ព័ត៌មានអន្តរជាតិ

ស្ថានទូតចិននៅអ៊ុយក្រែន ណែនាំពលរដ្ឋចិនឲ្យស្នាក់នៅផ្ទះ និងដាក់ទង់ជាតិចិនលើយានជំនិះ

Khmerpress February 24, 2022 24/02/2022

(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅទីក្រុងកៀវ បានណែនាំពលរដ្ឋចិនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវស្នាក់នៅក្នុងផ្ទះ ឬយ៉ាងហោចណាស់ ពួកគេត្រូវចាត់វិធានការរក្សាសុវត្ថិភាព ដោយដាក់ទង់ជាតិចិន នៅជាប់យានជំនិះរបស់ពួកគេ ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរ ចេញទៅកាន់ទីកន្លែងនានា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ស្ថានទូតចិនក៏បានព្រមានផងដែរថា ស្ថានការណ៍នៅអ៊ុយក្រែន កាន់តែយ៉ាប់យ៉ឺនខ្លាំង ហើយហានិភ័យផ្នែកសន្តិសុខក៏កើនឡើងផងដែរ ខណៈសណ្តាប់ធ្នាប់សង្គម អាចធ្លាក់ចូលទៅក្នុងភាពវឹកវរ។ ស្ថានទូតចិនបានណែនាំដល់ជនជាតិខ្លួន ដែលសម្រេចចិត្តចាកចេញពីអ៊ុយក្រែនថា ទង់ជាតិចិនអាចត្រូវបានដាក់ នៅទីតាំងជាក់ស្តែង នៅលើតួយានជំនិះរបស់ពួកគេបាន។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលកើតមានជម្លោះយោធា រវាងប្រទេសលីបង់ជាមួយអ៊ីស្រាអែលកាលពីឆ្នាំ២០០៦ បុគ្គលិកស្ថានទូតចិន និងក្រុមគ្រួសាររបស់ពួកគេ ដែលជម្លៀសខ្លួនចេញពីស្ថានទូតចិនក្នុងទីក្រុង ប៊ែររូត (Beirut) បានដាក់ទង់ជាតិចិននៅលើយានជំនិះរបស់ពួកគេ ដើម្បីជៀសវាងការវាយប្រហារណាមួយជាយថាហេតុ។ កន្លងមកនេះ ចិនមិនបានធ្វើដូចសម្ព័ន្ធមិត្តលោកខាងលិច ក្នុងការជម្លៀសបុគ្គិលទូត ឬណែនាំពលរដ្ឋខ្លួនឲ្យចាកចេញពីអ៊ុយក្រែននោះឡើយ ប៉ុន្តែបានក្រើនរំលឹកពួកគេ ឲ្យព្យាយាមស្វែងរកអាហារ និងគ្រឿងប្រើប្រាស់ចាំបាច់នានា ស្តុកទុកដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន៕ ផ្តល់សិទ្ធិដោយ៖ freshnews

វីដេអូស្តែងៗ រុស្ស៊ីវាយប្រហារដោយគ្រាប់មីស៊ីលមកលើព្រលានយន្តហោះមួយកន្លែងរបស់អ៊ុយក្រែន

Khmerpress February 24, 2022 24/02/2022

នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសឱ្យមានការប្រតិបត្តិការយោធាពិសេសមួយនៅក្នុងទឹកដីភាគខាងកើតប្រទេសអ៊ុយក្រែន ដោយកងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើន ហើយបានដាក់ពង្រាយកងទ័ពនៅលើឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន។ ចំណែកឯប្រជាជនអ៊ុយក្រែនវិញ បាននាំគ្នាសម្រុកភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីរបស់ពួកគេ។ យោធារុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងខ្លាំងតាមផ្លូវអាកាសមកលើអ៊ុយក្រែន ហើយរូបភាពនិងវីដេអូជាច្រើនត្រូវបានគេឃើញចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គម។ មានវីដេអូមួយ ដែលបង្ហាញពីទិដ្ឋភាពស្តែងៗ ដែលយោធារុស្ស៊ីបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលមកលើព្រលានយន្តហោះមួយកន្លែងនៅទីក្រុង Ivano-Frankivsk បង្កឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំងនៅប្រទេសអ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

NATO នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន

Khmerpress February 24, 2022 24/02/2022

(ម៉ូស្គូ)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO ត្រូវបានគេរាយការណ៍ថានឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងប្រតិបត្តិការយោធារបស់ រុស្ស៊ី នៅអ៊ុយក្រែន ដែលកំពុងទទួលរងការថ្កោលទោសពីសំណាក់បណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងនៅចំពេលនាយករដ្ឋមន្ត្រីឡេតូនី លោក គ្រីសហ្សានីស ការីន (Krisjanis Karins) បានអំពាវនាវឱ្យដាក់ ចេញមាត្រ៤ នៃអង្គការ NATO ហើយក៏បានថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីផងដែរ។ លោក Karins បានបញ្ជាក់ដូច្នេះថា «ការឈ្លានពាន របស់យោធារុស្ស៊ីប្រឆាំងអធិបតេយ្យភាពរបស់អ៊ុយក្រែន, ប្រជាជន និងប្រជាធិបតេយ្យ គឺជារឿងមិនអាចទទួលបានទាំងស្រុង ហើយលោក ពូទីន មានកាតព្វកិច្ចបញ្ឈប់វាជាបន្ទាន់»។ គួរបញ្ជាក់ថា មាត្រា ៥ បានចែងពីការការពារសមូហភាព ពោលគឺការវាយប្រហារណាមួយលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យត្រូវចាត់វិធានការឆ្លើយតប ប៉ុន្តែអ៊ុយក្រែនមិនមែនជាសមាជិក NATO។ ចំណែកឯ មាត្រា ៤ គឺស្នើសុំការពិគ្រោះយោបល់ នៅពេលរដ្ឋជាសមាជិកណាមួយយល់ថាមានការគំរាមកំហែងលើបូរណភាពទឹកដីរបស់ពួកគេ៕ ផ្តល់សិទ្ធិដោយ៖ […]

ប្រជាជនអ៊ុយក្រែនជាច្រើននាំគ្នាសម្រុកភៀសខ្លួនចេញពីរដ្ឋធានីរបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសរុស្ស៊ី (មានវីដេអូ)

Khmerpress February 24, 2022 24/02/2022

ប្រជាជនអ៊ុយក្រែនជាច្រើនបានភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីកំណើតរបស់ពួកគេទាំងយប់។ ការផ្ទុះមួយត្រូវបានគេឮនៅម៉ោងប្រហែល ៥ព្រឹក (ម៉ោងក្នុងស្រុក) ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា វាជាការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសរុស្ស៊ី។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានប្រកាសឡើងនៅក្នុងរដ្ឋធានី ដោយបានជំរុញឱ្យប្រជាជនត្រូវភៀសខ្លួន និងរកកន្លែងជ្រកកោន។ រូបភាពដែលបង្ហោះលើបណ្ដាញសង្គមបង្ហាញថា ពលរដ្ឋបានចាកចេញពីផ្ទះរបស់ពួកគេ ហើយនៅតាមផ្លូវ និងស្ថានីយ៍រថភ្លើងក្រោមដី ពោរពេញទៅដោយអ្នកដំណើរ។ ក្នុង​សុន្ទរកថា​ទាំងយប់មួយ លោក Zelensky បាន​និយាយ​ថា ប្រជាជន​អ៊ុយក្រែន​ចង់​បាន​សន្តិភាព ហើយ​លោក ពូទីន មិន​បាន​អើពើ​នឹង​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​កិច្ច​ពិភាក្សា​ទេ។ យ៉ាងណាលោក ពូទីន បានប្រកាសពីសកម្មភាពយោធារបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ទង្វើនេះគឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីអ៊ុយក្រែន។ យោធារុស្ស៊ីបាននិយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន និងទ្រព្យសម្បត្តិយោធាផ្សេងទៀត ហើយមិនបានកំណត់គោលដៅតំបន់ដែលមានប្រជាជនរស់នៅនោះទេ។ ក្នុង​ការ​គំរាម​កំហែង​មួយ លោក ​ពូទីន ​បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​ក្រុង​ម៉ូស្គូ​នឹង​មាន​ភ្លាមៗ ប្រសិន​បើ​នរណា​ម្នាក់​ព្យាយាម​កំណត់​គោល​ដៅលើ​រុស្ស៊ី​។ លោក​បាន​និយាយ​ថា រុស្ស៊ី​មិន​មាន​គោល​ដៅ​កាន់កាប់​អ៊ុយក្រែន​ទេ ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​បង្ហូរ​ឈាម​គឺ​ស្ថិត​នៅ​ក្នុងដៃរបស់​អ៊ុយក្រែន៕ ដោយ៖ ខ្មែរណូត

BREAKING: រុស្ស៊ី ថាប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន ត្រូវបានបំផ្លាញ

Khmerpress February 24, 2022 24/02/2022

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន នៅក្នុងប្រតិបត្តិការយោធា ដាក់ចេញដោយលោក ពូទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធយោធានៃមូលដ្ឋានទ័ព អាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបញ្ឈប់ដំណើរការ រីឯប្រព័ន្ធការពារដែនអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏ត្រូវបាន បំផ្លាញផងដែរ»។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានច្រានចោលផងដែរការអះអាងរបស់យោធាអ៊ុយក្រែនដែលថាបានបាញ់ទម្លាក់យន្ដហោះចម្បាំង រុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កងទ័ពរុស្ស៊ី និងបេឡារុស រួមដៃគ្នាវាយប្រហារអ៊ុយក្រែន ចេញពីទឹកដីបេឡារុស

Khmerpress February 24, 2022 24/02/2022

(កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាកងទ័ពរុស្ស៊ី និងបេឡារុស បាន និងកំពុងបើកការវាយប្រហារលើយោធារបស់ខ្លួន នៅតាមតំបន់ព្រំដែន ចេញពីទឹកដីបេឡារុស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមយោធាអ៊ុយក្រែន តំបន់ព្រំដែនអ៊ុយក្រែនកំពុងរងការវាយប្រហារពីកាំភ្លើងធំ, រថក្រោះ និងអាវុធជាច្រើនទៀត នៅម៉ោងប្រហែល ៥ព្រឹក មិញនេះ (ម៉ោងនៅក្នុងតំបន់) ពីសំណាក់កងទ័ពរុស្ស៊ី ដែលមានការគាំទ្រពីកងទ័ពបេឡារុស។ ការវាយប្រហារនេះកំពុងធ្វើឡើងតំបន់ព្រំដែន ភាគឦសានរបស់អ៊ុយក្រែន ក្នុងនោះរួមមានតំបន់ Chernigiv, Zhitomirsky និងតំបន់ក្បែររដ្ឋធានីកៀវជាដើម។ អ៊ុយក្រែន បានហៅការវាយប្រហាររបស់រុស្ស៊ីគឺជាសកម្មភាពសង្រ្គាម និងជាការឈ្លានពានពេញលេញមកលើបូរណភាពទឹកដី និងអធិបតេយ្យ ភាពអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចបានថ្កោលទោសរុស្ស៊ី ជាមួយការអំពាវនាវឱ្យលោក ពូទីន បញ្ឈប់ការ វាយប្រហារជាបន្ទាន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: យោធាអ៊ុយក្រែន អះអាងថាបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង

Khmerpress February 24, 2022 24/02/2022

(កៀវ)៖ អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថា យន្ដហោះចម្បាំង ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែភ្លាមៗនោះដែរ យោធារុស្ស៊ីបានច្រានចោលអះអាងរបស់យោធាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា «កំពុងបើការឈ្លានពាន យ៉ាងពេញលេញ» មកលើកប្រទេសអ៊ុយក្រែនតែម្តង ខណៈសំឡេងផ្ទុះ និងស្នូរកាំភ្លើង ត្រូវបានលាន់ឮនៅតាមទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងនោះរួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ។ ចំណែកឯ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តបានព្រមានថាពួកគេនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសអូស្រ្តាលីព្រមានពីជំងឺមួយ ដែលមានការចម្លងរាតត្បាតលឿនជាងជំងឺកូវីដ១៩ទៅទៀត

Khmerpress February 24, 2022 24/02/2022

ជំងឺអុតស្វាយគឺជាជំងឺឆ្លងមួយក្នុងចំណោមជំងឺឆ្លងសំខាន់ៗ ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអូស្ត្រាលី បើទោះបីជានៅក្នុងអំឡុងការបិទខ្ទប់ទប់ស្កាត់ជំងឺ COVID-19 ក៏ដោយ។ ជាក់ស្ដែងករណីជាង ១០,០០០ ករណី ទាក់ទងនឹងវីរុស varicella-zoster ដែលជាវីរុសទទួលខុសត្រូវចំពោះជំងឺអុតស្វាយ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Queensland កាលពីឆ្នាំមុន ជាមួយនឹងចំនួនស្រដៀងគ្នាដែលបានរាយការណ៍នៅឆ្នាំ២០២០។ ជំងឺនេះជាធម្មតាបណ្តាលឱ្យមានការរមាស់ ឡើងកន្ទួលលើស្បែក និងគ្រុនក្តៅស្រាលៗសម្រាប់កុមារ ប៉ុន្តែវាអាចធ្ងន់ធ្ងរជាងនេះសម្រាប់មនុស្សពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ជំងឺនេះអាចបំបែងខ្លួនបាន ១៣ដង ដែលមានន័យថា ក្នុងអ្នកជំងឺម្នាក់គឺអាចចម្លងទៅមនុស្សជាង ១០ នាក់ ផ្សេងទៀតបាន។ លោកស្រី Clare Walker គ្រូពេទ្យ និងជាលេខាធិការនៃសមាគមគ្រូពេទ្យជនបទនៃរដ្ឋ Queensland បានផ្តល់អនុសាសន៍ឱ្យពលរដ្ឋ ទៅពិនិត្យមើលស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេសម្រាប់ជំងឺអុតស្វាយ។ គាត់បានប្រាប់ ABC ថា ជំងឺនេះបាននៅជាមួយមនុស្សយូរមកហើយ វានឹងនៅជាមួយយើងបន្ដទៀត ហើយវាមិនមែនជាជំងឺដែលយើងអាចកម្ចាត់បានអស់នោះទេ។ ប្រសិនបើក្នុងករណីធ្ងន់ធ្ងរ ជំងឺអុតស្វាយ អាចបណ្តាលឱ្យមានស្លាកស្នាម រលាកសួត ខូចខួរក្បាល និងរហូតដល់ស្លាប់។ ដូច្នេះពលរដ្ឋគួរតែតាមដានប្រវត្តិសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យរបស់ពួកគេ។ ម្យ៉ាងទៀត មេរោគនៃជំងឺអុតស្វាយនឹងស្ថិតនៅក្នុងខ្លួនរបស់យើង បន្ទាប់ពីវាត្រូវបានឆ្លងដំបូង មេរោគនេះនឹងអាចត្រឡប់មកពេលក្រោយម្ដងទៀត ក្នុងទម្រង់នៃជំងឺរើម ដែលមេរោគបណ្តាលឱ្យមានកន្ទួលឈឺចាប់៕ […]

BREAKING: ការវាយប្រហារដោយរុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើមជាបណ្តើរៗហើយ, នេះបើតាមក្រុមសារព័ត៌មាន លោកខាងលិច

Khmerpress February 24, 2022 24/02/2022

(កៀវ)៖ សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មានលោកខាងលិច បានឲ្យដឹងនៅមុននេះបន្តិចថា ការវាយប្រហារដោយរុស្ស៊ីលើអ៊ុយក្រែន បានកើតមានឡើងជាបណ្តើរៗហើយ នៅព្រឹកព្រហាមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងកៀវ) ដោយក្នុងនោះគេបានលឺសំឡេងផ្ទុះ និងស្នូរកាំភ្លើង នៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែនដូចជា អូដេសា (Odesa) និង ខាគីវ (Kharkiv) ជាដើម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ សារព័ត៌មាននៅអឺរ៉ុប និងអាមេរិកទាំងអស់នោះ ក៏បានព្រមានផងដែរថា នេះអាចជាការចាប់ផ្តើមនៃការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ រវាងប្រទេសរុស្ស៊ី ដែលជាមហាយក្សយោធាលេខ ២ លើពិភពលោក និងប្រទេសអ៊ុយក្រែន។ សារព័ត៌មានដដែលបានចុះផ្សាយទៀតថា កងទ័ពថ្មើរជើងរុស្ស៊ីត្រូវបានគេឃើញ ចល័តចូលមកកាន់ទឹកដី ភាគខាងកើតអ៊ុយក្រែនជាបណ្តើរៗ តាមចំណុចព្រំដែនប្រទេសបេឡារុស និងរុស្ស៊ី។ ដោយឡែកបើតាមវីដេអូពីសារព័ត៌មានអាមេរិក CNN បានបង្ហាញអំពីទិដ្ឋភាពនៃការផ្ទុះ នៅតាមផ្នែកមួយចំនួននៃរដ្ឋធានីកៀវ (Kyiv) ខណៈភ្នាក់ងាររបស់ Reuters វិញបានដកស្រង់សម្តីសាក្សី ដែលបានលឺសំឡេងផ្ទុះទាំងនោះផងដែរ។ បន្ថែមពីខាងលើនេះ ស្នូរកាំភ្លើងត្រូវបានលាន់លឺ នៅព្រលានយន្តហោះ បូរីស្ពីល (Boryspil) […]

ស្រ្តីថៃម្នាក់មានសំណាងរើសបានកម្អួតត្រីបាឡែន ៣០គីឡូក្រាមដែលមានតម្លៃជាង ៣លានដុល្លារ

Khmerpress February 24, 2022 24/02/2022

ថៃ៖ យោងតាមបណ្តាញសារព័ត៌មាន The​ Smart Local បានចុះផ្សាយថា ស្រ្តីថៃម្នាក់មានសំណាងរើសបានកម្អួតត្រីបាឡែនដែលមានតម្លៃរាប់លានដុល្លារកាលពីពេលថ្មីៗនេះ។ ស្រ្តីមហាសំណាងរូបនេះមានឈ្មោះថា Aunmanee Sarirayoh អាយុ ៣០ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តប៉ាតានីភាគខាងត្បូងប្រទេសថៃ​ ដែលជាតំបន់សម្បូរទៅដោយអ្នកកាន់សាសនាឥស្លាម។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅនេះ អ្នកនាង Aunmanee Sarirayoh រួមជាមួយនឹងគ្រួសារបាននាំគ្នាដើរកំសាន្តតាមមាត់ឆ្នេរសមុទ្រក្នុងតំបន់យ៉ារីងនៃខេត្តប៉ាតានី ហើយក៏មានសំណាងប្រទះឃើញកម្អួតត្រីបាឡែននេះតែម្តង។ ដំបូងឡើយអ្នកនាង Aunmanee Sarirayoh មិនគិតថាកម្អួតត្រីប៉ាឡែននេះជារបស់មានតម្លៃដល់ថ្នាក់នេះទេ តែអ្នកនាងបានយកដុំកម្អួតត្រីបាឡែនទាំងនេះទៅពិនិត្យមើលនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តមួយកន្លែងក្នុងសាកលវិទ្យាល័យ Prince of Songkla University ទើបដឹងច្បាស់ថា វាគឺជារបស់កម្រនិងមានតម្លៃខ្ពស់បំផុត សម្រាប់យកទៅផលិតជាទឹកអប់ប្រណិតដែលមានតម្លៃថ្លៃៗលំដាប់ពិភពលោក។ កម្អួតត្រីបាឡែននោះមានទម្ងន់សរុប ៣០គីឡូក្រាម ហើយតាមការសន្និដ្ឋានជាបឋមនៅពេលនេះគឺវាមានតម្លៃ ១០០លានបាត (៣,០៨១,៦៦៤ ដុល្លារអាមេរិក) ឯណោះ៕ ដោយ៖ ខ្មែរណូត