ព័ត៌មានអន្តរជាតិ

ផ្លូវរថភ្លើងល្បឿនលឿនរបស់ថៃតភ្ជាប់ទីក្រុងបាងកកទៅកាន់ប្រទេសចិនរំពឹងបើកដំណើរការនៅឆ្នាំ២០៣០

Naren January 30, 2025 30/01/2025

(បាងកក)៖ ប្រទេសថៃរំពឹងថានឹងបញ្ចប់បណ្តាញផ្លូវដែកល្បឿនលឿនដំបូងរបស់ខ្លួនដែលតភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវនៅឆ្នាំ២០៣០។ គម្រោងដែលបានពន្យាពេលជាយូរនេះត្រូវបានមន្ត្រីថៃចាត់ទុកថាជាគម្រោងគន្លឹះក្នុងការបន្តទំនាក់ទំនងទ្វេភាគីនិងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា ការសាងសង់ដំណាក់កាលទីមួយតភ្ជាប់ទីក្រុងបាងកក និងខេត្តនគររាជសីមា បច្ចុប្បន្នសម្រេចបានប្រហែល ៣៦% ហើយ។ លោកបានមានប្រសាសន៍ថា ការរចនាសម្រាប់ដំណាក់កាលទីពីរ ដែលនឹងពង្រីកផ្លូវរថភ្លើងទៅកាន់ខេត្តណងខៃស្ថិតនៅព្រំដែនភាគឦសាន ត្រូវបានបញ្ចប់រួចរាល់ហើយដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីថៃអនុម័ត។ សរុបមក ផ្លូវដែកនេះមានប្រវែង ៦០៩គីឡូម៉ែត្រ (៣៧៨ម៉ាយល៍) ហើយត្រូវបានប៉ាន់ស្មានថាមានតម្លៃ ៤៣៤ពាន់លានបាត (១២,៩ពាន់លានដុល្លារ)។ បណ្តាញផ្លូវដែកថៃនឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ-ចិនតាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។ ប្រទេសថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់របស់ខ្លួនជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ចដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់របស់ខ្លួន។ ក្រៅពីពាណិជ្ជកម្ម ប្រទេសថៃនិងចិនក៏កំពុងពង្រឹងទំនាក់ទំនងទេសចរណ៍កាន់តែជិតស្និទ្ធផងដែរ ខណៈដែលប្រទេសទាំងពីរកាលពីឆ្នាំមុនបានលើកលែងទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ Fresh News

យន្តហោះដឹកកម្មករប្រេង ធ្លាក់នៅស៊ូដង់ខាងត្បូង, បណ្តាលឲ្យ ២០នាក់បានបាត់បង់ជីវិត

Naren January 30, 2025 30/01/2025

(ស៊ូដង់ខាងត្បូង)៖ យន្តហោះខ្នាតតូចមួយគ្រឿង ដឹកកម្មករប្រេងបានធ្លាក់នៅរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង នៅថ្ងៃពុធនេះ ដែលបណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់។ នេះបើតាមយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ យន្តហោះនោះ បានធ្លាក់នៅឯព្រលានយន្តហោះ Unity oilfield ពេល កំពុងធ្វើដំណើរទៅកាន់រដ្ឋធានី Juba។ អ្នកដំណើរទាំងអស់គឺជាកម្មករ របស់ក្រុមហ៊ុន Greater Pioneer Operating Company (GPOC) ដែលជាសម្ព័ន្ធក្រុមហ៊ុន រួមមានសាជីវកម្មប្រេងជាតិចិន និងសាជីវកម្មប្រេងរដ្ឋ Nile Petroleum។ ក្នុងចំណោមអ្នកស្លាប់មាន ជនជាតិចិន ២នាក់ និងឥណ្ឌាម្នាក់ផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់រដ្ឋ Unity លោក Gatwech Bipal បាន បញ្ជាក់ថា មនុស្សម្នាក់នៅរស់រានមានជីវិត។ ទោះជាយ៉ាងណា មូលហេតុនៃការធ្លាក់យន្តហោះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ Fresh News

Trump និយាយថា Microsoft កំពុងពិភាក្សាដេញថ្លៃទិញ TikTok

Liny Chan January 28, 2025 28/01/2025

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងពិភាក្សាដើម្បីទទួលបាន TikTok ហើយថា លោកចង់ឃើញសង្គ្រាមដេញថ្លៃលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិត Microsoft, TikTok ​និង ByteDance បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៥។ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កម្មវិធី TikTok ដែលមានអ្នកប្រើប្រាស់អាមេរិកជាង ១៧០លាននាក់ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្រៅបណ្តាញមួយរយៈពេលខ្លី មុនពេលច្បាប់ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance លក់វាដោយសារហេតុផលសន្តិសុខជាតិ ឬប្រឈមនឹងការហាមឃាត់ចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ តែយ៉ាងណា បន្ទាប់ពី Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាដើមសប្តាហ៍មុន បានចុះហត្ថលេខាលើបទបញ្ជប្រតិបត្តិដែលអនុញ្ញាតឱ្យមានការពន្យាពេល ៧៥ថ្ងៃបន្ថែមទៀតដើម្បីអនុវត្តច្បាប់។ គួរជម្រាបថា Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកកំពុងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនធំៗ ជាច្រើនលើការទិញ TikTok ហើយទំនងជានឹងមានការសម្រេចចិត្តលើអនាគតរបស់កម្មវិធីដ៏ពេញនិយមក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។ បន្ថែមពីនេះលោក Trump ក៏បានបើកផ្លូវឱ្យ CEO ក្រុមហ៊ុន Tesla […]

លោក ដូណាល់ ត្រាំ បណ្ដេញមន្ត្រីក្នុងក្រសួងយុត្តិធម៌ជាច្រើននាក់ ដែលធ្លាប់ចូលរួមក្នុងការស៊ើបអង្កេតប្រឆាំងរូបលោក

Liny Chan January 28, 2025 28/01/2025

(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិករបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានបណ្ដេញមន្ត្រីរបស់ខ្លួនជាច្រើននាក់ដែលធ្លាប់បានចូលរួម ក្នុងការស៊ើបអង្កេតលើ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមមន្ត្រីម្នាក់របស់ក្រសួងយុត្តិធម៌ លោក James McHenry ជារដ្ឋមន្ត្រីយុត្តិធម៌ស្ដីទី បានធ្វើការសម្រេចចិត្តខាងលើ ពីព្រោះលោកជឿថាមន្ត្រីទាំងអស់នោះមិនអាចទុកចិត្តបានថានឹងអនុវត្តយ៉ាងពេញលេញ តាមរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ នោះទេ ពីព្រោះពួកគេធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការចោទប្រកាន់លោកប្រធានាធិបតី»។ មន្ត្រីរូបនេះដដែល មិនបានបញ្ជាក់ថាតើមានមន្ត្រីប៉ុន្មាននាក់ ក្នុង ក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញឡើយ តែប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាអាចមានមន្ត្រីយ៉ាងហោច១២នាក់ ត្រូវបានបណ្ដេញចេញ។ គួរបញ្ជាក់ថា រដ្ឋអាជ្ញាពិសេសអាមេរិក លោក Jack Smith ដែលកាន់សំណុំរឿងព្រហ្មទណ្ឌចំនួន២ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ បានលាលែងចេញពីតំណែងកាលពីដើមខែមករា។ លោក Smith បាន ចោទប្រកាន់លោក ត្រាំ ពីបទប៉ុនប៉ងកែប្រែលទ្ធផលបោះឆ្នោតដោយខុសច្បាប់កាលពីឆ្នាំ២០២០ និងកាន់កាប់ឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ក្រោយចាកចេញពីសេតវិមាន។ ការបណ្ដេញមន្ត្រីទាំងនេះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះថាលោក ត្រាំ បានគំរាមតាំងពីអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមកម្ល៉េះថាលោកនឹងបណ្ដេញលោក Smith ចេញពីតំណែង […]

ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី ស្ថិតក្រោមការព្រមានពីគ្រោះអគ្គិភ័យ ចំពេលរលកកំដៅកើនឡើង

Liny Chan January 27, 2025 27/01/2025

(ស៉ីដនី)៖ នៅថ្ងៃចន្ទ ទៅ២៧ ខែមករានេះ ភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី បានរងឥទ្ធិពលនៃរលកកំដៅ ដោយបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ និងជំរុញឱ្យអាជ្ញាធរចេញបម្រាមភ្លើងឆេះ សម្រាប់ផ្នែកជាច្រើននៃរដ្ឋ Victoria។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាកាសធាតុក្តៅ បានរំលឹកដល់គ្រោះមហន្តរាយឆ្នាំ ២០១៩​ដល់ឆ្នាំ ២០២០ ដែលបានបំផ្លាញតំបន់មួយ ទំហំស្ទើរតែប៉ុនប្រទេសតួកគី សម្លាប់មនុស្ស ៣៣នាក់ និងសត្វរាប់លានក្បាល។ ទីភ្នាក់ងារឧតុនិយមជាតិព្រមានថា ស៉ីតុណ្ហភាពនឹងឡើងដល់ ៤១អង្សាសេ នៅក្នុងទីក្រុង Melbourne រដ្ឋ Victoria។ អាជ្ញាធរបានចាត់ថ្នាក់ ​អំពីគ្រោះថ្នាក់នៃ​ភ្លើងឆេះកម្រិតខ្ពស់​បំផុត​ទីពីរ​ ក្នុង​តំបន់ចំនួន ៦នៃរដ្ឋ​ Victoria នា​ថ្ងៃ​ចន្ទនេះ។ តាមលោក Dean Narramore អ្នកជំនាញឧតុនិយមជាន់ខ្ពស់ លក្ខខណ្ឌក្តៅ និងខ្យល់ខ្លាំងអាចបង្កឱ្យមានភ្លើងឆេះ មុនពេលចុះមកត្រជាក់បន្តិច ក្នុងរដ្ឋ Victoria កាលពីយប់ថ្ងៃអាទិត្យ។ នាថ្ងៃចន្ទនេះ នៅកន្លែងផ្សេងទៀតដូចជា រដ្ឋ New South Wales, South Australia, Western Australia, Queensland និង […]

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon ត្រូវបានចោទប្រកាន់ពីបទបះបោរ ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក

Liny Chan January 27, 2025 27/01/2025

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃអាទិត្យនេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ ពីបទដឹកនាំការបះបោរទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក រយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក និងគណបក្ស ប្រឆាំង ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ មេធាវីរបស់លោក Yoon បានរិះគន់ការចោទប្រកាន់នេះថាជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ប៉ុណ្ណោះ។ ចំណែកឯ គណបក្សប្រឆាំងបានសម្តែងការស្វាគមន៍ចំពោះការចោទប្រកាន់នេះ។ ការចោទប្រកាន់បែបនេះ គឺមិនធ្លាប់មានពីមុនមកទេ សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់អំណាច ហើយប្រសិនបើលោក Yoon ត្រូវបានរកឃើញថាមានទោស នោះលោកអាចនឹងជាប់ពន្ធនាគារច្រើនឆ្នាំ។ គួរបញ្ជាក់ថា បទបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែល ប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចទទួលបានអភ័យឯកសិទ្ធិទេ។ ទោសសម្រាប់បទល្មើស នេះ អាចមានរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត ទោះបីជាទោសប្រហារជីវិតមិនត្រូវបានអនុវត្តអស់ជាច្រើនទសវត្សរ៍មកហើយក្តី។ គួរបញ្ជាក់ថា ការចោទប្រកាន់លោក Yoon ពីបទបះបោរគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុង វិបត្តិនយោបាយដែលកំពុងបន្តនៅកូរ៉េខាងត្បូង។ ការណ៍នេះបង្ហាញពីភាពធ្ងន់ធ្ងរនៃការ ចោទប្រកាន់ប្រឆាំងនឹងលោក និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការស៊ើបអង្កេតឱ្យដល់ទីបញ្ចប់។ អនាគតនយោបាយរបស់លោក Yoon ស្ថិតក្នុងភាពមិនច្បាស់លាស់ […]

លោក ត្រាំ គំរាមដាក់ពន្ធគយ និងទណ្ឌកម្មលើកូឡុំប៊ី ជុំវិញបញ្ហាទទួលយកជនអន្តោប្រវេសន៍ ខណៈកូឡុំប៊ីថា នឹងយកពន្ធ ២៥ភាគរយលើទំនិញអាមេរិក

Liny Chan January 27, 2025 27/01/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងដាក់ចេញនូវវិធានការយ៉ាងទូលំទូលាយ ទៅលើប្រទេសកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះ មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកដឹកជនអន្តោប្រវេសន៍ពីរគ្រឿង ចុះចត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ថា ការបដិសេធរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ លោកនឹងដឹកនាំការត្រួតពិនិត្យការងារព្រំដែន ជាមួយជនជាតិកូឡុំប៊ី និងទំនិញផងដែរ។ លោក ត្រាំ បញ្ជាក់ថា «វិធានការទាំងនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ី រំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេ បានបង្ខំឱ្យចូលសហរដ្ឋអាមេរិកនោះឡើយ»។ កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣របស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន។ ប្រធានាធិបតីកូឡុំប៊ី លោក Petro បានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថា កូឡុំប៊ីស្វាគមន៍អ្នកដែលត្រូវនិរទេសមកវិញ តាមជើងយន្តហោះស៉ីវិល។ លោកថា ទោះបីជាមានជនជាតិអាមេរិក ១៥ […]

លោក ដូណាល់ ត្រាំ ថាអាចនឹងពិចារណាចូលរួមជាមួយ ​WHO ឡើងវិញ

Nisaiy KP January 26, 2025 26/01/2025

(LAS VEGAS)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា បាននិយាយថាលោកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីទីភ្នាក់ងារសុខាភិបាលសកលមួយនេះ ដោយចោទថាគ្មានសមត្ថភាពដោះស្រាយកូវី១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកគាំទ្រនៅទីក្រុង Las Vegas។ សហរដ្ឋអាមេរិក មកទល់បច្ចុប្បន្នគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO ជាមួយការចូលរួម វិភាគទាន ១៨ភាគរយនៃវិភាគទានបង់ដោយសមាជិកទាំងអស់ ហើយកញ្ចប់ថវិការបស់ WHO សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គឺមានទំហំ ៦.៨ពាន់លានដុល្លារ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រថាលោកមិនសប្បាយចិត្តទាល់តែសោះ ដែលសហរដ្ឋអាមេរិកត្រូវបង់វិភាគទានឱ្យ WHO ច្រើនជាងចិន ដែលមានប្រជាជនដ៏ច្រើន។ ប៉ុន្តែ ដោយមិនបានបញ្ជាក់ឱ្យ ច្បាស់ លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ។ «ប្រហែលជាយើងអាចនឹងពិចារណាធ្វើវាជាថ្មី ម្ដងទៀត។ ខ្ញុំមិនច្បាស់ទេ តែយើងប្រហែលជាអាចនឹងពិចារណាឡើងវិញ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។ គួរបញ្ជាក់ថា […]

លោក ដូណាល់ ត្រាំ ថាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង អាចជាអារ៉ាប៊ីសាអូឌីត

Nisaiy KP January 26, 2025 26/01/2025

(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រទេសដែលជាគោលដៅនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុត របស់លោក អាចជាអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ AIR FORCE ONE កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា លោក ត្រាំ បានបន្ថែមថាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក អាចជាអារ៉ាប៊ីសាអូឌីត បើទោះជាទម្លាប់ប្រធានាធិបតីអាមេរិកតែងតែធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសក៏ដោយ។ លោក ត្រាំ ក៏បានលើកឡើងដែរថាលើកចុងក្រោយ បំផុតដែលលោកធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នោះគឺដោយសារតែប្រទេសអារ៉ាប់មួយនេះបានយល់ព្រមទិញផលិតផលអាមេរិកទំហំរាប់ពាន់លានដុល្លារ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ហើយកាលពីពេលថ្មីៗនេះលោកបាននិយាយបែបលេងសើចថា លោកអាចនឹងធ្វើទស្សនកិច្ចបែបនេះសាជាថ្មី បើមានការប្ដេជ្ញាចិត្តហិរញ្ញវត្ថុទ្រង់ទ្រាយធំពីអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតវិញ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថាប្រទេសរបស់ព្រះអង្គ នឹងបោះទុន ៦០០ពាន់លានដុល្លារ លើការវិនិយោគ និងទិញផលិតផលពីសហរដ្ឋអាមេរិក ខណៈអបអរសាទរការវិលត្រឡប់មកកាន់សេតវិមាន របស់លោក ត្រាំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រុមហ៊ុន Mitsubishi ពិចារណាមិនចូលរួមក្នុងផែនការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda

Liny Chan January 25, 2025 25/01/2025

(តូក្យូ)៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃសុក្រថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors ដែលជាដៃគូក្រុមហ៊ុន Nissan Motor កំពុងពិចារណាមិនចូលរួមក្នុងការផែនការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda Motor។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពចំនួន៣ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយអំពីករណីនេះជាសាធារណៈថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបន្តរក្សាក្រុមហ៊ុនរបស់ខ្លួនជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនដដែល ខណៈពេលដែលបន្តរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងពីរ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះថ្លៃជាង ៦ភាគរយនៅក្នុងការជួញដូរដំបូងនៅថ្ងៃសុក្រ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះថ្លៃ ១,៦ភាគរយ។ ការវិវឌ្ឍនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan និងក្រុមហ៊ុន Honda កាលពីឆ្នាំមុនបាននិយាយថា ពួកគេនឹងចាប់ផ្តើមការពិភាក្សាជាផ្លូវការអំពីការច្របាច់បញ្ចូលគ្នាដែលអាចបង្កើតក្រុមហ៊ុនសម្ព័ន្ធរថយន្តធំជាងគេទីបីរបស់ពិភពលោកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំចំនួន ៧,៤លានគ្រឿង។ ក្រុមហ៊ុន Mitsubishi Motors ដែលមានក្រុមហ៊ុន Nissan ជាភាគទុនិកធំជាងគេដោយកាន់កាប់ភាគហ៊ុន ២៤ ភាគរយ ត្រូវបានរំពឹងថានឹងសម្រេចចិត្តនៅខែនេះថាតើក្រុមហ៊ុនមានគម្រោងចូលរួមក្នុងការច្របាច់បញ្ចូលគ្នាដែរឬទេ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយក្រុមហ៊ុន Mitsubishi Motors ថា ក្រុមហ៊ុនផលិតបានឱ្យដឹងថា មានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមក្នុងច្របាច់បញ្ចូលគ្នាដែលក្រុមហ៊ុន Honda និង Nissan កំពុងពិចារណា ប៉ុន្តែសេចក្តីរាយការណ៍ទាំងនោះមិនមែនជាសេចក្តីប្រកាសរបស់ក្រុមហ៊ុននោះទេ។ […]