សារព័ត៌មានបរទេស៖ ប្រធានាធិបតី ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសានេះ
Liny Chan
April 2, 2025
02/04/2025
(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាម នៅពាក់កណ្តាលមេសា ឆ្នាំ២០២៥ នេះបើតាមសារព័ត៌មាន South China Morning Post ចេញផ្សាយ។ ការបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅតាមបណ្តាប្រទេសអាស៊ាន របស់ប្រធានាធិបតីចិន នេះត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ចំពេលមានអស្ថិរភាពពិភពលោកកើនឡើងចាប់តាំងពីអាណត្តិទី២ នៃរដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣១ ខែមីនា ដែលបានស្រង់ប្រភពពីមន្រ្តីការទូតចិន គឺ ទស្សនកិច្ចទៅកាន់ប្រទេសទាំងបីនេះ គឺជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលចិន មកកាន់អាស៊ីអាគ្នេយ៍នាឆ្នាំនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ស្របពេលតំបន់អាស៊ីអាគ្នេយ៍ កំពុងបារម្ភពីគោលនយោបាយការបរទេសរបស់អាមេរិកជុំវិញពន្ធគយ។ បច្ចុប្បន្ន ម៉ាឡេស៊ីបានកាន់តំណែងជាប្រធានអាស៊ាន ដោយប្រទេសនេះបានរក្សាទំនាក់ទំនងល្អជាមួយចិន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន។ ចំណែកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន។ រីឯកម្ពុជា គឺជាដៃគូពាណិជ្ជកម្ម អ្នកផ្តល់ជំនួយ និងអ្នកវិនិយោគដ៏សំខាន់សម្រាប់ចិន ដោយប្រទេសនេះបានចូលរួមនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជាដូចជាផ្លូវថ្នល់ ស្ពាន កំពង់ផែ និងអាកាសយានដ្ឋានជាដើម។ កន្លងមក កម្ពុជា […]