ព័ត៌មានអន្តរជាតិ

រុស្ស៉ីត្រៀមចេញបេសកកម្មបញ្ជូនយានទៅស្រាវជ្រាវឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្សរ៍

Khmerpress August 8, 2023 08/08/2023

(មូស្គូ)៖ អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែង នៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហា ខណៈវាគឺជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា​ ឆ្នាំ២០២៣។ យានរ៉ូបូត Luna-25 ដែលជាបេសកកម្មស្រាវជ្រាវឋានព្រះចន្ទទីមួយរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ១៩៧៦មក​ នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី (Vostochny Cosmodrome) ចម្ងាយប្រហែល ៥,៥៥០គីឡូម៉ែត្រឯពីរដ្ឋធានីមូស្គូ។ ប្រជាជនរុស្ស៉ី​ដែលរស់នៅក្នុងភូមិ សាកទីនស្គី (Shakhtinskyi) នៃតំបន់ខាបារ៉ូវ (Khabarovsk) ភាគអាគ្នេយ៍ពីកន្លែងបាញ់បង្ហោះយានខាងលើ នឹងត្រូវជម្លៀសនៅវេលាទាបភ្លឺថ្ងៃទី១១ ខែសីហា ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ ដ្បិតភូមិនោះនៅត្រង់តំបន់ ដែលកំណាត់ម៉ាស៉ីនជំនួយ​របស់គ្រាប់រ៉ុក្កែត នឹងធ្លាក់ចុះមកចំ។ គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) យាន Luna-25 នឹងត្រូវចុះចតនៅតំបន់ប៉ូលខាងត្បូងនៃ​ផ្ទៃព្រះចន្ទ។ កម្មវត្ថុចម្បងនៃបេសកកម្មនេះ គឺការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ចុះចតយានដោយជោគជ័យនៅលើផ្ទៃព្រះចន្ទ, ការស្រាវជ្រាវ​សណ្ឋានផ្នែកផ្ទៃខាងក្នុងរបស់ព្រះចន្ទ និងការរុករកធនធាន រួមមានទាំងទឹកជាដើម។ វាត្រូវគេរំពឹងថានឹងអាចធ្វើប្រតិបត្តិការនៅលើផ្ទៃព្រះចន្ទ បានរយៈពេលប្រហែល១ឆ្នាំ។ ដោយឡែក នៅប៉ុន្មានសប្តាហ៍ខាងមុខ […]

លោក Elon Musk បានបង្ហើបថា ការប្រកួតដាក់ក្នុងទ្រុងរបស់គាត់ជាមួយលោក Mark Zuckerberg នឹងផ្សាយបន្ដផ្ទាល់នៅលើ X

Khmerpress August 7, 2023 07/08/2023

ការប្រកួតប្រដាល់ដាក់ក្នុងទ្រុងរវាងលោក Elon Musk និង Mark Zuckerberg នឹងត្រូវផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញសង្គម X នេះបើយោងតាមការប្រកាសរបស់លោក ​​Musk កាលពីពេលថ្មីៗនេះ។ នៅក្នុងការបង្ហោះមួយកាលពីព្រឹកថ្ងៃអាទិត្យ ម្ចាស់បណ្ដាញសង្គមរូបនេះបាននិយាយថា «គាត់កំពុងហាត់លើកទម្ងន់ពេញមួយថ្ងៃ ដើម្បីរៀបចំខ្លួនសម្រាប់ការប្រកួត» ដោយបានបន្ថែមថា «ប្រាក់ចំណូលទាំងអស់នឹងទៅប្រគល់ទៅអង្គការសប្បុរសធម៌ សម្រាប់អតីតយុទ្ធជន»។ យ៉ាងណាក៏ដោយ លោក Musk មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការប្រកួតនៅឡើយទេ។ ចំណែកលោក Zuckerberg ក៏បានឆ្លើយតបទៅលោក Musk តាមរយៈ Threads នៅរសៀលថ្ងៃអាទិត្យថា៖«ហេតុអ្វីយើងមិនប្រើវេទិកាដែលអាចទុកចិត្តបានជាងនេះ ដើម្បីអាចរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌បាន?» លោក​បាន​បន្ថែម​ថា៖«ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​។ ខ្ញុំចង់មានការប្រកួតនៅថ្ងៃទី២៦ ខែសីហា នៅពេលដែល (លោក Musk) ណាត់ខ្ញុំលើកដំបូង ប៉ុន្តែគាត់មិនបានបញ្ជាក់ពីពេលវេលាទេ»។ រំលឹកដែរថា កាលពីខែមិថុនា មហាសេដ្ឋីបច្ចេកវិទ្យាទាំង ២នាក់ បានយល់ព្រមគ្នាក្នុងការចូលរួមប្រកួតប្រដាល់គ្នាដាក់ក្នុងទ្រុង ដូចនឹងការប្រកួតនៅសង្វៀន UFC។ ប៉ុន្តែរហូតមកទល់ពេលនេះ មហាសេដ្ឋីទាំង ២ មិនទាន់បានកំណត់ពេលវេលានៃការប្រកួតឡើយ បើទោះបីជាពួកគេបានបង្ហាញរូបភាពហាត់សម ដើម្បីត្រៀមខ្លួនក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ឡាវ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៦លាននាក់នៅឆមាសទី១ ឆ្នាំនេះ

Khmerpress August 7, 2023 07/08/2023

(វៀងច័ន្ទន៍)៖ ទទួលភ្ញៀវទេសចរដែលចូលទៅទស្សនាប្រទេសឡាវកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០២៣ ដោយមានភ្ញៀវទេសចរបរទេសជាង ១,៦លាននាក់ទៅទស្សនាប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយនាយកដ្ឋានទីផ្សារទេសចរណ៍នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវកាលពីខែកក្កដាថា ក្នុងចំណោមភ្ញៀងទេសចរអន្តរជាតិទាំងអស់ដែលទៅទស្សនាប្រទេសឡាវ ភ្ញៀវទេសចរពីប្រទេសថៃមានចំណែកច្រើនជាងគេគឺ ៦៦៨ ៥៩៥នាក់ បន្ទាប់មកវៀតណាមមាន ៣៩៨ ៩៣៧នាក់ និងចិនមាន ៣១៧ ៦០៤។ ចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងរយៈពេលប្រាំមួយខែដំបូង ឆ្នាំ២០២២ នៅពេលដែលមានជនបរទេសត្រឹមតែ ៤២ ១៩៧នាក់ប៉ុណ្ណោះដែលបានទៅទស្សនាប្រទេនេះដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍។ ចាប់តាំងពីរដ្ឋាភិបាលឡាវបានបើកប្រទេសឡើងវិញសម្រាប់អ្នកដំណើរបរទេស ហើយផ្លូវដែកចិន-ឡាវបានដំណើរការមក ប្រជាជនមកពីប្រទេសផ្សេងៗបានសម្រុកទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។ ផ្លូវរថភ្លើងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយ និងឆ្លងកាត់ខេត្តហ្លួងព្រះបាង និងខេត្តឧត្តមសាយ ដែលមានកន្លែងជាច្រើនជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ រួមទាំងសកម្មភាពផ្សងព្រេងផងដែរ។ ដោយសារផ្លូវដែកចិន-ឡាវបម្រើជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដ៏សំខាន់ អាជ្ញាធរឡាវបានប៉ាន់ប្រមាណថា អ្នកដំណើរចិនប្រហែលជាង ៣៦ម៉ឺននាក់នឹងទៅលេងប្រទេសឡាវនៅឆ្នាំ២០២៣កើនឡើង ២១ភាគរយធៀបនឹងឆ្នាំមុន។ អាជ្ញាធរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ឡាវបានកែលម្អសេវាកម្មនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ព្រមទាំងបានបន្ថែមគ្រឿងបរិក្ខារជាច្រើនទៀតនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្តល់ជូនបទពិសោធកាន់តែប្រសើរ និងគួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុន ថ្កោលទោសរុស្ស៊ី ជុំវិញការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងថ្ងៃខួបនៃការទម្លាក់គ្រាប់បែកបរមាណូ​ លើទីក្រុង Hiroshima

Nisaiy KP August 6, 2023 06/08/2023

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានថ្កោលទោសការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្សី ក្នុងសង្រ្គាម នៅអ៊ុយក្រែន ខណៈជប៉ុននៅថ្ងៃអាទិត្យ ទី៦ ខែសីហានេះ បានប្រារព្ធខួបលើកទី៧៨ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Hiroshima។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​​។ ថ្លែងនៅឯពិធីរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្នុងទីក្រុង Hiroshima លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុន ក្នុង នាមជាប្រទេសតែមួយគត់ដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកអាតូមិក នៅក្នុងសង្រ្គាម នឹងបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកពិភពលោកគ្មានអាវុធ នុយក្លេអ៊ែរ»។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោក គីស៉ីដា ក៏បានទទួលស្គាល់ដែរថាជំហានឆ្ពោះទៅរកគោលដៅនេះ មានសភាពកាន់តែលំបាកខ្លាំងឡើងៗ ដោយសារតែការបែកបាក់គ្នានៅក្នុងសហគមន៍អន្តរជាតិជុំវិញការរំសាយអាវុធនុយក្លេអ៊ែរ និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៉ី។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ មនុស្សប្រហែលជា ១៤០,០០០នាក់ បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទីក្រុង Hiroshima ហើយ៣ថ្ងៃក្រោយមក ក្នុងឆ្នាំដដែល សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ផ្សេងទៀតលើទីក្រុង Nagasaki ធ្វើឱ្យ ជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី២ នៅថ្ងៃទី១៥ […]

ការនាំចេញកៅស៊ូរបស់វៀតណាមទៅរុស្ស៊ីកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន

Nisaiy KP August 6, 2023 06/08/2023

(ហាណូយ)៖ ការនាំចេញផលិតផលកៅស៊ូរបស់វៀតណាមទៅប្រទេសរុស្ស៊ីបានមើលឃើញលទ្ធផលគួរឱ្យចាប់អារម្មណ៍ដោយមានកំណើន ៤៦៥ភាគរយនៅឆមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃសរុបជិត ៥,១លានដុល្លារ។ នេះបើយោងតាមកាសែត Vietnam News។ កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ការនាំចេញកៅស៊ូទៅកាន់ទីផ្សារនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ជាមួយនឹងតម្លៃ ១៥,៦លានដុល្លារស្មើនឹងជាង ៨៣ភាគរយនៃតម្លៃនាំចេញកៅស៊ូសរុបក្នុងឆ្នាំ២០២២។ កៅស៊ូ និងផលិតផលកៅស៊ូស្ថិតក្នុងចំណោមផលិតផលមួយចំនួនដែលបានមើលឃើញកើនឡើង តម្លៃនាំចេញនៅក្នុងឆមាសទីមួយក្នុងបរិបទដែលការនាំចេញសរុបទៅកាន់ទីផ្សាររុស្ស៊ីបានបង្ហាញសញ្ញាធ្លាក់ចុះ។ ការនាំចេញរបស់វៀតណាមទៅកាន់រុស្ស៊ីបានកើនដល់ជាង ៨១២លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ ៣ភាគរយធៀបនឹងឆ្នាំមុន។ វៀតណាមបាននាំចេញកៅស៊ូតម្លៃជាង ១,០៥ពាន់លានដុល្លារ និងផលិតផលកៅស៊ូតម្លៃ ៥១៥លានដុល្លារក្នុងឆមាសទី១ ធ្លាក់ចុះ ៧ភាគរយ និង ១០ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះ ការនាំចេញកៅស៊ូទៅកាន់ប្រទេសរុស្ស៊ីមានចំនួនតិចជាង ១ ភាគរយនៃការនាំចេញកៅស៊ូសរុបរបស់ប្រទេសវៀតណាម។ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្រឹត្តិការណ៍ប្រកាសចេញត្រកូល iPhone 15 គ្រោងធ្វើឡើងនៅថ្ងៃទី១៣ ខែក្រោយនេះ

Khmerpress August 5, 2023 05/08/2023

(បរទេស)៖ Apple តែងតែព្យាយាមប្រកាសចេញ iPhone ស៊េរីថ្មីៗជារៀងរាល់ឆ្នាំ នៅអំឡុងខែកញ្ញា ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ធំបំផុតរបស់ពួកគេ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញ ក៏អាចនឹងមិនខុសគ្នាដែរ ដោយមានរបាយការណ៍ចុះផ្សាយថា Apple នឹងប្រកាសចេញ iPhone 15 Series នៅថ្ងៃទី ១៣ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយពី 9to5Mac បានឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នាំ២០២៣ របស់ Apple នឹងមានការផ្លាស់ប្តូរពីឆ្នាំមុន ដោយជំនាន់ iPhone 14 ត្រូវបានប្រកាសបង្ហាញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ ដែលនេះមានន័យថា នឹងខុសត្រូវគ្នារយៈពេល ៦ថ្ងៃសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញ iPhone 15 ដែលប្តូរពីដើមខែមកពាក់កណ្តាលខែជំនួសវិញ។ ប្រភពខាងលើបានអះអាងថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ ក្រុមហ៊ុន Apple បានស្នើសុំបុគ្គលិកមិនឱ្យឈប់សម្រាកនៅអំឡុងថ្ងៃទី១៣ ខែកញ្ញា នោះទេដោយលើកហេតុផលថា ជាថ្ងៃបើកព្រឹត្តិការណ៍ «ប្រកាសស្មាតហ្វូនដ៏សំខាន់»។ ដូច្នេះមានន័យថា គ្រប់បុគ្គលិក Apple ទាំងអស់ទូទាំងប្រទេសគឺត្រូវតែមានវត្តមានក្នុងក្រុមហ៊ុន។ […]

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ប្រកាសលើកពេលត្រឡប់ចូលស្រុក ដែលដំបូងឡើយគ្រោងមកវិញ នៅសប្តាហ៍ក្រោយ

Khmerpress August 5, 2023 05/08/2023

(បាងកក)៖ នៅថ្ងៃសៅរ៍នេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន​ ស៉ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយថា រូបលោក​សម្រេចលើកពេលវេលាត្រឡប់ពីការនិរទេសខ្លួន ដើម្បីចូលមកកាន់ប្រទេសថៃវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។ លោក ថាក់ស៉ីន បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមថា លោកត្រូវការពេលត្រួតពិនិត្យសុខភាព ហើយលោកនឹងពន្យារពេលធ្វើដំណើរត្រឡប់​ចូលស្រុកវិញ ដែលពីដំបូងឡើយត្រូវបានគ្រោងសម្រាប់ថ្ងៃទី១០ ខែសីហា ខណៈឥឡូវត្រូវលើកទៅប៉ុន្មានសប្តាហ៍ខាងមុខទៀតវិញ។ ការប្រកាសផ្អាកលើកពេលនៃផែនការត្រឡប់ចូលប្រទេសវិញរបស់លោក ថាក់ស៉ីន កើតមានឡើងបន្ទាប់ពីសភាថៃ បានសម្រេចពន្យារពេលបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ដែលត្រូវបានគ្រោងប្រព្រឹត្តទៅ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ គណបក្ស ភឿថៃ (Pheu Thai) គាំទ្រដោយលោក ថាក់ស៉ីន ដែលជាបក្សទទួលជ័យជម្នះចំណាត់ថ្នាក់លេខ២ ក្នុងការបោះឆ្នោតសកល កាលពីខែឧសភា កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីគណបក្ស Move Forward ដែលជាបក្សឈ្នះអាសនៈ​បានច្រើនជាងគេ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យដល់ទៅពីរលើក ដើម្បីឱ្យមេដឹកនាំខ្លួនគឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្តីថ្មី។ បក្ស […]

ប្រទេសចិនបានស្នើឱ្យមានការកំណត់រយៈពេលនៃការប្រើប្រាស់ស្មាតហ្វូនរបស់កុមារត្រឹម ២ ម៉ោងក្នុងមួយថ្ងៃ

Khmerpress August 5, 2023 05/08/2023

អាជ្ញាធរ​ចិន​បាន​ស្នើ​ឱ្យមានការកំណត់​ការ​ប្រើ​ទូរស័ព្ទ​របស់​កុមារ​ត្រឹមតែ ២​ម៉ោង ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ និយតករអ៊ីនធឺណិតរបស់ចិនបានប្រកាសសេចក្តីព្រាងគោលការណ៍ណែនាំថ្មីមួយ ដោយស្នើឱ្យក្រុមហ៊ុនផលិតឧបករណ៍ចល័ត និងអ្នកបង្កើតកម្មវិធី ណែនាំកម្មវិធីដែលមានការរឹតបន្ដឹងសម្រាប់កុមារ «minor mode»។ ការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានកំណត់ត្រឹមតែ ៤០នាទី សម្រាប់កុមារអាយុក្រោម ៨ឆ្នាំ, ១ម៉ោង សម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ និង ២ម៉ោង សម្រាប់អ្នកដែលមានអាយុក្រោម ១៨ឆ្នាំ។ កុមារគ្រប់វ័យនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ពួកគេឡើយ ចាប់ពីម៉ោង ១០ យប់ ដល់ម៉ោង ៦ ព្រឹក ហើយការដាស់តឿនឱ្យពួកគេឈប់សម្រាក នឹងត្រូវបានចេញក្នុងរយៈពេល ៣០នាទី។ មាតាបិតា​នឹង​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​មុខងារ​អនីតិជននេះ។ និយតករនិយាយថា ដែនកំណត់នេះត្រូវបានរចនាឡើងដើម្បីជំរុញទម្លាប់ល្អលើអ៊ីនធឺណិត ហើយពួកគេ​កំពុង​ស្វែង​រក​មតិ​សាធារណៈ​លើ​សំណើ​នានា​ក្នុង​ខែ​ខាង​មុខ។ ការញៀនរបស់កុមារចំពោះហ្គេមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយទៅជាបញ្ហាសង្គមនៅក្នុងប្រទេសចិន រួមជាមួយនឹងការថយចុះនៃការមើលឃើញទាក់ទងនឹងការប្រើប្រាស់ស្មាតហ្វូនច្រើនពេក៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Taylor Swift សម្រេចបន្ថែមកាលបរិច្ឆេទការប្រគំតន្ត្រីនៅកាដាណា បន្ទាប់នាយករដ្ឋមន្ត្រី Justin Trudeau ចង់ឲ្យទៅសម្តែងនៅទីនោះ

Khmerpress August 4, 2023 04/08/2023

(អាមេរិក)៖ នៅអំឡុងខែកក្កដាកន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គម Twitter ដើម្បីទាក់ទងទៅតារាចម្រៀងល្បី Taylor Swift ក្នុងគោលបំណងលើកទឹកចិត្តនាងឱ្យបន្ថែមកាលបរិច្ឆេទ សម្រាប់ការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Eras Tour របស់នាង ទៅប្រទេសកាណាដា។ តែយ៉ាងណា នៅពេលនេះបំណងរបស់លោក គឺបានសម្រេចហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Taylor Swift នឹងបន្ថែមចំនួនថ្ងៃនៃការប្រគំតន្ត្រីរបស់ខ្លួននៅកាណាដា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់ឧបត្ថម្ភការប្រគំតន្ត្រី Rogers Communications បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Swift នឹងសម្តែងចំនួន៦ Show ជាផ្នែកមួយនៃការប្រគំតន្ត្រីទេសចរណ៍ «Eras Tour» របស់នាងនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាណាដា ហើយសំបុត្រនឹងដាក់លក់ក្នុងពេលឆាប់ៗនេះសម្រាប់កាលបរិច្ឆេទខែវិច្ឆិកា ឆ្នាំ២០២៤។ តារា ចម្រៀងប៉ុបអាមេរិកវ័យ ៣៣ឆ្នាំ រូបនាងផ្ទាល់ក៏បានបង្ហោះលើ Instagram ថា៖ «វាមិនមែនជាទីបញ្ចប់នៃការប្រគំតន្រ្តីនោះទេ។ Miami, New Orleans, Indy និង Toronto: […]

ការទិញ-លក់ក្លិប Man Utd កំពុងពិភាក្សាក្នុងរយៈពេល ៩ខែមកនេះ ខណៈតម្លៃកើនដល់ជាង ៦ពាន់លានដុល្លារ

Khmerpress August 3, 2023 03/08/2023

(មេនឆេស្ទើ)៖ ដំណើរការនៃនីតិវិធីទិញ-លក់ក្លិបបាល់ទាត់អាជីព Manchester United នៅតែបន្តពិភាក្សាគ្នា ក្នុងរយៈពេលជិត ៩ខែមកនេះ ដ្បិតតម្លៃឈានដល់ ៦.៣៦ពាន់លានដុល្លារអាមេរិកហើយ។ យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Daily Mail នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតមកទល់នឹងពេលនេះ មានមហាសេដ្ឋី ២រូបបានកំពុងនាំមុខគេ ដែលហ៊ានឲ្យថ្លៃជាងគេ គឺចំនួន ៦.៣៦លានដុល្លារ ដោយមានលោក Sir Jim Ratcliffe មហាសេដ្ឋីអាមេរិក ដូចទៅនឹងមហាសេដ្ឋីមកពីប្រទេសកាតា Sheikh Jassim bin Hamad al-Thani គ្រាដែលមហាសេដ្ឋីគ្រួសារ Glazer ទាមទារក្នុងតម្លៃ ៧.៦២ពាន់លានដុល្លារ។ យ៉ាងនេះក្តី ការពិភាក្សាជាមួយភាគីដទៃផ្សេងទៀតនៅតែបន្តធ្វើឡើងដដែល ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មក។ នៅចាំបានថា ក្រុមគ្រួសារលោក Glazer បានទិញក្លិប Manchester United មកគ្រប់គ្រងនៅអំឡុងឆ្នាំ២០០៥ មានតម្លៃត្រឹមតែជាង ១ពាន់លានដុល្លារតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews