតផលដំបូងពី Neuralik មានឈ្មោះថា Telepathy វាមានសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ផលិតផលបន្ទះឈីបថ្មីនេះ ត្រូវបានរចនាឡើងដើម្បីអនុញ្ញាតឱ្យមនុស្សអាចគ្រប់គ្រងទូរស័ព្ទ ឬកុំព្យូររបស់ពួកគេបាន ហើយថែមទាំងអាចបញ្ជាបានដោយការគិតថែមទៀតផង។ Musk បានបញ្ជាក់ថា បច្ចេកវិទ្យានេះមានគោលបំណងជួយអ្នកជំងឺដែលមានអាការៈខ្វិន ក្នុងការប្រាស្រ័យទាក់ទងគ្នាដោយអនុញ្ញាតឱ្យពួកគេគ្រប់គ្រងឧបករណ៍ពីចម្ងាយ ដោយមិនចាំបាច់ប្រើដោយដៃផ្ទាល់។ Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Elon Musk និងត្រូវបានបង្កើតឡើងក្នុងគោលដៅស្រាវជ្រាវរកវិធីដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់មនុស្សដើម្បីអាចព្យាបាលជម្ងឺជាច្រើនប្រភេទរួមមាន ខ្វិន, ពិការភ្នែក, បាត់បង់ការចងចាំ, អូទីស្សឹម, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺវិកលចរិក, ជំងឺសសៃប្រសាទ និងជំងឺជាច្រើនប្រភេទទៀត អាចវិលមករកសភាពដូចមនុស្សធម្មតាវិញ។ យោងតាមរបាយការណ៍ចុះផ្សាយកន្លងមកបានឱ្យដឹងថា Neuralink […]

ប្រព័ន្ធប្រតិបត្តិការ iOS 18 នឹងក្លាយជាកំណែអាប់ដេត«ដ៏ធំបំផុត» ក្នុងប្រវត្តិសាស្រ្ត iPhone

Khmerpress January 29, 2024 29/01/2024

(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ប្រព័ន្ធប្រត្តិបត្តិការ iOS 18 ថ្មីរបស់ Apple ដែលត្រៀមប្រកាសបង្ហាញជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងក្លាយជាកំណែអាប់ដេតដ៏ធំបំផុតជាប្រវត្តិសាស្រ្ត។ iOS 18 ថ្មីនេះត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹងមុខងារ AI ជាលើកដំបូងរួមទាំងការគាំទ្រសមត្ថភាពផ្ញើសារ RCS រវាង iPhone និង Android និងការកែលម្អមុខងារ Siri ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ខាងក្រោមនេះគឺជាមុខងារសំខាន់ៗ និងការកែលម្អមួយចំនួនដែលត្រូវបានគេរំពឹងទុកថា នឹងចេញមកជាមួយនឹងកំណែ iOS 18 ថ្មីរួមមាន៖ 1. RCS Support: ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបន្ថែមការគាំទ្រស្តង់ដារផ្ញើសារ Rich Communication Services (RCS) ទៅកាន់ iPhone ក្នុងឆ្នាំ២០២៤។ […]

ថៃ និងចិន ចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋការគ្នាទៅវិញទៅមក

Khmerpress January 29, 2024 29/01/2024

(បាងកក)៖ ប្រទេសថៃ និងចិនបានព្រមព្រៀងគ្នានៅថ្ងៃអាទិត្យ (២៨ មករា) នេះ ក្នុងការលើកលែងតម្រូវការទិដ្ឋាការគ្នាទៅវិញទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ នេះបើយោងាតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ នៅក្នុងពិធីមួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសថៃ លោក Barnbury Pahiddha Naukkara និងសមភាគីចិនលោក Wang Yi បានចុះហត្ថលេខាលើការលើកលែងទិដ្ឋាការគ្នាទៅវិញទៅមក ដែលវានឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមីនា។ លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា «យុគសម័យនៃការលើកលែងទិដ្ឋាការនេះ នឹងបង្កើនការផ្លាស់ប្តូរប្រជាជនទៅកម្រិតថ្មីមួយ»។ លោកបានសង្កត់ធ្ងន់ថា «​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​»​។ រដ្ឋមន្ត្រីការបរទេសចិនក៏បាននិយាយផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងបាងកកក៏បានប្តេជ្ញាចិត្តក្នុងការពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ គួរបញ្ជាក់ថា មុនពេលផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពដ៏សំខាន់សម្រាប់ទេសចរណ៍របស់ប្រទេសថៃ ប៉ុន្តែរហូតមកទល់ពេលនេះ ការវិលត្រឡប់របស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសនេះវិញ មានភាពយឺតយ៉ាវ។ចំនួនអ្នកទេសចរចិនដែលមកលេងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១១ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលការរីករាលដាល មកដល់ត្រឹមតែ ៣.៥ លាននាក់កាលពីឆ្នាំមុន៕ […]

តម្លៃមាសរំពឹងថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ

Khmerpress January 29, 2024 29/01/2024

(បាងកក)៖ តម្លៃមាសពិភពលោកត្រូវបានរំពឹងថានឹងឡើងដល់កម្រិតខ្ពស់ថ្មីគឺ ២ ៣០០ដុល្លារមួយអោន (៨,៣ជី) នៅឆ្នាំនេះ ដោយសារភាពអាចកើតមាននៃការទម្លាក់អត្រាគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក ការកើនឡើងអតិផរណា និងហានិភ័យភូមិសាស្ត្រនយោបាយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ វិនិយោគិនមួយចំនួនចាត់ទុកមាសជាទ្រព្យដែលមានសុវត្ថិភាពដើម្បីទប់ទល់នឹងការខាតបង់ដោយសារលទ្ធភាពនៃការកាត់បន្ថយអត្រាដោយធនាគារកណ្តាលអាមេរិកនៅក្នុងត្រីមាសទីពីរឆ្នាំនេះ ក្នុងគ្រាដែលមានអតិផរណាខ្ពស់រ៉ាំរ៉ៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកល។ អ្នកស្រី Pawan Nawawattanasap នាយកប្រតិបត្តិក្រុមហ៊ុន YLG Corp ដែលផលិតនិងនាំចេញមាសរបស់ថៃបានប្រាក់កាសែតបាងកកប៉ុស្តិ៍ថា ក្រុមហ៊ុនរបស់អ្នកស្រីរំពឹងថា តម្លៃមាសពិភពលោកនឹងបន្តកើនឡើង ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយគឺ ២ ៣០០ដុល្លារក្នុងមួយអោននៅឆ្នាំនេះ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ សម្រាប់ទីផ្សារថៃ តម្រូវការវិនិយោគលើមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពបានបន្តកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ ចាប់ពីឆ្នាំ២០១៥-២០២៣ ប្រទេសថៃបានទិញមាសជាមធ្យមចំនួន ៦៣តោនក្នុងមួយឆ្នាំ ដែលជាកម្រិតខ្ពស់បំផុតទីបីនៅអាស៊ីបន្ទាប់ពីប្រទេសចិននិងឥណ្ឌា។ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដនៅឆ្នាំ២០២០ មាសដុំត្រូវបានលក់ចេញជាញឹកញាប់ ដែលនាំឱ្យតម្រូវការមាសនៅក្នុងទីផ្សារធ្លាក់ចុះ ៨១,៥តោន ឬ ២៧៥% ធៀបនឹងឆ្នាំ២០១៩។ ទោះយ៉ាងណា តម្រូវការបានកើនឡើងដល់ ៣៧តោនក្នុងឆ្នាំ២០២១ និង ៣៨តោននៅឆ្នាំ២០២២។ យោងតាមកាសែតវៀតណាម VN Express តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,៣៩% ដល់ ៧៦.៧៥លានដុង […]

ក្រុមហ៊ុនវៀតណាមជាង ១៦០ក្រុមហ៊ុនទទួលបានសិទ្ធិនាំអង្ករចេញទៅក្រៅប្រទេសនៅឆ្នាំនេះ

Nisaiy KP January 28, 2024 28/01/2024

(ហាណូយ)៖ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (MoIT) វៀតណាបានរាយការណ៍ថា ក្រុមហ៊ុននាំចេញចំនួន១៦១ បានទទួលវិញ្ញាបនបត្រដែលមានសិទ្ធិនាំចេញអង្ករទៅក្រៅប្រទេសគិតត្រឹមថ្ងៃទី២២ ខែមករា។ ចំនួននេះបានធ្លាក់ចុះបើធៀបនឹងចំនួនដែលបានចេញផ្សាយនៅពាក់កណ្តាលឆ្នាំ២០២៣ នេះបើយោងតាមកាសែត Vietnam News។ កាសែត Vietnam News បានរាយការណ៍ថា ទីក្រុងហូជីមិញមានចំនួនច្រើនជាងគេគឺ ៣៦ក្រុមហ៊ុន តែតិចជាងចំនួនដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន បន្ទាប់មកគឺទីក្រុងកាន់ថូដែលមាន ៣៤ក្រុមហ៊ុន ខេត្តឡុងអានមាន ២២ក្រុមហ៊ុន ខេត្តដុងថាប មាន ១៥ក្រុមហ៊ុន និងខេត្តអានយ៉ាងមាន ១៤ក្រុមហ៊ុន។ ខេត្តខ្លះមានក្រុមហ៊ុននាំចេញដែលមានការទទួលស្គាល់តែមួយប៉ុណ្ណោះ រួមមានខេត្តហាណាម ខេត្តហូវយ៉ាង ខេត្តខាញហាវ ខេត្តឡាងសឺន និងខេត្តថាញហាវ។ យោងតាមកាសែត Vietnam News ស្ថិតិដែលចេញផ្សាយដោយទីភ្នាក់ងារពាណិជ្ជកម្មបរទេសបង្ហាញថា ចំនួនក្រុមហ៊ុនដែលមានសិទ្ធិនាំចេញអង្ករក្នុងបញ្ជីចុងក្រោយនេះបានថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងបញ្ជីនៅខែសីហាឆ្នាំ២០២៣ ដែលមានចំនួន ២១០ក្រុមហ៊ុនដែលក្រោយមកបានធ្លាក់ចុះមកនៅត្រឹម ១៧០ក្រុមហ៊ុននៅក្នុងខែតុលាឆ្នាំមុន។ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសបានឱ្យដឹងថា នៅឆ្នាំ២០២៣ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានដើរតួនាទីប្រឹក្សាដ៏ល្អក្នុងអភិបាលកិច្ចនៃការនាំចេញអង្ករ ដែលជួយឱ្យទទួលបានលទ្ធផលនាំចេញជាវិជ្ជមាន ធានាតម្លៃខ្ពស់សម្រាប់កសិករ និងធានាសន្តិសុខស្បៀង។ កាលពីឆ្នាំមុន វៀតណាមបាននាំចេញអង្ករជាង ៨,១លានតោនដែលមានតម្លៃជិត ៤,៧ពាន់លានដុល្លារទៅបរទេសក្នុងគ្រាដែលមានការវិវឌ្ឍដ៏ស្មុគស្មាញក្នុងការជួញដូរអង្ករពិភពលោក រួមទាំងការរឹតបន្តឹងរបស់ប្រទេសជាច្រើនក្នុងការនាំចេញអង្ករផងដែរ។ ក្រុមអ្នកជំនាញបានព្យាករថា តម្លៃនាំចេញនឹងបន្តកើនឡើងនៅឆ្នាំ២០២៤ ដោយសារការផ្គត់ផ្គង់កាន់តែតិច […]

ជម្លោះនៅអ៊ីរ៉ង់ ធ្វើអោយបាត់បង់ជីវិតជនជាតិប៉ាគីស្ថាន ៩នាក់

Nisaiy KP January 28, 2024 28/01/2024

(តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្លាប់កម្មករប៉ាគីស្ថានចំនួន ៩នាក់នៅតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលដែលប្រទេសទាំងពីរកំពុងប្រឹងប្រែងជួសជុលទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពីផ្ទុះការបាញ់ផ្លោងដាក់គ្នាមួយប្រាវកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។ តាមរយៈបណ្តាញសង្គម X លោក Muhammad Mudassir Tipu ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុងតេហេរ៉ង់ បានបញ្ជាក់ថា «មានការរន្ធត់​ចិត្តជា​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​ជនជាតិ​ប៉ាគីស្ថាន​ ៩នាក់​នៅ​ឯទីក្រុង Saravan។ ប៉ាគីស្ថាននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គ្រួសារអ្នកដែលបានបាត់បង់ជីវិត ហើយកំពុង​អំពាវនាវ​ឲ្យភាគីអ៉ីរ៉ង់សហការយ៉ាងពេញលេញលើបញ្ហានេះ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ប៉ូលិសកំពុងស្វែងរកខ្មាន់កាំភ្លើងទាំង ៣នាក់ដែលរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព។ គ្មានបុគ្គល ឬក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ចំពោះការបាញ់ប្រហារនៅក្នុងទីក្រុង Saravan នៃខេត្ត Sistan-Baluchestan នេះ។ បើតាមក្រុមសិទ្ធិ Baluch Haalvash ជនរងគ្រោះគឺជាកម្មករប៉ាគីស្ថាន រស់នៅក្នុងហាងជួសជុលរថយន្តដែលពួកគេធ្វើការ ហើយក៏មានមនុស្ស ៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការបាញ់ប្រហារនេះ ដោយគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អ៉ីរ៉ង់ និងប៉ាគីស្ថាន នឹងមិនអនុញ្ញាតឲ្យសត្រូវណាមួយ […]

ក្រុមហ៊ុន SpaceX របស់ Elon Musk ត្រូវគេប្តឹងពីបទធ្វេសប្រហែស ធ្វើឲ្យកម្មកររបួស និងបាត់បង់ជីវិត

Khmerpress January 27, 2024 27/01/2024

(បរទេស)៖ ស្ត្រីម្នាក់ដែលជាភរិយារបស់កម្មករធ្វើការឲ្យក្រុមហ៊ុនអវកាស SpaceX បានដាក់ពាក្យប្តឹងក្រុមហ៊ុននេះ ពីបទធ្វេសប្រហែល ធ្វើឲ្យប្តីរបស់នាងរបួសធ្ងន់ និងមានកម្មករម្នាក់បាត់បង់ជីវិត អំឡុងពេលបំពេញការងារក្នុងក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ ហេតុការណ៍នោះ​បានកើតឡើងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដោយមានម៉ាស៉ីនក្នុងក្រុមហ៊ុន SpaceX ដំណើរការខុសប្រក្រតី និងធ្វើឲ្យបុរសម្នាក់ឈ្មោះ Francisco Cabada រងរបួស ក្នុងចំណោមកម្មករជាច្រើនទៀត។ បើតាមរបាយការណ៍របស់ Reuters ជុំវិញករណីនេះ បានបង្ហាញថា មានកម្មករយ៉ាងហោចណាស់ ៦០០នាក់របួស នៅកន្លែងធ្វើការ ខណៈអ្នកខ្លះបាក់ដៃជើង របួសក្បាល និងភ្នែក និងស្លាប់ម្នាក់។ ភរិយា លោក Francisco Cabada ឈ្មោះ Ydy Cabada បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីសប្តាហ៍មុន តំណាងឲ្យប្តីរបស់នាង ដែលនៅតែស្ថិតក្នុងសភាពសន្លប់ជាងពីរឆ្នាំ បន្ទាប់ពីរងគ្រោះក្នុងហេតុការណ៍នេះ។ លោកស្រី​ Ydy Cabada បានឲ្យដឹងថា ប្តីរបស់ខ្លួនបានរងរបួសនៅពេលដែលផ្នែកនៃម៉ាស៊ីន […]

ប៉ូលិសថៃ ចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាង ៥,៦ម៉ឺនដុល្លារ

Khmerpress January 27, 2024 27/01/2024

ថៃ៖ ប៉ូលិសជំនាញថៃបានចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២លានបាត (៥៦,១៣២ដុល្លារ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Thai Press ។ ក្រុមជនសង្ស័យទាំងនោះរួមមាន លោក Kriengkrai អាយុ ៣១ឆ្នាំ កញ្ញា Natharika អាយុ ២៥ឆ្នាំ កញ្ញា Patcharee អាយុ ៤១ឆ្នាំ លោក Phiphob អាយុ ៤៦ឆ្នាំ និងអ្នកស្រី Phonthip អាយុ ៣២ឆ្នាំ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរផលិតផលក្លែងក្លាយខាងលើនេះ ប៉ូលិសជំនាញថាបានរឹបអូសវត្ថុតាងបានជាច្រើនដូចជា ម្សៅរ៉តឌីដែលជាផលិតផលក្លែងក្លាយចំនួន ៣៣,៤០៥កញ្ចប់ សំបកកញ្ចប់សម្រាប់ច្រកម្សៅរ៉តឌីចំនួន ៣០,៨៤០កញ្ចប់ ប្រអប់សម្រាប់ដាក់ម្សៅរ៉តឌីក្លែងក្លាយចំនួន ៣,៣៦៧ប្រអប់ ម៉ាស៊ីនសម្រាប់អ៊ុតបិទកញ្ចប់ម្សៅរ៉តឌីចំនួន ២៣ និងម្សៅដែលជាសារធាតុញៀនសម្រាប់យកទៅលាយធ្វើជាម្សៅរ៉តឌីចំ​នួន ១,៧៦៨កញ្ចប់ដែលមានទម្ងន់សរុបចំ​នួន ៥គីឡូក្រាម។ សូមបញ្ជាក់ជូនថា កន្លែងផលិតម្សៅរ៉តឌីក្លែងក្លាយខាងលើនេះគឺមានទីតាំងផ្សេងៗគ្នាដូចជានៅក្នុងទីក្រុងបាងកក ខេត្តណុនថាបុរី និងខេត្តព្រះនគរស៊ីអយុធ្យា ហើយគិតត្រឹមពេលនេះប៉ូលិសថៃកំពុងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត  

Elon Musk អះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន នឹងបំផ្លាញទីផ្សារគូប្រជែង បើគ្មានរបាំងពាណិជ្ជកម្ម

Khmerpress January 26, 2024 26/01/2024

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Telsa លោក Elon Musk បង្ហាញពីការយល់ឃើញរបស់លោកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ច្បាស់ណាស់នឹងទទួលបានភាពជោគជ័យខ្លាំង ក្នុងទីផ្សារនៃបណ្តាប្រទេសនានាក្រៅពីចិន ខណៈក្រុមហ៊ុន Telsa របស់លោកកំពុងតែមានគូប្រជែងកាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ និយាយនៅថ្ងៃពុធកន្លងទៅនេះ ដែលជាថ្ងៃប្រកាសប្រាក់ចំណូលក្រុមហ៊ុន លោក Elon Musk បានឲ្យដឹងថា «ក្រុមហ៊ុន​រថយន្ត​ចិន ​ជា​ក្រុមហ៊ុន​រថយន្ត​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​ក្នុង​ពិភពលោក។ ដូច្នេះ ខ្ញុំ​គិត​ថា ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​នៅតាមទីផ្សារនានា ​ក្រៅ​ពីប្រទេស​ចិន បើទោះបីជាត្រូវបង់ពន្ធ​ឬមាន​របាំង​ពាណិជ្ជកម្មផ្សេងៗក្តី»។ មហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា «និយាយដោយត្រង់ទៅ ខ្ញុំគិតថា ប្រសិនបើមិនមានរបាំងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងទេ ពួកគេនឹងបំផ្លាញក្រុមហ៊ុនគូប្រជែងភាគច្រើនផ្សេងទៀតនៅក្នុងពិភពលោក»។ របាំងពាណិជ្ជកម្ម ដែល Elon Musk និយាយនៅពេលនេះ ​គឺទំនងជាសំដៅដល់ការរឹតបន្តឹងផ្លូវច្បាប់លើការនាំចេញរថយន្តអគ្គីសនីចិន ទៅតាមបណ្តាប្រទេសនានា ជាក់ស្តែង គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បច្ចុប្បន្នកំពុងស៊ើបអង្កេត លើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ការ​ស៊ើបអង្កេត​នេះ​ បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​មុន ហើយ​មិន​ទាន់​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថាយ៉ាងណាឲ្យពិតឡើយ​។ ប៉ុន្តែមានឱកាស ដែលសហភាពអឺរ៉ុបអាចពិចារណាការដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនីរបស់ចិន ស្របពេលដែលផលិតផលរបស់ចិនកំពុងពង្រីកខ្លួនយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារអឺរ៉ុប។ […]