ព័ត៌មានអន្តរជាតិ

ជំងឺផ្កាសាយបក្សីផ្ទុះឡើងខ្លាំងនៅទ្វីបអឺរ៉ុប និងអាស៉ី, អង្គការសុខភាពសត្វពិភពលោក កំពុងតាមដាន

Khmerpress November 16, 2021 16/11/2021

(ប៉ារីស)៖ ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីជាច្រើននៅទ្វីបអឺរ៉ុប និងអាស៉ី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពសត្វពិភពលោក (OIE) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា វាកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី (Avian Influenza) បាននាំឱ្យឧស្សាហកម្មបសុបក្សីស្ថិតក្នុងភាពប្រុងប្រយ័ត្នយ៉ាងខ្លាំង បន្ទាប់ពីការផ្ទុះឡើងលើកមុនៗ ដែលបាននាំឱ្យមានការសម្លាប់សត្វបក្សី រាប់សិបលានក្បាល។ ការផ្ទុះឡើងក៏នាំឱ្យមានការរឹតបន្តឹង ផ្នែកពាណិជ្ជកម្មផងដែរ។ វាក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ អ្នកជំនាញខាងផ្នែកជំងឺឆ្លងផងដែរ ព្រោះជំងឺនេះអាចចម្លងទៅមនុស្សបាន។ រហូតមកដល់ពេលនេះ ប្រទេសចិនបានរាយការណ៍ពីការរកឃើញ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន ២១នាក់រួចមកហើយ។ អង្គការ OIE បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់របាយការណ៍ ពីអាជ្ញាធរកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សី នៅកសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៧០,០០០ក្បាល ស្ថិតក្នុងខេត្ត ឆឹងឆុងបាក់ដូ (Chungcheongbuk-do) ហើយសត្វមាន់ទាំងអស់នោះ ត្រូវបានយកទៅសម្លាប់ចោលតែម្ដង។ អង្គការ OIE បានគូសបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនក៏បានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួន សម្រាប់រដូវរងា ឆ្នាំ២០២១នេះផងដែរ នៅកសិដ្ឋានចិញ្ចឹមមាន់មួយ […]

លោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍វិញ ហើយលោកនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភានៅឆ្នាំក្រោយនេះ

Khmerpress November 16, 2021 16/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte បានប្ដូរចិត្តមិនទាន់ចូលនិវត្តន៍ពីនយោបាយនោះទេ ហើយបានដាក់ពាក្យធ្វើជាបេក្ខភាពសមាជិកព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ។ ការដាក់ពាក្យរបស់លោក Duterte ត្រូវបានដាក់នៅថ្ងៃច័ន្ទម្សិលមិញនេះ ពោលគឺមុនកាលបរិច្ឆេទផុតកំណត់ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជម្រាបផងដែរថា តាមច្បាប់របស់ប្រទេសហ្វីលីពីន គឺលោក Duterte មិនអាចមានសិទ្ធធ្វើជាប្រធានាធិបតីម្ដងទៀតទេ ដូច្នេះហើយទើបលោកត្រូវរកតួនាទីផ្សេងក្រៅពីការឈរឈ្មោះជាប្រធានាធិបតី។ ការផ្លាស់ប្តូរចិត្តរបស់លោក Duterte គឺផ្ទុយស្រឡះពីការប្រកាសរបស់លោកកាលពីខែមុន ដែលថា លោកនឹងចូលនិវត្តន៍ពីនយោបាយ នៅពេលដែលអាណត្តិបច្ចុប្បន្នត្រូវបានបញ្ចប់។ វា​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ប៉ុនប៉ង​របស់​លោក Duterte ដើម្បី​រក្សា​ឥទ្ធិពល​នយោបាយ បើទោះបីជា​បន្ទាប់​ពី​ការ​ចុះ​ចេញ​ពី​តំណែងជា​ប្រធានាធិបតីក៏ដោយ។ ជាមួយគ្នានេះដែរ កូនស្រីច្បងរបស់លោក Duterte គឺលោកស្រី Sara Duterte-Carpio ក៏កំពុងឈរឈ្មោះជាអនុប្រធានាធិបតីផងដែរ ហើយអ្នកទាំង ២ កំពុងទទួលសំឡេងខ្ពស់ ហើយត្រូវបានចាត់ទុកថា ជាអ្នកនាំមុខសម្រាប់តំណែងដែលពួកគេបានដាក់ពាក្យ៕ ដោយ៖ ខ្មែរណូត

ឥណ្ឌាបើកទ្វារស្វាគមន៍ ភ្ញៀវទេសចរបរទេស ដែលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ តាមជើងហោះហើរទូទៅ

Khmerpress November 15, 2021 15/11/2021

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃចន្ទនេះ បានចាប់ផ្តើមបើកទ្វារប្រទេសវិញហើយ ដើម្បីទទួលភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឲ្យចូលមកតាមរយៈជើងហោះហើរទូទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ វាគឺជាលើកដំបូងហើយ ដែលឥណ្ឌាបានអនុញ្ញាតឲ្យ ទេសចរបរទេសចូលមកក្នុងប្រទេសខ្លួន តាមជើងហោះហើរពាណិជ្ជកម្មទូទៅ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ នៅពេលដែលប្រទេសអាស៉ីខាងត្បូងមួយនេះ បានអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតមួយ ដើម្បីព្យាយាមគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19។ កាលពីខែមុន ឥណ្ឌាបានចាប់ផ្តើមបើកទទួល ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច តាមជើងហោះហើរពិសេស។ យោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលឥណ្ឌា ទេសចរបរទេស ដែលចូលមកប្រទេសឥណ្ឌា ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 បានពេញលេញ (២ដូស) ហើយអនុវត្តឲ្យជាប់តាមវិធានការបង្ការនានា ព្រមទាំងត្រូវតេស្តអវិជ្ជមានចំពោះជំងឺនេះ ក្នុងរយៈពេល៧២ម៉ោង មុនជើងហោះហើរ។ ពួកគេក៏នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត នៅព្រលានយន្តហោះ ពេលមកដល់ប្រទេសឥណ្ឌាផងដែរ លើកលែងតែ អ្នកមកពីប្រទេស ដែលមានកិច្ចព្រមព្រៀង នៃការទទួលស្គាល់លិខិតចាក់វ៉ាក់សាំងជាមួយឥណ្ឌា ដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ដោយអ្នកទាំងនោះ អាចចាកចេញពីព្រលានយន្តហោះ ដោយពុំចាំបាច់ធ្វើតេស្តបាន។ គួរបញ្ជាក់ថា ការបន្ធូរបន្ថយថ្មីចុងក្រោយនេះ […]

ចិនគ្រោងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់កុមារអាយុ ៣-១១ឆ្នាំ ឲ្យបានពេញលេញគ្រប់គ្នា នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ

Khmerpress November 15, 2021 15/11/2021

(ប៉េកាំង)៖ ប្រទេសចិនគ្រោងនឹងផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យបានពេញលេញ (ចំនួន ០២ដូស) ជូនដល់កុមារទាំងអស់ ដែលមានអាយុចន្លោះពី ៣ឆ្នាំ ដល់ ១១ឆ្នាំនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ បើទោះបីជាប្រទេសមួយចំនួន មានការស្ទាក់ស្ទើរចំពោះការផ្ដល់ការចាក់វ៉ាក់សាំងជូនដល់កុមារ មុនពេលមានទិន្នន័យបញ្ជាក់បន្ថែមទៀតអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ រហូតមកទល់ពេលនេះ ជាង ៧៥ភាគរយនៃប្រជាជនចិនសរុប ១.៤ពាន់លាននាក់ ដែលភាគច្រើនជាមនុស្សពេញវ័យ និងមនុស្សចាស់ បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសដែលមានប្រជាជន ច្រើនជាងគេលើពិភពលោកមួយនេះ បានផ្តោតលើការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញជូនដល់មនុស្សពេញវ័យ និងការចាក់វ៉ាក់សាំងដូសដំបូង ជូនដល់ក្មេងវ័យជំទង់ និងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ គួរបញ្ជាក់ថា បើតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មការសុខភាពជាតិចិន គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ កុមារជាង ៨៤លាននាក់ដែលមានអាយុចាប់ពី ៣ឆ្នាំ ទៅដល់ ១១ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

របាយការណ៍មួយបង្ហាញថា ចិនអាចប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ

Khmerpress November 15, 2021 15/11/2021

ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចិនអាចប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ប្រភេទ Delta ទ្រង់ទ្រាយធំ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍នៅតំបន់ភាគឦសានប្រទេសហាក់កើនឡើងគួរឲ្យគត់សម្គាល់។ បើតាមរបាយការណ៍មួយបានបង្ហាញថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា​ មកដល់ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ នៅតំបន់ភាគឦសានប្រទេសចិនមានករណីចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ចំនួន ១,៣០៨ករណី ខណៈមួយរដូវក្តៅកន្លងមកនៅទូទាំងប្រទេសចិនមានករណីឆ្លងនៅតាមសហគមន៍ត្រឹម ១,២៨០ ករណីប៉ុណ្ណោះ។ គួរបញ្ជាក់ថា តំបន់ភាគឦសានប្រទេសចិនដែលកំពុងមានការរាត្បាតជំងឺកូវីដ ១៩ នោះមានខេត្តធំៗចំនួន ២១ មានតំបន់និងក្រុងសំខាន់ៗមួយចំនួនទៀត ហើយទីក្រុង Dalian គឺជាទីកន្លែងដែលមានការរាតត្បាតខ្លាំងជាងគេ។ នៅក្នុងអំឡុងពេលនេះអាជ្ញាធរចិនបានកំណត់ឲ្យពលរដ្ឋដែលបានធ្វើដំណើរមកពីក្រុង Dalian ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតផង មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅកាន់តំបន់ផ្សេងទៀតនៅក្នុងប្រទេសចិន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៩៨,៣១៥នាក់ និងស្លាប់សរុបចំនួន ៤,៦៣៦នាក់ផងដែរ៕ ដោយ៖ ខ្មែរណូត

បញ្ហាកោះតៃវ៉ាន់អាចនឹងក្លាយជាអាទិភាព នៅក្នុងជំនួបរវាងលោក ស៊ី ជិនពីង និងលោក ចូ បៃដិន តាមប្រព័ន្ធវីដេអូ

Khmerpress November 15, 2021 15/11/2021

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាកោះតៃវ៉ាន់ធ្វើជាអាទិភាព នៅក្នុងជំនួបលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីព្រមានទីក្រុងវ៉ាស៊ីនតោន ឲ្យដកខ្លួនចេញពីបញ្ហានេះវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ស៊ី ជិនពីង និងលោក ចូ បៃដិន នឹងជួបមុខគ្នាតាមប្រព័ន្ធវីដេអូជាលើកដំបូង នៅព្រឹកថ្ងៃអង្គារស្អែកនេះហើយ (ពេលវេលានៅប៉េកាំង, ត្រូវនឹងល្ងាចថ្ងៃចន្ទ ពេលវេលានៅវ៉ាស៊ីនតោន) ខណៈសារព័ត៌មាននានានៅអាមេរិកបានចេញផ្សាយថា បញ្ហាវិវាទពាណិជ្ជកម្ម, បច្ចេកវិទ្យា, តំបន់ស៊ីនជាំង និងជាពិសេសគឺកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទក្តៅគគុក ដែលភាគីទាំងពីរនឹងត្រូវលើកទៅជជែកដេញដោលគ្នា។ ដោយឡែក, យោងតាមការចុះផ្សាយរបស់កាសែតចិន China Daily ជាភាសាអង់គ្លេស បានបញ្ចេញការសន្និដ្ឋានមួយនៅថ្ងៃចន្ទនេះថា លោក ស៊ី ជិនពីង ទំនងជានឹងបញ្ជាក់គោលជំហរដ៏ច្បាស់លាស់របស់ទីក្រុងប៉េកាំង នៅក្នុងការធ្វើឲ្យចេតនាបង្រួបបង្រួមជាតិ (ជាមួយកោះតៃវ៉ាន់) សម្រេចបានជោគជ័យ នៅអនាគតដ៏ខ្លីខាងមុខនេះ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ គួរបញ្ជាក់ថា […]

ថៃ គ្រោងបើកទ្វារព្រំដែននៅភាគខាងត្បូងឡើងវិញ នៅខែក្រោយ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍

Khmerpress November 15, 2021 15/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងបើកច្រកព្រំដែនឡើងវិញនៅភាគខាងត្បូងនៃប្រទេស ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ចំពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃថយចុះ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) គ្រោងនឹងបើកច្រក Sadao នៅ Songkhla, ច្រក Sungai Kolok ក្នុងខេត្ត Narathiwat, ច្រក Betong នៅ Yala និងប៉ុស្តិ៍ Wang Prachan របស់ Satun ត្រឹមថ្ងៃទី១៦ ខែធ្នូ ក្នុងគោលបំណងកែលម្អវិស័យទេសចរណ៍នៅភាគខាងត្បូង។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បាននិយាយនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្ត Songkhla, Pattani, Yala និង Narathiwat ត្រូវបានពន្លឿន ក្នុងគោលបំណងគឺដើម្បីចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូសដល់ប្រជាជនជាង ៦០% នៃចំនួនប្រជាជន។ គួរឱ្យដឹងថា រហូត​មក​ដល់​ពេល​នេះ ប្រទេសថៃ​បាន​បើក​ច្រក​ព្រំដែន​ចំនួន ៤៦ហើយ​ ខណៈនៅ​សល់ ៥១ទៀត​នៅ​តែនៅ​បិទដដែលដោយសារ​ជំងឺ​កូវីដ-១៩។ ជាមួយគ្នានេះ រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រទេសបើកដំណើរការឡើងវិញ វិស័យឯកជនកំពុងមើលឃើញសញ្ញានៃការងើបឡើងវិញនៃវិស័យទេសចរណ៍ […]

លោកស្រី Mako អតីតព្រះនាងម្ចាស់នៃប្រទេសជប៉ុនផ្តើមជីវិតថ្មីក្នុងនាមជារាស្រ្តសាមញ្ញជាមួយស្វាមីនៅទឹកដីអាមេរិក

Khmerpress November 15, 2021 15/11/2021

អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោកស្រី Mako Komuro ដែលជាអតីតព្រះនាងម្ចាស់នៃខ្សែរាជវង្សក្នុងប្រទេសជប៉ុនបានធ្វើដំណើរទៅដល់ទឹកដីអាមេរិកកាលពីថ្ងៃអាទិត្យទី ១៤ ខែវិច្ឆិកាម្សិលមិញនេះ ដោយលោកស្រីនឹងចាប់ផ្តើមជីវិតថ្មីក្នុងនាមជារាស្រ្តសាមញ្ញនៅទីនោះជាមួយនិងស្វាមី។ តាមគម្រោងគឺលោក Kei Komuro ដែលជាស្វាមីរបស់អតីតព្រះនាងម្ចាស់រូបនេះធ្វើការងារនៅក្នុងក្រុមហ៊ុនមេធាវីមួយកន្លែង ខណៈពួកគាត់ទាំង ២នឹងជួលអាផាតមិនមួយកន្លែងសម្រាប់រស់នៅ។ គួររម្លឹកថា លោកស្រី Mako Komuro និងស្វាមីដែលបច្ចុប្បន្នមានអាយុ ៣០ឆ្នាំដូចគ្នា បានស្គាល់គ្នានិងផ្តើមស្រលាញ់គ្នាក្នុងពេលរៀននៅមហាវិទ្យាល័យ ដោយពេលនោះលោកស្រី Mako Komuro នៅមានឋានៈជាព្រះនាងម្ចាស់នៅឡើយ។ ក្រោយមកពួកគាត់បានភ្ជាប់ពាក្យនៅក្នុងឆ្នាំ ២០១៧ និងបានរៀបការជាមួយគ្នាកាលពីជាង ១ ខែមុននេះ ខណៈជីវិតស្នេហារបស់ពួកគាត់ទាំង ២ត្រូវឆ្លងកាត់ឧបសគ្គនិងការរិះគន់ជាច្រើន ដ្បិតម្នាក់ជាខែរាជវង្សនិងម្នាក់ទៀតជារាស្រ្តសាមញ្ញ។ យោងទៅតាមច្បាប់នៃប្រទេសជប៉ុន ដើម្បីរៀបអភិសេកជាមួយប្រជារាស្រ្តបាន គឺព្រះនាងម្ចាស់ ​Mako Komuro ត្រូវបោះបង់ឋានៈជាព្រះនាងម្ចាស់ ពោលគឺគេត្រូវដកព្រះនាងត្រូវចេញពីបញ្ជីរាជវង្សានុវង្ស ទើបអាចរៀបការជាមួយរាស្រ្តសាមញ្ញបាន៕ ដោយ៖ ខ្មែរណូត

ខ្លាព្រិលទឹកកកចំនួន ៣ក្បាលនៅសួនសត្វអាមេរិកបានស្លាប់ដោយសាជំងឺកូវីដ ១៩

Khmerpress November 15, 2021 15/11/2021

អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានសត្វខ្លាដំបងព្រិលទឹកកកដែលជាប្រភេទសត្វកម្របំផុតនៅលើពិភពលោកចំនួន ៣ក្បាលបានស្លាប់ព្រោះតែជំងឺកូវីដ ១៩។ សត្វខ្លាដំបងចំនួន ៣ក្បាលនេះមានឈ្មោះថា Ranney, Everest, និង Malaku រស់នៅក្នុងសួនសត្វ Lincoln Children’s Zoo ក្នុងរដ្ឋ Nebraska សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបញ្ជាក់ថាសត្វខ្លាទាំង ៣ ក្បាលនេះបានឆ្លងជំងឺកូវីដ ១៩ នៅក្នុងថ្ងៃទី១៣ ខែតុលា និងបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ ក្រោយគេបានព្យាយាមជួយសង្គ្រោះជីវិតពួកវាអស់ពីលទ្ធភាពរួចហើយ។ ក្រោយកើតមានហេតុការណ៍ខាងលើនេះ​អាជ្ញាធរសត្វព្រៃអាមេរិកបានណែនាំឲ្យអ្នកគ្រប់គ្រងសួនសត្វត្រូវរក្សាគម្លាតរវាងសត្វនិងអ្នកទស្សនាឲ្យបានឆ្ងាយជាងធម្មតា ព្រោះសត្វទាំងនេះទំនងជាបានឆ្លងជំងឺកូវីដ ១៩ ពីក្រុមអ្នកទស្សនា៕ ដោយ៖ ខ្មែរណូត

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗជិត «៨,២០០ករណី» និងស្លាប់៦៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 15, 2021 15/11/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៨,១៧៦ ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន៩៨៥ករណី។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៤នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,០២៦,៥២២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៦៣,៣១១នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,០៨២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews