ព័ត៌មានអន្តរជាតិ

រុស្ស៉ីប្រើយន្តហោះដ្រូន ៤៧៩គ្រឿង វាយប្រហារលើអ៊ុយក្រែន ខណៈអ៊ុយក្រែនវា-យប្រហារលើ រោងចក្រផលិតគ្រឿងផ្គុំដ្រូនរបស់រុស្ស៉ី

Liny Chan June 9, 2025 09/06/2025

(កៀវ)៖ នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ទីក្រុងកៀវបានឱ្យដឹងថា រុស្ស៉ីបានវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្តហោះដ្រូនចំនួន ៤៧៩គ្រឿង កាលពីវេលាយប់កន្លងទៅ ខណៈដែលទីក្រុងមូស្គូ បន្តមិនទទួលយកការអំពាវនាវឱ្យមានបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមាន​សេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រាប់។ គួរបញ្ជាក់ថា ស្របពេលដែលរុស្ស៉ីបន្តបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ទីក្រុងកៀវបានអះអាងថា សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ថា ទីក្រុងមូស្គូគ្មានចេតនាផ្អាក ឬស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួនទេ ហើយមិន​មានភាពប្រាកដប្រជា ចំពោះកិច្ចប្រឹងប្រែងចរចាសន្តិភាព នោះឡើយ។ យ៉ាងណាមិញ អ៊ុយក្រែនបានប្រាប់ថា កាលពីវេលាយប់កន្លងទៅ ខ្លួនក៏បានវាយប្រហារតាមអាកាស លើរោងចក្រអេឡិចត្រូនិកមួយកន្លែង ដែលផលិតគ្រឿងផ្គុំសម្រាប់ដ្រូនរុស្ស៉ីផងដែរ ហើយអាជ្ញាធរុស្ស៉ីប្រចាំតំបន់ បានអះអាងថា រោងចក្រនោះបានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ក្រោយការវាយប្រហារបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន នឹងតម្រូវឱ្យមន្ទីរពេទ្យទាំងអស់ ផ្តល់ថ្នាំកាត់បន្ថយភាពឈឺចាប់ពេលសម្រាល ដើម្បីលើកទឹកចិត្តឱ្យស្រ្តីពពោះ

Liny Chan June 9, 2025 09/06/2025

(ប៉េកាំង)៖ នៅដំណាច់ឆ្នាំនេះ ប្រទេសចិននឹងតម្រូវឱ្យមន្ទីរពេទ្យឯកទេស ផ្តល់ការចាក់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល ដែលជាវិធានការមួយជួយដល់ស្រ្តី ក្នុងពេលសម្រាលកូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។ គណៈកម្មការជាតិសុខាភិបាលរបស់ប្រទេសចិន (NHC) បានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនថា មន្ទីរពេទ្យឯកទេស ដែលមានចាប់ពី ៥០០គ្រែ ត្រូវផ្តល់ថ្នាំបន្ថយភាពឈឺចាប់ពេលសម្រាល នៅដំណាច់ឆ្នាំ ២០២៥នេះ ខណៈមន្ទីរពេទ្យ ដែលមានគ្រែលើសពី ១០០គ្រែ ត្រូវតែផ្តល់សេវាដូចគ្នានេះនៅឆ្នាំ ២០២៧។ តាមសារព័ត៌មាន China Daily ប្រហែល ៣០ភាគរយនៃស្ត្រីមានផ្ទៃពោះនៅក្នុងប្រទេសចិន ទទួលយកការប្រើថ្នាំសន្លប់ ដើម្បីបំបាត់ការឈឺចាប់អំឡុងពេលសម្រាល ខណៈប្រទេសអភិវឌ្ឍផ្សេងទៀតមានច្រើន ៧០ភាគរយ។ អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ឱ្យប្រើថ្នាំ epidurals សម្រាប់ស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ និងចង់បំបាត់ការឈឺចាប់ពេលសម្រាល។ ថ្នាំប្រភេទនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសជាច្រើន ជុំវិញពិភពលោក រួមទាំងបារាំង សហរដ្ឋអាមេរិក និងកាណាដា។ គួរបញ្ជាក់ថា អាជ្ញាធរចិនព្យាយាមជំរុញអត្រាកំណើត បន្ទាប់ពីចំនួនប្រជាជនបានធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ ២០២៤ ជាមួយនិងការព្រមានពីអ្នកជំនាញថា ការធ្លាក់ចុះនេះនឹងកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕ […]

បម្រាមធ្វើដំណើរចូលអាមេរិករបស់លោក ត្រាំ ប្រឆាំងពលរដ្ឋមកពី ១២ប្រទេសចូលជាធរមាន

Liny Chan June 9, 2025 09/06/2025

(វ៉ាស៉ីនតោន)៖ បម្រាមធ្វើដំណើរថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាននាថ្ងៃចន្ទ ទី៩ ខែមិថុនា ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមសេតវិមាន បម្រាមធ្វើដំណើរខាងលើមានគោលដៅចំពោះ ពលរដ្ឋមកពីប្រទេសអាហ្វហ្កនីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ នៅពេលប្រកាសពីបម្រាមនេះ កាលពីសប្តាហ៍មុន លោក ត្រាំ អះអាងថា​ វាមានភាពចាំបាច់ដើម្បីការពារប្រឆាំង «ភេរវករបរទេស»។ វិធានការនេះ នាំឱ្យគេនឹកឃើញដល់ ចំណាត់ការស្រដៀងគ្នាមួយ ដែលរូបលោកបានអនុវត្ត កាលពីអំឡុងអាណត្តិទី១របស់លោក (ឆ្នាំ២០១៧-ឆ្នាំ២០២១) គឺនៅពេលដែលលោក ត្រាំ បានដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសមូស្លីមចំនួន៧។ គួរបញ្ជាក់ថា បម្រាមធ្វើដំណើរថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដើម្បីព្យាយាមទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ចូលមកកាន់សហរដ្ឋអាមេរិក។ ក្រៅពីប្រទេស១២ខាងលើ មនុស្សមកពីប្រទេស៧ផ្សេងទៀត រួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន […]

ថៃកំណត់ឱ្យពលរដ្ឋខ្មែរចូលត្រឹម ៧ថ្ងៃ ដល់ថ្ងៃកំណត់ត្រូវសុំឡើងវិញ, ជាការឆ្លើយតប កម្ពុជាក៏កំណត់ឱ្យពលរដ្ឋថៃចូលខ្មែរបានត្រឹម ៧ថ្ងៃដែរ

Liny Chan June 9, 2025 09/06/2025

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរ ចូលប្រទេសរបស់ខ្លួន ត្រឹមពេល៧ថ្ងៃ ខុសពីរាល់ដងរហូតដល់៦០ថ្ងៃ។ ជាការឆ្លើយតបកម្ពុជា ក៏បានកំណត់សម្រាប់ការចូលរបស់ប្រជាពលរដ្ឋថៃ តែ៧ថ្ងៃដូចគ្នា។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃ បានវៃត្រាលើលិខិតឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរ ដែលចូលដីថៃ កំណត់ឱ្យចូលត្រឹមតែ ៧ថ្ងៃទេ ដែលខុសពីរាល់ដង គឺរហូតទៅដល់៦០ថ្ងៃ ដូច្នេះ រាល់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅក្នុងទឹកដីថៃ ដល់ពេលកំណត់ត្រូវមកវៃត្រាឡើងវិញ។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ទៀតថា ជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងយោងតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ កម្ពុជា ក៏បានកំណត់រយៈពេល ៧ថ្ងៃដូចគ្នា រាល់ពលរដ្ឋថៃ ដែលឆ្លងដែនចូលមកប្រទេសកម្ពុជា ដូច្នេះ នៅពេលដែលផុតកំណត់ត្រូវទៅវាយត្រាលើលិខិតឆ្លងដែនឡើងវិញ។ សូមបញ្ជាក់ថា យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា […]

ចិន បញ្ជូនឧបនាយករដ្ឋមន្ត្រី លោក He Lifeng ទៅចរចាពាណិជ្ជកម្មជាមួយអាមេរិក នៅចក្រភពអង់គ្លេស ​

Nisaiy KP June 8, 2025 08/06/2025

(សៀងហៃ)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បាននិយាយថាឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក​ជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។ គួរបញ្ជាក់ថា លោក He Lifeng ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូចិនក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយសហរដ្ឋអាមេរិកកាលពីខែឧសភាផងដែរ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅនេះ បានឱ្យដឹងថារដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick រួមទាំងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងតំណាងឱ្យភាគីអាមេរិក ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Meta ចុះកិច្ចព្រមព្រៀង ២០ឆ្នាំ ទិញថាមពលនុយក្លេអ៊ែរ ពី Constellation ដើម្បីផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យ AI

Nisaiy KP June 8, 2025 08/06/2025

(បរទេស)៖ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពល (PPA) រយៈពេល ២០ ឆ្នាំដ៏សំខាន់មួយជាមួយក្រុមហ៊ុន Constellation Energy ដើម្បីទិញថាមពលនុយក្លេអ៊ែរចំនួន ១.១ ជីហ្គាវ៉ាត់ (GW) ពីមជ្ឈមណ្ឌលថាមពលស្អាត Clinton ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់នេះ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែមិថុនា ឆ្នាំ២០២៧ គឺជាការទិញថាមពពលស្អាតដ៏ធំបំផុតរបស់ Meta រហូតមកដល់បច្ចុប្បន្ន ហើយត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ រោងចក្រថាមពលនុយក្លេអ៊ែរ Clinton ពីមុនធ្លាប់ប្រឈមនឹងការបិទដែលអាចកើតមានឡើងដោយសារសម្ពាធសេដ្ឋកិច្ច និងការផុតកំណត់នៃកម្មវិធីឥណទានកាត់បន្ថយការបំភាយឧស្ម័នសូន្យ (ZEC) ដែលឧបត្ថម្ភដោយរដ្ឋនៅពាក់កណ្ដាលឆ្នាំ ២០២៧។ កិច្ចព្រមព្រៀងរបស់ Meta នេះនឹងជំនួសកម្មវិធី ZEC ដោយធានាបាននូវប្រតិបត្តិការបន្តរបស់រោងចក្ររហូតដល់ទសវត្សរ៍ ឆ្នាំ ២០៤០ និងរក្សា បានការងារក្នុងស្រុកដែលមានប្រាក់ខែខ្ពស់ ជាង ១,១០០ កន្លែង។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ រោងចក្រ Clinton […]

សហរដ្ឋអាមេរិក៖ បាតុករប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងទីភ្នាក់ងារអន្តោប្រវេសន៍ នៅ Los Angeles

Nisaiy KP June 8, 2025 08/06/2025

(​វ៉ាស៊ីនតោន)៖ ក្រុមអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បានពង្រីកប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទីក្រុង Los Angeles នៃរដ្ឋ California សម្រាប់ថ្ងៃទី២ បន្ទាប់ពីមាន ការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅឯមន្ទីរឃុំឃាំងមួយកន្លែង ដោយបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីសន្តិសុខអាមេរិក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បានប្រឈមមុខដ៏តានតឹងជាមួយក្រុមបាតុករ ក្នុងតំបន់ Paramount នៃទីក្រុង Los Angeles ជាទីដែលក្រុមបាតុករមួយចំនួន បានគ្រវីទង់ជាតិម៉ិកស៊ិក និងអ្នកខ្លះពាក់ម៉ាសបិទមុខការពារឧស្ម័នបង្ហូរទឹកភ្នែក។ បាតុកម្មបានផ្ទុះឡើងដំបូងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ក្រោយទីភ្នាក់អនុវត្តច្បាប់ខាងគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់នៅទីក្រុង Los Angeles និងបានឃាត់ខ្លួនមនុស្សយ៉ាងហោច ៤៤នាក់ ដោយចោទប្រកាន់ថា បានបំពានច្បាប់អន្តោប្រវេសន៍។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងដែរថាកុបករប្រហែល ១០០០នាក់ បានឡោមព័ទ្ធអគាររបស់ ICE ហើយបានវាយប្រហារលើ បុគ្គលិករបស់ទីភ្នាក់ងារមួយនេះ ខណៈមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បាននិយាយថាបាតុកម្មតវ៉ាកាលពីយប់ថ្ងៃសុក្រកន្លងទៅ គឺជាសកម្មភាពបះបោរប្រឆាំងច្បាប់ និងអធិបតេយ្យរបស់ សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ […]

លោក​ ត្រាំ មិនចាប់អារម្មណ៍និយាយជាមួយលោក Musk ទេ, ផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា

Liny Chan June 7, 2025 07/06/2025

(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយអតីតសម្ព័ន្ធមិត្តរបស់លោក គឺមហាសេដ្ឋី Elon Musk នោះទេ ចំពេលមានជម្លោះដ៏ជូរចត់ជុំវិញច្បាប់កាត់បន្ថយពន្ធរបស់លោកប្រធានាធិបតី។ ការអះអាងនេះ វាផ្ទុយពីរបាយការណ៍មុននេះដែលថា អ្នកទាំងពីរគ្រោងនឹងសន្ទនាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។ កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ្ជាក់ថា គ្មានការហៅទូរស័ព្ទណាមួយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃនោះទេ។ ជម្លោះបានចាប់ផ្តើមប៉ុន្មានថ្ងៃមុន នៅពេលដែលលោក Musk ដែលទើបចាកចេញពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានបរិហារច្បាប់កាត់បន្ថយពន្ធ និងចំណាយរបស់លោក ត្រាំ ថាជា «រឿងគួរឱ្យស្អប់ខ្ពើម» ដែលនឹងបន្ថែមបំណុលជាតិ ៣៦.២ពាន់ពាន់លានដុល្លារ។ ការប្រឆាំងរបស់លោក Musk បានធ្វើឲ្យការអនុម័តច្បាប់នេះ (ដែលជាអាទិភាពរបស់លោក ត្រាំ) កាន់តែស្មុគស្មាញនៅព្រឹទ្ធសភា។ […]

រដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មលើចៅក្រម៤រូបរបស់ ICC ជុំវិញសំណុំរឿងអ៉ីស្រាអែល និងអាមេរិក

Liny Chan June 6, 2025 06/06/2025

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានដាក់ទណ្ឌកម្មលើចៅក្រម៤រូបរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាការសងសឹក មួយទៅនឹងតុលាការមួយនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចចិត្តមួយពាក់ព័ន្ធនឹងការបើកសំណុំរឿងលើបទចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ចៅក្រម ICC ទាំង៤នាក់ដែលត្រូវបានរដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មរួមមានលោកស្រី Solomy Balungi Bossa , លោកស្រី Luz del Carmen Ibanez Carranza, លោកស្រី Reine Adelaide Sophie Alapini Gansou និងលោកស្រី Beti Hohler។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្នុងនាមជាចៅក្រម ICC បុគ្គលទាំង៤រូបនេះបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានរបស់ ICC ដោយកំណត់គោលដៅលើអាមេរិក និងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់យើងគឺអ៉ីស្រាអែល»។ ប្រមុខការទូតអាមេរិករូបនេះក៏បានបរិហារដែរថា ICC ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីចោទប្រកាន់ […]

ជម្លោះពាក្យសម្ដីរវាងលោក Trump និងលោក Musk ផ្ទុះឡើងជាមួយការគំរាមផ្ដាច់កុងត្រា និងគាំទ្រនីតិវិធីដកតំណែង

Liny Chan June 6, 2025 06/06/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់ លោកមហាសេដ្ឋី Elon Musk ខណៈថៅកែក្រុមហ៊ុន Tesla រូបនេះបាននិយាយថាលោក ត្រាំ គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង ហើយដែលនេះបានប្រែក្លាយទំនាក់ទំនង ផ្អែមល្ហែមរបស់អ្នកទាំង២ ទៅជាជម្លោះដ៏ក្ដៅគគុកនៅលើបណ្ដាញទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ជម្លោះរវាងលោក ត្រាំ និងលោក Musk បានកើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិកបានរិះគន់ថៅកែក្រុមហ៊ុន Tesla នៅឯការិយាល័យពងក្រពើនៃសេតវិមាន។ ប៉ុន្មានម៉ោងក្រោយមក ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែមនឹងគ្នា បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីឌឺដងដាក់គ្នាទៅវិញទៅមករវាងអ្នកមានជាងគេបំផុតនៅលើពិភពលោក និងមនុស្សមានអំណាចជាងគេបំផុត នៅលើពិភពលោក លើបណ្ដាញទំនាក់ទំនងសង្គម Truth Social និង X។ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បាននិយាយថាមធ្យោបាយដ៏ងាយស្រួលមួយដើម្បីសន្សំសំច្ចៃថវិការបស់យើងរាប់ពាន់លានដុល្លារ នោះគឺផ្ដាច់កុងត្រាជាមួយ បណ្ដាក្រុមហ៊ុនរបស់ Elon។ សម្ដីតែប៉ុន្មានម៉ាត់នេះរបស់លោក ត្រាំ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla​ ដាំក្បាលចុះដោយខាតទឹកប្រាក់ជាង ១៥០ពាន់លានដុល្លារ ដែលនេះជាការខាតបង់ធ្ងន់ធ្ងរបំផុតមួយត្រឹមពេលតែមួយថ្ងៃ […]