ព័ត៌មានអន្តរជាតិ

BREAKING: បេឡារុស ព្រមានលោកខាងលិចថា ទណ្ឌកម្មអាចបង្ខំឱ្យរុស្ស៊ី ឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣

Khmerpress February 28, 2022 28/02/2022

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) បានព្រមានលោកខាងលិចថា ការដាក់ទណ្ឌកម្មជ្រុលហួសហេតុប្រឆាំងនឹងរុស្ស៊ី អាចនឹងបង្ខំឱ្យរុស្ស៊ីឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ លោក លូកាសឈិនកូ ដែលជាសម្ពន្ធមិត្តរបស់លោក វ្ល៉ាឌីមៀ ពូទីន ធ្វើការព្រមានបែបនេះប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះពោលគឺក្នុងថ្ងៃតែមួយដែលលោក ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធ នៅចំពោះមុខសកម្មភាពអមិត្តរបស់លោកខាងលិច។ ប្រធានាធិបតីបេឡារុសរូបនេះ បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន, មានការលើកឡើងជាច្រើនពីការប្រឆំាងវិស័យធនាគារ, ឧស្ម័ន, ប្រេង និងប្រព័ន្ធ ហិរញ្ញវត្ថុសកល ឬប្រព័ន្ធទូតទាត់ថវិកាសកល (SWIFT) ហើយដែលទាំងនេះគឺអាក្រក់ជាងសង្រ្គាមទៅទៀត។ ព្រោះថាវាអាចនឹងបង្ខំឱ្យរុស្ស៊ី ឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣»។ គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បណ្ដាប្រទេសលោកខាងលិចនាំមុខដោយ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជាបន្តបន្ទាប់ ដោយថ្កោលទោស និងចាត់ទុកថាប្រតិបត្តិការយោធារបស់រុស្ស៊ី គឺជាទង្វើឈ្លានពានរដ្ឋឯករាជ្យមួយដូចជាអ៊ុយក្រែន និងបំពានច្បាប់អន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ […]

កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែននឹងរៀបចំឡើងនៅព្រឹកនេះលើទឹកដីបេឡារុស

Khmerpress February 28, 2022 28/02/2022

យោងការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា ភាគីខាងប្រទេសរុស្ស៊ីបានយល់ព្រមធ្វើការចរចាជាមួយនឹងភាគីខាងអ៊ុយក្រែនហើយ ដោយគណៈប្រតិភូនៃប្រទសទាំង ២នឹងធ្វើការជួបប្រជុំគ្នានៅក្នុងប្រទេសបេឡារុស្សនៅម៉ោង ១០ ព្រឹកនេះ (ម៉ោងនៅក្នុងប្រទេសប្រទេសបេឡារុស)។ កិច្ចចរចាត្រូវបានកើតឡើងក្រោយលោកប្រធានាធិបតីបេឡារុស Aleksander Lukashenko ដែលបានដើរតួជាអាជ្ញាកណ្តាលបានហៅទូរស័ព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញដើម្បីសម្របសម្រួលក្នុងការកំណត់កិច្ចចរចានេះ។ ប្រភពខាងលើបានបញ្ជាក់ថា កិច្ចចរចារវាងគណៈប្រតិភូនៃប្រទេសអ៊ុយក្រែននិងគណៈប្រតិភូនៃប្រទេសរុស្ស៊ីនឹងត្រូវរៀបចំឡើងនៅជិតទន្លេ Pripyat ដែលជាតំបន់ព្រំប្រទល់អ៊ុយក្រែននិងបេឡារុស។ មុនកិច្ចចរចាបានមកដល់លោកប្រធានាធិបតីបេឡារុស Aleksander Lukashenko បានប្រកាសថា យន្តហោះ ឧទ្ធម្ភាគចក្រ និងស្ថានីយ៍មីស៊ីលរបស់រស្ស៊ីទាំងអស់នឹងត្រូវផ្អាកធ្វើសកម្មភាពក្នុងអំឡុងពេលការធ្វើដំណើរទាំងទៅនិងមករបស់គណៈប្រតិភូអ៊ុយក្រែនដើម្បីធានាសុវត្ថិភាពជូនពួកគាត់។ គេសង្ឃឹមថា កិច្ចចរចានេះនឹងអាចនាំមកនូវដំណោះស្រាយសមស្របមួយរវាងភាគីអ៊ុយក្រែននិងរុស្ស៊ី៕ ដោយ៖ ខ្មែរណូត

គួរឲ្យស្តាយ! យន្តហោះធំជាងគេបំផុតលើលោក ដែលជានិមិត្តរូបអ៊ុយក្រែន ត្រូវបានរុស្ស៉ីកម្ទេចចោល

Khmerpress February 28, 2022 28/02/2022

(កៀវ)៖ ក្រុមហ៊ុនអ៊ុយក្រែន យូក្រូបូរ៉ុនប្រម (Ukroboronprom) បានអះអាងថា រុស្ស៊ីបានបាញ់កម្ទេចយន្តហោះធំជាងគេបំផុតលើលោក គឺ អាន់តូណូវ-២២៥ (Antonov-225) បាត់ទៅហើយ នៅក្នុងថ្ងៃទី ៤ (ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ) នៃការឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមហ៊ុនខាងលើនេះ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃអាទិត្យ (ម៉ោងនៅអ៊ុយក្រែន) ថា «ក្រុមឈ្លានពានរុស្ស៊ី បានកម្ទេចនិមិត្តរូបនៃវិស័យអាកាសចរណ៍អ៊ុយក្រែន នោះគឺយន្តហោះ Antonov-225 នៅឯអាកាសយានដ្ឋាន Antonov ក្នុងក្រុងហ្គោស្តូម៉ែល (Gostomel) ក្បែរទីក្រុងកៀវ បាត់ទៅហើយ»។ គួរបញ្ជាក់ថា Antonov-225 គឺជាយន្តហោះធំជាងគេបំផុតក្នុងលោក ដែលត្រូវបានដាក់ឈ្មោះថា ម្រីយ៉ា (Mriya) ឬ «ក្តីសុបិន»។ វាមានបណ្តោយប្រវែង ៨៤ម៉ែត្រ និងអាចផ្ទុកទម្ងន់បាន ២៥០តោន ព្រមទាំងអាចធ្វើដំណើរបានដល់ កម្រិតល្បឿន ៨៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះ Antonov-225 […]

EU នឹងផ្តល់ជំនួយអាវុធទៅឲ្យ អ៊ុយក្រែន និងប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៉ីមិនឲ្យមើលឃើញនៅក្នុងប្រទេសសមាជិកអឺរ៉ុប

Khmerpress February 28, 2022 28/02/2022

(អឺរ៉ុប)៖ EU ប្រកាសនឹងផ្តល់ជំនួយអាវុធទៅឲ្យ អ៊ុយក្រែន ដើម្បីការពារខ្លួនពីសំណាក់កងទ័ពរបស់រុស្ស៉ី និងប្រកាសបិទសារព័ត៌មាន RT និង Sputnik របស់រុស្ស៉ីមិនឲ្យមើលឃើញ នៅក្នុងប្រទេសសមាជិកអឺរ៉ុប នេះបើយោងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាការអឺរ៉ុប ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសខាងលើនេះពីសំណាក់ប្រមុខដឹកនាំ EU ដើម្បីឆ្លើយតបនឹងទង្វើរបស់រុស្ស៉ីដែលបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុត អ៊ុយក្រែនប្រកាសយល់ព្រមបញ្ជូនគណៈប្រតិភូ ដើម្បីចរចាជាមួយភាគីរុស្ស៊ីហើយ

Khmerpress February 28, 2022 28/02/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន aljazeera បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv បានយល់ព្រមបញ្ជូនគណៈប្រតិភូមួយក្រុមសម្រាប់កិច្ចពិភាក្សា ជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុង Gomel តាមព្រំដែនអ៊ុយក្រែន-បេឡារុស្ស។ លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានយល់ព្រមថាគណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយមន្ត្រីរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ជាមុននៅទីក្រុង Gomel នៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស” ។ លោកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចប្រជុំនោះទេ ប៉ុន្តែបាននិយាយថា លោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់ពូទីន “បានទទួលខុសត្រូវក្នុងការធានាថា យន្តហោះ ឧទ្ធម្ភាគចក្រ និងមីស៊ីលទាំងអស់ដែលឈរជើងនៅលើទឹកដីបេឡារុស្ស នៅតែនៅលើដីក្នុងអំឡុងពេលធ្វើដំណើរ ពិភាក្សា និងត្រឡប់របស់គណៈប្រតិភូអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

អតីតបវរកញ្ញា Miss Grand អ៊ុយក្រែន សុខចិត្តចូលធ្វើជាកងទ័ពអ៊ុយក្រែន ដើម្បីការពារទឹកដី ប្រឆាំងជាមួយនឹងរុស្ស៊ី

Khmerpress February 27, 2022 27/02/2022

ប្រទេសរុស្ស៊ីបានបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ ដោយការវាយប្រហារនេះហាក់មិនមានការអន់ថយនោះទេ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់បាត់បង់ជីវិត ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង រត់គេចចេញពីប្រទេស ដើម្បីរកកន្លែងមានសុវត្ថិភាព។ ទន្ទឹមនឹងនោះផងដែរ រដ្ឋាភិបាលអ៊ុយក្រែនបានប្រើប្រាស់ច្បាប់អាជ្ញាសឹក និងបានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំធ្វើដំណើរចេញពីប្រទេសឡើយ ដើម្បីត្រៀមខ្លួនចូលធ្វើកងទ័ពបំរើប្រទេស ទប់ទល់នឹងរុស្ស៊ី។ មិនត្រឹមតែប្រុសៗប៉ុណ្ណោះទេ ដែលត្រូវធ្វើកងទ័ព សូម្បីតែអតីតបវរកញ្ញា Miss Grand អ៊ុយក្រែន កញ្ញា Anastasia Lenna ក៏បានស្ម័គ្រលះបង់ភាពស្រស់ស្អាតរបស់កញ្ញា ហើយប្តូរមកស្លៀកសំលៀកបំពាក់ទាហាន ដើម្បីចូលធ្វើជាកងទ័ពអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ផងដែរថា កញ្ញា Anastasia Lenna គឺជាអតីតបវរកញ្ញា Miss Grand អ៊ុយក្រែន កាលពីឆ្នាំ២០១៥ ហើយកញ្ញាក៏បានបង្ហោះនៅលើបណ្តាញសង្គម Instagram ដើម្បីធ្វើការប្រយុទ្ធការពារប្រទេសអ៊ុយក្រែនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Khmernote អត្ថបទ៖ សេម ប្រភព៖ nypost

BREAKING: ប្រធានាធិបតីអ៊ុយក្រែនថតវីដេអូ selfie ពីទីក្រុងកៀវ និងអះអាងថា «ខ្ញុំនៅទីនេះ, ខ្ញុំមិនទម្លាក់អាវុធនោះទេ»

Khmerpress February 26, 2022 26/02/2022

(កៀវ)៖ បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រកាសថា ពួកគេបាននិងកំពុងទប់ទល់កងទ័ពរុស្ស៊ី មិនឲ្យចូលមកកាន់រដ្ឋធានីកៀវនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានចេញមុខតាមរយៈខ្សែវីដេអូ selfie មួយដោយនិយាយថា «ខ្ញុំនៅទីនេះ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្សែវីដេអូខាងលើនេះ ក៏ត្រូវបានបង្ហោះផងដែរនៅលើបណ្តាញសង្គម Facebook ដោយលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានប្តេជ្ញាថា នឹងបន្តការប្រយុទ្ធឲ្យដល់ទីបំផុត។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «ខ្ញុំនៅ ទីនេះ។ យើងនឹងមិនដាក់អាវុធចុះឡើយ។ យើងនឹងការពារប្រទេសរបស់យើង ព្រោះអាវុធរបស់យើង គឺជាភាពពិតរបស់យើង»។ លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៀតថា «ការពិតរបស់យើង គឺនេះជាទឹកដីរបស់យើង, ប្រទេសរបស់យើង, កូនចៅរបស់យើង ហើយយើងនឹងការពារអ្វីៗទាំងអស់នេះ។ នេះជាអ្វីដែលខ្ញុំចង់ប្រាប់អ្នក។ សូមពរជ័យមានដល់អ៊ុយក្រែន!»។ ការចេញមុខថ្លែងដោយផ្ទាល់របស់លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី ក៏ដើម្បីច្រានចោលព័ត៌មានមិនពិតមួយចំនួន ដែលបានចុះផ្សាយថា លោកបានប្រាប់កងទ័ពឲ្យដាក់អាវុធចុះ និងប្រគល់ខ្លួនឲ្យរុស្ស៊ី ឬក៏លោកបានរត់គេចខ្លួនបាត់ទៅហើយ។ វីដេអូនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន) […]

លោក បៃដិន បញ្ជាឱ្យក្រសួងការបរទេសអាមេរិក បញ្ចេញថវិកា៣៥០លានដុល្លារ ជាជំនួយសន្តិសុខដល់អ៊ុយក្រែន

Khmerpress February 26, 2022 26/02/2022

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញបញ្ជាឱ្យរដ្ឋមន្រ្តីការបរទេសលោក អាន់តូនី ប្លីងគិន (Antony Blinken) បញ្ចេញថវិការហូតដល់៣៥០លានដុល្លារ ដើម្បីជាជំនួយបន្ទាន់ដល់ ផ្នែកសន្តិសុខនិងការពារជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ វាគឺជាការបញ្ចេញថវិកាលើកទី៣ហើយ សម្រាប់ជួយដល់អ៊ុយក្រែន ខណៈបទបញ្ជាកន្លងមក គឺត្រូវបានធ្វើឡើងសម្រាប់ថវិកា ៦០លានដុល្លារ និង២៥០លានដុល្លារ ហើយបើសរុបចូលគ្នាទាំងអស់ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ គឺប្រហែលជាង១ពាន់ដុល្លារឯណោះ។ ក្រសួងការបរទេសអាមេរិក នឹងចេញសេចក្តីថ្លែងការណ៍លម្អិតជុំវិញរឿងនេះ ក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ថា ការសម្រេចផ្តល់ជំនួយបន្ថែមខាងលើកើតមានឡើង បន្ទាប់ពីជំនួបតាមទូរស័ព្ទរយៈពេល៤០នាទី រវាងលោក បៃដិន ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ពាក់ព័ន្ធស្ថានការណ៍នៅអ៊ុយក្រែន គឺនាថ្ងៃទី៣នេះ នៃប្រតិបត្តិការយោធារបស់រុស្ស៉ី កងទ័ពរុស្ស៉ីនិងកងទ័ពអ៊ុយក្រែន កំពុងតែប្រយុទ្ធគ្នា នៅជាយៗរដ្ឋធានីកៀវរបស់អ៊ុយក្រែន ប៉ុន្តែក៏ហាក់មានពន្លឺនៃកិច្ចចរចាវាងប្រទេសទាំងពីរផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កប៉ាល់ពាណិជ្ជកម្ម ២គ្រឿងទៀត ត្រូវមីស៉ីលនាវាចម្បាំងរុស្ស៉ីបាញ់ចំ, នេះបើតាមការអះអាងរបស់អ៊ុយក្រែន

Khmerpress February 26, 2022 26/02/2022

(កៀវ)៖ ខាងអ៊ុយក្រែនបានអះអាងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាវាយោធារបស់រុស្ស៉ីបានបាញ់មីស៉ីលចំកប៉ាល់ពាណិជ្ជកម្ម ២គ្រឿង ក្នុងនោះមួយគ្រឿងជាកប៉ាល់ដឹកប្រេង ដែលដោតទង់ជាតិម៉ុលដាវី និងមួយគ្រឿងទៀតជាកប៉ាល់ដឹកទំនិញ ដែលដោតទង់ជាតិប៉ាណាម៉ា នៅលើផ្ទៃសមុទ្រខ្មៅ ក្បែរទីក្រុងអូដេស្សា (Odessa) នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនបានឱ្យដឹងថា កប៉ាល់ម៉ុលដាវីឈ្មោះ មីលេនៀល ស្ពីរីត (Millenial Spirit) មានផ្ទុកប្រេងម៉ាស៊ូត ៦០០តោន នៅពេលរងការវាយប្រហារពីនាវាយោធារុស្ស៉ី។ យោងតាមអាជ្ញាធរម៉ុលដាវី ក្រុមការងារកប៉ាល់នោះ សុទ្ធតែជាជនជាតិរុស្ស៉ី ហើយ២នាក់បានទទួលរងរបួសធ្ងន់។ ក្រសួងអ៊ុយក្រែនដដែលបានបន្ថែមទៀតថា កប៉ាល់ដឹកទំនិញឈ្មោះ ណាមូរ៉ា គ្វីន (Namura Queen) ក៏ត្រូវមីស៉ីលនាវាចម្បាំងរុស្ស៉ីបាញ់ចំផងដែរ។ យ៉ាងណាក្តី មិនមានការបញ្ជាក់ពីមនុស្សរងគ្រោះថ្នាក់លើកប៉ាល់នោះឡើយ។ ក្រោយមក អាជ្ញាធរដែនសមុទ្ររបស់ប៉ាណាម៉ា បានណែនាំឱ្យកប៉ាល់ទាំងឡាយ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពេលធ្វើដំណើរឆ្លងកាត់ដែនទឹករបស់អ៊ុយក្រែននិងរុស្ស៉ី នៅម្តុំតំបន់សមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។ គួរបញ្ជាក់ថា មកទល់ពេលនេះ កប៉ាល់ពាណិជ្ជកម្ម៣គ្រឿងហើយ ដែលបានរងការវាយប្រហារ គិតចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមបើកប្រតិបត្តិការយោធា លើប្រទេសអ៊ុយក្រែន […]

រំជួលចិត្តណាស់! ដៃកាន់វ៉ាលីតូចមួយមានខោអាវ ២កំប្លេ, លោកតាវ័យ ៨០ឆ្នាំម្នាក់ ស្ម័គ្រចិត្តមកចុះឈ្មោះចូលបម្រើកងទ័ពអ៊ុយក្រែន ដោយនិយាយថា «ខ្ញុំធ្វើដើម្បីចៅៗរបស់ខ្ញុំ»

Khmerpress February 26, 2022 26/02/2022

ក្នុងចំណោមរូបភាពដ៏ក្រៀមក្រំនៃការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន មានរូបភាពដ៏គួរឱ្យរំជួលចិត្តមួយទៀត ត្រូវបានចែករំលែកនៅលើ Twitter ដោយអតីតជំទាវទី១ លោកស្រី Kateryna Yushchenko ដែលបង្ហាញពី លោកតាអាយុ ៨០ ឆ្នាំម្នាក់ ដែលបានចុះឈ្មោះចូលក្នុងជួរកងទ័ព ដើម្បីទឹកដីអ៊ុយក្រែន និងកូនចៅរបស់គាត់។ រូបភាពមួយនោះកំពុងឆក់យកដួងចិត្តមហាជនជាច្រើននាក់ ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកទាំងមូលមានភាពជ្រួលច្របល់។ នៅក្នុងការបង្ហោះមួយនោះ លោកស្រីបាននិយាយថា៖«មាននរណាម្នាក់ បានបង្ហោះរូបថតរបស់បុរសវ័យ ៨០ ឆ្នាំរូបនេះ (នៅក្នុងរូបខាងលើ) ដែលគាត់បានបង្ហាញខ្លួនដើម្បីចូលបម្រើកងទ័ព ដោយមានកាន់វ៉ាលីរូចមួយជាមួយអាវយឺត ២ ខោជើងវែង ១គូ ច្រាសដុសធ្មេញ និងនំសាំងវិចមួយចំនួន សម្រាប់អាហារថ្ងៃត្រង់របស់គាត់។ គាត់​និយាយ​ថា គាត់​ធ្វើ​នេះគឺសម្រាប់​ចៅៗ​របស់​គាត់»។ ជម្រាបដែរថា លោកស្រី Kateryna Yushchenko បានធំលូតលាស់នៅសហរដ្ឋអាមេរិក ហើយគាត់គឺជាភរិយារបស់អតីប្រធានាធិបតីអ៊ុយក្រែន Viktor Yushchenko៕ ដោយ៖ ខ្មែរណូត