ព័ត៌មានអន្តរជាតិ

លោក ស៊ី ជិនពីង ត្រូវបានប្រកាសជ្រើសតាំងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣ជាប់ៗគ្នា ជាប្រវត្តិសាស្ត្រ

Naren March 10, 2023 10/03/2023

(ប៉េកាំង)៖ នៅទីបំផុត សភាជាតិប្រជាជនចិន នៅថ្ងៃសុក្រនេះបានបោះឆ្នោតជ្រើសរើសតាំង លោក ស៊ី ជិនពីង ជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ដែលនេះធ្វើឱ្យលោកក្លាយជាមេដឹកនាំចិនមាន ឥទ្ធិពលធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីសម័យលោក ម៉ៅ សេទុងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។ ការតែងតាំងលោក ស៊ី ជិនពីង ធ្វើឡើងបន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការគណបក្សកុម្មនិស្ដចិន និងប្រមុខយោធាចិនដែលមានអាណត្តិ៥ឆ្នាំ កាលពីខែតុលា ឆ្នាំ២០២២ សម្រាប់អាណត្តិ ទី៣ជាប់ៗគ្នា ក្រោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិដែលនេះជាការត្រួសត្រាយផ្លូវឱ្យលោក ស៊ី ជិនពីង មានអាយុ៦៩ឆ្នាំ កាន់អំណាចអស់មួយជីវិត។ ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៃប្រទេសចិន ត្រូវធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង ហើយការរុះរើគណៈរដ្ឋមន្ត្រីត្រូវបានប្រកាសនៅឯសមាជបក្ស។ ក៏ប៉ុន្តែ សមាជិកនៃក្រុមប្រឹក្សារដ្ឋចិន ឬគណៈរដ្ឋមន្ត្រីចិនថ្មី នឹងត្រូវ បានប្រកាសនៅពេលដែលសភាជាតិប្រជាជនចិន បើកសម័យប្រជុំ ដោយនេះមានន័យថា លោក Li Qiang អាចនឹងត្រូវបានប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ចិនជាផ្លូវការនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

ដំរីថៃមួយនេះខូចទ្រង់ទ្រាយឆ្អឹងខ្នង បន្ទាប់ពីដឹកភ្ញៀវទេសចរ អស់រយៈពេល២៥ឆ្នាំ

Naren March 10, 2023 10/03/2023

(ថៃ)៖ Wildlife Friends of Thailand (WFFT) បានឱ្យដឹងថាឆ្អឹងខ្នងរបស់ដំរីឈ្មោះ Pat Lin ដែលបច្ចុប្បន្នមានអាយុ ៧១ឆ្នាំ បានរងការខូចខាត បន្ទាប់ពីបានដឹកអ្នកទេសចរជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន straitstimes កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ដំរីដែលប្រើសម្រាប់ឡើងភ្នំ ច្រើនតែត្រូវទ្រទម្ងន់អ្នកទេសចររហូតដល់ ៦នាក់ក្នុងពេលតែមួយ ដោយធ្វើការពេញមួយថ្ងៃ ជាហេតុធ្វើឱ្យ ដំរី Pat Lin នេះខូចទ្រង់ទ្រាយឆ្អឹងខ្នងដែលមិនអាចព្យាបាលបាន។ Pai Lin គឺជាដំរីមួយក្នុងចំណោមដំរីរាប់សិបក្បាលដែលត្រូវបានជួយសង្គ្រោះដោយ WFFT ។ ភាគច្រើននៃសត្វដំរីទាំងនេះត្រូវបានបំពានអស់ជាច្រើនទសវត្សរ៍មកហើយ។ លោក Tom Taylor អ្នកគ្រប់គ្រងគម្រោងរបស់ WFFT បាននិយាយថា «ទោះបីជាដំរីអាចត្រូវបានគេស្គាល់ថាសម្រាប់កម្លាំង និងទំហំដ៏អស្ចារ្យរបស់វាក៏ដោយ ឆ្អឹង និងខ្នងរបស់ពួកគេមិនអាចទប់ទល់នឹងទម្ងន់បែបនេះបានទេ»។ ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃការរំលោភបំពានដំរី ក្នុងវិស័យទេសចរ អង្គការក្រៅរដ្ឋាភិបាលបានអំពាវនាវម្តងហើយម្តងទៀតឱ្យសត្វនេះត្រឡប់ទៅរស់នៅក្នុងព្រៃវិញ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនទាន់ចាត់វិធានការណាមួយនៅឡើយទេ ដោយសារដំរីនៅតែជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មទេសចរណ៍របស់ប្រទេស ជាមួយនឹងប្រាក់ចំណូលពីការកម្សាន្តតាមដំរីប៉ាន់ស្មានថាមានចំនួនជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ មុនពេលមានជំងឺរាតត្បាត៕

UPDATE: អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទរំលោភអំណាច និងលាងលុយ

Khmerpress March 10, 2023 10/03/2023

(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាស៊ីន (Muhyiddin Yassin) នៅថ្ងៃសុក្រនេះត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយពីបទរំលោភអំណាចចំនួន ៤ករណី និងការលាងលុយកខ្វក់ ជុំវិញគម្រោងស្តារសេដ្ឋកិច្ចមួយ ដែលត្រូវបានដំណើរការដោយរដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។ ការចោទប្រកាន់ខាងលើ កើតមានឡើង តែជាង៣ខែប៉ុណ្ណោះ បន្ទាប់ពីលោក មូហៃយ៉ីដឌីន បរាជ័យនៅក្នុងការបោះឆ្នោតសកលក្រោមថ្វីដៃលោក អាន់វ៉ា អ៉ីប្រាហ៊ីម ហើយវាក៏ទំនងជានឹងបង្កើនកម្ដៅ នយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីឡើងវិញផងដែរ។ នៅឯសវនាការមួយនៃតុលាការក្នុងទីក្រុងគូឡាឡាំពួរ លោក មូហៃយ៉ីដឌីន ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចចំនួន៤ករណី ពាក់ព័ន្ធនឹង អំពើពុករលួយក្នុងទំហំទឹកប្រាក់ ២៣២.៥លានរីងហ្គីត ឬស្មើនឹង ៥១.៤០លានដុល្លារ ព្រមទាំងបទចោទប្រកាន់ចំនួន២ករណី ទាក់ទិននឹងការលាងលុយកខ្វក់ ១៩៥លានរីងហ្គីត។ ប៉ុន្តែ នៅចំពោះមុខ ចៅក្រម អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានច្រានចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ដោយអះអាងថាវាគ្រាន់តែជាការធ្វើទុក្ខបុក្ខម្នេញលើអ្នកនយោបាយប្រឆាំងតែប៉ុណ្ណោះ។ ប្រសិនបើតុលាការពិតជារកឃើញថាលោក មូហៃយ៉ីដឌីន បានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែន នោះលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារ១៥ឆ្នាំពីបទលាងលុយ និង២០ឆ្នាំ សម្រាប់បទរំលោភអំណាច។ គួរបញ្ជាក់ថា លោក មូហៃយ៉ីដឌីន […]

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Muhyiddin នឹងត្រូវចោទប្រកាន់ជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ

Naren March 9, 2023 09/03/2023

(គូឡាឡាំពួ)៖ ប្រមុខទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នឹងត្រូវចោទប្រកាន់ជាផ្លូវការ សម្រាប់បទល្មើសពាក់ព័ន្ធអំពើពុករលួយ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ហៅកាត់ MACC លោក អាហ្សាម បាគី (Azam Baki) មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ ប៉ុន្តែលោកថា ទីភ្នាក់ងារនឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃព្រហស្បតិ៍នេះ។ លោក មូយីដឌីន ដែលធ្លាប់កាន់មុខតំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ីបានរយៈពេលចំនួន១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ បានចូលបង្ហាញខ្លួននៅទីស្នាក់ការរបស់ទីភ្នាក់ងារ MACC កាលពីវេលាព្រឹកថ្ងៃនេះ សម្រាប់ការសាកសួរ។ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីរូបនេះ ហើយនិងគណបក្សរបស់លោក គឺបានប្រឈមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ចាប់តាំងពីទទួលបរាជ័យក្រោម​ដៃ នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នៅក្នុងការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយ កាលពី​វិច្ឆិកា ឆ្នាំ២០២២។ គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន លោក […]

ព្រឹត្តិការណ៍ «Oscars» ឆ្នាំនេះ មានរៀបចំក្រុមការងារពិសេសមួយ ដើម្បីត្រៀមចាត់ចែងលើហេតុការណ៍ នឹកស្មានមិនដល់នានា ដែលអាចកើតឡើងក្នុងកម្មវិធី

Khmerpress March 9, 2023 09/03/2023

(បរទេស)៖ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Oscars លើកទី៩៥ បានឲ្យដឹងនាពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំក្រុមការងារមួយ សម្រាប់ដោះស្រាយលើឧប្បត្តិហេតុនឹកស្មានដល់នានា បន្ទាប់ពីឆ្នាំមុនមាន ហេតុការណ៍ទះកំផ្លៀងដ៏ល្បីរបស់ Will Smith លើ Chris Rock ដែលធ្វើឲ្យផ្អើលអស់មហាជននៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ នេះត្រូវបានគេចាត់ទុកថា ជាលើកដំបូងហើយ សម្រាប់បណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត ដែលបានបង្កើតក្រុមការងារខាងលើឡើង ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុណាមួយ កើតឡើងពេលកំពុងដំណើរការកម្មវិធី។ បើតាមលោក Bill Kramer នាយកប្រតិបត្តិនៃបណ្ឌិត្យសភា បានប្រាប់ទស្សនាវដ្តី Time ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ យ៉ាងដូច្នេះថា «វាគឺជាក្តីសង្ឃឹមរបស់យើង ដែលថាយើងនឹងត្រៀមខ្លួនសម្រាប់អ្វីទាំងអស់ ដោយសារតែឆ្នាំមុន យើងបានបើកចិត្តទូលាយ ចំពោះរឿងជាច្រើនដែលអាចកើតឡើងនៅ Oscars»។ បន្ទាប់ពីហេតុការណ៍នេះ អ្នករៀបចំ Oscars ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការអនុញ្ញាតឲ្យ Smith បន្តនៅក្នុងភ្នែកទស្សនិកជន និងទទួលបានពានរង្វាន់តារាសម្តែងល្អបំផុត បន្ទាប់ពីវាយប្រហារ Rock នៅលើឆាកជុំវិញរឿងកំប្លែងអំពីប្រពន្ធរបស់ Smith គឺ […]

អាជ្ញាធរថៃបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នៅក្រុងបាងកកនឹងផ្តើមធូរស្រាលបន្តិចម្តងចាប់ពីចុងសប្តាហ៍នេះ

Khmerpress March 9, 2023 09/03/2023

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩​ ខែមីនានេះបានឲ្យដឹងថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងបន្តផ្តល់ការគំរាមគំហែងទៅក្នុងតំបន់សំខាន់ៗជាច្រើននៅក្នុងក្រុងបាងកករហូតដល់ថ្ងៃសុក្រស្អែកនេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាធម្មជាតិនេះអាជ្ញាធរក្រុងបាងកកនៅតែបន្តណែនាំឲ្យពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ហើយបើក្នុងករណីមិនចាំបាច់នោះទេសូមកុំចេញក្រៅផ្ទះឲ្យសោះ។ យ៉ាងណាក្តី យោងតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរថៃបានបង្ហាញថា ចាប់ពីថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍នេះក្រុងបាងកកនឹងត្រូវទទួលរងនូវសម្ពាធខ្យល់ក្នុងលឿន ២៥គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយកម្លាំងខ្យល់ដ៏ខ្លាំងនេះនឹងជួយបក់នាំយកខ្យល់កខ្វក់ទៅជាមួយផងដែរ។ ដូចនេះគឺវាមានន័យថា ស្ថានភាពអាក្រក់នៃបញ្ហាខ្យល់កខ្វក់នឹងផ្តើមមានភាពល្អប្រសើរបន្តិចម្តងៗ ចាប់ពីចុងសប្តាហ៏នេះទៅផងដែរ ខណៈអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់បានថា ពេលណាទើបបញ្ហាខ្យល់កខ្វក់នេះត្រូវរលាយបាត់ទាំងស្រុងនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

អូស្ត្រាលី នឹងទិញនាវាមុជទឹកនុយក្លេអ៊ែរចំនួន ៥គ្រឿង ពីសហរដ្ឋអាមេរិក

Khmerpress March 9, 2023 09/03/2023

(កង់បេរ៉ា)៖ អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០ ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខប៉ាស៊ីហ្វិកត្រីភាគីជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍ខាងលើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើឡើង ស្របពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុង San Diego នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីដាក់ចេញជំហានបន្ទាប់របស់ AUKUS។ Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ៤នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថានៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្រ្តាលីនឹង ទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធុន Virginia ចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ជាមួយជម្រើសទិញ២គ្រឿងបន្ថែមទៀត។ មន្ត្រីដដែលនេះក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិក អាចនឹងបញ្ជូននាវាមុជទឹករបស់ខ្លួនមួយចំនួនទៅកាន់តំបន់ភាគខាងលិចនៃប្រទេសអូស្ត្រាលី នៅឆ្នាំ២០២៧។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS […]

ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង១ម៉ឺននាក់គ្មានកន្លែងស្នាក់នៅ បន្ទាប់ពីភ្លើងឆេះជំរំក្នុងប្រទេសបង់ក្លាដែស

Khmerpress March 7, 2023 07/03/2023

(ដាកា)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាងច្រើនជាង ១២,០០០នាក់ ត្រូវបាត់បង់កន្លែងស្នាក់នៅដោយសារតែភ្លើងបានឆាបឆេះជំរំមួយ នៅទីក្រុងខូស បាហ្សា (Cox’s Bazar) ដែលស្ថិតនៅឯភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។ ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ រស់នៅក្នុងជំរំក្នុងទីក្រុង Cox’s Bazar ភាគច្រើនជាអ្នកដែលភៀសខ្លួនចេញពីការបង្រ្កាប ដែលដឹកនាំដោយយោធានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧។ បើតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ជម្រកស្នាក់នៅជាង២,០០០ខ្នង និងទីតាំងផ្សេងៗជាង៩០ទៀត រួមមានទាំងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសិក្សាត្រូវបានបំផ្លាញដោយសារភ្លើងឆេះ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់រដ្ឋាភិបាលបង់ក្លាដែសឲ្យផ្តល់កន្លែងស្នាក់នៅ ប្រកបដោយសុវត្ថិភាពជាងមុនសម្រាប់ជនភៀសខ្លួន។ លោក មហាំម៉ាត់ មីហ្សានួ រ៉ាហ៍មែន (Mohammad Mizanur Rahman) ស្នងការទទួលបន្ទុកជួយជនភៀសខ្លួននិងធ្វើមាតុភូមិនិវត្តន៍ របស់បង់ក្លាដែស បានគូសបញ្ជាក់ថា «បង់ក្លាដែស កំពុងស៊ើបអង្កេតមូលហេតុនៃភ្លើងឆេះ។ នៅពេលដែលយើងទទួលបានរបាយការណ៍លម្អិត យើងនឹងដឹងច្បាស់ថាតើវាជាសកម្មភាពនៃការបំផ្លិចបំផ្លាញឬអត់»។ គួរបញ្ជាក់ថា ជារឿយៗអគ្គីភ័យបានឆាបឆេះនៅក្នុងជំរុំដែលមានមនុស្សច្រើន។ ករណីភ្លើងឆេះដ៏ធំមួយធ្លាប់បានកើតឡើង កាលពីខែមីនា ឆ្នាំ២០២១ […]

អាជ្ញាធរក្រុងបាងកកណែនាំជាបន្ទាន់ឲ្យពលរដ្ឋពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះដើម្បីរក្សាសុវត្ថិភាពពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5

Khmerpress March 7, 2023 07/03/2023

ថៃ៖ សាលាក្រុងបាងកកបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើការពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះជាបណ្តោះអាសន្នបើសិនគ្មានការចាំបាច់នោះទេ ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កង្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ សេចក្តីជូនដំណឹងខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរក្រុងបាងកកបានរកឃើញថា កម្រិតខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងបានឡើងខ្ពស់លើសពីកម្រិតសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ គួរកត់សម្គាល់ថា បញ្ហាខ្យល់កខ្វក់ដែលតែងបង្កការរំខាននិងបង្កគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋក្នុងក្រុងបាងកកនោះគឺជាបញ្ហាដែលមានលម្អងធូលីនៅក្នុងបរិយាសក្នុងកម្រិត PM2.5 (ភាសាបច្ចេកទេស) ឬតាមភាសាសាមញ្ញគឺកម្រិតលម្អងធូលីបានកើនឡើងលើសពី ៥០ មីក្រូក្រាមនៅក្នុងបរិយាកាសមួយម៉ែត្រគូប។ បើតាមអាជ្ញាធរក្រុងបាកកងបានបញ្ជាក់ថា តំបន់ចំនួន ១០ ក្នុងក្រុងបាងបាកដែលកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់នោះមានដូចជា៖ ១. Bueng Kum district office មានកម្រិតខ្យល់កខ្វក់ ៩៣ មីក្រូក្រាម/ម៉ែត្រគូប។ ២. Seacon Square, Prawet district មានកម្រិតខ្យល់កខ្វក់ ៨៧ មីក្រូក្រាម/ម៉ែត្រគូប។ ៣. Chaloem Phrakiat Ror 9 Park, Minburi district មានកម្រិតខ្យល់កខ្វក់ ៨៧ មីក្រូក្រាម/ម៉ែត្រគូប។ ៤. Lat Krabang Hospital, Lat Krabang district មានកម្រិតខ្យល់កខ្វក់ […]

Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់បន្ថែមទៀតនៅដើមខែមីនានេះ

Naren March 7, 2023 07/03/2023

បន្ទាប់ពីការបញ្ឈប់ការងារទ្រង់ទ្រាយធំនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta គ្រោងនឹងបញ្ឈប់បុគ្គលិករាប់ពាន់នាក់ម្តងទៀតនៅដើមខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram កំពុងរៀបចំផែនការថ្មីនៃការបញ្ឈប់ការងារ។ បុគ្គលិករាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងបាត់បង់ការងាររបស់ពួកគេក្នុងសប្តាហ៍ក្រោយ។ អ្នកនាំពាក្យ Meta បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការនេះទេកាលពីថ្ងៃចន្ទ។ សូមរំលឹកថា Meta បានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១២% ឬ១១,០០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ៕