ព័ត៌មានអន្តរជាតិ

CDC របស់សហរដ្ឋអាមេរិកនឹងពិចារណាលើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣

Khmerpress July 23, 2021 23/07/2021

(វ៉ាស៊ីនតោន)៖ ក្រុមទីប្រឹក្សានៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងធ្វើការពិចារណាលើការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ បើតាមទិន្នន័យសិក្សាស្រាវជ្រាវមួយត្រូវបានចេញផ្សាយនៅមុនកិច្ចប្រជុំរបស់ក្រុមទីប្រឹក្សា CDC ការចាក់វ៉ាក់សាំង COVID-19 បន្ថែម ឬដូសទី៣ លើក្រុមមនុស្សដែលមាន ប្រព័ន្ធភាពសុំាទន់ខ្សោយ អាចជួយបង្កើនអង់ទីករឆ្លើយតបរបស់ពួកគេឱ្យកាន់តែរឹងមាំ។ ប៉ុន្តែ ការបោះឆ្នោតសម្រេចចិត្តលើការផ្ដល់អនុសាសន៍ថាតើគួរ ឬមិនគួរ ចាក់វ៉ាក់សាំងបន្ថែម មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយរង់ចាំមើលរហូតដល់ក្រោយចប់កិច្ចប្រជុំ។ គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីប្រសិទ្ធភាព និងភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នៅឡើយទេ។ ប៉ុន្តែ កាលពីសប្ដាហ៍មុន អ៉ីស្រាអែលបានចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣ សម្រាប់អ្នកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ស្របពេលក្រុមអ្នកជំនាញយល់ថាការចាក់វ៉ាក់សាំង បន្ថែមនេះអាចនឹងត្រូវបានអនុញ្ញាតក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ។ អង្គការសុខភាពពិភពលោក WHO ក៏ធ្លាប់បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសអ្នកមាន កុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនរបស់ខ្លួន ដ្បិតបណ្ដាប្រទេសដទៃជាច្រើននៅជុំវិញពិភពលោកមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩៣លាន ៤១ម៉ឺននាក់ បាត់បង់ជីវិតជាង ៤លាន ១៥ម៉ឺននាក់ និងជាសះស្បើយជាង ១៧៥លាន ៧២នាក់!

Khmerpress July 23, 2021 23/07/2021

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩៣, ៤១០,១៦៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,១៥១,៤៥៦នាក់ និងជាសះស្បើយឡើងវិញ ១៧៥,៧២៣,៥០៣នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៥,២១៣,៥៩៤នាក់ ស្លាប់ចំនួន ៦២៦,១៧២នាក់ និងជាសះស្បើយចំនួន ២៩, ៤៧៨,១៧៣នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,២៩១,៧០៤នាក់ ស្លាប់ចំនួន ៤១៩,៥០២នាក់ និងជាសះស្បើយ ៣០,៤៦០, ៣០៤នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៩, ៥២៤,០៩២នាក់ ស្លាប់ ៥៤៧,១៣៤នាក់ […]

ចិនបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រមាណជាង ៦០០លានដូសហើយ ជូនដល់ប្រទេសនានាជុំវិញពិភពលោក

Khmerpress July 23, 2021 23/07/2021

(ប៉េកាំង)៖ មន្រ្តីក្រសួងពាណិជ្ជកម្មចិនម្នាក់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជាង ៦០០លានដូសហើយ ជូនដល់ប្រទេស និងតំបន់ជាង២០០នៅទូទាំងពិភពលោក ដើម្បីគាំទ្រដល់ការប្រយុទ្ធជាសកលប្រឆាំងជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមគ្នានេះលោក Li Xingqian មន្ត្រីក្រសួងពាណិជ្ជកម្មក៏បានគូសបញ្ជាក់ទៀតថា ប្រទេសចិនបានផ្តល់ជំនួយម៉ាសជាង ៣០០ពាន់លានម៉ាស និងឧបករណ៍ធ្វើតេស្តចំនួន ៤.៨ពាន់លានគ្រឿងដល់ប្រទេសនិងតំបន់នៅទូទាំងពិភពលោកផងដែរ។ លោក Li បានទៀតនិយាយថា ទោះបីមានការរំខានដោយសារជំងឺកូវីដ១៩ ក៏ដោយ ក៏ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត និងផលិតផលផ្សេងទៀតទៅកាន់ពិភពលោក ដែលជាការរួមចំណែកដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតជាសកល៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៦,១៩៤ករណីក្នុងមួយថ្ងៃ» ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress July 23, 2021 23/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៦,១៩៤ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសអាស៊ានមួយនេះមានករណីឆ្លងជំងឺនេះមក។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រ៉ងតែឯងរហូតដល់ ៤,២១៨ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៧៤,៣៧១នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១៣,៤២១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ «២៥៦នាក់ក្នុង១ថ្ងៃ» ដែលជាតួលេខខ្ពស់មិនធ្លាប់មាន

Khmerpress July 22, 2021 22/07/2021

(វៀងច័ន្ទ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមានជំងឺ COVID-19 ថ្មីៗចំនួន ២៥៦ករណីបន្ថែមទៀត ដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានការរកឃើញជំងឺនេះ ជាលើកដំបូងនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។ អគ្គនាយករងនៃនាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោកស្រី ហ្វុនផាសឺដ សាយ៉ាមួងខួន (Phonepaserd Sayamoungkhoun) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងវៀងច័ន្ទ (Vientiane) ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ២៥៤ករណី គឺជាករណីនាំចូល ក្នុងនោះរួមមាន ១២៨ករណីត្រូវបានរកឃើញនៅក្នុងខេត្ដសុវណ្ណាខេត្ត (Savannakhet), ៨៣ករណីនៅក្នុងខេត្តចម្ប៉ាសាក់ (Champasak), ១៦ករណីនៅក្នុងខេត្តសារ៉ាវ៉ាន់ (Saravan), ១៤ករណីនៅក្នុងខេត្ដខាំមួន (Khammuan) និង ១៣ករណីនៅក្នុងរដ្ឋធានី Vientiane ខណៈ០២ករណីទៀត គឺជាករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញនៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak)។ គួរបញ្ជាក់ថា ប្រទេសឡាវបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ចំនួន ០២ករណីជាលើកដំបូងកាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅនេះ ហើយរហូតមកទល់ពេលនេះ […]

ចិន៖ ទិដ្ឋភាពក្រោយទឹកជំនន់នៅខេត្តហឺណាន ធ្វើឲ្យគ្រប់គ្នាតក់ស្លុក, មនុស្សបាត់បង់ជីវិតកើនដល់ ៣៣នាក់

Khmerpress July 22, 2021 22/07/2021

(ចឹងចូវ)៖ គំនររថយន្តនៅតាមដងផ្លូវ ក្នុងទីក្រុងចឹងចូវ (Zhengzhou) នៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ដែលទើបរងគ្រោះទឹកជំនន់យ៉ាងខ្លាំងក្លានោះ គឺជាទិដ្ឋភាពមួយកំពុងបង្កឲ្យប្រជាជនតក់ស្លុក ខណៈមនុស្សស្លាប់បានកើនឡើងដល់ ៣៣នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ អាជ្ញាធរឧតុនិយមចិនបានអះអាងថា ប្រព័ន្ធសម្ពាធទាបដ៏អាក្រក់ បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក រយៈពេលរហូតដល់ទៅ ៣ម៉ោងជាប់ៗគ្នា ទៅលើខេត្តភាគកណ្តាលចិនខាងលើនេះ ហើយបរិមាណរបស់វា គឺស្មើនឹងទឹកភ្លៀងដែលធ្លាក់មកតំបន់នេះ ក្នុងរយៈពេលពេញ ១ឆ្នាំ។ ប្រការនេះហើយទើបបានជាបង្កឲ្យមាន គ្រោះទឹកជំនន់ពាសពេញដងផ្លូវ ផ្លូវក្រោមដី និងប្រព័ន្ធផ្លូវរថភ្លើងក្រោមដី។ បើតាមអាជ្ញាធរចិនក្នុងតំបន់រងគ្រោះ ប្រជាជនរាប់សែននាក់បាននិងកំពុង ទទួលរងផលប៉ះពាល់ ខណៈដីចំការដំណាំបានរងការលិចលង់ និងប្រព័ន្ធដឹកជញ្ជូននានា បានខូចខាតយ៉ាងដំណំ។ ប្រជាជនមួយចំនួន ជាពិសេសនៅក្នុងទីក្រុង Zhengzhou បានបង្ហោះរូបភាព អំពីស្ថានភាពទឹកជំនន់នៅតាមដងផ្លូវ ដោយកម្ពស់ទឹកបានឡើងលិចដល់ត្រឹមកពួកគេឯណោះ និងផ្លូវខ្លះលិចលើសលើសពីត្រឹមកទៅទៀត។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលចិនបានបញ្ជា ឱ្យអាជ្ញាធរថ្នាក់តំបន់នៅទូទាំងប្រទេស ធ្វើការកែលម្អជាបន្ទាន់នូវវិធានការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ជាពិសេសនៅតាមស្ថានីយរថភ្លើងក្រោមដី បន្ទាប់ពីមនុស្សជាច្រើននាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ជន់ លិចស្ថានីយរថភ្លើងក្រោមដីមួយកន្លែង […]

តៃវ៉ាន់បញ្ជាទិញវ៉ាក់សាំង ៣៦លានដូសទៀត ពីក្រុមហ៊ុន Moderna

Khmerpress July 22, 2021 22/07/2021

(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កោះតៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) ចំនួន ៣៦លានដូសបន្ថែមទៀត ខណៈកោះនេះ កំពុងព្យាយាមបង្កើនចំនួនវ៉ាក់សាំងនៅក្នុងស្តុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ រហូតមកទល់ពេលនេះ កោះតៃវ៉ាន់ ទទួលបានវ៉ាក់សាំងប្រហែល ០៩លានដូសប៉ុណ្ណោះ ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរួមទាំងវ៉ាក់សាំងជិត ០៦លានដូសទៀត ដែលបានបរិច្ចាគដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ហើយវាបានអនុញ្ញាឱ្យដែនកោះនេះ បង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីកោះតៃវ៉ាន់ លោក ឡូ ពីងចេង (Lo Ping-cheng) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការបញ្ជាទិញថ្មីនូវវ៉ាក់សាំង Moderna ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃពុធម្សិលមិញនេះ។ លោក Lo Ping-cheng បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ចំនួននេះ គឺច្រើនជាង ៣០លានដូសដែលយើងបានរំពឹងទុកកន្លងមក។ យើងត្រូវតែខិតខំ ធ្វើយ៉ាងណាឲ្យវ៉ាក់សាំងទាំងនោះ មកដល់ដោយរលូន […]

ចិនអះអាងថា «តក់ស្លុត» និង «បដិសេធ» ផែនការស៊ើបរក ប្រភពដើមកូវីដ-១៩ ដោយ WHO ដំណាក់កាលទី២

Khmerpress July 22, 2021 22/07/2021

(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសុខាភិបាលរបស់ចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានការតក់ស្លុតចំពោះផែនការ ស៊ើបអង្កេតរកប្រភពដើមនៃវីរុស COVID-19 ក្នុងដំណាក់កាលទី ២ ដោយអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ លោក ហ្សេង យីស៊ីន (Zeng Yixin) មន្ត្រីជាន់ខ្ពស់នៃ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបង្ហាញអារម្មណ៍ដូចខាងលើនេះ ដោយច្រានចោលផងដែរ ចំពោះពាក្យចចាមអារ៉ាមថា វីរុស COVID-19 ត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍។ លោក ហ្សេង បានគូសបញ្ជាក់ទៀតថា មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន (Wuhan) គ្មានវីរុសដែលអាចចម្លងដោយផ្ទាល់ ទៅកាន់មនុស្សនោះឡើយ ហើយចិនក៏បានធ្វើការបញ្ជាក់ម្តងហើយម្តងទៀតរួចរាល់ដែរ ចំពោះការពិតនេះ។ ដូច្នេះចិនមិនទទួលយកផែនការរបស់ WHO ក្នុងការស៊ើបរកប្រភពដើមនៃវីរុសកូរ៉ូណា ជាលើកទីពីរតាមរបៀបនេះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១៣,៦០០នាក់ទៀត នៅក្នុងមួយថ្ងៃ

Khmerpress July 22, 2021 22/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៦៥៥ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ៨៧នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣,១១០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ៥៤៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ រហូតមកទល់ពេលនេះ ថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៥៣,១៣២ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៦៩៧នាក់ និងអ្នកជាសះស្បើយ ៣១២,៣៧៧នាក់។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលថៃបានសុំអភ័យទោស ចំពោះភាពយឺតយ៉ាវរបស់ខ្លួន ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ស្ថិតនៅចំពោះមុខការឆ្លងរាតត្បាត វីរុស COVID-19 បម្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ ថៃបានសន្យាទៀតថា ខ្លួននឹងសហការជាមួយកម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលគាំទ្រដោយ UN ដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នៅឆ្នាំ២០២២។ គិតត្រឹមដើមសប្តាហ៍នេះ […]

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ «១,៨៤២នាក់ក្នុង១ថ្ងៃ» ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈវីរុស Delta កំពុងរាតត្បាត

Khmerpress July 22, 2021 22/07/2021

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីៗចំនួន ១,៨៤២ករណីបន្ថែមទៀត ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ ការផ្ទុះករណីឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយសារតែវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (មានប្រភពដើមពីឥណ្ឌា) កំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១,៥៣៣ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមានប្រហែលជា ៦៤.៣ភាគរយ ត្រូវបានរាយការណ៍ចេញពីតំបន់ក្នុង និងជុំវិញរដ្ឋធានីសេអ៊ូល ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពី COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅក្នុងប្រទេស។ ចំណែកឯ ៣០៩ករណី ផ្សេងទៀតគឺជាករណីនាំចូល។ ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូង កំពុងពិចារណាលើការពង្រីកវិធានការរឹតបន្តឹង ដែលបានដាក់សម្រាប់រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះកាលពីសប្តាហ៍មុន ខណៈចង្កោមតូចៗនៅតែបន្តឆ្លងរីករាលដាល យ៉ាងខ្លាំងនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេស ១៨៤,១០៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,០៦៣នាក់ និងអ្នកជាសះស្បើយ ១៦៣,០៧៣នាក់៕ […]