ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីកើនឡើង ៥,១ភាគរយនៅឆ្នាំ២០២៤

Nisaiy KP February 16, 2025 16/02/2025

(គូឡាឡាំពួរ)៖ ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្នុងគ្រាដែលមានតម្រូវការក្នុងស្រុកខ្លាំង និងការស្ទុះងើបឡើងវិញនៃការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារ Negara Malaysia ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា កំណើន ៥ភាគរយនៅត្រីមាសទី៤ ឆ្នា២០២៤ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក សកម្មភាពវិនិយោគដ៏រឹងមាំ និងការចំណាយគ្រួសារប្រកបដោយនិរន្តរភាព។ ប៉ុន្តែធនាគារនេះបានព្រមានថា ចក្ខុវិស័យនៅតែអាចប្រឈមនឹងហានិភ័យ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងគ្រាដែលមានការរំពឹងទុកខ្ពស់ថានឹងមានការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគសកល ក៏ដូចជាផលិតកម្មទំនិញទាបជាងការរំពឹងទុក។ តួលេខសេដ្ឋកិច្ចនៅត្រីមាសទី៤ នេះ មានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណផ្លូវការ និងការព្យាកររបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានកំណើនតែ ៤,៨ភាគរយ ប៉ុន្តែទាបជាងកំណើន ៥,៤ភាគរយនៅក្នុងត្រីមាសទី៣។ សម្រាប់កំណើនរយៈពេលពេញមួយឆ្នាំ២០២៤វិញ ម៉ាឡេស៊ីទទួលបានកំណើន ៥,១ភាគរយស្របតាមការប៉ាន់ប្រមាណជាមុន និងការព្យាកររបស់រដ្ឋាភិបាលដែលថានឹងសម្រេចបានចន្លោះពី ៤,៨ភាគរយទៅ ៥,៣ភាគរយ និងធៀបនឹងកំណើន ៣,៦ភាគរយនៅឆ្នាំ២០២៣។ រដ្ឋាភិបាលនិងធនាគារកណ្តាលម៉ាឡេស៊ីបានព្យាករថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី ៤,៥ភាគរយទៅ ៥,៥ ភាគរយនៅឆ្នាំ២០២៥។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

មនុស្សជិត១០,០០០នាក់ ត្រូវបណ្តេញចេញពីការងារ ខណៈលោក ដូណាល់ ត្រាំ និងលោក Elon Musk បង្កើនការបោសសម្អាតរដ្ឋាភិបាល

Nisaiy KP February 16, 2025 16/02/2025

(វ៉ាស៊ីនតោន)៖ យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងទីប្រឹក្សារបស់លោក Elon Musk ដើម្បីកាត់បន្ថយខ្លាំង នូវប្រព័ន្ធការិយាល័យធិបតេយ្យសហរដ្ឋអាមេរិក បានរីកធំឡើង នៅថ្ងៃសុក្រ, ដោយមន្រ្តីនិងបុគ្គលិកជាង៩៥,០០០នាក់ ដែលធ្វើការងារគ្រប់ផ្នែក រាប់ចាប់ពីអ្នកគ្រប់គ្រង រហូតដល់ការថែទាំអតីតយុទ្ធជន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ កម្មករដែលធ្វើការនៅក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការយុទ្ធជន, កសិកម្ម និងសុខាភាព និងសេវាកម្មមនុស្សនោះ បានទទួលការបញ្ចប់ការងារ ដែលមានចំនួនច្រើន, ប៉ុន្តែមិនទាំងស្រុងនោះទេ ដោយមានគោលដៅលើកម្មករបំពេញការងារឆ្នាំដំបូង ដែលមានការងារតិច។ ការបណ្តេញចេញពីការងារ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters និងសារព័ត៌មានធំៗជាច្រើនទៀត របស់សហរដ្ឋអាមេរិកនោះ, គឺជាការបណ្តេញចេញពីការងារបន្ថែម ទៅលើកម្មករប្រមាណ៧៥,០០០នាក់ ដែលបានព្រមទទួលយកប្រាក់ ដែលលោក ដូណាល់ ត្រាំ និងលោក Musk ផ្តល់ជូនដើម្បីឱ្យពួកគេចាកចេញពីការងារដោយស្ម័គ្រចិត្ត ដែលនោះស្មើនឹងប្រហែល៣ភាគរយ នៃកម្លាំងពលកម្មស៊ីវិល២.៣លាននាក់។ លោក ដូណាល់ ត្រាំ លើកឡើងថា រដ្ឋាភិបាលសហព័ន្ធ គឺហួសហេតុពេក ហើយថវិកាជាច្រើនបានបាត់បង់ដោយខ្ជះខ្ជាយ និងក្លែងបន្លំ។ រដ្ឋាភិបាលមានបំណុលប្រមាណ៣៦ពាន់ពាន់លានដុល្លារ […]

ទីបំផុត! TikTok វិលត្រឡប់មក App Store និង Play Store អាមេរិកវិញហើយ បន្ទាប់ពីត្រូវបានដកចេញកាលពីខែមុន

Liny Chan February 14, 2025 14/02/2025

(បរទេស)៖ ទទួលបានរបាយការណ៍មកថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដែលស្ថិតក្រោមកម្មសិទ្ធិរបស់ចិន បានត្រឡប់ទៅហាងកម្មវិធី​របស់ Apple និង Google វិញហើយ បន្ទាប់ពីត្រូវបានដកចេញជាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៨ ខែមករា ដើម្បីឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិដែលចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយពី CNBC នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ជិតរយៈពេលមួយខែ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ TikTok ត្រូវបានដាក់ឱ្យទាញយកជាថ្មីម្តងទៀតនៅក្នុង App Store និង Play Store។ ជុំវិញ ការដកកម្មវិធីចិនដ៏លេចធ្លោនេះ បានកើតចេញពីការព្រួយបារម្ភអំពីសន្តិសុខជាតិ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រួយបារម្ភអំពីកម្មសិទ្ធិរបស់ ByteDance និងការតភ្ជាប់ទៅកាន់សាធារណៈរដ្ឋប្រជាមានិតចិន។ ច្បាប់ស្តីពីការការពារពីសត្រូវបរទេស ដែលចុះហត្ថលេខាដោយអតីតប្រធានាធិបតីលោក Joe Biden ក្នុងខែមេសា បានកំណត់ថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវដកហូតប្រតិបត្តិការនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី១៩ ខែមករា ឬប្រឈមនឹងការហាមឃាត់។ យ៉ាងណាមិញ TikTok បានអះអាងថា ច្បាប់នេះរំលោភលើសិទ្ធិវិសោធនកម្មលើកទី១ នៃអ្នកប្រើប្រាស់ជាង ១៧០ លាននាក់នៅសហរដ្ឋអាមេរិក។ កាលពីខែមករា តុលាការកំពូលបានចូលរួមភាគីជាមួយរដ្ឋបាលលោក Biden ដោយបញ្ជាក់ថា «សភាបានកំណត់ការដកខ្លួនចេញដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព […]

CEO ក្រុមហ៊ុន Foxconn ឆ្លើយតបនឹងការដំឡើងពន្ធរបស់ដូណាល់ ត្រាំថា «អាស្រ័យ​លើ​ពន្ធគយ យើង​នឹង​រៀបចំ​ផែនការ​សមត្ថភាព​ផលិតកម្ម​ផ្សេង​គ្នា​ទៅ​តាម​នោះ»

Liny Chan February 12, 2025 12/02/2025

(បរទេស)៖ ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកិច្ចសន្យាធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនដំឡើង iPhone បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនអាចកែសម្រួលផែនការផលិតកម្មរបស់ខ្លួនជាការឆ្លើយតបទៅនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ CEO លោក Young Liu បានអត្ថាធិប្បាយថា Foxconn មានប្រតិបត្តិការផលិតកម្មទាំងនៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយនឹងកែសម្រួលសមត្ថភាពផលិតកម្មដោយផ្អែកលើពន្ធដែលបានកំណត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសដំឡើងពន្ធ ២៥% លើទំនិញទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក ពីកាណាដា និងម៉ិកស៊ិក ប៉ុន្តែបានយល់ព្រមផ្អាកការដាក់ពន្ធរហូតដល់ថ្ងៃទី០៤ ខែមីនា។ CEO ក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយទៅកាន់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង New Taipei ថា Foxconn មានប្រតិបត្តិការនៅ សហរដ្ឋអាមេរិក និងម៉ិកស៊ិក។ លោកបានបន្តទៀតថា៖« អាស្រ័យ​លើ​ពន្ធគយ យើង​នឹង​រៀបចំ​ផែនការ​សមត្ថភាព​ផលិតកម្ម​ផ្សេង​គ្នា​ទៅ​តាម​នោះ​»​។ តាមការបញ្ជាក់ពីលោក Liu បានឱ្យដឹងថា លោក Trump […]

លោក ដូណាល់ ត្រាំ គំរាមបិទទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយអាមេរិក ជាថ្មីម្តងទៀត

Liny Chan February 12, 2025 12/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវាយប្រហារជាថ្មីលើ ទីភ្នាក់ងារសហព័ន្ធរបស់អាមេរិក ដែលទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ថា FEMA ដោយលោកបានគំរាមបិទចោល ហើយផ្ទេរភារកិច្ច​របស់ទីភ្នាក់ងារនេះ ទៅឱ្យរដ្ឋនីមួយៗ ចាត់ចែងជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ ដែលចាប់តាំងពីឡើងកាន់អំណាចមក បានសកម្មជាខ្លាំងក្នុងកិច្ចប្រឹងប្រែង កាត់បន្ថយការចំណាយនិងបង្រួមរដ្ឋាភិបាល បានបង្ហោះសារយ៉ាងដូច្នេះថា «FEMA កាលពីអំឡុងអាណត្តិលោក បៃដិន បានទទួលបរាជ័យទាំងស្រុង ដូច្នេះគួរតែបិទចោល។ ទីភ្នាក់ងារនេះ ធ្វើការងារយឺតយ៉ាវ និងមិនមានប្រសិទ្ធភាព ទាល់តែសោះ។ រដ្ឋនីមួយៗ គួរតែចាត់ចែងដោះស្រាយគ្រោះមហន្តរាយដោយខ្លួនឯង ព្រោះ​វាជួយសន្សំសំចៃបានច្រើន និងមានប្រសិទ្ធភាពខ្ពស់ជាង»។ ប្រធានាធិបតីអាមេរិករូបនេះ ធ្លាប់បានចោទប្រកាន់ថា ទីភ្នាក់ងារ FEMA ដែលមានតួនាទីសម្របសម្រួល ការឆ្លើយតបរបស់​រដ្ឋាភិបាលសហព័ន្ធ ចំពោះគ្រោះមហន្តរាយផ្សេងៗ នៅពេលដែលបណ្តារដ្ឋរបស់អាមេរិក ស្នើសុំជំនួយនោះ បានចំណាយថវិកា​ដោយលំអៀងរាប់សិបលានដុល្លារ ទៅលើតំបន់នៃអ្នកគាំទ្របក្សប្រជាធិបតេយ្យ អំឡុងការឆ្លើយតបចំពោះ ព្យុះដ៏ប្រល័យមួយ កាលពីខែកញ្ញា ឆ្នាំមុន នៅរដ្ឋ North Carolina […]

លោក ដូណាល់ ត្រាំ ចេញបញ្ជាយកពន្ធ ២៥ភាគរយ លើដែកថែបនិងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលអាមេរិក 

Liny Chan February 11, 2025 11/02/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១០ ខែកុម្ភៈ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការយកពន្ធក្នុងអត្រា២៥ភាគរយ លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលសហរដ្ឋអាមេរិក ដោយមិនមានការលើកលែង ដើម្បីជួយឧស្សាហកម្មក្នុងស្រុក ដែលកំពុងជួបការលំបាក ប៉ុន្តែវាត្រូវបានមើលឃើញថា អាចនឹងបង្កើនហានិភ័យ សង្រ្គាមពាណិជ្ជកម្មច្រើនទិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បាននិយាយថា ចំណាត់ការខាងលើ មានគោលដៅបំបាត់ភាពស្មុគស្មាញ នៃការយកពន្ធលើលោហៈទាំងពីរប្រភេទ ដើម្បីឱ្យគ្រប់គ្នាងាយស្រួលយល់ ពោលគឺវាជាការយកពន្ធ២៥ភាគរយ ដោយគ្មានការលើកលែង និងអនុគ្រោះអ្វីទាំងអស់ ហើយ​អនុវត្តលើប្រទេសនានា មិនថានាំចូលមកពីប្រទេសណាឡើយ។ យ៉ាងណាមិញ ក្រោយមក លោក ត្រាំ បាននិយាយថា លោកនឹងពិចារណាលើ សំណើចង់សុំមានការលើកលែងពីសំណាក់អូស្រ្តាលី លើពន្ធដែកថែប។ គួរបញ្ជាក់ថា បើតាមបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ការយកពន្ធ២៥ភាគរយនោះ នឹងត្រូវចាប់អនុវត្តពីថ្ងៃទី១២ ខែមីនា។ ប្រទេសដែលជាអ្នកនាំចូលធំៗ នូវដែកថែបនិងអាលុយមីញ៉ូម មកកាន់សហរដ្ឋអាមេរិក​ រួមមានដូចជាកាណាដា ប្រេស៉ីល ម៉ិកស៉ិក និងកូរ៉េខាងត្បូង ជាដើម។ អំឡុងអាណត្តិទី១ […]

ឥណ្ឌូណេស៉ី ចាប់ផ្តើមកម្មវិធីផ្តល់សេវាពិនិត្យសុខភាពឥតគិតថ្លៃដល់ប្រជាជន ដើម្បីជួយទប់ស្កាត់ការស្លាប់មុនអាយុ

Naren February 10, 2025 10/02/2025

(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូណេស៉ី បានចាប់ផ្តើមកម្មវិធីផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ មួយឆ្នាំម្តង ដែលជាគំនិតផ្តួចផ្តើមមួយ ចំណាយថវិកាប្រមាណ ៣ទ្រីលានរូពីឥណ្ឌូណេស៉ី (ជាង១៨៣លានដុល្លារ) ដើម្បីជួយទប់ស្កាត់ ការស្លាប់មុនអាយុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅក្រោមកម្មវិធីខាងលើ ប្រជាជនឥណ្ឌូណេស៉ីទាំងអស់ ទីបំផុតនឹងមានសិទ្ធិ ដើម្បីទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅថ្ងៃកំណើតរបស់ពួកគេ ហើយការពិនិត្យនេះ ដែលមិនមែនជាកាតព្វកិច្ចឡើយនោះ រួមមានដូចជា ការធ្វើតេស្តសម្ពាធឈាម ការធ្វើតេស្តដើម្បីរកហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំង​ការធ្វើតេស្តភ្នែក។ គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ជំងឺចម្បងៗដែលនាំទៅរកការស្លាប់ នៅក្នុងប្រទេសឥណ្ឌូណេស៉ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ លើពិភពលោក រួមមានដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និង​ជំងឺរបេង ជាដើម។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក Budi Gunadi Sadikin បាននិយាយថា កម្មវិធីនេះ មានចេតនា ចង់ជួយលើកកម្ពស់ការថែទាំសុខភាពបង្ការទុកជាមុន ដោយសារប្រជាជនឥណ្ឌូណេស៉ីភាគច្រើន តែងទៅពិនិត្យសុខភាព ទាល់តែពួកគេ មានជំងឺឬបញ្ហាសុខភាព រួចស្រេចទៅហើយ៕ […]

លោក​ ត្រាំ​៖​ សហរដ្ឋអាមេរិកនឹងទិញតំបន់ហ្កាហ្សា​ ហេីយប្រទេសមជ្ឈិមបូព៌ាអាចជួយក្នុងការងារសាងសង់ឡេីងវិញបាន

Naren February 10, 2025 10/02/2025

(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកប្តេជ្ញាទិញ​ និងកាន់កាប់តំបន់ហ្កាហ្សា ប៉ុន្តែអាចអនុញ្ញាតឱ្យផ្នែកខ្លះនៃទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាម​ ត្រូវបានសាងសង់ឡើងវិញដោយប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ​ ទី១០​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។ នៅលើយន្តហោះ Air Force One ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង New Orleans​ លោក​ ត្រាំ​ បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា​ «​ខ្ញុំប្ដេជ្ញាទិញ និងកាន់កាប់ហ្កាហ្សា។ ហេីយបេីនិយាយពីការងារសាងសង់តំបន់ឡើងវិញ យើងអាចប្រគល់ទៅឱ្យរដ្ឋផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយផ្នែកខ្លះ​ តាមការណែនាំរបស់យើង។ ប៉ុន្តែ​យើង​ប្ដេជ្ញា​ធ្វើ​ជាម្ចាស់​លេីទីនោះ ហើយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ក្រុម​ហាម៉ាស​មិន​វិល​ត្រឡប់​ទៅ​វិញ​»។​ លោកបន្ថែមថា​ «គ្មានអ្វីឱ្យផ្លាស់ទីត្រឡប់ទៅវិញកេីតទេ។ កន្លែង​នោះ​ខ្ទេចខ្ទីទៅហេីយ​ ហេីយកន្លែងនៅសល់នឹងត្រូវកម្ទេចចោល»។ លោក ត្រាំ​ ក៏បាននិយាយផងដែរថា លោកបើកចំហចំពោះលទ្ធភាពនៃការអនុញ្ញាតឱ្យជនភៀសខ្លួនប៉ាឡេស្ទីនមួយចំនួន​ ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនឹងពិចារណាដោយផ្អែកលើករណីនីមួយៗ។ គួរបញ្ជាក់ថា​ ក្រោយការកត់សម្គាល់បែបនេះរបស់​ លោក​ ត្រាំ​ សមាជិកនៃការិយាល័យនយោបាយហាម៉ាស់ បាននិយាយថា​ ហ្កាហ្សាមិនមែនជាដីធ្លីដែលត្រូវទិញ-លក់ នោះទេ។ វាជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីននឹងរារាំងផែនការផ្លាស់ទីលំនៅ៕ ផ្តល់សិទ្ធិដោយ៖ Fresh […]

លោក ត្រាំ​ ថាបានជជែកជាមួយលោក ពូទីន អំពីការបិទបញ្ចប់សង្រ្គា.មអ៊ុយក្រែន

Nisaiy KP February 9, 2025 09/02/2025

(Reuters)៖ សារព័ត៌មានអាមេរិក New York Post បានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់បានជជែកជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម New York Post នៅក្នុងបទសម្ភាសន៍មួយនៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថា​លោក ពូទីន មិនចង់ឃើញមនុស្សស្លាប់ តទៅទៀត នោះទេ។ លោក ត្រាំ បានប្រាប់សារព័ត៌មានអាមេរិកនេះទៀតថាលោកតែងតែមានទំនាក់ទំនងល្អជានិច្ច ជាមួយលោក ពូទីន ហើយថារូបលោកមានផែនការយ៉ាងហ្មត់ចត់មួយក្នុងការបញ្ចប់ សង្រ្គាម។ តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីលម្អិតនោះទេ។ «ខ្ញុំសង្ឃឹមថាវាដំណើរការយ៉ាងលឿនរហ័ស។ មនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ។ នេះជាសង្រ្គាមដ៏អាក្រក់នៅអ៊ុយក្រែន។ ខ្ញុំចង់បិទ បញ្ចប់រឿងដ៏អាក្រក់មួយនេះ»។ នេះជាការបន្ថែមរបស់លោក ត្រាំ ប្រាប់ New York Post។ កាលពីចុងខែមករា អ្នកនាំពាក្យវិមានក្រឹមឡាំង […]

នាយករដ្ឋមន្ត្រីជប៉ុន មានសុទិដ្ឋិនិយមថាអាចបញ្ចៀសការដំឡើងពន្ធ ក្រោយជួបលោក ដូណាល់ ត្រាំ

Nisaiy KP February 9, 2025 09/02/2025

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញសុទិដ្ឋិនិយមនៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ថាប្រទេសរបស់លោកអាចគេចផុតពីការដំឡើងពន្ធពីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ពីការវិនិយោគយ៉ាងធំសម្បើមនៅក្នុងសហរដ្ឋអាមេរិក ដែលជួយបង្កើតការងារឱ្យប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅឯកិច្ចប្រជុំកំពូលជាលើកដំបូង នៅឯសេតវិមានកាលពីថ្ងៃសុក្រ លោក Ishiba បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថាលោកបានពន្យល់លោក ត្រាំ ពីរបៀបដែលក្រុមហ៊ុនផលិតរថយន្ដជប៉ុនបានជួយបង្កើតការងារនៅក្នុង សហរដ្ឋអាមេរិក។ ប៉ុន្តែ មេដឹកនាំនៃប្រទេសទាំង២ មិនបានបញ្ជាក់លម្អិតអំពីកិច្ចពិភាក្សាស្ដីពីការយកពន្ធលើរថយន្ដនោះទេ ខណៈលោក Ishiba បាននិយាយថាលោកផ្ទាល់ក៏មិនច្បាស់នោះដែរថាតើជប៉ុនអាចនឹងក្លាយជា កម្មវត្ថុនៃការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដែរឬក៏យ៉ាងណានោះទេ បន្ទាប់ពីលោក ត្រាំ បានសន្យាថាយកពន្ធលើការនាំចូល។ តែទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាលោកនៅតែជឿជាក់ថាលោក ត្រាំ បានទទួលស្គាល់ការពិត នោះគឺជប៉ុនជាអ្នកវិនិយោគធំបំផុតរបស់ពិភពលោកនៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា និងមានភាពខុសប្លែកពីប្រទេសផ្សេងដទៃ។ «ជប៉ុនបានបង្កើតការងារជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំជឿថា (វ៉ាស៊ីនតោន) នឹងមិនអនុវត្តគំនិតដំឡើងពន្ធនោះទេ»។ នេះជាការបន្ថែមរបស់លោក Ishiba ជាមួយការបង្ហាញពីគំនិតសុទុដ្ឋិនិយមថាជប៉ុន និងសហរដ្ឋអាមេរិកអាចបញ្ចៀសការសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ហើយថាការយកពន្ធគួរតែធ្វើឡើងក្នុងផ្លូវមួយដែលផ្ដល់ផលចំណេញដល់ ភាគីទាំង […]