ព័ត៌មានអន្តរជាតិ

អ្នកគាំទ្ររាប់រយនាក់ ប្រមូលផ្ដុំគ្នា បង្ហាញការគាំទ្រដល់លោក Pita មុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

Khmerpress July 10, 2023 10/07/2023

(បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat នៅមុនសភាទាំង២នៃប្រទេសថៃ​ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Pita ដែលជាមេដឹកនាំគណបក្ស Move Forward កំពុងប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ ក្នុងដំណើរផ្លូវឆ្ពោះទៅរកកៅអីនាយករដ្ឋមន្ត្រី បើទោះជាគណបក្ស របស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាក៏ដោយ។ បច្ចុប្បន្ន លោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ ដើម្បីអាចឡើងកាន់តំណែងជំនួសលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតរួមគ្នាមួយនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែកក្កដា។ គួរបញ្ជាក់ថា ក្រុមចម្រុះដែលមានគណបក្សចំនួន ៨ចូលរួមក្រោមការដឹកនាំរបស់គណបក្ស Move Forward មានសំឡេងនៅក្នុងរដ្ឋសភា ៣១២អាសនៈ ប៉ុន្តែលោក Pita ត្រូវការសំឡេងគាំទ្ររួមគ្នាពីរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងហោច ៣៧៦សំឡេង ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។ នៅឯព្រឹទ្ធសភាមានសមាជិក ២៥០រូប ដែលត្រូវបាន តែងតាំងអំឡុងការដឹកនាំដោយរបបយោធាថៃរបស់លោក ប្រាយុទ្ធ៕ ផ្តល់សិទ្ធិដោយ៖ freshnews

មនុស្សយន្ត AI ប្រាប់ UN ថា៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស”

Khmerpress July 8, 2023 08/07/2023

ស្វីស៖ “ពួកយើងអាចបម្រើពិភពលោកបានល្អប្រសើរជាងមនុស្ស” នេះជាពាក្យសំដីរបស់មនុស្សយន្តដើរដោយបច្ចេកវិទ្យា AI និយាយនៅក្នុងសន្និសិទ្ធរបស់អង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សន្និសិទ្ធខាងលើនេះមានឈ្មោះថា​ Good Global Summit ដែលមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមកពីជុំវិញពិភពលោកចំនួន ៣,០០០នាក់។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការរៀបចំកិច្ចប្រជុំខាងលើនេះគឺដើម្បីពិភាក្សាអំពីលទ្ធភាព​នៃការទាញយកថាមពលពីបច្ចេកវិទ្យា AI ប្រកបដោយគុណភាពខ្ពស់ និងរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះក្នុងការបម្រើការងារឲ្យពិភពលោកប្រកបដោយសក្តានុពលខ្ពស់បំផុត។ យ៉ាងណាក្តី ទន្ទឹមនឹងការមើលឃើញពីភាពឆ្លាតវ័យដ៏អស្ចារ្យរបស់បច្ចេកវិទ្យា AI ក្រុមអ្នកជំនាញក៏បានរម្លឹកឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់បញ្ញាសិប្បនិមិ្មត្តនេះផងដែរ ដ្បិតវានៅមិនទាន់មានសមត្ថភាពអាចយល់ពីអារម្មណ៍របស់មនុស្សបាននៅឡើយទេ បើទោះជាវាអាចធ្វើការងារគ្រប់បែបយ៉ាងតាមការកំណត់របស់មនុស្សក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទីបំផុតអាមេរិកកម្ទេចចោលអាវុធគីមីរបស់ខ្លួនអស់ទាំងស្រុង

Khmerpress July 8, 2023 08/07/2023

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកបានកម្ទេចអស់ទាំងស្រុងហើយ នូវអាវុធគីមីដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។ លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំមានមោទនភាពខ្លាំងណាស់ ក្នុងការប្រកាសថាសហរដ្ឋអាមេរិក បានកម្ទេចចោលអាវុធគីមី ដែលសេសសល់ចុងក្រោយគេនៅក្នុងឃ្លាំង​ ប្រកបដោយសុវត្ថិភាព ខណៈប្រការនេះបាននាំពួកយើង ខិតកាន់តែជិតពិភពលោកមួយ ដែលលែងមានការភ័យខ្លាចអំពីអាវុធគីមីតទៅទៀត»។ សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីចុងក្រោយគេ នៃអនុសញ្ញាស្តីពីអាវុធគីមី (CWC) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៩៧ ក្នុងការបំពេញ​កាតព្វកិច្ចបំផ្លាញចោលអាវុធគីមីរបស់ខ្លួន។ អាវុធគីមីដែលត្រូវកម្ទេចទាំងនោះ គឺជាចំនួនដែលត្រូវបានប្រកាសឱ្យអន្តរជាតិ បានដឹងជាសាធារណៈ ប៉ុន្តែប្រទេសមួយចំនួនត្រូវគេជឿជាក់ អាចនៅមានរក្សាទុកអាវុធគីមី ក្នុងឃ្លាំងបម្រុងសម្ងាត់របស់ពួកគេ។ អង្គការដើម្បីការហាមឃាត់អាវុធគីមី ហៅកាត់ OPCW បានសាទរសេចក្តីប្រកាសរបស់អាមេរិកថា នៅពេលនេះចំនួនអាវុធគីមីទាំងអស់របស់ពិភពលោក ដែលត្រូវបានប្រកាសឱ្យដឹង​ជាសាធារណៈ គឺត្រូវបានកម្ទេចចោលអស់ទាំងស្រុងហើយ។ គួរបញ្ជាក់ថា អនុសញ្ញាស្តីពីអាវុធគីមី ដែលត្រូវបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៣ និងចូលជាធរមាននៅឆ្នាំ១៩៩៧ បានទុកពេលឱ្យអាមេរិក រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ […]

Tesla កំពុងបញ្ឈប់បុគ្គលិកក្នុងរោងចក្រប្រទេសចិន

Khmerpress July 8, 2023 08/07/2023

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់ខ្នាតយក្ស Tesla កំពុងបញ្ឈប់បុគ្គលិកផលិតអាគុយសម្រាប់រថយន្តអគ្គិសនីមួយចំនួននៅក្នុងរោងចក្រ Gigafactory Shanghai ដែលជារោងចក្រធំបំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។ ជុំវិញការបញ្ឈប់បុគ្គលិកភ្លាមៗនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពី Tesla នៅឡើយនោះទេថា ត្រូវបានបញ្ឈប់ដោយមូលហេតុអ្វី និងមានបុគ្គលិកប៉ុន្មាននាក់ដែលត្រូវបានចាកចេញក្នុងចំនួនបុគ្គលិកសរុបជាង ២០,០០០នាក់។ នេះជាលើកទី១ ហើយដែលទទួលដំណឹងថា Tesla បញ្ឈប់បុគ្គលិកក្នុងផ្នែកផលិតអាគុយរថយន្តអគ្គិសនីដែលជាផ្នែកដ៏សំខាន់មួយក្នុងសង្វាក់ផលិតកម្មផលិតនិងដំឡើងរថយន្តអគ្គិសនី ដែលកន្លងមក Tesla ធ្លាប់តែបញ្ឈប់ទៅផ្នែក Autopilot ឬផ្នែកមិនសំខាន់ប៉ុណ្ណោះ។ យោងតាមការរាយការណ៍ពី Deep Analysis នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឱ្យដឹងថា មានបុគ្គលិកផ្នែកផលិតអាគុយតិចជាង ១,០០០នាក់ ដូច្នេះមានន័យថា បញ្ហាដែលឈានដល់ការបញ្ឈប់នេះអាចក្នុងចំនួនតិចប៉ុណ្ណោះ។ គួរជម្រាបដែរថា រោងចក្រ Gigafactory Shanghai របស់ក្រុមហ៊ុន Tesla គឺជារោងចក្រធំបំផុត និងផលិតភាពបំផុតរបស់ខ្លួន និងមានបុគ្គលិកសរុបប្រហែល២០,០០០ នាក់ រួមទាំងអ្នកដែលកំពុងធ្វើការផ្នែកដំឡើងរថយន្ត Model Y និង Model 3 ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

FIFA ស្នើឲ្យអាជ្ញាកណ្តាលគ្រប់រូបកាត់បន្ថយ ការខ្ជះខ្ជាយម៉ោងនៅ World Cup

Naren July 7, 2023 07/07/2023

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានស្នើដល់អាជ្ញាកណ្តាលគ្រប់រូបឲ្យប្រុងប្រយ័ត្ន និងកាត់បន្ថយការខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍នៅអំឡុងប្រកួត World Cup ទាំងផ្នែកបុរស និងស្រ្តី។ ការខ្ជះខ្ជាយម៉ោងនេះត្រូវបានមើលឃើញនៅអំឡុងប្រកួត World Cup ផ្នែកបុរស នាឆ្នាំ២០២២ នៅប្រទេសកាតា ដែលជាមធ្យមមានការថែមម៉ោងដល់ទៅ ១១នាទីឯណោះ និងមានការថែមម៉ោងដល់ទៅ ២៧នាទីផងដែរនៃជំនួបរវាងអង់គ្លេស ប៉ះអ៉ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Live Score នាថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា កំហាតពេលទាំងនោះ គឺកើតឡើងនៅពេលផ្លាស់ប្តូរកីឡាករលើទីលាន ការព្យាបាលកីឡាកររបួស ការអបអរគ្រាប់បាល់បំប៉ោងសំណាញ់ទី និងការចំណាយពេលពិនិត្យប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ជាដើម។ កំហាតម៉ោងក្នុងករណីទាំងនេះ ត្រូវបានសហព័ន្ធអន្តរជាតិមួយនេះ ណែនាំឲ្យបន្ថែមនៅចុងម៉ោងនីមួយៗ ជាជាងថែមសរុបនៅចុងបញ្ចប់ប្រកួតពេញម៉ោង ដូចសព្វមួយដងវិញ។ លើសពីនេះទៀត FIFA ក៏បានណែនាំដល់អាជ្ញាកណ្តាលឲ្យផ្ទៀងផ្ទាត់ និងកាត់បន្ថយការខ្ជះខ្ជាយម៉ោងដូចជាការទាត់បាល់ free kick, ការគប់បាល់ចូលទីលាន (throw-ins), ការទាត់បាល់ជ្រុង និងរយៈពេលដែលកីឡាករចាំទីកាន់បាល់ មុនពេលបញ្ជូនឲ្យមិត្តរួមក្រុមដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

Twitter គំរាមប្ដឹងកម្មវិធី Threads ថ្មីរបស់ Meta

Naren July 7, 2023 07/07/2023

(បរទេស)៖ បន្ទាប់ពីលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Meta Platform ដាក់ដំណើរការកម្មវិធីថ្មីដែលមានឈ្មោះថា Threads នៅថ្ងៃទី០៦ សប្តាហ៍នេះ មានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ៣០លានដងជុំវិញពិភពលោកក្នុងរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ។ ដែលការដាក់ដំណើរការថ្មីនេះត្រូវបានភាគីខាងក្រុមហ៊ុន Twitter លោក Elon Musk លើកឡើងថា បានប៉ះពាល់ដល់កម្មសិទ្ធបញ្ញារបស់ Twitter នឹងបានគំរាមប្តឹង Meta។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Meta បានប្រកួតប្រជែងមិនស្របច្បាប់ដោយបានជួលអតីតបុគ្គលិក Twitter ដែលដឹងពីអាថ៌កំបាំងពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ជាច្រើនរបស់ Twitter យកទៅធ្វើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ក្នុងនោះមេធាវីរបស់ Musk លោក Alex Spiro បានសរសេរនៅក្នុងសំបុត្រថា «Twitter មានបំណងអនុវត្តយ៉ាងតឹងរឹងនូវកម្មសិទ្ធបញ្ញារបស់ខ្លូន ហើយទាមទារឱ្យ Meta ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់អាថ៌កំបាំងពាណិជ្ជកម្ម Twitter ឬ ព័ត៌មានសម្ងាត់ផ្សេងទៀតដែលមាននៅក្នុងកម្មវិធី Threads»។ គួរជម្រាបដែរថា កាលថ្ងៃសៅរិ៍សប្តាហ៍មុន Elon […]

ភ្លៀងធ្លាក់មួយមេបង្កឲ្យមានទឹកជន់លិចក្នុងក្រុង Chongqing ប្រទេសចិន និងបណ្តាលឲ្យមានពលរដ្ឋ ១៥នាក់បាត់បង់ជីវិត

Khmerpress July 6, 2023 06/07/2023

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទីពុធ ទី៥ ខែកក្កដានេះ។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរចិន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋចិនចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានទឹកជនលិចផ្លូវ​សាធារណៈ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង ហើយក៏បានធ្វើឲ្យខូចខាតអគារ និងផ្ទះមួយចំនួន ខណៈជំនន់ទឹកភ្លៀងកំពុងតែផ្តល់ការរំខានដល់ពលរដ្ឋប្រមាណជា ១៣០,០០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើនេះអាចមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

គ្រប់ម៉ូដែល iPhone 15 ទាំងអស់នឹងទទួលបានកម្លាំងថ្មធំជាងមុន

Naren July 6, 2023 06/07/2023

(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីរោងចក្រ Foxconn ប្រទេសចិនមកថា ស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 15 គ្រប់ម៉ូដែលទាំងអស់របស់ Apple ក្នុងឆ្នាំនេះនឹងត្រូវបានផ្លាស់ប្តូរសមត្ថភាពថ្មដែលមានកម្លាំងខ្លាំងជាងមុនរហូតជិតដល់ ៥,០០០មីលីអំពែម៉ោង (mAh) ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំមុនថ្ងៃព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ Apple តែងតែទទួលបានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងសមត្ថភាពថ្ម កាមេរ៉ា អេក្រង់ រូបរាង និងមុខងារផ្សេងទៀត។ ដោយឡែកយោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះដែលចេញពីក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធំបំផុត Foxconn ទំនងក្លាយជាការពិតហើយ ដោយក្នុងនោះប្រភពគូសបញ្ជាក់ថា ម៉ូដែល iPhone 15ទាំង ៤ម៉ូដែលរួមមាន iPhone 15 ធម្មតា ទទួលបានថាមពលថ្មទំហំ ៣,៨៧៧ មីលីអំពែម៉ោង, iPhone 15 Plus ទទួលបានថាមពលថ្ម ៤,៩១២មីលីអំពែម៉ោង, iPhone 15 Pro ទទួលបានថាមពលថ្ម ៣,៦៥០មីលីអំពែម៉ោង និង iPhone 15 Pro […]

តារាចម្រៀង Coco Lee ម្ចាស់បទ “Before I Fall in Love” ទទួលមរណភាពក្នុងវ័យ ៤៨ឆ្នាំ

Khmerpress July 6, 2023 06/07/2023

អ្នកនាង Coco Lee ដែលជាម្ចាស់បទចម្រៀង “Before I Fall in Love” បានទទួលរមណៈភាពហើយនៅក្នុងវ័យ ៤៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី៥ ខែកក្កដានេះ។ តារាចម្រៀងនិងជាអ្នកនិពន្ធជនជាតិចិន-អាមេរិករូបនេះធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោកកាលពីអំឡុងឆ្នាំ ២០០០ តែក្រោយមករូបគាត់បានបាត់មុខពីឆាកអន្តរជាតិមួយរយៈ ខណៈបទចម្រៀង “Before I Fall in Love” របស់គាត់នៅតែមានអ្នកស្តាប់ជាញឹកញាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា អ្នកនាង Coco Lee បានកើតជំងឺបាក់ទឹកចិត្ត (Depression) ២-៣ឆ្នាំមកហើយ និងបានសម្រេចធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី៣​ខែកក្កដាកន្លងទៅនេះ។ ភ្លាមៗក្រោយពេលធ្វើអត្តឃាត អ្នកនាង​ Coco Lee ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ យ៉ាងណាក្តីក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរបស់គាត់បាននោះ​ ហើយដំណឹងមរណភាពរបស់គាត់ត្រូវបានប្រកាសជាផ្លូវការនៅយប់ថ្ងៃពុធនេះតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

WHO គ្រោងនឹងប្រកាសព័ត៌មានលម្អិតពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិត Aspartame ថាជាសារធាតុអាចបង្កមហារីកក្នុងខែនេះ

Khmerpress July 5, 2023 05/07/2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក IARC ដែលជាទីភ្នាក់ងារមួយ របស់អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងធ្វើការប្រកាសពាក់ព័ន្ធនឹងសារធាតុផ្អែមសិប្បនិម្មិតអាស្ប៉ា​ថេម (Aspartame) ថាជាសារធាតុដែលអាចបង្កមហារីកដល់មនុស្ស។ អាស្ប៉ា​ថេម គឺផ្អែមជាងស្ករប្រហែល ២០០ដង ហើយវាជាសារធាតុផ្អែមសិប្បនិម្មិត ដែលគេប្រើញឹកញាប់បំផុត ជាពិសេសនៅក្នុងអាហារ និងភេសជ្ជៈ ប្រភេទកាឡូរីទាប ឬរបបអាហារ និងផលិតផលជាច្រើនទៀត រួមទាំងភេសជ្ជៈ ការ៉េម ស្ករកៅស៊ូ បង្អែម ទឹកជ្រលក់ និងអាហារសម្រន់។ IARC មិនទាន់បង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ពួកគេទេ ប៉ុន្តែ WHO គ្រោងនឹងចុះផ្សាយទិន្នន័យពេញលេញនៅថ្ងៃទី១៤ ខែកក្កដានេះ។ ខណៈ​ដែល​របាយការណ៍​បែប​នេះ​អាច​យល់​ថា ​គួរ​ឱ្យ​ព្រួយ​បារម្ភ ប៉ុន្តែវា​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ដំណាក់កាល​នេះ​ទេ។ អាស្ប៉ា​ថេម ត្រូវបានអនុម័តជាលើកដំបូងសម្រាប់ការប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក្នុងឆ្នាំ១៩៧៤ ហើយចាប់តាំងពីពេលនោះមក មានការអះអាងជាច្រើនអំពីផលប៉ះពាល់របស់វាទៅលើសុខភាព។ យូរៗទៅ អាស្ប៉ា​ថេម មិនត្រឹមតែត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាផ្សារភ្ជាប់នឹងជំងឺផ្សេងទៀតដូចជា៖ ក្រិន ពិការភ្នែក ប្រកាច់ បាត់បង់ការចងចាំ ធ្លាក់ទឹកចិត្ត ថប់បារម្ភ ពិការភាពពីកំណើត និងការស្លាប់។ ទោះជាយ៉ាងណាក៏ដោយ […]