ព័ត៌មានអន្តរជាតិ

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១,៧២៣ករណី» និងបាត់បង់ជីវិត ១០នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress November 15, 2021 15/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន១,៧២៣ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅយប់ថ្ងៃនេះ។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១០នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនដល់៥៨៦នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៣៧,២០៣ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការធ្លាក់ចុះបន្ថែមទៀត បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៣០៤ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតកូនស្រីលោក ឌូតឺតេ ដាក់ពាក្យជាផ្លូវការ ដើម្បីឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតីហ្វីលីពីន

Khmerpress November 13, 2021 13/11/2021

(ម៉ានីល)៖ កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) គឺលោកស្រី សារ៉ា ឌូតឺតេ-ខាពីយ៉ូ (Sara Duterte-Carpio) នៅថ្ងៃសៅរ៍នេះ បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតីហ្វីលីពីន សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អ្នកនាំពាក្យរបស់លោកស្រី Sara Duterte-Carpio គឺលោកស្រី គ្រីស្ទីណា ហ្កាសៀ-ហ្វ្រាស្កូ (Christina Garcia Frasco) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Sara Duterte-Carpio ដែលមានអាយុ៤៣ឆ្នាំ បានចូលរួមក្នុងការប្រកួតប្រជែងយក តំណែងជាអនុប្រធានាធិបតីហ្វីលីពីន តាមរយៈការជំនួស បន្ទាប់បេក្ខជនដើមនៃគណបក្សនយោបាយរបស់លោកស្រី បានដកខ្លួនចេញ។ លោកស្រី សារ៉ា បានចុះឈ្មោះជាបេក្ខជនអនុប្រធានាធិបតី នៅក្រោមគណបក្ស Lakas-CMD ដែលមានលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) ជាកូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន […]

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសជាផ្លូវការចំពោះការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ខណៈមានពលរដ្ឋរបស់ខ្លួនច្រើនជាង ៤០០នាក់ បានឆ្លងជំងឺនេះ

Khmerpress November 13, 2021 13/11/2021

អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសជាផ្លូវការកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល នៅក្នុងខេត្ត Maniema ភាគខាងកើត។ ការផ្ទុះឡើងនេះត្រូវបានបញ្ជាក់ដោយការវិភាគសំណាក ដោយវិទ្យាស្ថានជាតិស្រាវជ្រាវជីវវេជ្ជសាស្ត្ររបស់កុងហ្គោ ខណៈមានករណីចំនួន ៤៥៨ រួចមកហើយដែលត្រូវបានបញ្ជាក់ថាឆ្លង ហើយក្នុងនោះមានអ្នកជំងឺ ១៧ នាក់ បានស្លាប់។ អភិបាលស្តីទីលោក Affani Idrissa Mangala បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយមណ្ឌលសុខភាពដែលនៅជិតបំផុត ក្នុងករណីបើពួកគេមានគ្រុនក្តៅ កន្ទួល ភ្នែកឡើងក្រហម ក្អក និងផ្តាសាយ។ ជាមួយគ្នានេះដែរ នៅឯទីក្រុង Kinshasa ដែលជារដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏ត្រូវទទួលរងផលប៉ះពាល់ទៅលើតំបន់សុខភាពចំនួន ៤ ចាប់តាំងពីចុងខែសីហា ដោយសារជំងឺកញ្ជ្រឹលនេះ៕ ដោយ៖​ ខ្មែរណូត

ក្រុមហ៊ុន Thai Airways គ្រោងស្វែងរកប្រាក់កម្ចីជាង ៧០០ លានដុល្លារទៀត ខណៈបំណុលចាស់មិនទាន់ដោះរួច

Khmerpress November 13, 2021 13/11/2021

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) ត្រូវបានគេឱ្យដឹងថា នឹងស្វែងរកប្រាក់កម្ចីចំនួន ២៥ ពាន់លានបាត (ប្រមាណ ៧៦២ លានដុល្លារ) ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នេះ ពង្រីកសេវាកម្មហោះហើរដឹកទំនិញរបស់ខ្លួនទៅកាន់ផ្លូវចំនួន ៣០បន្ថែមទៀតចាប់ពីពេលនេះរហូតដល់ខែមីនាឆ្នាំក្រោយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយថា អ្នកគ្រប់គ្រងផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍នាពេលថ្មីៗនេះ បានជួបជាមួយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ដើម្បីរាយការណ៍អំពីផែនការនេះ ហើយនាយករដ្ឋមន្រ្តីទំនងជានឹងអនុម័តនៅផែនការនេះ។ លោក Arkhom បានបន្តថា ក្រសួងហិរញ្ញវត្ថុ ដែលជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមភាគទុនិករបស់ក្រុមហ៊ុនអាកាសចរណ៍បានយល់ស្របផែនការស្តារនីតិសម្បទាដែលត្រូវបានអនុម័តដោយតុលាការក្ស័យធនកណ្តាលកាលពីថ្ងៃទី១៥ ខែមិថុនា មានការរីកចម្រើនជាងការរំពឹងទុក។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways កាលពីខែមុនបានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនដែលកើតចេញពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន មិនមែនបានមកពីការលក់ទ្រព្យសម្បត្តិ។ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍អាចត្រូវការប្រាក់កម្ចីត្រឹមតែ ២៥ពាន់លានបាត ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលហិរញ្ញវត្ថុរបស់ខ្លួន ជំនួសឱ្យការប៉ាន់ស្មានដំបូងចំនួន ៥០ពាន់លានបាត៕ ដោយ៖ ខ្មែរណូត

ថៃ៖ មនុស្សជាង ៧,០០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៥នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress November 13, 2021 13/11/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,០៥៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៥នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៣៩៣នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០១១,៣៣១ករណី ក្នុងនោះមានអ្នកស្លាប់ ១៩,៩៨៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៨៩៥,៩២៩នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨៣.២៨លានដូស ក្នុងនោះប្រជាជន ៣៥.៧៣លាននាក់ (៥១.០៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសថៃគ្រោងនឹងចាប់ផ្ដើមសាកល្បងលើមនុស្ស ជាមួយនឹងវ៉ាក់សាំងបាញ់តាមច្រមុះ NASTVAC ដែលជាវ៉ាក់សាំងបង្កើតឡើងនៅក្នុងស្រុក

Khmerpress November 13, 2021 13/11/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ «NASTVAC» ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលជាតិសម្រាប់វិស្វកម្មហ្សែន និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotech) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងលើមនុស្ស នៅខែមេសា ឆ្នាំ២០២២ ឆ្នាំក្រោយនេះ។ គួរឱ្យដឹងដែរថា Biotech គឺជាសាខារបស់ទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ (NSTDA) ហើយខ្លួនបានចាប់ផ្តើមស្រាវជ្រាវលើវ៉ាក់សាំង COVID-19 តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ លោកវេជ្ជបណ្ឌិត Anan Jongkaewwattana នាយកនៃទីភ្នាក់ងារច្នៃប្រតិដ្ឋសុខភាពបសុពេទ្យបាននិយាយថា៖«យើងរំពឹងថា នឹងបញ្ជូនឯកសារវ៉ាក់សាំងទាំងអស់ទៅរដ្ឋបាលចំណីអាហារ និងឱសថៃ (FDA) នៅខែកុម្ភៈ ឆ្នាំក្រោយ ហើយសង្ឃឹមថា ការសាកល្បងមនុស្សអាចចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២២»។ ដោយបន្ដថា៖«នៅក្នុងដំណាក់កាលសាកល្បង ២០០-៣០០ ដូសដំបូងរបស់ NASTVAC គឺនឹងត្រូវបានអនុវត្តចំពោះអ្នកស្ម័គ្រចិត្ត។ យើងនឹងប្រកាសពាក្យចូលរួមស្ម័គ្រចិត្ត នៅពេលដែល FDA យល់ព្រមលើការសាកល្បងលើមនុស្សរបស់យើង»។ ជម្រាបផងដែរថា NASTVAC ត្រូវបានបង្កើតឡើងដោយផ្អែកលើវ៉ាក់សាំងបាញ់តាមច្រមុះចំនួន ៣ ប្រភេទ៖ វ៉ាក់សាំងភាគល្អិតដូចជាមេរោគ (VLP), […]

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​មេដឹកនាំចិនលោក ស៊ី ជីនពីង នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍ក្រោយនេះ

Khmerpress November 13, 2021 13/11/2021

អ្នកនាំពាក្យរបស់សេតវិមានបាន​និយាយ​ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង​ជួប​ពិភាក្សា​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍ក្រោយនេះ។ លេខាធិការសារព័ត៌មានគឺលោកស្រី Jen Psaki បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា មេដឹកនាំទាំង ២ នឹងពិភាក្សាអំពីវិធីនានា ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក៏ដូចជាវិធីដើម្បីធ្វើការជាមួយគ្នា ទៅលើអ្វីដែលប្រទេសទាំង ២ មានការយល់ឃើញស្របគ្នា។ ប្រភពបាននិយាយដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើឱ្យច្បាស់នូវចេតនា និងអាទិភាពរបស់សហរដ្ឋអាមេរិក ហើយច្បាស់លាស់ និងឥតលាក់លៀម អំពីកង្វល់របស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន។ ទោះបីជាលោក បៃដិន ចាត់ទុកប្រទេសចិនថា ជាគូប្រជែងដ៏ពិបាកបំផុតក៏ដោយ ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីទេ។ ឥឡូវនេះអ្នកវិភាគកំពុងមើលថា តើកិច្ចពិភាក្សានេះនឹងជួយបន្ធូរបន្ថយភាពតានតឹងលើបញ្ហាដូចជា៖ សន្តិសុខ និងបច្ចេកវិទ្យាទំនើបដែរ ឬទេ៕ ដោយ៖ ខ្មែរណូត

សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,០៩៩ករណី» និងបាត់បង់ជីវិត ១៤នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress November 13, 2021 13/11/2021

(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣,០៩៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៤នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៥៦២នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៣៣,១៧៦ករណី។ ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះ គឺមានការកើនឡើងបន្តិចមកវិញបើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលមានចំនួនឆ្លងថ្មីចំនួន២,៣៩៦ករណី។ សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ជប៉ុនត្រៀមថ្នាំព្យាបាលកូវីដ-១៩ «Merck» ទុកជាមុនឲ្យហើយ និងបង្កើនសមត្ថភាពមន្ទីរពេទ្យ ៣០%

Khmerpress November 12, 2021 12/11/2021

(តូក្យូ)៖ ចំពោះមុខរដូវរងាដែលប្រទេសភាគច្រើនលើលោក កំពុងតែព្រួយបារម្ភខ្លាំងបំផុតនោះ ប្រទេសជប៉ុនវិញក៏បានត្រៀមរៀបចំ វិធានការទប់ទល់ឲ្យហើយផងដែរ ក្នុងនោះមានដូចជាការធានារក្សាទុក ថ្នាំលេបព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ប្រមាណ ១.៦លានដូស និងការបង្កើនសមត្ថភាពផ្ទុកអ្នកជំងឺ នៅតាមមន្ទីរពេទ្យប្រមាណ ៣០% បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ជុំវិញវិធានការត្រៀមខាងលើនេះ, នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានលើកឡើង ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃសុក្រនេះថា «តាមរយៈការធានានូវប្រព័ន្ធវេជ្ជសាស្រ្ដ បង្ការមុនរួចជាស្រេច ដោយផ្អែកលើសេណារីយ៉ូដ៏អាក្រក់បំផុត និងការពង្រឹងការព្យាបាលឲ្យទាន់ពេលវេលា យើងនឹងអាចបន្តសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់យើងបាន បើទោះបីជាមានករណីឆ្លងរីករាលដាលក៏ដោយ…»។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក Merck ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាល COVID-19 ឈ្មោះ ម៉ុលនូភើរ៉ាវៀរ (molnupiravir) ប្រមាណ ១.៦លានដូស ដែលអាចធានាការព្យាបាលអ្នកជំងឺ នៅតាមផ្ទះប្រកបដោយទំនុកចិត្ត។ បន្ថែមពីនេះ រដ្ឋាភិបាលជប៉ុនក៏នឹងរៀបចំកញ្ចប់ថវិកា ១៧.៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍថ្នាំលេបព្យាបាល COVID-19 […]

ទីក្រុងកំពង់ផែ Dalian របស់ចិន កំពុងប្រយុទ្ធតស៊ូនឹងការកើនឡើងករណី ឆ្លងកូវីដ-១៩ ជាចង្កោម

Khmerpress November 12, 2021 12/11/2021

(ប៉េកាំង)៖ ករណីឆ្លងជំងឺ COVID-19 ដែលកំពុងកើនឡើងនៅក្នុងទីក្រុងតាលៀន (Dalian) របស់ប្រទេសចិន បានជំរុញឱ្យទីក្រុងកំពង់ផែភាគឦសានមួយនេះ ដាក់ចេញនូវ វិធានការរឹតត្បឹតលើការធ្វើដំណើរចេញពីទីក្រុង ក៏ដូចជាការបិទសាលារៀន និងបិទកន្លែងវប្បធម៌មួយចំនួនផងដែរ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមទិន្នន័យផ្លូវការ ទីក្រុង Dalian នៅថ្ងៃសុក្រនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ៥២ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើប្រៀបធៀបទៅនឹងករណីឆ្លងប្រចាំថ្ងៃដែលត្រូវបានរាយការណ៍នៅទីក្រុងផ្សេងៗទៀតរបស់ប្រទេសចិន ដែលរងផលប៉ះពាល់នៅក្នុងការផ្ទុះឡើងនៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមកនេះ។ គណៈកម្មការសុខាភិបាលជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា «វិធានការផ្សេងៗគួរតែត្រូវដាក់ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងគួរតែត្រូវធ្វើ ឱ្យបានល្អប្រសើរបំផុត ដើម្បីឱ្យការឆ្លងរីករាលដាលនៃជំងឺនេះស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលដ៏ខ្លី និងកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងលើការរស់នៅ របស់សាធារណជនទូទៅ»។ មន្ត្រីដឹកជញ្ជូនក្នុងទីក្រុង ក៏បានបន្ថែមថា ចំនួនមនុស្សដែលធ្វើដំណើរចេញពីទីក្រុង Dalian បានធ្លាក់ចុះ ៩៦.៥ភាគរយ បន្ទាប់ពីទីក្រុងដែលមានមនុស្សរស់នៅប្រមាណ ៧.៥លាននាក់ បានដាក់ចេញនូវវិធានការរឹតត្បឹតលើការដឹកជញ្ជូនសាធារណៈ និងបានព្រមានអ្នកស្រុកមិនឱ្យចាកចេញពីទីក្រុង Dalian ប្រសិនបើមិនមានការចាំបាច់។ ទីក្រុង Dalian ក៏បានទាមទារឱ្យសាលាមត្តេយ្យ […]