(អឺរ៉ុប)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកផ្ទាល់ សំដៅប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុប ក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បានរងភាពរង្គោះរង្គើជាខ្លាំង ក្រោយលោក ត្រាំ ប្រកាសវិធានការយកពន្ធគយជាសកលដ៏ចម្រូងចម្រាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេស និងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំ នៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និង Berlin នៃប្រទេសអាល្លឺម៉ង់, Paris នៃប្រទេសបារាំង, London នៃចក្រភពអង់គ្លេស និង Lisbon នៃប្រទេសព័រទុយហ្កាល់ ក្នុងចំណោមទីក្រុងផ្សេងៗទៀត។ ក្រុមអ្នកតវ៉ាបានទាមទារឱ្យ លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋ ចុះចេញពីតំណែង, ប្រឆាំងជនប្រើអំណាចផ្តាច់ការ, គោរពនីតិរដ្ឋ, ស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ និងបិទបញ្ចប់ភាពវឹកវរ នៅសហរដ្ឋអាមេរិក។ សម្រាប់នៅទីក្រុង Berlin […]