ព័ត៌មានអន្តរជាតិ

យន្តហោះធុនតូច​មួយគ្រឿង ធ្លាក់ចូលសមុទ្រ​ Hua Hin ប្រទេសថៃ,​ ​មនុស្ស​ ៥នាក់បាត់បង់ជីវិត​ និងបាត់ខ្លួនម្នាក់

Liny Chan April 25, 2025 25/04/2025

(បាងកក)៖​ យន្តហោះប៉ូលិសខ្នាតតូចមួយគ្រឿង​ បានធ្លាក់ចូលទៅក្នុងសមុទ្រក្បែរអាកាសយានដ្ឋាន Hua Hin កាលពីព្រឹកថ្ងៃសុក្រ​ ទី២៥​ ខែមេសា​នេះ បណ្តាលឱ្យមនុស្ស​ ៥នាក់ស្លាប់ ក្នុងនោះមានពីឡុត​ ៣នាក់ ខណៈដែលម្នាក់ទៀតកំពុងបាត់ខ្លួន។​ នេះបេីយោងតាមការចេញផ្សាយដោយការសែត Bangkok Post។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១៩១​ បានរាយការណ៍ពីគ្រោះថ្នាក់នេះ​នៅម៉ោង​ ៨ព្រឹក ដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ក្នុងឈូងសមុទ្រថៃ នៃសណ្ឋាគារ Baby Grande Hua Hin ក្នុងស្រុក Cha-am ខេត្ត Phetchaburi។​ រមណីយដ្ឋានមាត់សមុទ្រមួយនេះ​ មានទីតាំងនៅជិតព្រលានយន្តហោះ Hua Hin។ យន្តហោះ DHC-6-400 Twin Otter បានហោះចេញពីអាកាសយានដ្ឋាន ដោយមានបំណងដឹកក្រុមអ្នកលោតឆ័ត្រយោងសម្រាប់ការហាត់សម។ មុនពេលធ្លាក់មាន​ពីឡុត​ ៣​នាក់ អ្នកបច្ចេកទេស​ ២​នាក់ និង​វិស្វករ​យន្តហោះ​ម្នាក់​នៅ​លើ​យន្តហោះ។ គួរបញ្ជាក់ថា​ ការស៉េីបបអង្កេតកំពុងដំណើរការ​ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn ចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារគ្រុនក្ដៅ

Liny Chan April 25, 2025 25/04/2025

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bangkok Post។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផងដែរ ឬក៏ត្រូវដឹកនាំដោយ មន្ត្រីជាន់ខ្ពស់ណាម្នាក់។ តាមគ្រោងទុក លោកស្រី Paetongtarn មានគម្រោងជួបលោក Chris Feng ជាប្រធានក្រុមហ៊ុន e-commerce មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ព្រមទាំងគណៈកម្មាធិការគោលនយោបាយប៉ូលិស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន ដាក់ដំណើរការបណ្ដាញអ៊ីនធឺណេត 10G ដំបូងគេ

Liny Chan April 25, 2025 25/04/2025

(បរទេស)៖ ប្រទេសចិនបានចាប់ផ្តើមដាក់ឲ្យដំណើរការបណ្ដាញអ៊ីនធឺណេត 10G ជាប្រភេទពាណិជ្ជកម្មដំបូងគេនៅក្នុងខេត្ត Hebei ជាពិសេសនៅក្នុងតំបន់ Xiong’an New និងតំបន់ Sunan ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ដាញក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍រដ្ឋចិន China Unicom និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ។ បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលអនុញ្ញាតឱ្យមានល្បឿន Download រហូតដល់ 9,834 Mbps (ជិត 10 Gbps) ល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនជាងធម្មតាខ្លខ្លាំង។ ប្រសិនបើលោកអ្នកចង់ Download ឯកសារភាពយន្តកម្រិត 4K ដែលមានទំហំ 20G ននោះលោកអ្នកប្រើពេលតិចជាង ២០វីនាទី ។ អ្វីដែលអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះគឺសម្រាប់ប្រើលើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។ ការ​ដាក់​ឱ្យ​ដំណើរការ​ដំបូង​គឺ​ការ​ពិសោធន៍​ដែល​គ្រប​ដណ្តប់​លើ​ទីតាំង​ដូច​ជា Huawancheng […]

ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ

Liny Chan April 24, 2025 24/04/2025

(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់​សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពី​ឱនភាពសេដ្ឋកិច្ចជាសកល។ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាង​អាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ […]

NHK៖ អ្នកចរចាពន្ធគយរបស់ជប៉ុន គ្រោងទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា

Liny Chan April 24, 2025 24/04/2025

(តូក្យូ)៖ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយសមភាគីរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។ ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។ អំឡុងការពិភាក្សាលើកមុន លោក Akazawa បានទាមទារឱ្យមានការពិនិត្យឡើងវិញ នូវពន្ធគយលើរថយន្ត និងដែកថែប ប៉ុន្តែភាគីអាមេរិកនិយាយថា ខ្លួនមិនអាចផ្តល់លក្ខខណ្ឌពិសេស សម្រាប់តែប្រទេសជប៉ុនបានឡើយ។ សម្រាប់លើកនេះ លោក Akazawa ក៏មានបំណងស្នើសុំឱ្យមានការពិនិត្យឡើងវិញជាថ្មីម្តងទៀត ហើយបញ្ជាក់ថា វានៅតែជាប្រធានបទនៃការពិភាក្សាគ្នា៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

លោក ត្រាំ ថាពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង» សញ្ញាបន្ទន់ជំហរក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន

Liny Chan April 24, 2025 24/04/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាលពីថ្ងៃអង្គារ ដោយបានថ្លែងថា ពន្ធគយដ៏ខ្ពស់លើទំនិញចិននឹង «ធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែវានឹងមិនសូន្យឡើយ» ចំពេលមានភាពប្រែប្រួលខ្លាំងនៅលើទីផ្សារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ ការកត់សម្គាល់របស់លោក ត្រាំ ដែលធ្វើឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ហាក់បង្ហាញពីការបន្ទន់វោហាសាស្ត្រ បន្ទាប់ពីមានការដំឡើងពន្ធដល់កម្រិតជាង ១៤៥% និងការប្រើសម្តីធ្ងន់ៗជាច្រើនសប្តាហ៍។ លោកបានថ្លែងក្នុងការឆ្លើយសំណួរអ្នកសារព័ត៌មានថា «១៤៥% គឺខ្ពស់ណាស់ ហើយវានឹងមិនខ្ពស់ដល់ថ្នាក់នោះទេ… វានឹងធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែវានឹងមិនសូន្យទេ»។ លោក ត្រាំ បានធ្វើការអត្ថាធិប្បាយនេះ នៅពេលត្រូវបានសួរអំពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent នៅក្នុងសន្និសីទវិនិយោគឯកជនមួយដែលរៀបចំដោយ JP Morgan Chase។ យោងតាមរបាយការណ៍របស់ CNN លោក Bessent បានប្រាប់ក្រុមអ្នកវិនិយោគថា សង្គ្រាមពាណិជ្ជកម្មជាមួយចិនគឺ «មិនបន្តរហូតទេ» ហើយលោក រំពឹងថានឹងមានការបន្ធូរបន្ថយភាពតានតឹងនៅពេលអនាគតដ៏ខ្លី ដោយគោលដៅគឺការធ្វើឲ្យពាណិជ្ជកម្មមានតុល្យភាពឡើងវិញ មិនមែនការផ្តាច់ទំនាក់ទំនងទាំងស្រុងនោះទេ។ ការលើកឡើងរបស់លោក Bessent […]

លោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាជាថ្មី ខណៈអាមេរិកព្រមានដកខ្លួន ចេញពីកិច្ចប្រឹងប្រែងដើម្បីសន្តិភាពអ៊ុយក្រែន

Liny Chan April 24, 2025 24/04/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត កាលពីថ្ងៃពុធសប្តាហ៍នេះ ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម ដោយលោក ត្រាំ បន្ទោសលោក ហ្សេលេនស្គី រឿងបដិសេធទទួលស្គាល់ការកាន់កាប់របស់រុស្ស៉ីលើតំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា វាដល់ពេលហើយសម្រាប់រុស្ស៉ី និងអ៊ុយក្រែន ក្នុងការយល់ព្រមចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ឬចង់ឱ្យអាមេរិកដើរចេញពីដំណើរការនេះ ដែលជាការបន្ទរបន្ថែមលើពាក្យសម្តីរបស់ លោក ត្រាំ កាលពីសប្តាហ៍មុន។ បើតាមអតីតមន្ត្រីលោកខាងលិចម្នាក់ សំណើររបស់សហរដ្ឋអាមេរិក ក៏មាននៅការអំពាវនាវ ឱ្យមានការទទួលស្គាល់ការកាត់បញ្ចូលតំបន់គ្រីមៀ ជាទឹកដីរបស់រុស្ស៉ីផងដែរ។ កាលពីថ្ងៃអង្គារ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញថា អ៊ុយក្រែននឹងមិនប្រគល់គ្រីមៀទៅឱ្យរុស្ស៉ី ដែលដណ្តើមកាន់កាប់នៅក្នុងឆ្នាំ ២០១៤ ជាទង្វើដែលត្រូវបានថ្កោលទោសជាអន្តរជាតិនោះទេ។ លោក ត្រាំ ដែលធ្លាប់ទាស់ពាក្យសម្តីជាមួយ លោក ហ្សេលេនស្គី ម្តងហើយក្នុងកិច្ចប្រជុំនៅឯការិយាល័យ […]

រញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ វាយប្រហារខេត្តភាគខាងត្បូងប្រទេសហ្វីលីពីន

Liny Chan April 23, 2025 23/04/2025

(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៦.៣ រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Occidental នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា វេលាម៉ោង ៦:១៧នាទីល្ងាច ម៉ោងនៅក្នុងតំបន់។ នេះបើតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (PHIVOLCS) ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ វិទ្យាស្ថានបានបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ បានកើតឡើងនៅជម្រៅ ១១៧ គីឡូម៉ែត្រ ហើយមានទីតាំងប្រហែល ២៩៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃកោះ Sarangani។ ការរញ្ជួយនេះក៏ត្រូវបានទទួលអារម្មណ៍នៅក្នុងទីក្រុង Santos និងខេត្ត Sarangani, South Cotabato និង Sultan Kudarat ផងដែរ។ PHIVOLCS បានព្រមានថា ការរញ្ជួយដីនេះអាចនឹងបង្កឲ្យមានរំញ័របន្តបន្ទាប់ (aftershocks) និងអាចបង្កការខូចខាត។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរណាមួយនៅឡើយទេ។ ប្រជុំកោះហ្វីលីពីន តែងតែជួបប្រទះសកម្មភាពរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្តោយ «ខ្សែក្រវាត់ភ្លើង» (Ring of Fire) នៃមហាសមុទ្រប៉ាស៊ីហ្វិក៕ […]

សិស្ស ៦០០០០នាក់នៅមីយ៉ាន់ម៉ា ត្រូវប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវភ្លើងឆេះដែលបង្កឡើងដោយរញ្ជួយដី

Liny Chan April 22, 2025 22/04/2025

(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី២២ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះ ក្នុងគ្រោះអគ្គីភ័យ បង្កឡើងដោយរញ្ជួយដីកាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានផ្តាច់ជីវិតមនុស្សជាង៣៧០០នាក់ ខណៈទីក្រុង Mandalay ដែលជា​ទីក្រុងមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ ក្រោយគ្រោះរញ្ជួយដីនោះ អគ្គីភ័យមួយបានកើតឡើង នៅសាកលវិទ្យាល័យ Mandalay University ហើយឆាបឆេះ សន្លឹកកិច្ចការរបស់សិស្សចំនួន៦២ ៩៥៤រូប ដែលស្ថិតក្រោមដំណើរការផ្តល់ពិន្ទុ។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍នៅថ្ងៃអង្គារនេះ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ការប្រឡងសាឡើងវិញ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមិថុនា។ កាលពីឆ្នាំមុន សិស្សសរុបប្រហែល ១៣០ ០០០នាក់ បានធ្វើការប្រឡងចូលសាកលវិទ្យាល័យ នៅទូទាំងប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អត្រាគាំទ្ររបស់លោក ត្រាំ ធ្លាក់ចុះ ចំពោះមុខការព្រួយបារម្ភពីការពង្រីកអំណាចរបស់លោក

Liny Chan April 22, 2025 22/04/2025

(វ៉ាស៊ីនតោន)៖ អត្រាគាំទ្ររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ ចាប់តាំងពីរូបលោកត្រឡប់មកដឹកនាំសេតវិមានក្នុងអាណត្តិទី២ ខណៈប្រជាជនអាមេរិកបង្ហាញការមិនទុកចិត្ត និងការព្រួយបារម្ភចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រីកអំណាចរបស់លោក។ នេះបើតាមការស្ទង់មតិមួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការស្ទង់មតិខាងលើដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងស្ថាប័ន Ipsos poll និងបានបិទបញ្ចប់កាលពីថ្ងៃចន្ទ ទី២១ ខែមេសា បានរកឃើញថា ៤២ភាគរយនៃប្រជាជនអាមេរិកត្រូវបានសម្ភាសន៍ ក្នុងការស្ទង់មតិមានរយៈពេល៦ថ្ងៃ បានបង្ហាញការគាំទ្រចំពោះបំពេញការងាររបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតី។ អត្រាគាំទ្រនេះបានធ្លាក់ចុះពី៤៣ភាគរយ នៅក្នុងការស្ទង់មតិ Reuters និងស្ថាប័ន Ipsos poll កាលពី៣សប្ដាហ៍មុន និងធ្លាក់ចុះពី៤៧ភាគរយ នៅប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក ត្រាំ កាលពីថ្ងៃទី២០ ខែមករា។ គួរបញ្ជាក់ថា ចាប់តាំងពីចាប់ផ្ដើមអាណត្តិទី២មក លោក ត្រាំ បានធ្វើឱ្យក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសក្រោយរូបលោកចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាច្រើនដែលគេ មើលឃើញថាមានចេតនាពង្រីកអំណាចរបស់លោកទាំងលើក្រសួងនានារបស់រដ្ឋាភិបាល និងស្ថាប័នឯកជន ក្នុងនោះមានដូចជាសាកលវិទ្យាល័យ និងក្រុមហ៊ុនច្បាប់ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News